KhmerPronunciationEnglish/Notes#occ
រួម ruəm 1. to combine
2. to join together, connect, unite, gather
3. to concentrate
4. to reduce, shrink
5. to be concentrated, compact, solid
6. to be united, joined, connected
7. to take part (in)
8. to share
9. to be common, joint, communal, collective
8/6

Link to overview page
Link to dictionary

Identifying items or people 2 — Cultural note


ពាក្យថា អា ដាក់នៅពីមុខឈ្មោះ ប្រើសម្រាប់តែហៅអ្នកដែលមានអាយុតិចជាងស្មើប៉ុណ្ណោះវាក៏បង្ហាញភាពស្និទ្ធស្នាលផងដែរប៉ុន្តែ ប្រជាជនខ្មែរធ្លាប់ហៅអ្នកកំប្លែងអាជីព ដោយប្រើពាក្យ អា នៅពីមុខឈ្មោះរបស់ពួកគាត់វាជាការមិនគួរសមនិងធ្លាប់ទទួលបានការរិះគន់ ដូច្នេះ គេបានប្ដូរមកហៅអ្នកកំប្លែង ដោយភ្ជាប់ពាក្យ នាយ ពីមុខវិញអ្នកកំប្លែងល្បីនៅប្រទេសខ្មែរ រួមមាន នាយកុយ នាយក្រឹម នាយចាបចៀន ។ល។ ឈ្មោះទាំងនេះគ្រាន់តែជាឈ្មោះហៅក្រៅរបស់ពួកគាត់ប៉ុណ្ណោះ

Expressing joy at someone’s success — Cultural note


ជនជាតិខ្មែរមានលក្ខណៈអៀនច្រើន មិនសូវនិយាយពាក្យថា អរគុណ សុំទោស ចំពោះពាក្យសរសើរ អំពើល្អរបស់អ្នកដទៃទេប៉ុន្តែ ឱកាសធ្វើការរួមគ្នាក្នុងសង្គមធ្វើឲ្យយុវជនខ្មែរសព្វថ្ងៃចាប់ផ្ដើមប្រើពាក្យថា អរគុណ ញឹកញាប់ជាងមុនប៉ុន្តែ ការប្រើពាក្យថាអរគុណ សុំទោស នៅក្នុងក្រុមគ្រួសារនៅតែមិនបង្ហាញភាពស្និទ្ធស្នាលភាគច្រើនជនជាតិខ្មែរបង្ហាញសេចក្តីអបអរសាទរដោយប្រើពាក្យសរសើរ ដូចជា ពូកែ ឡូយ ឆ្លាត ជាដើម ព្រមទាំងបបួលជួបជុំគ្នាញ៉ាំអាហារ (ជប់លៀង)។ អ្នកដែលទទួលពាក្យសរសើរអាចញញឹមអស់សំណើច ឬក៏បដិសេធ ឬក៏និយាយពាក្យថាអរគុណ (ចំពោះអ្នកដទៃមិនមែនសមាជិកគ្រួសារ)។ វិធីដែលល្អបំផុតក្នុងការបង្ហាញក្តីរីករាយចំពោះភាពជោគជ័យរបស់នរណាម្នាក់ គឺការសួរសំណួរឲ្យបានច្រើនអំពីថា តើគេធ្វើដូចម្ដេចទើបទទួលបានជោគជ័យ ហើយប្រើពាក្យសរសើរឲ្យបានញឹកញាប់នៅក្នុងការសន្ទនានោះ

Noodle Soup (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់កុម្ម៉ង់រួចរាល់ហើយ អញ្ចឹងគាត់កុម្ម៉ង់រួចរាល់ហើយ អ្នកលក់ក៏បានយកកែវទឹកចំនួនពីរ ដើម្បីមកឲ្យពួកគាត់ទាំងពីរនាក់អញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញអ្នកលក់គាត់បានកាន់កែវទឹកចំនួនពីរ ដែលកែវទឹកនោះមានទឹកកកនៅក្នុងនោះផងដែរអញ្ចឹងគេដាក់ទឹកកកចូលទៅក្នុងកែវទាំងពីរ ហើយមានបំពង់បឺតពីរនៅក្នុងកែវនីមួយៗ អញ្ចឹងបានន័យថាកែវមួយមានបំពង់បឺតមួយ កែវមួយទៀតមានបំពង់បឺតមួយដោយសារតែកន្លែងនោះគឺជាកន្លែងលក់សាធារណៈ បានន័យថាមានអតិថិជនច្រើន អញ្ចឹងមានអតិថិជនច្រើន ដូច្នេះការប្រើប្រាស់កែវ គឺជាការប្រើប្រាស់កែវរួម អញ្ចឹងហើយដើម្បីរក្សាអនាម័យ គឺអ្នកលក់ គាត់អត់ឲ្យអតិថិជនរបស់គាត់ញ៉ាំផ្ទាល់ទៅនឹងកែវនោះទេ អញ្ចឹងគេអត់ញ៉ាំផ្ទាល់ទេខ្លាចឆ្លងមេរោគ ដូច្នេះក្នុងការញ៉ាំទឹកនៅកែវនោះ គឺគេត្រូវប្រើបំពង់បឺតអញ្ចឹងនៅក្នុងរូបភាពនេះ គាត់បានដាក់បំពង់បឺតចូលទៅក្នុងកែវទាំងពីរ ដើម្បីឲ្យអតិថិជនរបស់គាត់ញ៉ាំទឹក ដោយប្រើបំពង់បឺតវិញ ដោយគេញ៉ាំហើយគេបោះចោលបំពង់បឺតនោះតែម្ដង ហើយគេដាក់ទឹកកកនៅក្នុងកែវ ដើម្បីឲ្យនៅពេលដែលយើងដាក់ទឹក គឺទឹកកកនឹងធ្វើឲ្យទឹកនោះត្រជាក់អញ្ចឹងជាទូទៅការមកញ៉ាំបែបនេះ គឺតែងតែត្រូវការទឹកកក ឬក៏ទឹកត្រជាក់ ដូច្នេះហើយអ្នកលក់តែងតែដាក់ទឹកកកចូលទៅក្នុងកែវឲ្យអតិថិជនរបស់គាត់

