KhmerPronunciationEnglish/Notes#occ
rɨɨ 1. or
2. phrase-final interrogative particle {មិនមែនឬ = Isn't it true?}
180/109

Link to overview page
Link to dictionary

Making appointments for meetings — Cultural note


នៅខ្មែរ ការមកយឺតដប់ទៅដប់ប្រាំនាទីនៅពេលណាត់ជួបច្រើនកើតមានជាញឹកញាប់ ពេលខ្លះយឺតរហូតដល់សាមសិបនាទីក៏មានមូលហេតុគឺមកពីទម្លាប់ ដោយសារការស្ទះចរាចរណ៍ដែលកើតឡើងស្ទើរគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ

Expressing dislikes 2A — Cultural note


ជនជាតិជប៉ុនតែងតែនិយាយពាក្យថា សុំទោស ជាញឹកញាប់ប៉ុន្តែ ជនជាតិខ្មែរមិនចូលចិត្តនិយាយថា សុំទោស នោះទេ ជាពិសេសពេលត្រូវនិយាយទៅកាន់អ្នកដែលក្មេងជាងឋានៈតូចជាងនេះជាទម្លាប់អាក្រក់មួយរបស់ជនជាតិខ្មែរ

Getting someone’s attention — Additional dialogue


នៅក្នុងឡានក្រុងរទេះភ្លើងដល់ចំណតត្រូវចុះ
សោភាសុំចេញមួយ! / សុំទៅមួយ! / សុំចុះមួយ!
បញ្ញាបងស្រី! ភ្លេចទូរស័ព្ទនៅកៅអីហើយបង
សោភាអូ! អរគុណច្រើន

Requesting information — Cultural note


នៅខ្មែរ វេជ្ជបណ្ឌិតមួយចំនួនមិនចូលចិត្តនិយាយច្រើនជាមួយអ្នកជំងឺទេគាត់មិនសូវសួរព័ត៌មានពីអ្នកជំងឺ ហើយក៏មិនសូវពន្យល់អ្វីច្រើនដល់អ្នកជំងឺដែរ ថែមទាំងបង្ហាញអាការៈមួម៉ៅចេញសំដីអសុរោះ នៅពេលអ្នកជំងឺសួរច្រើន

Expressing dislikes 1 — Cultural note


តើក្លិនផ្លែទុរេនឈ្ងុយក្រអូបទេសម្រាប់អ្នក? ជនជាតិផ្សេងភាគច្រើនមិនចូលចិត្តក្លិនរបស់ផ្លែទុរេននោះទេប៉ុន្តែ ជនជាតិខ្មែរជាទូទៅចូលចិត្តក្លិននិងរសជាតិផ្លែទុរេនខ្លាំងណាស់ទុរេនដែលល្បីថាឆ្ងាញ់គឺទុរេនមកពីខេត្តកំពត

Comparing or contrasting things 1 — Cultural note


នៅភ្នំពេញ តូបលក់ខោអាវមួយចំនួននៅក្នុងផ្សារ មិនមានកន្លែងសម្រាប់ខោអាវនោះទេ ប៉ុន្តែ អ្នកលក់អនុញ្ញាតឲ្យអ្នកទិញយកទៅនៅផ្ទះ ហើយយកមកដូរទំហំទៅជាធំជាងតូចជាងវិញបាន ប្រសិនបើស្លៀកទៅមិនត្រូវនឹងខ្លួន

Getting someone’s attention — Dialogue 2


នៅក្នុងឡានក្រុងរទេះភ្លើង (នៅជិតគ្នា អាចកេះប៉ះស្មា ហៅមិនបាច់ហៅឈ្មោះ)
តារាអេ!
វុទ្ធីអូ បងតារា!
តារាសម្លឹងមើលទូរស័ព្ទឡើងភ្លឹក!
វុទ្ធីជួនគ្នាម្ល៉េះ! ទៅណាមកណាបង?

