KhmerPronunciationEnglish/Notes#occ
ផត pʰɑɑt 1. to be concave, sunken, hollow
2. deep, cavernous
3. empty
4. to be crushed
5. to pull in, suck in, draw in
1/1

Link to overview page
Link to dictionary

Doing The Dishes (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា ក្មេងប្រុសម្នាក់នោះ គាត់មិនត្រឹមលាងតែចាននោះទេ ដោយសារតែហាងនោះគឺជាហាងលក់មី អញ្ចឹងសម្ភារៈដែលប្រឡាក់គឺមានដូចជាកែវ មានដូចជាស្លាបព្រា មានដូចជាសម មានដូចជាចង្កឹះ និងមានដូចជាឆ្នាំងជាដើម គឺត្រូវ គាត់ត្រូវលាងសម្អាតចេញទាំងអស់ អញ្ចឹងរាល់សម្ភារៈណាដែលប្រឡាក់ គឺម្ចាស់ហាងគឺតែងតែឲ្យក្មេងប្រុសនោះប្រមូលយកទៅលាង អញ្ចឹងនៅក្នុងរូបភាពទី ១៣ នេះ គឺជាសម្ភារៈដែលប្រឡាក់ទាំងអស់ ដែលក្មេងប្រុសនោះបានលាងហើយស្អាត អញ្ចឹងគាត់បានលាងយ៉ាងស្អាត មានដូចជាចានសំប៉ែត ចានសំប៉ែតដែលយើងប្រើសម្រាប់ដាក់មីឆា ឬក៏បាយឆាសម្រាប់ញ៉ាំ ដែលមានចានគោម ចានគោមគឺជាចានដែលយើងសម្រាប់ដាក់ទឹកស៊ុប ឬក៏មីទឹកស៊ុបសម្រាប់ញ៉ាំ អញ្ចឹងនៅពេលដែលយើងចង់ញ៉ាំស៊ុប យើងប្រើប្រាស់ចានគោម នៅពេលដែលយើងចង់ញ៉ាំបាយឆា គឺយើងប្រើប្រាស់ចានសំប៉ែត ហើយយើងឃើញមានកែវពណ៌បៃតងមួយ ដែលកូនកែវពណ៌បៃតងគឺសម្រាប់ដាក់ទឹកឲ្យអតិថិជនញ៉ាំ អញ្ចឹងនៅពេលដែលអតិថិជនចូលទៅក្នុងហាងរបស់គាត់ គាត់ប្រើកូនកែវ ដើម្បីឲ្យអតិថិជនដួសទឹកញ៉ាំ ហើយយើងឃើញមានកាំបិត និងមានសមផងដែរ ដើម្បីឲ្យសម្រាប់ញ៉ាំអាហារ យើងឃើញមានចង្កឹះមួយគូ យើងឃើញមានវែកមួយសម្រាប់ដួសបាយ យើងឃើញមានឆ្នាំងស៊ុប ឆ្នាំងស៊ុបគឺជាឆ្នាំងដែលមានរូបរាងជ្រៅ អញ្ចឹងវាខ្ពស់ខាងហើយវាមានជ្រៅ វាមានរូបរាងវាជ្រៅចូលទៅខាងក្រោម ដើម្បីដាក់ទឹកស៊ុបឲ្យបានច្រើន អញ្ចឹងឆ្នាំងស៊ុបនិងឆ្នាំងខ្ទះគឺមានរាងខុសគ្នាបន្តិច ដោយសារឆ្នាំងខ្ទះគឺវាមានរាងសំប៉ែត ហើយកោងបន្តិចតែប៉ុណ្ណោះ ដើម្បីសម្រាប់ឆាមី ឬក៏ឆាបាយ ឬក៏ឆាបន្លែ ហើយនិងចៀនសាច់ អញ្ចឹងវាអត់មានផតទៅក្នុងជ្រៅដូចឆ្នាំងទឹកស៊ុបទេ ប៉ុន្តែឆ្នាំងទឹកស៊ុបគឺគេធ្វើឲ្យរាងជ្រៅបន្តិច ដើម្បីដាក់ទឹកស៊ុបបានច្រើនអញ្ចឹងនៅក្នុងរូបភាពទី ១៣ នេះគឺជា តែជាសម្ភារៈផ្ទះបាយ សម្ភារៈផ្ទះបាយដែលសម្រាប់ឲ្យក្មេងប្រុសម្នាក់នោះគាត់លាងសម្អាតចេញ ក្រោយពេលដែលអ្នកលក់គាត់ប្រើប្រាស់ហើយប្រឡាក់