Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
រួច | ruəc | 1. to finish, end, achieve, complete 2. indicates the possibility of completing the action of the main verb, to be able 3. already, then, after that |
158/117 |
Link to overview page
Link to dictionary
Expressing sleepiness — Cultural note
Expressing sleepiness — Dialogue 2
ផានិត៖ សុផល ម៉ោង ៧ ហើយណា។ អត់ទាន់រៀបចំខ្លួនទៅធ្វើការទៀត?
សុផល៖ ម៉ោង ៧ អា៎? ងុយដេកអា៎ សុំ ១០ នាទីទៀតសិន។ ក្រោកមិនរួចអេ៎។
ផានិត៖ ប្រយ័ត្នយឺតណា។ ទៅលុបមុខឲ្យស្វាងតិចទៅ ហើយមកញ៉ាំអី។
សុផល៖ អត់ញ៉ាំអេ៎ ដេកវិញ។ ចាំដល់ម៉ោង ៧ កន្លះ ដាស់ខ្ញុំផងណា។
Expressing pain — Cultural note
Saying “I don’t understand” — Additional dialogue
ធារី៖ មើល! អូ បើមានសញ្ញាបូក ហើយសញ្ញាគុណអីចឹង យើងត្រូវធ្វើវិធីគុណមុន។
កញ្ញា៖ អត់យល់!
ធារី៖ មានន័យថា យើងត្រូវយក 2 គុណនឹង 3 មុន។ អីចឹងវាមិនស្មើនឹង 6? រួចហើយ បានយកទៅបូកនឹង 2 តាមក្រោយ។ អីចឹង 6 បូកនឹង 2 វាមិនស្មើនឹង 8?
កញ្ញា៖ អូ អីចឹងទេ! យល់ហើយ!
Expressing dislikes 2A — Dialogue
ធារី៖ កំពុងលាងចាន។ ហត់ដល់ហើយ។ ធ្វើម្ហូបហើយ ត្រូវលាងចានទៀត។
ម្លិះ៖ ធ្វើម្ហូបម្ដងៗអីចឹងហើយ។ ស្រួលបំផុត មានតែទៅក្រៅញ៉ាំ។
ធារី៖ ខ្ញុំអត់ចូលចិត្តទៅញ៉ាំក្រៅទេ ព្រោះខ្លាចគេធ្វើគគ្រិច។ មិនមែនថាមិនចូលចិត្តធ្វើម្ហូបទេ គ្រាន់តែពេលខ្លះចានឆ្នាំងប្រឡាក់ច្រើនពេក។
ម្លិះ៖ ទុកឲ្យខ្ញុំលាងវិញណា។ ទៅសម្រាកទៅ។
ធារី៖ អរគុណ ម្លិះ។ អត់អីទេ ជិតរួចហើយ។ ឲ្យភ្ញៀវលាងចានម៉េចទេ!
Expressing fatigue — Additional dialogue
ដារិន៖ ហ្នឹងហើយ។ ខំប្រឹងរៀបចំឯកសារតាំងពីម្សិលម្ង៉ៃ យប់មិញអត់បានដេកហើយ នៅធ្វើអត់ទាន់ទៀត។ ហ៊ើយ ងុយដេកអា៎។ ពេលណាបានចប់អេ៎នៀក បើនៅច្រើនអីចឹង។
ពិសិដ្ឋ៖ ប្រញាប់មែន? បើអត់ប្រញាប់ទេ ធ្វើបណ្ដើរៗទៅ ចាំបាច់បង្ខំធ្វើអី?
ដារិន៖ ចង់សម្រុកធ្វើឲ្យហើយហ្នឹងណា។ ឥឡូវ ទោះជាចង់ធ្វើក៏ធ្វើលែងកើតដែរ។ បើកភ្នែកអត់រួចអេ៎។ សម្រាកតិចសិន ចាំតិចទៀតចាំធ្វើបន្ត។
Asking for repetition — Cultural note
Expressing thanks 2 — Dialogue
កញ្ញា៖ អូ វិបុល ខ្ញុំកំពុងរកចង់ព្យួររូបថតមួយនេះ។ តែខ្ញុំអត់សូវចេះប្រើញញួរទេ។
វិបុល៖ ចាំខ្ញុំជួយអីចឹង! ចង់ព្យួរដាក់ត្រង់ណា?
កញ្ញា៖ ខ្ញុំចង់ដាក់វាត្រង់នេះ។
វិបុល៖ អូខេ។ ជួយទ្រពីក្រោមបន្តិចមកអីចឹង។
កញ្ញា៖ ចាស។ ប្រយ័ត្នវ៉ៃត្រូវដៃខ្លួនឯងណា។
[ប៉ុកៗៗ (សំឡេងញញួរ)]
វិបុល៖ រួចហើយ! ប៉ុណ្ណឹងបានអត់?
កញ្ញា៖ ប៉ុណ្ណឹងបាន / ល្មមហើយ វិបុល។ អរគុណច្រើន!
វិបុល៖ អូខេ / មិនអីទេ។
Alms Round (Sakanan) — 12
Pickpocket (Sakanan) — 05
Cutting One’s Finger (Sakanan) — 12
Laundry (Sakanan) — 10
Expressing thanks 1 — Cultural note
Cutting One’s Finger (Sakanan) — 13
Laundry (Sakanan) — 09
Rainy Season (Sakanan) — 14
Going To The ATM (Sakanan) — 11
Cutting One’s Finger (Sakanan) — 14
Rice (Sakanan) — 12
Grilled Fish (Sakanan) — 11