KhmerPronunciationEnglish/Notes#occ
អង្គចងចាំ ʔɑŋ cɑɑŋ cam memory (e.g., of a phone) 6/1

Link to overview page
Link to dictionary

Phone (Sakanan) — 02


ចូលដល់រូបភាពទីរូបភាពទីគឺជារូបភាពនៃផ្នែកខាងក្រោយនៃទូរស័ព្ទ អញ្ចឹងផ្នែកខាងក្រោយនៃទូរស័ព្ទ គឺយើងអត់មានអ្វីច្រើនទេ អញ្ចឹងបានន័យថា ផ្នែកខាងក្រោយគឺយើងមានសំបកទូរស័ព្ទជាមួយនឹងថ្មទូរស័ព្ទ អញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះ គឺជាផ្នែកខាងក្រោយនៃទូរស័ព្ទដែលបិទគម្របរួច អញ្ចឹងប្រសិនបើយើងដោះគម្របខាងក្រោយនោះចេញ យើងនឹងឃើញមានថ្មទូរស័ព្ទ និងស៊ីមទូរស័ព្ទ ឬក៏ទូរស័ព្ទខ្លះគឺមានអង្គចងចាំ ឬក៏យើងហៅថា memory អញ្ចឹងទូរស័ព្ទខ្លះមានដូចជា ទូរស័ព្ទ Samsung ឬក៏ទូរស័ព្ទ LG ជាដើម វាមានដាក់អង្គចងចាំបាន ឬក៏ដាក់ memory ក្រៅបាន អញ្ចឹងនៅខាងក្រោយគឺមានស៊ីមទូរស័ព្ទជាមួយនឹងអង្គចងចាំ ប៉ុន្តែទូរស័ព្ទទំនើបខ្លះទៀតគឺអត់មានអង្គចងចាំខាងក្រៅទេ បានន័យថា វាមានអង្គចងចាំនៅក្នុងទូរស័ព្ទតែម្ដង ដូចជា iPhone ជាដើម អញ្ចឹងវាអត់មានដាក់ memory ក្រៅបាននោះទេ ដូច្នេះប្រសិនបើយើងដោះគម្របខាងក្រៅចេញ យើងនឹងឃើញមានថ្មទូរស័ព្ទ ក៏ដូចជាកន្លែងដាក់ស៊ីមជាដើម ហើយផ្នែកខាងក្រោយគឺយើងមានកាមេរ៉ាផងដែរ អញ្ចឹងកាមេរ៉ាផ្នែកខាងក្រោយគឺយើងទុកសម្រាប់ថតរូប ឬក៏ថតវីដេអូផ្សេងដែលយើងចង់បាន អញ្ចឹងយើងប្រើប្រាស់កាមេរ៉ាផ្នែកខាងក្រោយ ចំណែកឯទូរស័ព្ទខ្លះទៀត គឺគាត់មានកាមេរ៉ាខាងមុខផងដែរ អញ្ចឹងប្រសិនបើគាត់ចង់ថតរូបខ្លួនឯង គាត់អាចប្រើកាមេរ៉ាខាងមុខ ហើយប្រសិនបើគាត់ចង់ថតរូបអ្នកដទៃ គាត់អាចប្រើប្រាស់កាមេរ៉ានៅខាងក្រោយ ដូច្នេះរូបភាពទីនេះ គឺយើងនិយាយអំពីផ្នែកខាងក្រោយនៃទូរស័ព្ទ ដែលមានដូចជាកាមេរ៉ា មានថ្មទូរស័ព្ទ មានកន្លែងដាក់ស៊ីម និងមានកន្លែងដាក់អង្គចងចាំ