KhmerPronunciationEnglish/Notes#occ
ហា haa 1. to open wide (especially the mouth)
2. to be opened (as a clam shell, nuts)
3. five
4. sound of laughter (ha ha)
5. exclamation: aha!
6. as a question: pardon?, what?
18/12

Link to overview page
Link to dictionary

Asking for repetition — Dialogue 1


ធារីវុទ្ធី ថ្ងៃនេះមានឃើញកញ្ញាមកធ្វើការអត់?
វុទ្ធីហា? អីគេធារី?
ធារីខ្ញុំសួរវុទ្ធីឯងថា ថ្ងៃនេះមានឃើញកញ្ញាមកធ្វើការអត់?
វុទ្ធីអូ ព្រឹកមិញឃើញតាស

Asking for repetition — Dialogue 2


វុទ្ធីធារី មានដឹងថា បងតារាឈប់ពីការងារចុងខែនេះអត់?
ធារីហា? វុទ្ធីឯងនិយាយម្ដងទៀតមើល
វុទ្ធីខ្ញុំនិយាយថា បងតារាឈប់ធ្វើការចុងខែនេះ
ធារីនិយាយលេងនិយាយមែនហ្នឹង?
វុទ្ធីខ្ញុំនិយាយមែនណាបងតារាប្រាប់ខ្ញុំដោយផ្ទាល់

Asking for repetition — Additional dialogue


ចៅយាយ ពិសាបាយហើយនៅ?
យាយថាម៉េចចៅ? យាយស្ដាប់មិនទាន់ទេនិយាយយឺតៗ។
ចៅខ្ញុំសួរថា យាយពិសាបាយហើយនៅ
យាយអូ យាយហូបហើយៗ
ចៅបានម្ហូបអីយាយ?
យាយហា? ស្ដាប់អត់ទេនិយាយតិចមើល

Asking for repetition — Cultural note


នៅពេលយើងចង់ឲ្យអ្នកដែលមានអាយុច្រើនឋានៈខ្ពស់ជាងនិយាយម្ដងទៀត យើងមិនអាចប្រើពាក្យថាហាអីគេ?” បានទេយើងអាចសួរគាត់ដោយផ្ដើមពីបាទ/ចាស?” រួចសួរថាមានប្រសាសន៍ថាម៉េច ...?” មាននិយាយថាម៉េច ...?”។ ជំនួស ... ដោយពាក្យហៅដូចជា បង លោកគ្រូ លោកអ៊ំ ។ល។ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារដូចជាឪពុកម្ដាយ បងប្រុស បងស្រី ដែលជាមនុស្សជិតស្និទ្ធ ជនជាតិខ្មែរប្រើភាសាដូចពេលប្រើជាមួយមិត្តភក្តិអីចឹងដែរ

Breaking A Bowl (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបុរសម្នាក់នោះគាត់ក៏បានលើកដៃឡើងទាំងពីរ ហើយហាមាត់និងបើកភ្នែកធំដែលគាត់ភ្ញាក់ផ្អើលខ្លាំង ព្រោះតែគាត់បានធ្វើឲ្យបែកចានគោម អញ្ចឹងគាត់បានភ្ញាក់ផ្អើល ដោយសារតែគាត់បានធ្វើឲ្យបែកចានគោមរបស់គាត់ ដោយសារតែគាត់ធ្វេសប្រហែស ដូច្នេះធ្វើឲ្យគាត់បើកភ្នែកធំនិងហាមាត់ធំលើកដៃទាំងពីរឡើងលើ ហើយគាត់មានអាការៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគាត់ធ្វេសប្រហែសរបស់គាត់ អញ្ចឹងគាត់សោកស្ដាយ ដោយសារតែគាត់មិនបានប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារតែគាត់រវល់តែចិតបន្លែ ភ្លេចមើលនៅក្បែរដៃ ធ្វើឲ្យកែងដៃរបស់គាត់ប៉ះទៅនឹងចានគោម និងធ្វើឲ្យចានគោមធ្លាក់បែកអញ្ចឹងចានគោមរបស់គាត់ក៏បានធ្លាក់បែក

Cutting One’s Finger (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ទៅជាសប្បាយចិត្តវិញ បាទ យើងឃើញថា គាត់ហាមាត់ញញឹម គាត់ញញឹម មើលទៅលើដៃស្ដាំរបស់គាត់ អញ្ចឹងដៃស្ដាំរបស់គាត់គឺមានរបួស ក៏ប៉ុន្តែរបួសរបស់គាត់បានរុំនឹងបង់បិទដំបៅរួចហើយ ដូច្នេះបានន័យថាគាត់បានការពារដៃរបស់គាត់ កុំឲ្យមានមេរោគចូលរួចហើយ ហើយឈាមរបស់គាត់ក៏ឈប់ហូរទៀតដែរ អញ្ចឹងគាត់នឹងលែងមានគ្រោះថ្នាក់ទៀតហើយ ដូច្នេះគាត់បានមើលដៃរបស់គាត់ ហើយគាត់សប្បាយចិត្តយ៉ាងខ្លាំង ដោយគាត់គិតថា គាត់មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេបន្ទាប់ពីការមុតកាំបិតនេះ ព្រោះគាត់បានធ្វើចេះវិធីសង្គ្រោះបឋម បាទ គាត់ចេះវិធីសង្គ្រោះបឋម ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

