Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ច្រឡំ | crɑlɑm | 1. to confuse, to mistake, to make a mistake, to mix up 2. to be confused, mistaken, mixed-up |
9/9 |
Link to overview page
Link to dictionary
Issuing a command — Dialogue 2
អ្នកដំណើរ៖ បាទ។
ភ្នាក់ងារត្រួតពិនិត្យ៖ មានកន្ត្រៃ ឬ របស់ទឹកអត់ លោក?
អ្នកដំណើរ៖ អូ ខ្ញុំច្រឡំដាក់កន្ត្រៃមកតាមបាត់ហើយ។
ភ្នាក់ងារត្រួតពិនិត្យ៖ សុំយកចេញ ហើយទុកចោលនៅកន្លែងនោះ។
Expressing frustration — Additional dialogue 2
និមល៖ សេរី ម៉េចហើយ? ទិញបានអេ៎?
សេរី៖ ទិញបានតាស។ នេះ ត្រូវអេ៎?
និមល៖ ប្រាប់ថាឲ្យយកពណ៌បៃតង ទៅយកពណ៌ខៀវ!
សេរី៖ អូ ខ្ញុំច្រឡំពណ៌ខៀវជាមួយពណ៌បៃតង។
និមល៖ យ៉ាប់ម៉ង។ ត្រូវទៅទិញខ្លួនឯងដដែល។ សេរីឯង ប្រើម្ដងណាមិនដែលបានសម្រេចទេ។ ខុសរហូត។
Asking and saying whether something is correct — Dialogue 1
ប្អូនស្រី៖ បង! បងជួយមើលលំហាត់នេះខ្ញុំធ្វើត្រូវអត់?
បងស្រី៖ ម៉េចក៏ពីរបូកពីរស្មើប្រាំវិញ? ខុសហើយ។ ឥឡូវអូនឯងសាកលើកម្រាមដៃពីរឡើងមើល ហើយថែមម្រាមពីរទៀត។ រាប់មើល ទៅជាម៉ាន?
ប្អូនស្រី៖ មួយ ពីរ បី បួន។
បងស្រី៖ ហ្នឹងហើយ។ ហើយអូនឯងគិតម៉េចឃើញប្រាំ?
ប្អូនស្រី៖ ខ្ញុំច្រឡំ។
Excusing oneself — Dialogue 1
វឌ្ឍនៈ៖ ធារីអ៎? ចុម! ង៉ៃហ្នឹងង៉ៃអីគេ?
ធារី៖ ង៉ៃសៅរ៍។ ក្រែងណាត់គ្នាម៉ោង ៥ អេ៎?
វឌ្ឍនៈ៖ អូ ធារី ខ្ញុំច្រឡំ ស្មានតែង៉ៃហ្នឹងង៉ៃសុក្រ។ ខ្ញុំទៅអត់ទាន់អេ៎ ធារី ណាត់ង៉ៃផ្សេងបានអេ៎? សុំទោសណា។
ធារី៖ ដឹងអីចឹង តេសួរវឌ្ឍនៈឯងមុន កុំឲ្យមកខក។ អត់អីទេអីចឹង ចាំង៉ៃក្រោយក៏បាន។
Lying — Dialogue 2
វិច្ឆិកា៖ ភ្ញៀវម្សិលមិញអ៎បង? ខ្ញុំផ្ញើទៅហើយតាស។
ប្រធាន៖ ចេះតែនិយាយម៉ង។ គេទើបតែតេមកបងសួរថាម៉េចក៏អត់ទាន់ឃើញទាក់ទងទៅគេទៀត គេកំពុងប្រញាប់។
វិច្ឆិកា៖ អូ ខ្ញុំទៅឆែកមើលម្ដងទៀតសិន។ ខ្ញុំច្រឡំហើយអីចឹង។
ប្រធាន៖ បើមិនច្បាស់កុំនិយាយ។ កុហកមុខកុហកក្រោយ បងអត់ចូលចិត្តអេ៎។
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។
Asking and saying whether something is correct — Dialogue 2
ធារី៖ ដាណែត ជួយមើលលេខនេះតិចមើល។ ខ្ញុំបូកត្រូវអត់?
ដាណែត៖ មើល ខ្ញុំមើលតិចមើល។ ហើយធារីម៉េចក៏មិនប្រើរូបមន្តបូកនៅលើ Excel ម៉ងទៅ?
ធារី៖ ខ្ញុំអត់ចេះ។ តែខ្ញុំប្រើកាស្យូបូកតាស មិនមែនបូកដៃឯណា។
ដាណែត៖ ប្រើកាស្យូ ពេលខ្លះយើងចុចច្រឡំអីទៅក៏មាន។ ចាំខ្ញុំបង្រៀនបូកនៅលើ Excel ... ឃើញអត់? បានហើយ។ ត្រូវតាស ធារីឯងបូកអត់ខុសទេ។ លេខតិច យើងប្រើកាស្យូបាន តែបើលេខច្រើន ពិបាកម៉ង។
ធារី៖ ធ្វើតាមដាណែតលឿនជាង។ ប្រើកាស្យូ យឺតហើយអាចខុសទៀត។ អរគុណ ដាណែត។
Laundry (Sakanan) — 05
Boats (Sakanan) — 06