KhmerPronunciationEnglish/Notes#occ
ឆ្លាត claat clever, shrewd, intelligent 8/4

Link to overview page
Link to dictionary

Complimenting someone — Additional dialogue


វិបុលតារា របាយការណ៍ហ្នឹង អ្នកណាអ្នកធ្វើ? រៀបចំបានល្អអា៎
តារានារីបងគ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផងនុះ នារីអ៎! នារីម៉ោនេះតិច
នារីចា៎សបង
តារាបងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា
វិបុលហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត
នារីអរគុណច្រើនបងម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងទៅ
វិបុលមនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាតអីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណានារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ
នារីអរគុណបង

Indicating disagreement — Dialogue 1


រៀនពូកែ
ស៊ីណាសុជាតាឆ្លាតដល់ហើយរៀនអីក៏ឆាប់ចាប់បានដែរញ៉ាំអីបានឆ្លាតទៅ សុជាតា?
សុជាតារៀនពូកែមិនមែនមកពីញ៉ាំអីបានរៀនពូកែឯណាមានតែខំប្រឹងរៀន
ស៊ីណាខ្ញុំខំប្រឹងរៀនដែរតាស តែកន្លែងខ្លះខ្ញុំស្ដាប់គ្រូពន្យល់ម៉េចក៏នៅតែអត់យល់ដែរមកពីអត់មានហ្សែនឆ្លាតទេដឹង
សុជាតាហ្សែនឆ្លាតអីទេខ្ញុំក៏មានកន្លែងដែលខ្ញុំអត់យល់ដែរស៊ីណាមានចំណាយពេលរៀនថែមទៀតអត់ពេលទៅផ្ទះ?
ស៊ីណាអត់ផងអូ ខ្ញុំតែដល់ផ្ទះ ដឹងតែភ្លឹងហើយប្រហែលមកពីអីចឹងហើយបានរៀនអត់សូវចេះសោះ

Expressing joy at someone’s success — Cultural note


ជនជាតិខ្មែរមានលក្ខណៈអៀនច្រើន មិនសូវនិយាយពាក្យថា អរគុណ សុំទោស ចំពោះពាក្យសរសើរ អំពើល្អរបស់អ្នកដទៃទេប៉ុន្តែ ឱកាសធ្វើការរួមគ្នាក្នុងសង្គមធ្វើឲ្យយុវជនខ្មែរសព្វថ្ងៃចាប់ផ្ដើមប្រើពាក្យថា អរគុណ ញឹកញាប់ជាងមុនប៉ុន្តែ ការប្រើពាក្យថាអរគុណ សុំទោស នៅក្នុងក្រុមគ្រួសារនៅតែមិនបង្ហាញភាពស្និទ្ធស្នាលភាគច្រើនជនជាតិខ្មែរបង្ហាញសេចក្តីអបអរសាទរដោយប្រើពាក្យសរសើរ ដូចជា ពូកែ ឡូយ ឆ្លាត ជាដើម ព្រមទាំងបបួលជួបជុំគ្នាញ៉ាំអាហារ (ជប់លៀង)។ អ្នកដែលទទួលពាក្យសរសើរអាចញញឹមអស់សំណើច ឬក៏បដិសេធ ឬក៏និយាយពាក្យថាអរគុណ (ចំពោះអ្នកដទៃមិនមែនសមាជិកគ្រួសារ)។ វិធីដែលល្អបំផុតក្នុងការបង្ហាញក្តីរីករាយចំពោះភាពជោគជ័យរបស់នរណាម្នាក់ គឺការសួរសំណួរឲ្យបានច្រើនអំពីថា តើគេធ្វើដូចម្ដេចទើបទទួលបានជោគជ័យ ហើយប្រើពាក្យសរសើរឲ្យបានញឹកញាប់នៅក្នុងការសន្ទនានោះ

Phone (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីគឺយើងឃើញមានដៃមួយ កំពុងតែកាន់ទូរស័ព្ទដដែល អញ្ចឹងទូរស័ព្ទនោះគឺជាទូរស័ព្ទស្មាតហ្វូន ដែលយើងហៅថា ទូរស័ព្ទវ័យឆ្លាត ដែលអត់មានគ្រាប់ចុច ហើយអេក្រង់ធំអញ្ចឹងគាត់កំពុងតែលេងបណ្ដាញទំនាក់ទំនងសង្គម គឺយើងហៅថា Facebook អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែបើកមើល Facebook របស់គាត់ ថាតើមានមិត្តភក្តិរបស់គាត់បង្ហោះរូបភាពអ្វី ឬក៏បង្ហោះសារអ្វីនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook នោះ ដូច្នេះគាត់កំពុងតែឆែកមើល អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមិត្តភក្តិរបស់គាត់ម្នាក់ មិត្តភក្តិរបស់គាត់ម្នាក់ គឺគាត់បានបង្ហោះរូបឆ្មាទៅក្នុងបណ្ដាញសង្គម Facebook ផងដែរ អញ្ចឹងយើងឃើញហើយថា នៅក្នុងនេះគឺមានរូបឆ្មាមួយ កំពុងតែបង្ហោះ ហើយមានអ្នកចូលចិត្តចំនួន ១៥០ នាក់ ហើយមានអ្នកជជែកចំនួន ២០ នាក់ផងដែរ អញ្ចឹងបានន័យថាមិត្តភក្តិរបស់គាត់បង្ហោះរូបភាពឆ្មាចូលទៅក្នុងបណ្ដាញសង្គម Facebook ចំណែកឯនៅក្នុងប្រទេសកម្ពុជា Facebook គឺជាបណ្ដាញសង្គមដែលមានប្រជាប្រិយភាពបំផុត បានន័យថាមនុស្សម្នាក់ចូលចិត្តលេងបណ្ដាញសង្គម Facebook ខ្លាំងណាស់ ហើយក្រៅពី Facebook គឺយើងមានបណ្ដាញសង្គមផ្សេងទៀតផងដែរដែលយើងចូលចិត្តលេង ដូចជា Instagram ជាដើម ដែលភាគច្រើនគឺគាត់ចូលចិត្តបង្ហោះរូបនៅក្នុង Instagram ហើយចំណែកឯកម្មវិធី Line ផងដែរ ក៏គេមានការបង្ហោះរូបនៅក្នុងកម្មវិធីជជែកកម្សាន្ត Line ផងដែរ ដូច្នេះនៅក្នុងប្រទេសកម្ពុជាគឺយើងអាចលេងបណ្ដាញសង្គម Facebook ឬក៏កម្មវិធីបណ្ដាញសង្គមបានច្រើន មានដូចជា Line មានដូចជា Facebook មានដូចជា Instagram ជាដើម អញ្ចឹងនៅក្នុងរូបភាពទីគឺគាត់ប្រើប្រាស់ទូរស័ព្ទចល័តរបស់គាត់ ទូរស័ព្ទវ័យឆ្លាតរបស់គាត់ ឬក៏ស្មាតហ្វូនហ្នឹង ដើម្បីលេងប្រើប្រាស់បណ្ដាញសង្គម ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ ឬក៏ក្រុមគ្រួសាររបស់គាត់