KhmerPronunciationEnglish/Notes#occ
ទោះ tʊəh even (if), even though 5/5

Link to overview page
Link to dictionary

Excusing oneself — Cultural note


នៅប្រទេសជប៉ុន ប្រសិនបើអ្នកនិយាយថាជាប់រវល់ ទោះវាជាលេសក៏ដោយ គេក៏នឹងមិនសួរដេញដោលអ្នកទៀតដែរ ព្រោះគេគិតថាជារឿងផ្ទាល់ខ្លួនប៉ុន្តែនៅខ្មែរ នៅពេលអ្នកយកលេសថារវល់ ភាគច្រើនអ្នកអាចនឹងត្រូវបានគេសួរបន្តទៀតថារវល់នឹងអ្វីឲ្យច្បាស់លាស់

Complimenting someone — Cultural note


ពាក្យថា បញ្ជោរ មានន័យថា និយាយសរសើរនរណាម្នាក់អំពីអ្វីដែលមិនពិត ដូចជា មិនស្អាតក៏សរសើរថាស្អាត ។ល។ រីឯ អ្នកដែលចូលចិត្តស្ដាប់ពាក្យបញ្ជោរ គេហៅថាមនុស្សស៊ីជោរហើយក៏មានមនុស្សដែលនៅមុខសរសើរ នៅក្រោយនិយាយដើមដែរផ្ទុយទៅវិញ ក៏មានមនុស្សដែលមិនចេះសរសើរនរណា ទោះគេធ្វើបានល្អក៏ដោយ

Expressing disappointment at another’s misfortune — Additional dialogue


ហេតុការណ៍ម៉ូតូត្រូវចោរលួច
តារាកញ្ញា ថាកញ្ញាឯងត្រូវចោរលួចម៉ូតូអ៎?
កញ្ញាហ្នឹងហើយ បាត់ម្សិលមិញ
តារាម៉េចបានបាត់? មានបានចាក់សោរកអត់?
កញ្ញាកាលហ្នឹងខ្ញុំប្រញាប់ មានបានចាក់សោរកឯណាថាចូលទិញអីញ៉ាំម៉ាភ្លែត ចេញម៉ោវិញអត់ឃើញម៉ូតូ
តារាហើយមានប្ដឹងប៉ូលិសអត់? តែទោះប្ដឹងប៉ូលិស ក៏មិនងាយរកឃើញវិញដែរស៊យអាណេះហើយឥឡូវកញ្ញាឯងគិតម៉េចទៅ? បានអីជិះ?
កញ្ញាបងប្រុសជូនទៅម៉ោម៉ារយៈសិន

Doing The Dishes (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺក្មេងប្រុសម្នាក់នោះ គាត់កំពុងតែចាក់សាប៊ូចូលទៅក្នុងចានដែកពណ៌បៃតង អញ្ចឹងដោយសារតែចាននោះគឺជាចានគុយទាវ និង[ដោយសារតែ]ចាននោះជាចានមី ដែលប្រឡាក់ទៅដោយទឹកស៊ុបនិងខគោ ដូច្នេះចានគុយទាវ ឬក៏ចានមី គឺភាគច្រើនគឺមានខ្លាញ់ អញ្ចឹងការលាងជម្រះដោយទឹកទទេគឺអត់ស្អាតនោះទេ អញ្ចឹងយើងត្រូវប្រើប្រាស់សាប៊ូផងដែរ ហើយជាទូទៅគឺយើងតែងតែលាងចានជាមួយនឹងសាប៊ូ ទោះវាអត់ជាប់ខ្លាញ់ក៏ដោយ ព្រោះថាសាប៊ូអាចកាត់បន្ថយមេរោគដែលនៅជាប់នឹងចាននោះបានយ៉ាងច្រើន ហើយសាប៊ូអាចធ្វើឲ្យយើងងាយស្រួលក្នុងការលាងជម្រះចានឲ្យបានស្អាតទៀតផង ព្រោះប្រសិនបើយើងអត់លាយនឹងសាប៊ូទេ ការលាងចានរបស់យើងគឺពិបាក ហើយអត់ស្អាតនោះទេ អញ្ចឹងមេរោគនៅតោងជាប់នឹងចានដដែល ដូច្នេះដើម្បីឲ្យស្អាតនិងអស់មេរោគ យើងត្រូវប្រើប្រាស់សាប៊ូដើម្បីលាងចាន ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែចាក់ទឹកសាប៊ូចូលទៅក្នុងចានដែករបស់គាត់ អញ្ចឹងសាប៊ូលាងចានយើងអាចប្រើប្រាស់បានជាសាប៊ូទឹកឬក៏សាប៊ូម្សៅផងដែរ ដែលពេលខ្លះ ប្រសិនបើយើងអត់មានសាប៊ូទឹក យើងអាចប្រើប្រាស់សាប៊ូម្សៅ ដើម្បីលាងចានរបស់យើងផងដែរ ប៉ុន្តែប្រសិនបើយើងប្រើប្រាស់សាប៊ូទឹក គឺវាងាយស្រួលក្នុងការលាងជាង ដោយសារតែសាប៊ូទឹកគឺងាយរលាយនៅក្នុងទឹកនិងមានពពុះច្រើន