Alms Round (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញ បន្ទាប់ពីព្រះសង្ឃគាត់បានទទួលចង្ហាន់ពីស្ត្រីចំណាស់ម្នាក់នោះ រួមនឹងចៅស្រីរបស់គាត់ហើយ បន្ទាប់ពីគាត់ឲ្យពររួចរាល់ហើយ ព្រះសង្ឃក៏បានបន្តដំណើរទៅផ្ទះផ្សេងទៀតអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញព្រះសង្ឃក៏ ក៏និមន្តទៅ[ដើរ]រកបិណ្ឌបាតនៅផ្ទះផ្សេងទៀត នៅផ្ទះដែលក្បែរនោះ ដែលគេរង់ចាំដាក់ចង្ហាន់ព្រះសង្ឃ ឬក៏រង់ចាំដាក់បាត្រព្រះសង្ឃ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺព្រះសង្ឃកំពុងតែនិមន្តនៅខាងមុខ កូនសិស្សនៅដើរតាមខាងក្រោយអញ្ចឹងនៅពេលដែលព្រះសង្ឃដើរ យើងហៅថានិមន្ត យើងអត់ហៅថាដើរទេ ព្រោះថាយើងមានភាសាសម្រាប់ប្រើចំពោះព្រះសង្ឃ ដែលព្រះសង្ឃដើរ យើងហៅថានិមន្ត ព្រះសង្ឃហូប ឬក៏នៅពេលដែលព្រះសង្ឃញ៉ាំចំណីអាហារ យើងហៅថាឆាន់ យើងអត់និយាយថាញ៉ាំទេ គឺយើងប្រើពាក្យថាឆាន់អញ្ចឹងព្រះសង្ឃឆាន់ ព្រះសង្ឃនិមន្ត រីឯនៅពេលដែលព្រះសង្ឃគេង យើងហៅថាព្រះសង្ឃសិង អញ្ចឹងព្រះសង្ឃគឺមានភាសាផ្សេង យើងអត់ប្រើប្រាស់ភាសាដូចយើងធម្មតាទេ ដែលយើងឃើញថាពេលគេងយើងហៅថាសិង ពេលដើរយើងហៅថានិមន្ត ហើយនិងពេលញ៉ាំយើងហៅថាឆាន់ អញ្ចឹងយើងត្រូវប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ នៅពេលដែលយើងនិយាយជាមួយនឹងព្រះសង្ឃអញ្ចឹងនៅក្នុងរូបភាពទី ១៦ នេះ គឺព្រះសង្ឃកំពុងតែនិមន្តទៅរកផ្ទះផ្សេងទៀត ឬក៏និមន្តបិណ្ឌបាតទៅផ្ទះផ្សេងទៀត ដែលព្រះសង្ឃនិមន្តនៅខាងមុខ ចំណែកកូនសិស្សគឺគាត់ដើរនៅខាងក្រោយ

