KhmerPronunciationEnglish/Notes#occ
ខគោ kʰɑɑ koo a sweet, spicy dish with beef 2/2

Link to overview page
Link to dictionary

Noodle Soup (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំគុយទាវទឹកស៊ុបអញ្ចឹងការញ៉ាំគុយទាវទឹកស៊ុប គឺយើងអាចញ៉ាំបាននៅពេលព្រឹក ធ្វើជាអាហារពេលព្រឹក ហើយនិងពេលល្ងាចដែលយើងញ៉ាំជាអាហារសម្រន់អញ្ចឹងជាទូទៅគុយទាវទឹកស៊ុប យើងអត់សូវញ៉ាំពេលថ្ងៃនោះទេ ដោយសារតែពេលថ្ងៃយើងញ៉ាំបាយ ជាទូទៅនៅកម្ពុជាគឺយើងញ៉ាំបាយនៅពេលថ្ងៃ ហើយពេលល្ងាចក៏យើងញ៉ាំបាយដែរ ក៏ប៉ុន្តែពេលខ្លះមុនពេលអាហារពេលល្ងាច យើងអាចញ៉ាំមីស៊ុប ឬក៏គុយទាវ ដើម្បីជាអាហារសម្រន់អញ្ចឹងភាគច្រើនការញ៉ាំគុយទាវទឹកស៊ុបគឺយើងញ៉ាំនៅម៉ោងបួនល្ងាច ឬក៏ប្រាំល្ងាច ដែលអត់ទាន់ដល់ម៉ោងបាយទេ ព្រោះថាជាទូទៅនៅកម្ពុជាគឺជាមធ្យមម៉ោងបាយ គឺម៉ោងប្រាំមួយ ឬក៏ម៉ោងប្រាំពីរល្ងាចដែលអញ្ចឹងដើម្បីកុំឲ្យឃ្លាន គឺយើងញ៉ាំអាហារសម្រន់សិន ហើយអាហារសម្រន់ដែលពេញនិយមនៅពេលល្ងាចគឺជាគុយទាវ ឬក៏មី ដែលមានទឹកស៊ុប ឬក៏ខគោអញ្ចឹងពេលព្រឹកក៏យើងអាចញ៉ាំបានដែរ ពេលព្រឹក យើងអាចញ៉ាំជាអាហារពេលព្រឹក ក៏ប៉ុន្តែយើងអត់សូវញ៉ាំគុយទាវទឹកស៊ុបជាអាហារថ្ងៃត្រង់នោះទេ

Doing The Dishes (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺក្មេងប្រុសម្នាក់នោះ គាត់កំពុងតែចាក់សាប៊ូចូលទៅក្នុងចានដែកពណ៌បៃតង អញ្ចឹងដោយសារតែចាននោះគឺជាចានគុយទាវ និង[ដោយសារតែ]ចាននោះជាចានមី ដែលប្រឡាក់ទៅដោយទឹកស៊ុបនិងខគោ ដូច្នេះចានគុយទាវ ឬក៏ចានមី គឺភាគច្រើនគឺមានខ្លាញ់ អញ្ចឹងការលាងជម្រះដោយទឹកទទេគឺអត់ស្អាតនោះទេ អញ្ចឹងយើងត្រូវប្រើប្រាស់សាប៊ូផងដែរ ហើយជាទូទៅគឺយើងតែងតែលាងចានជាមួយនឹងសាប៊ូ ទោះវាអត់ជាប់ខ្លាញ់ក៏ដោយ ព្រោះថាសាប៊ូអាចកាត់បន្ថយមេរោគដែលនៅជាប់នឹងចាននោះបានយ៉ាងច្រើន ហើយសាប៊ូអាចធ្វើឲ្យយើងងាយស្រួលក្នុងការលាងជម្រះចានឲ្យបានស្អាតទៀតផង ព្រោះប្រសិនបើយើងអត់លាយនឹងសាប៊ូទេ ការលាងចានរបស់យើងគឺពិបាក ហើយអត់ស្អាតនោះទេ អញ្ចឹងមេរោគនៅតោងជាប់នឹងចានដដែល ដូច្នេះដើម្បីឲ្យស្អាតនិងអស់មេរោគ យើងត្រូវប្រើប្រាស់សាប៊ូដើម្បីលាងចាន ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែចាក់ទឹកសាប៊ូចូលទៅក្នុងចានដែករបស់គាត់ អញ្ចឹងសាប៊ូលាងចានយើងអាចប្រើប្រាស់បានជាសាប៊ូទឹកឬក៏សាប៊ូម្សៅផងដែរ ដែលពេលខ្លះ ប្រសិនបើយើងអត់មានសាប៊ូទឹក យើងអាចប្រើប្រាស់សាប៊ូម្សៅ ដើម្បីលាងចានរបស់យើងផងដែរ ប៉ុន្តែប្រសិនបើយើងប្រើប្រាស់សាប៊ូទឹក គឺវាងាយស្រួលក្នុងការលាងជាង ដោយសារតែសាប៊ូទឹកគឺងាយរលាយនៅក្នុងទឹកនិងមានពពុះច្រើន