Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ទេដឹង | tee dəŋ | clause-final: maybe, perhaps | 7/7 |
Link to overview page
Link to dictionary
Asking “How do you write this?” — Additional dialogue 2
វាសនា៖ ត្រូវតាស។
ពិសិដ្ឋ៖ ចុះពាក្យ គិលានុប្បដ្ឋាយិកា សរសេរអីចឹងត្រូវអេ៎?
វាសនា៖ មិនមែនទេដឹង។ ខ្ញុំគិតថាអត់មានជើង ប អេ៎។
Remembering — Dialogue 1
លីដា៖ ឆ្នាំងសាកអាយហ្វូនអ៎? ខ្ញុំនៅហ្នឹងយូរហើយតាំងពីព្រឹក ដូចអត់ឃើញផង។ សម្បត្តិឯងភ្លេចយកម៉ោទេដឹង?
សម្បត្តិ៖ អត់ទេ ខ្ញុំចាំថាយកម៉ោតាស។ កុំអាល គិតមើលសិន ភ្លេចដៃទុកណាអញ្ចេះ? សាករកមើលក្នុងកាតាបសិន។
លីដា៖ ហ៊ើយ! ឃើញហើយ! នៅនេះសោះ ខំតែភ័យ។
សម្បត្តិ៖ ចាស់ហើយ ភ្លេចភ្លាំងច្រើន!
Expressing likes 2 — Additional dialogue
សុទ្ធា៖ គេនិយាយថាម៉េចខ្លះ?
ចំរើន៖ គាត់សួរខ្ញុំថាចូលចិត្តធ្វើអ្វីខ្លះ។ ខ្ញុំថា ខ្ញុំចូលចិត្តអានសៀវភៅ ចូលចិត្តរៀនភាសា ចូលចិត្តធ្វើម្ហូប។
សុទ្ធា៖ ហើយគាត់ថាម៉េចទៀត?
ចំរើន៖ គាត់ថា ខ្ញុំអត់បាននិយាយថាចូលចិត្តធ្វើការ...
សុទ្ធា៖ គាត់និយាយលេងទេដឹង។
ចំរើន៖ ខ្ញុំមើលទៅគាត់មិនមែនជាមនុស្សចូលចិត្តនិយាយលេងទេ។
សុទ្ធា៖ ធ្លាក់បាត់ហើយអីចឹង។
Asking and saying whether something is correct — Additional dialogue
ធារី៖ ដូចមិនមែនអីចឹងទេដឹង ដាណែត។ គេចង់និយាយថា ... ព្រោះអី នៅមុខនេះគេនិយាយអំពី ...។
ដាណែត៖ អីចឹងអ៎? មើល ខ្ញុំគិតមើលតិចសិន។ មែនហ្នឹងអា៎ ប្រហែលដូចធារីឯងនិយាយហើយ។
ធារី៖ សាកសួរបងកុសលតិចទៅ ដើម្បីឲ្យច្បាស់។
ដាណែត៖ អូខេ អីចឹង ខ្ញុំយកទៅសួរគាត់តិចសិន។ អរគុណ ធារី។
Making excuses — Dialogue 2
លក្ខិណា៖ បង ប្រជុំនៅជប៉ុនហ្នឹង មានការងារអីឲ្យខ្ញុំធ្វើអេ៎?
ប្រធាន៖ មានតាស។ លក្ខិណាឯងទំនេរមែន? បើទំនេរ មកជួយរៀបចំជាមួយគ្នាអីចឹង។
លក្ខិណា៖ ចា៎ស បង ខ្ញុំទំនេរតាស។ ត្រូវប្រើអី បងប្រាប់ខ្ញុំម៉ោ។
ប្រធាន៖ ចង់ធ្វើការហ្នឹង លេសទេដឹង? តាមពិតចង់ទៅលេងជប៉ុនទេអី?
លក្ខិណា៖ ចង់ធ្វើការផង ចង់ទៅលេងផងហ្នឹងអា៎បង។ តែបើនិយាយឲ្យត្រង់ទៅ ចង់ទៅលេងច្រើនជាង។
ប្រធាន៖ ឃើញអត់? ទាយមិនខុសមែន។
Indicating disagreement — Dialogue 1
ស៊ីណា៖ សុជាតាឆ្លាតដល់ហើយ។ រៀនអីក៏ឆាប់ចាប់បានដែរ។ ញ៉ាំអីបានឆ្លាតទៅ សុជាតា?
សុជាតា៖ រៀនពូកែមិនមែនមកពីញ៉ាំអីបានរៀនពូកែឯណា។ មានតែខំប្រឹងរៀន។
ស៊ីណា៖ ខ្ញុំខំប្រឹងរៀនដែរតាស តែកន្លែងខ្លះខ្ញុំស្ដាប់គ្រូពន្យល់ម៉េចក៏នៅតែអត់យល់ដែរ។ មកពីអត់មានហ្សែនឆ្លាតទេដឹង។
សុជាតា៖ ហ្សែនឆ្លាតអីទេ។ ខ្ញុំក៏មានកន្លែងដែលខ្ញុំអត់យល់ដែរ។ ស៊ីណាមានចំណាយពេលរៀនថែមទៀតអត់ពេលទៅផ្ទះ?
ស៊ីណា៖ អត់ផង។ អូ ខ្ញុំតែដល់ផ្ទះ ដឹងតែភ្លឹងហើយ។ ប្រហែលមកពីអីចឹងហើយបានរៀនអត់សូវចេះសោះ។
Indicating disagreement — Dialogue 2
ផានិត៖ សិក្ខាសាលាង៉ៃហ្នឹងអត់សូវមានអ្នកម៉ោសោះ។ ម៉ោពីប្រធានបទហ្នឹង គេអត់សូវចាប់អារម្មណ៍មែនហ្ន៎?
សុគន្ធ៖ ខ្ញុំគិតថាមិនមែនម៉ោពីប្រធានបទអេ៎។ ម៉ោពីយើងដាក់ម៉ោងអត់សូវល្អ គេពិបាកម៉ោ។
ផានិត៖ ប៉ុន្តែ ខ្ញុំឃើញសិក្ខាសាលាផ្សេងៗ គេដាក់ម៉ោងហ្នឹងដែរតាស។ ម៉ោពីម៉ោងយើងជាន់ជាមួយម៉ោងគេ ហើយគេទៅសិក្ខាសាលាផ្សេងអស់ទេដឹង។
សុគន្ធ៖ វាមិនដែល។ បើយើងគិតមើលទៅ អ្នកដែលពាក់ព័ន្ធនឹងប្រធានបទង៉ៃហ្នឹងក៏មិនសូវមានច្រើនដែរទេ ហើយអ្នកដែលអត់សូវពាក់ព័ន្ធ ប្រហែលគេគិតថា “អ៊ឹស អត់សូវពាក់ព័ន្ធផង ខ្ជិលទៅម៉ងទៅ”។
ផានិត៖ ហ្នឹងហើយ អាហ្នឹងមិនដូចខ្ញុំនិយាយដែរ? ថាប្រធានបទយើងអត់សូវមានអ្នកចាប់អារម្មណ៍។