Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
កុំអាល | kom ʔaal | 1. don't be in a hurry to, don't rush to 2. wait, wait a minute |
6/6 |
Link to overview page
Link to dictionary
Saying “A moment, please!” — Additional dialogue
បងស្រី៖ អីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រី៖ បងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស។
បងស្រី៖ កុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់។ ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រី៖ ថ្ងៃស្អែក។
បងស្រី៖ ចាំម៉ាភ្លែតសិនណា។ បងធ្វើការហើយ ចាំបងមើល។
Saying “A moment, please!” — Cultural note
Expressing fear — Dialogue 2
បង៖ ថីហ្នឹង?
ប្អូន៖ កំពុងមើលរឿងខ្មោច។ រឿងហ្នឹងគួរឲ្យខ្លាចមែនទែន។ ហាក បងឯងទៅណា?
បង៖ ទៅបន្ទប់ដេក។
ប្អូន៖ កុំអាល ខ្ញុំទៅដែរ។ អត់ហ៊ាននៅម្នាក់ឯងអេ៎។ ចាំម៉ាភ្លែតណា។
បង៖ ដឹងថាខ្លួនឯងខ្លាចខ្មោចហើយ នៅតែខំមើលរឿងខ្មោចទៀត។
ប្អូន៖ អ៊ូយ! ស្អីគេហ្នឹង? សំឡេងទូរស័ព្ទសោះ ខំតែភ័យ។ ដឹងអីចឹងអត់មើលអេ៎អា៎។
Remembering — Dialogue 1
លីដា៖ ឆ្នាំងសាកអាយហ្វូនអ៎? ខ្ញុំនៅហ្នឹងយូរហើយតាំងពីព្រឹក ដូចអត់ឃើញផង។ សម្បត្តិឯងភ្លេចយកម៉ោទេដឹង?
សម្បត្តិ៖ អត់ទេ ខ្ញុំចាំថាយកម៉ោតាស។ កុំអាល គិតមើលសិន ភ្លេចដៃទុកណាអញ្ចេះ? សាករកមើលក្នុងកាតាបសិន។
លីដា៖ ហ៊ើយ! ឃើញហើយ! នៅនេះសោះ ខំតែភ័យ។
សម្បត្តិ៖ ចាស់ហើយ ភ្លេចភ្លាំងច្រើន!
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។
Saying “A moment, please!” — Dialogue
លោកគ្រូ៖ បង្កើតក្នុង Word បានតាស។ ចូល insert ហើយរើសចំនួនតារាងដែលនារីឯងចង់បង្កើតទៅបានហើយ។
នារី៖ ឈប់សិន លោកគ្រូ។ ខ្ញុំតាមអត់ទាន់អេ មួយៗ។ ដំបូងបើក Word មែន?
លោកគ្រូ៖ ហ្នឹងហើយ។
នារី៖ ខ្ញុំបើក Word ឲ្យចេញសិន ... អូខេ ចេញហើយ។ ហើយម៉េចទៀត លោកគ្រូ?
លោកគ្រូ៖ ចុច insert ហើយឃើញគេដាក់ថា table ។
នារី៖ កុំអាល លោកគ្រូ។ ចាំមើលណា រកមើលពាក្យ insert មែន លោកគ្រូ? នេះមែន?
លោកគ្រូ៖ ហ្នឹងហើយ។ ចុចវាទៅ ឃើញមានអីផ្សេងៗទៀតនៅក្រោមហ្នឹងហើយ។ ហើយរកមើលពាក្យ table រួចរើស ...
នារី៖ ចាំម៉ាភ្លែត លោកគ្រូ។ ខ្ញុំសុំរកពាក្យ table ឲ្យឃើញសិន។ ... អូខេ ឃើញហើយ។ ចុចលើវាមែន?
លោកគ្រូ៖ ចុចទៅ។ ហើយរើសតារាងដែលនារីឯងចង់បាន។ នារីឯងអូស mouse ក៏បាន ឬក៏ដាក់លេខយកម៉ងក៏បាន។ បើតារាងតិច អូស mouse ទៅលឿន តែបើតារាងច្រើន ទាល់តែបញ្ចូលលេខ ...
នារី៖ លោកគ្រូ ខ្ញុំសុំកាត់សិន។ កុំលឿនពេក ។ ខ្ញុំសុំសួរកន្លែងនេះមួយសិន ។
លោកគ្រូ៖ ចាំតិចណា ។ ខ្ញុំលើកទូរស័ព្ទមួយសិន។
នារី៖ ចាស។