Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
វីរៈ | viireaʔ | male Cambodian name | 7/3 |
Link to overview page
Link to dictionary
Expressing thirst — Dialogue 2
វីរៈ៖ និយាយច្រើនពេក ឥឡូវខះកហើយ។ ជាតាស្រេកទឹកអត់? រកទិញអីផឹកសិនអី?
សុជាតា៖ ខ្ញុំអត់សូវស្រេកម៉ានផង ប៉ុន្តែ មានអី ទៅទិញជាមួយគ្នាបានតាស។ ខ្ញុំចង់ផឹកកាហ្វេឡាតេ។ វីរៈឯងស្ងួតកអីចឹង ដាក់តែក្រូចឆ្មារទៅឆាប់បាត់ស្រេក។
Expressing disappointment at another’s misfortune — Dialogue 1
វីរៈ៖ មានមើលបាល់ទាត់អត់យប់មិញ?
តារា៖ ថីមិនមើល។ ខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈ៖ ហ្នឹងហើយ។ ស្ដាយដល់ហើយ។ ចាញ់ផិនណលធីចុងក្រោយ។
តារា៖ ហ្នឹងហើយ។ ខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអី … ស៊យវិញ។
វុទ្ធី៖ ខ្ញុំបិទទូរទស្សន៍ចោលម៉ង។ ខឹងពេក។
Expressing thirst — Dialogue 1
វីរៈ៖ ស្រេកទឹកអា៎។ ង៉ៃហ្នឹងក្ដៅម៉េះហ្ន៎? បែកញើសឡើងជោកហើយ។ ចូលទិញទឹកផឹកតិចសិន។ អ្នកលក់ មានទឹកសុទ្ធអេ៎?
អ្នកលក់៖ មាន តែអត់មានអាត្រជាក់ផង។ អាក្លាសេអស់ហើយ អត់ទាន់បានដាក់ក្លាសេទៀតផង។
វីរៈ៖ ចង់បានអាត្រជាក់។ ចុះមានអីខ្លះក្នុងធុងទឹកកកហ្នឹង?
អ្នកលក់៖ មានទឹកក្រូច ទឹកផ្លែឈើ ...
វីរៈ៖ យកកូកាមួយម៉ោអីចឹង។ ... យកពីរកំប៉ុងម៉ងទៅ ទុកផឹកតាមផ្លូវទៀត។ បើកផឹកម៉ាក្អឿកសិន ចាំទៅមុខទៀត។
អ្នកលក់៖ អង្គុយសម្រាកនៅនោះសិនទៅ។ ប្រយ័ត្នខ្យល់គរ។