Making suggestions in which the speaker is included — Cultural note


នៅពេលកំពុងដើរធ្វើការងារអ្វីមួយជាមួយមិត្តភក្តិ ហើយអ្នកចង់ទិញអ្វីមួយញ៉ាំ អ្នកក៏ត្រូវបបួលទិញចំណែកសម្រាប់មិត្តភក្តិរបស់អ្នកផងដែរ ទើបជាការគួរសមនេះប្រហែលជារឿងធម្មតាសម្រាប់វប្បធម៌នៅប្រទេសផ្សេងទៀតផងដែរ មិនមែនតែនៅខ្មែរនោះទេ

Discouraging someone from pursuing a course of action — Cultural note


ដោយសារនៅប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់និងករណីចោរកម្មច្រើន ឪពុកម្ដាយភាគច្រើនមិនចង់ឲ្យកូនរបស់ខ្លួនធ្វើដំណើរផ្លូវឆ្ងាយធ្វើដំណើរនៅពេលយប់នោះទេទោះជាបើកបរដោយប្រុងប្រយ័ត្នក៏ដោយ ក៏អាចទទួលរងគ្រោះថ្នាក់ដោយសារអ្នកមិនគោរពច្បាប់ចរាចរណ៍ អ្នកដែលពិសាគ្រឿងស្រវឹងជាអ្នកបង្ក

Expressing hunger — Cultural note


ឃ្លាន មានន័យថា មានអារម្មណ៍ចង់ញ៉ាំអ្វីមួយប៉ុន្តែ ប្រសិនបើអ្នកចង់និយាយថាអ្នកចង់ញ៉ាំអ្វីមួយឲ្យច្បាស់លាស់ ដូចជា នំប៉័ង ហេមប័រហ្គឹរ គុយទាវ ជាដើម អ្នកក៏អាចនិយាយថា ឃ្លាននំប៉័ង ឃ្លានហេមប័រហ្គឹរ ផងដែរមនុស្សដែលឧស្សាហ៍ឃ្លានហើយញ៉ាំច្រើន គេហៅថា មនុស្សពូកែញ៉ាំ មេញ៉ាំ

Breaking appointments — Cultural note


ការណាត់ជួបលុបចោលការណាត់ជួបភ្លាមកើតមានញឹកញាប់នៅខ្មែរពេលខ្លះ ក៏មានអ្នកភ្លេចការណាត់ជួបតែម្ដងនៅខ្មែរ មនុស្សជាច្រើនប្រកបមុខរបរជាអ្នករកស៊ី ដែលរវល់ធ្វើការទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ ធ្វើឲ្យពួកគេមិនសូវចាំថាជាថ្ងៃអ្វីថ្ងៃទីប៉ុន្មាននោះទេ

Expressing surprise — Cultural note


តើអ្នកបំបាត់ត្អើកដោយវិធីណា? នៅខ្មែរ មានការប្រើវិធីនិយាយឲ្យអ្នកកំពុងត្អើកនោះភ្ញាក់ផ្អើលនិងភ័យ អ្នកនោះនឹងបាត់ត្អើកដូចជា កុហកថាភ្លេចបាត់របស់ដែលសំខាន់ខ្លាំងកុំភ្លេចសាកល្បងវិធីនេះនៅពេលអ្នកជួបអ្នកកំពុងត្អើក

Issuing a command — Dialogue 2


ភ្នាក់ងារត្រួតពិនិត្យលោក សូមលោកបើកកាបូប ខ្ញុំសុំពិនិត្យខាងក្នុង
អ្នកដំណើរបាទ
ភ្នាក់ងារត្រួតពិនិត្យមានកន្ត្រៃ របស់ទឹកអត់ លោក?
អ្នកដំណើរអូ ខ្ញុំច្រឡំដាក់កន្ត្រៃមកតាមបាត់ហើយ
ភ្នាក់ងារត្រួតពិនិត្យសុំយកចេញ ហើយទុកចោលនៅកន្លែងនោះ

Indicating disagreement — Cultural note


ដូចនៅក្នុងវប្បធម៌ផ្សេងដែរ នៅខ្មែរ ការនិយាយបដិសេធចំពោះគំនិតរបស់នរណាម្នាក់ចំតែម្ដង គឺមិនសូវជាការគួរសមនោះទេពាក្យថាចេះភាសាការទូតមានន័យថា ដឹងអំពីរបៀបនិយាយបដិសេធ រិះគន់បញ្ចុះបញ្ចូលគេដោយមិនធ្វើឲ្យគេអាក់អន់ស្រពន់ចិត្តចាប់កំហុសបាន