Fried Rice (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានច្របល់បាយ ឆាបាយ ជាមួយនឹងសាច់ ជាមួយនឹងបន្លែរួចរាល់ហើយ អ្នកលក់គាត់ក៏បានចាក់បាយមួយឆ្នាំងនោះចូលមកក្នុងចានមួយ អញ្ចឹងដោយសារតែអ្នកទិញគាត់កុម្ម៉ង់តែមួយចាន ដូច្នេះអ្នកលក់គាត់ក៏បានឆាបាយល្មមសម្រាប់តែមួយចានតែប៉ុណ្ណោះ អញ្ចឹងទោះគាត់មានឆ្នាំងខ្ទះធំប៉ុណ្ណាក៏ដោយ ប៉ុន្តែគាត់ឆាបាយតែបន្តិចតែប៉ុណ្ណោះ គឺឆាបាយតែមួយចាន អញ្ចឹងនៅពេលដែលគាត់ឆាចប់ គាត់ក៏លើកខ្ទះ គាត់លើកខ្ទះគាត់ឡើង ដើម្បីចាក់បាយឆានោះចូលទៅក្នុងចានមួយ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញគាត់កំពុងតែចាក់បាយឆាចេញពីឆ្នាំងខ្ទះចូលទៅក្នុងចានសំប៉ែត អញ្ចឹងគាត់ប្រើប្រាស់ចានសំប៉ែតដើម្បីដាក់បាយឆា ដោយយើងប្រើប្រាស់ចាន ចានមានច្រើនប្រភេទ ដែលពេលខ្លះប្រសិនបើយើងមានស៊ុប មានទឹកស៊ុប យើងត្រូវប្រើប្រាស់ចានគោម ចានគោមគឺជាចានជ្រៅ អញ្ចឹងយើងអាចដាក់ទឹកស៊ុបបានច្រើន ប៉ុន្តែនៅពេលដែលយើងញ៉ាំបាយយើងប្រើប្រាស់ចានសំប៉ែត ព្រោះប្រសិនបើយើងដាក់ចានគោម គឺវាពិបាកញ៉ាំ អញ្ចឹងយើងញ៉ាំចានសំប៉ែតគឺងាយស្រួលញ៉ាំ ដូច្នេះទើបអ្នកលក់គាត់ចាក់បាយឆារបស់គាត់ ដែលមានសាច់ជ្រូក មានបន្លែ មានខ្ទឹមបំពង និងមានបាយនៅក្នុងនោះផងដែរ គាត់ចាក់ចូលទៅក្នុងចានមួយ គឺចានសំប៉ែត ដែលនៅក្នុងរូបភាពទីនេះ