KhmerPronunciationEnglish/Notes#occ
សរសើរ sɑɑ saə 1. to congratulate
2. to compliment, praise, eulogize, admire
10/3

Link to overview page
Link to dictionary

Complimenting someone — Cultural note


ពាក្យថា បញ្ជោរ មានន័យថា និយាយសរសើរនរណាម្នាក់អំពីអ្វីដែលមិនពិត ដូចជា មិនស្អាតក៏សរសើរថាស្អាត ។ល។ រីឯ អ្នកដែលចូលចិត្តស្ដាប់ពាក្យបញ្ជោរ គេហៅថាមនុស្សស៊ីជោរហើយក៏មានមនុស្សដែលនៅមុខសរសើរ នៅក្រោយនិយាយដើមដែរផ្ទុយទៅវិញ ក៏មានមនុស្សដែលមិនចេះសរសើរនរណា ទោះគេធ្វើបានល្អក៏ដោយ

Expressing joy at someone’s success — Cultural note


ជនជាតិខ្មែរមានលក្ខណៈអៀនច្រើន មិនសូវនិយាយពាក្យថា អរគុណ សុំទោស ចំពោះពាក្យសរសើរ អំពើល្អរបស់អ្នកដទៃទេប៉ុន្តែ ឱកាសធ្វើការរួមគ្នាក្នុងសង្គមធ្វើឲ្យយុវជនខ្មែរសព្វថ្ងៃចាប់ផ្ដើមប្រើពាក្យថា អរគុណ ញឹកញាប់ជាងមុនប៉ុន្តែ ការប្រើពាក្យថាអរគុណ សុំទោស នៅក្នុងក្រុមគ្រួសារនៅតែមិនបង្ហាញភាពស្និទ្ធស្នាលភាគច្រើនជនជាតិខ្មែរបង្ហាញសេចក្តីអបអរសាទរដោយប្រើពាក្យសរសើរ ដូចជា ពូកែ ឡូយ ឆ្លាត ជាដើម ព្រមទាំងបបួលជួបជុំគ្នាញ៉ាំអាហារ (ជប់លៀង)។ អ្នកដែលទទួលពាក្យសរសើរអាចញញឹមអស់សំណើច ឬក៏បដិសេធ ឬក៏និយាយពាក្យថាអរគុណ (ចំពោះអ្នកដទៃមិនមែនសមាជិកគ្រួសារ)។ វិធីដែលល្អបំផុតក្នុងការបង្ហាញក្តីរីករាយចំពោះភាពជោគជ័យរបស់នរណាម្នាក់ គឺការសួរសំណួរឲ្យបានច្រើនអំពីថា តើគេធ្វើដូចម្ដេចទើបទទួលបានជោគជ័យ ហើយប្រើពាក្យសរសើរឲ្យបានញឹកញាប់នៅក្នុងការសន្ទនានោះ

Doing The Dishes (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសនោះគាត់បានពិនិត្យមើលចានមួយសន្ទុះ ក្រោយមកគាត់ឃើញថាចានដែលគាត់កំពុងលាងនោះគឺអត់ទាន់ស្អាតទេ អញ្ចឹងនៅមានស្នាមប្រឡាក់ជាច្រើនដែលនៅក្នុងចាននោះ ដែលវាមានជាប់នូវខ្លាញ់ ឬក៏ជាប់នូវចំណីអាហារកាកសំណល់ផ្សេងនៅក្នុងចាន អញ្ចឹងធ្វើឲ្យចានអត់ទាន់ស្អាត ដូច្នេះគាត់ក៏ខំប្រឹងដុសម្ដងទៀតដោយនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានយកចានមកកៀបនឹងជង្គង់របស់គាត់ គាត់យកចានគោមនោះមកកៀបនឹងជង្គង់ រួចហើយដាក់ទឹកសាប៊ូចូលទៅក្នុងចានគោមនោះ ដោយគាត់ដាក់ទឹកសាប៊ូចូលក្នុងចានគោម ហើយគាត់យកប្រដាប់លាងចានរបស់គាត់មកដុសចូលទៅក្នុងចានយ៉ាងខ្លាំង ម្ដងនេះគឺគាត់ដុសខ្លាំងជាងមុន ដើម្បីឲ្យអស់ស្នាមប្រឡាក់ អញ្ចឹងយើងឃើញគាត់ធ្វើ ទឹកមុខរបស់គាត់គឺប្រឹង ដោយគាត់ញេញធ្មេញ និងភ្នែករបស់គាត់សម្លឹងទៅក្នុងចាន ដោយដៃរបស់គាត់កំពុងតែដុសចាននោះយ៉ាងខ្លាំង គឺគាត់ដុសខ្លាំងដើម្បីឲ្យអស់ស្នាមប្រឡាក់ និងដើម្បីឲ្យស្អាត អញ្ចឹងប្រសិនបើយើងលាងចានអត់ស្អាតទេ នៅពេលដែលម្ចាស់ហាងគាត់យកចាននោះទៅប្រើប្រាស់ គឺគាត់ប្រើប្រាស់អត់បានទេ ដោយសារតែចានប្រឡាក់ អញ្ចឹងម្ចាស់ហាងនឹងស្ដីបន្ទោសប្រសិនបើគាត់លាងអត់ស្អាត ដូច្នេះគាត់ត្រូវធ្វើយ៉ាងណាឲ្យចានដែលគាត់លាងគឺស្អាតទាំងអស់ អញ្ចឹងគាត់នឹងទទួលបានការសរសើរពីម្ចាស់ហាងថាគាត់ធ្វើការដោយយកចិត្តទុកដាក់ ប៉ុន្តែប្រសិនបើចានអត់ស្អាត គាត់នឹងទទួលការស្ដីបន្ទោស ហើយភ្ញៀវក៏អត់ចូលហាងរបស់គាត់ទៀតដែរ ដោយសារតែហាងរបស់គាត់គ្មានអនាម័យ ដូច្នេះហើយក្មេងប្រុសម្នាក់នេះ គាត់ត្រូវតែដុសចានឲ្យបានខ្លាំងនិងឲ្យបានស្អាត ដើម្បីឲ្យចានទាំងអស់មានអនាម័យ និងម្ចាស់ហាងសរសើរគាត់ថាគាត់ធ្វើការបានល្អ ហើយនិងមានភ្ញៀវចូលមកហាងគាត់បន្ថែមទៀត