Expressing disappointment at another’s misfortune — Cultural note


អសន្តិសុខនៅប្រទេសកម្ពុជា ធ្វើឲ្យមានរឿងទាក់ទងនឹងចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ជារៀងរាល់ថ្ងៃ ហើយការតាមដានព័ត៌មានទាំងនេះទាក់ទងនឹងហេតុការណ៍មិនល្អរបស់អ្នកដទៃ តាមទូរទស្សន៍និយាយគ្នា គឺជាទម្លាប់របស់ជនជាតិខ្មែរ គោលបំណងគឺដើម្បីដឹងពីមូលហេតុ និងបង្ការកុំឲ្យកើតឡើងចំពោះខ្លួនឯងមិត្តភក្តិក្រុមគ្រួសារ

Expressing dislikes 2B — Cultural note


នៅពេលពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់ ទាំងនៅទីក្រុងនិងនៅតាមខេត្ត ប្រជាជនតែងចាក់ចម្រៀងប្រពៃណីរាំច្រៀងដោយបើកសំឡេងខ្លាំងរហូតដល់យប់ជ្រៅក៏មានតាមផ្ទះមិនសូវប្រកាន់ប៉ុន្មានទេសម្រាប់ឱកាសចូលឆ្នាំខ្មែរ ប៉ុន្តែសម្រាប់ពេលធម្មតាគឺគ្មានអ្នកណាចូលចិត្ត ទ្រាំនឹងសំឡេងខ្លាំងនោះទេ

Forbidding someone to do something — Cultural note


នៅខ្មែរ ការមកធ្វើការយឺតមកយឺតម៉ោងណាត់ កើតឡើងញឹកញាប់វាជាទម្លាប់អាក្រក់របស់ជនជាតិខ្មែរនាឡិកាទាំងអស់នៅប្រទេសខ្មែរមិនចង្អុលម៉ោងដូចគ្នាបេះបិទនោះទេ គឺខុសគ្នាប្រហែល ១០ ទៅ ១៥ នាទី រីឯនៅប្រទេសជប៉ុនគ្រប់នាឡិកាគឺចង្អុលម៉ោងនិងនាទីដូចគ្នាបេះបិទ

Offering food or drinks and accepting such an offer — Cultural note


នៅប្រទេសកម្ពុជា ជាពិសេសនៅជនបទ អ្នកជិតខាងដែលរាប់អានគ្នា តែងតែឲ្យចំណីចំណុកគ្នាទៅវិញទៅមកនៅពេលពួកគាត់មានអាហារឆ្ងាញ់ជនជាតិខ្មែរមិនទម្លាប់និយាយពាក្យ អរគុណ ចំពោះក្រុមគ្រួសារឯងទេ ព្រោះវាធ្វើឲ្យមានអារម្មណ៍ថាមិនស្និទ្ធស្នាលប៉ុន្តែ នៅពេលទទួលរបស់ ការជួយអ្វីមួយពីអ្នកដទៃ ពាក្យ អរគុណ គឺចាំបាច់ណាស់

Warning someone — Cultural note


ប្រជាជនខ្មែរជឿលើបុណ្យបាបនៅពេលធ្វើល្អនឹងបានបុណ្យ ហើយនៅពេលធ្វើអាក្រក់នឹងបានបាបដូច្នេះពាក្យថាប្រាប់យកតែបុណ្យទេមានន័យថា អ្វីដែលគេកំពុងនិយាយប្រាប់គឺក្នុងបំណងល្អ ជាអំពើល្អ ដូច្នេះគួរតែស្ដាប់តាម ដើម្បីកុំឲ្យកើតមានកំហុសគ្រោះថ្នាក់

Comparing or contrasting things 2 — Cultural note


អតិថិជនតែងគិតថាទំនិញដែលថ្លៃជាង ភាគច្រើនមានគុណភាពល្អជាងប៉ុន្តែ នៅខ្មែរ មានពាក្យថាស៊ីប្រេនគឺមានន័យថា ទំនិញនោះមានគុណភាពប្រហាក់ប្រហែលនឹងទំនិញផ្សេងទៀតដែរ តែដោយសារទំនិញនោះមានម៉ាកប្រេនដែលគេស្គាល់ច្រើន ទើបធ្វើឲ្យវាត្រូវលក់ក្នុងតម្លៃថ្លៃជាងទំនិញម៉ាកធម្មតា