KhmerPronunciationEnglish/Notes#occ
លេស leeh 1. excuse, pretext
2. argument
3. basis
4. grounds
5. plea, allegation
6. to give an excuse
7. to be small, tiny
8. trifling
9. scanty
10. minor affair
10/6

Link to overview page
Link to dictionary

Refusing direction — Dialogue 4


បងប្រុសធី អ្នកណាគេទូរស័ព្ទម៉ោអ៎ ទៅទទួលតិចមើល
វុទ្ធីខ្ញុំរវល់អា៎ មើលមេរៀន
បងប្រុសលេសរហូតទៅ ទៅទទួលតិចមើល
វុទ្ធីអត់/អត់ចង់

Excusing oneself — Cultural note


នៅប្រទេសជប៉ុន ប្រសិនបើអ្នកនិយាយថាជាប់រវល់ ទោះវាជាលេសក៏ដោយ គេក៏នឹងមិនសួរដេញដោលអ្នកទៀតដែរ ព្រោះគេគិតថាជារឿងផ្ទាល់ខ្លួនប៉ុន្តែនៅខ្មែរ នៅពេលអ្នកយកលេសថារវល់ ភាគច្រើនអ្នកអាចនឹងត្រូវបានគេសួរបន្តទៀតថារវល់នឹងអ្វីឲ្យច្បាស់លាស់

Making excuses — Cultural note


មានទម្លាប់អាក្រក់មួយចំនួននៅខ្មែរអ្នកខ្លះអាចនឹងទទួលសន្យាធ្វើនូវអ្វីដែលខ្លួនមិនចង់ធ្វើ ប៉ុន្តែតាមពិតមិនចាប់ផ្ដើមធ្វើទាល់តែសោះ ហើយទុកចោលរហូតរហូតដល់ពេលទាក់ទងទៅសួរ ឆ្លើយលេសនេះលេសនោះដូច្នេះ មិនគួរទុកចិត្តលើការសន្យារបស់គេពេកទេ ត្រូវនិយាយគ្នាមុនដោយកំណត់ថ្ងៃឲ្យបានច្បាស់លាស់និងត្រូវទាក់ទងសួរបញ្ជាក់នៅពេលក្រោយ

Making excuses — Additional dialogue


រតនៈលក្ខិណា ជួយតេទៅបងវណ្ណាតិចបានអេ៎? សួររឿងកម្មវិធីថ្ងៃស្អែក
លក្ខិណាចុះរតនៈឯងមិនតេទៅខ្លួនឯង?
រតនៈខ្ញុំមិនសូវស្និទ្ធស្នាលជាមួយគាត់
លក្ខិណាហើយខ្ញុំហ្នឹងស្និទ្ធស្នាលប៉ុណ្ណាទៅ? មានទាក់ទងអីជាមួយរឿងស្និទ្ធស្នាលមិនស្និទ្ធស្នាល? សួររឿងការងារសោះ
រតនៈលក្ខិណាឯងនិយាយតិចទៅខ្ញុំមិនសូវប៉ិននិយាយ
លក្ខិណាលេសគ្រប់សព្វរតនៈឯងរកលេសឲ្យសមតិចទៅតាមពិត ម៉ោពីទើបតែត្រូវបងវណ្ណាស្ដីឲ្យលើកមុនហ្នឹង

Making excuses — Dialogue 2


លេសចង់ធ្វើអ្វីមួយ
លក្ខិណាបង ប្រជុំនៅជប៉ុនហ្នឹង មានការងារអីឲ្យខ្ញុំធ្វើអេ៎?
ប្រធានមានតាសលក្ខិណាឯងទំនេរមែន? បើទំនេរ មកជួយរៀបចំជាមួយគ្នាអីចឹង
លក្ខិណាចា៎ស បង ខ្ញុំទំនេរតាសត្រូវប្រើអី បងប្រាប់ខ្ញុំម៉ោ
ប្រធានចង់ធ្វើការហ្នឹង លេសទេដឹង? តាមពិតចង់ទៅលេងជប៉ុនទេអី?
លក្ខិណាចង់ធ្វើការផង ចង់ទៅលេងផងហ្នឹងអា៎បងតែបើនិយាយឲ្យត្រង់ទៅ ចង់ទៅលេងច្រើនជាង
ប្រធានឃើញអត់? ទាយមិនខុសមែន

Making excuses — Dialogue 1


លេសមិនចង់ធ្វើអ្វីមួយ
លក្ខិណារតនៈ ជួយធ្វើឯកសារសម្រាប់ប្រជុំថ្ងៃចន្ទក្រោយតិចបានអេ៎?
រតនៈឯកសារប្រជុំ? ខ្ញុំរវល់អា៎ ខ្លាចតែអត់មានពេលធ្វើ
លក្ខិណាឆ្លៀតពេលតិចទៅខ្ញុំអត់ទំនេរដៃសោះម៉ងអា៎
រតនៈខ្ញុំអត់ដែលធ្វើអីចឹង ធ្វើទៅខ្លាចខុស ហើយស៊ីពេលយូរទៀតលក្ខិណាឯងគង់តែត្រូវនៅអង្គុយប្រាប់ខ្ញុំដដែលហ្នឹង
លក្ខិណារតនៈឯងអត់ដែលធ្វើឯកសារប្រជុំសោះម៉ងអេ៎? ចាំបាច់តែខ្ញុំត្រូវប្រាប់គ្រប់ជំហាន?
រតនៈមិនមែនថាអត់ដែលធ្វើសោះម៉ងទេ តែឥឡូវនេះខ្ញុំរវល់តិចទៀត ត្រូវតេទៅភ្ញៀវម្នាក់ទៀត
លក្ខិណា គិតក្នុងចិត្តនិយាយត្រឡប់ត្រឡិន ម្ដងអញ្ចេះម្ដងអញ្ចោះបើដឹងថាពឹងមិនបានអីចឹង មិនហាមាត់ពឹងទេឃើញអង្គុយលេងសោះហ្នឹងអា៎