Going To The ATM (Sakanan) — 16


ចូលដល់រូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីនារីនោះ គាត់ប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដើម្បីដកប្រាក់រួចរាល់ហើយ គាត់ក៏បានដើរចេញពីម៉ាស៊ីននោះ បានន័យថាគាត់យកលុយនិងកាតអេធីអឹមរក្សាទុកនៅក្នុងកាបូបគាត់រួចរាល់ហើយ គាត់ក៏បានដើរចេញ បានន័យថាគាត់ក៏លែងត្រូវការប្រើប្រាស់ម៉ាស៊ីនអេធីអឹមនោះរួចទៀតហើយ អញ្ចឹងគាត់ដើរចេញ ដើម្បីឲ្យអ្នកដទៃប្រើប្រាស់ម្ដងអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា បន្ទាប់ពីគាត់ដើរចេញ គឺមាននារីម្នាក់ទៀតពាក់អាវដៃខ្លីខោជើងវែងពណ៌ខ្មៅ ក៏បានចូលទៅប្រើប្រាស់ម៉ាស៊ីនអេធីអឹមនោះម្ដងបានន័យថាអម្បាញ់មិញ នារីនោះ គាត់ឈរពីក្រោយនារីពាក់អាវខៀវ ដើម្បីរង់ចាំអញ្ចឹងការប្រើប្រាស់ម៉ាស៊ីនមួយ ដែលមានគ្នាច្រើនសម្រាប់ប្រើប្រាស់ យើងត្រូវតម្រង់ជួរគ្នា ដើម្បីរក្សាសណ្ដាប់ធ្នាប់ដូចនៅក្នុងរូបភាពនេះអញ្ចឹង គឺគេប្រើប្រាស់ម្ដងម្នាក់ៗ។ បន្ទាប់ពីនារីដែលពាក់អាវខៀវ ឬក៏ពាក់អាវពណ៌ទឹកសមុទ្រនោះ ដើរចេញពីម៉ាស៊ីន បានន័យថាគាត់ប្រើប្រាស់ម៉ាស៊ីននោះរួចរាល់ហើយ មាននារីម្នាក់ទៀត គាត់ចូលប្រើប្រាស់ម្ដងអញ្ចឹងនៅក្នុងរូបភាពនេះ គឺបង្ហាញអំពីការប្រើប្រាស់អេធីអឹមរួចរាល់ហើយ ហើយដើរចេញពីម៉ាស៊ីនអេធីអឹម ដើម្បីឲ្យអ្នកដទៃចូលប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដើម្បីដកប្រាក់របស់គេម្ដងវិញអញ្ចឹងយើងត្រូវការប្រើប្រាស់ម្ដងម្នាក់ដោយរក្សានូវសណ្ដាប់ធ្នាប់និងសុជីវធម៌របស់យើង ឲ្យបានខ្ពស់បំផុតនៅក្នុងការប្រើប្រាស់របស់រួមម៉ាស៊ីនអេធីអឹមគឺជារបស់រួម ដូច្នេះយើងត្រូវប្រើប្រាស់ដោយមានសុជីវធម៌ជាទីបំផុត

Post Office (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានដើរមករកកន្លែងខ្ចប់អីវ៉ាន់ បានន័យថានៅក្នុងការិយាល័យប្រៃសណីយ៍ គឺគេតែងតែមានតុមួយសម្រាប់ឲ្យយើងខ្ចប់អីវ៉ាន់ ដូច្នេះនៅពេលដែលយើងទិញឡាំងក្រដាសហើយ នៅពេលដែលក្មេងប្រុសម្នាក់នោះ គាត់ទិញឡាំងក្រដាសហើយ គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅរបស់គាត់នោះមករកតុមួយ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញមានតុមួយ ដែលនៅលើតុនោះគឺយើងឃើញមានក្រដាសកាសែត យើងឃើញមានដូចជាកាវ កាវស្អិត ហើយនិងស្កុតផងដែរអញ្ចឹងគឺការិយាល័យប្រៃសណីយ៍គឺគេតែងតែដាក់ឧបករណ៍ផ្សេងសម្រាប់ខ្ចប់អីវ៉ាន់នៅលើតុ ដើម្បីឲ្យអតិថិជនប្រើប្រាស់ អញ្ចឹងយើងអត់ចាំបាច់យកស្កុត អត់ចាំបាច់យកកាវទៅផ្ទាល់ខ្លួនទៅក៏បានដែរ ដោយនៅទីនោះគឺគេមានដាក់ឲ្យយើងស្រាប់តែម្ដង អញ្ចឹងគឺគេដាក់នៅលើតុដើម្បីឲ្យអតិថិជនទាំងអស់ប្រើប្រាស់ ដោយនៅពេលដែលយើងប្រើប្រាស់ហើយ យើងគ្រាន់តែដាក់នៅលើតុនោះវិញ ដើម្បីឲ្យអ្នកផ្សេងទៀតមកប្រើដោយយើងអត់ត្រូវយកនោះទេ ដោយសារតែរបស់នេះគឺគេដាក់ប្រើរួម ជារបស់រួម ដូច្នេះអ្នកណាក៏មានសិទ្ធិប្រើផងដែរ អញ្ចឹងក្មេងប្រុសម្នាក់ហ្នឹង គាត់ក៏បានកាន់ឡាំងក្រដាសជាមួយនឹងសៀវភៅមករកតុខ្ចប់អីវ៉ាន់ ដែលយើងឃើញនៅក្រោមតុគឺមានធុងសំរាមមួយ អញ្ចឹងដោយសារតែនៅពេលដែលយើងខ្ចប់អីវ៉ាន់ គឺតែងតែមានសំរាម ដូចជាស្កុតដែលនៅសល់ ឬក៏ក្រដាសកាសែតដែលនៅសល់ ដូច្នេះគឺយើងអត់បោះចោលពាសវាលពាសកាលទេ អញ្ចឹងដើម្បីរក្សាអនាម័យ និងដើម្បីរក្សាសណ្ដាប់ធ្នាប់ គឺយើងត្រូវបោះសំរាមចូលទៅក្នុងធុងសំរាម អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់ក៏បានកាន់ឡាំងក្រដាសរបស់គាត់ ដើម្បីមកខ្ចប់អីវ៉ាន់នៅលើតុមួយ