Pickpocket (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ បុរសនោះបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅពេលដែលគាត់លូកទៅក្នុងហោប៉ៅខាងក្រោយរបស់គាត់ គឺគាត់ពុំបានឃើញកាបូបលុយនោះទេ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា បុរសនោះ គាត់បានបើកភ្នែកធំបាទ បើកភ្នែកធំភ្នែកទាំងពីររបស់គាត់ បើកយ៉ាងធំ ហើយគាត់បានហាមាត់ឡើង បាទ ជាទូទៅនៅពេលដែលមនុស្សយើងភ័យ ឬក៏មានការភ្ញាក់ផ្អើល យើងតែងតែបើកភ្នែកនិងហាមាត់ធំព្រោះថាយើងមានអារម្មណ៍ថាភ័យ អញ្ចឹងបុរសម្នាក់នោះ គាត់មានអារម្មណ៍ថាភ្ញាក់ផ្អើលនិងភ័យយ៉ាងខ្លាំង ព្រោះថាកាបូបលុយរបស់គាត់មិននៅក្នុងហោប៉ៅរបស់គាត់ទៀតទេ អញ្ចឹងហើយគាត់បានបើកភ្នែកធំនិងហាមាត់ធំផងដែរ

Making excuses — Dialogue 1


លេសមិនចង់ធ្វើអ្វីមួយ
លក្ខិណារតនៈ ជួយធ្វើឯកសារសម្រាប់ប្រជុំថ្ងៃចន្ទក្រោយតិចបានអេ៎?
រតនៈឯកសារប្រជុំ? ខ្ញុំរវល់អា៎ ខ្លាចតែអត់មានពេលធ្វើ
លក្ខិណាឆ្លៀតពេលតិចទៅខ្ញុំអត់ទំនេរដៃសោះម៉ងអា៎
រតនៈខ្ញុំអត់ដែលធ្វើអីចឹង ធ្វើទៅខ្លាចខុស ហើយស៊ីពេលយូរទៀតលក្ខិណាឯងគង់តែត្រូវនៅអង្គុយប្រាប់ខ្ញុំដដែលហ្នឹង
លក្ខិណារតនៈឯងអត់ដែលធ្វើឯកសារប្រជុំសោះម៉ងអេ៎? ចាំបាច់តែខ្ញុំត្រូវប្រាប់គ្រប់ជំហាន?
រតនៈមិនមែនថាអត់ដែលធ្វើសោះម៉ងទេ តែឥឡូវនេះខ្ញុំរវល់តិចទៀត ត្រូវតេទៅភ្ញៀវម្នាក់ទៀត
លក្ខិណា គិតក្នុងចិត្តនិយាយត្រឡប់ត្រឡិន ម្ដងអញ្ចេះម្ដងអញ្ចោះបើដឹងថាពឹងមិនបានអីចឹង មិនហាមាត់ពឹងទេឃើញអង្គុយលេងសោះហ្នឹងអា៎

Breaking A Bowl (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចិតបានបន្តិចក្រោយមក អញ្ចឹងគាត់កំពុងតែចិត ប្រើប្រាស់កាំបិតចិតដុំការ៉ុតជាចំណិតតូចហាន់ជាចំណិតតូចបានបន្តិចក្រោយមក យើងឃើញកែងដៃរបស់គាត់ក៏បានប៉ះទៅនឹងចានគោម ដែលនៅក្បែរដៃនោះ អញ្ចឹងចានគោមដែលគាត់ដាក់នៅក្បែរនឹងកែងដៃរបស់គាត់ ដែលដាក់នៅនឹងជ្រុងតុ ឬក៏ដាក់នៅនឹងជិតជ្រុងតុ អញ្ចឹងកែងដៃរបស់គាត់បានប៉ះនឹងចានគោម ដូច្នេះធ្វើឲ្យចានគោមនោះធ្លាក់ពីលើតុអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញថា កែងដៃរបស់គាត់បានប៉ះនឹងចានគោម ហើយចានគោមបានធ្លាក់ពីលើតុចុះមកក្រោម អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញគាត់បានហាមាត់ អញ្ចឹងគាត់ហាមាត់ធំនិងបើកភ្នែកធំសម្លឹងមើលចានគោម បានន័យថាគាត់ភ្ញាក់ផ្អើល ដោយសារតែគាត់ធ្វេសប្រហែស ធ្វើឲ្យកែងដៃរបស់គាត់ប៉ះចានគោម ធ្វើឲ្យចានគោមធ្លាក់ពីលើតុ អញ្ចឹងគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើង នៅក្នុងរូបភាពនេះ គឺយើងឃើញដៃរបស់គាត់កំពុងតែកាន់កាំបិតម្ខាង ហើយដៃម្ខាងទៀតកំពុងតែកាន់ការ៉ុត ចំណែកឯភ្នែករបស់គាត់និងមាត់របស់គាត់គឺហាមាត់និងបើកភ្នែកធំសម្លឹងមើលចានគោម ដោយសារតែគាត់ភ្ញាក់ផ្អើល ព្រោះតែគាត់ធ្វេសប្រហែស ធ្វើឲ្យកែងដៃរបស់គាត់ប៉ះចានគោមធ្លាក់ពីលើតុ

Pickpocket (Sakanan) — 18


បន្ទាប់មកទៀត នៅក្នុងរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ បុរសម្នាក់នោះ គាត់ក៏បានទូរស័ព្ទទៅរកមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់បានទាញទូរស័ព្ទចេញពីហោប៉ៅ ម្ដងនេះគាត់ពុំបានចុចទូរស័ព្ទលេងបណ្ដាញ[...]សង្គម ឬក៏ហ្វេសប៊ុក ឬក៏ឆាតទៅមិត្តភក្តិរបស់គាត់ទៀតនោះទេ ប៉ុន្តែគាត់បានយកទូរស័ព្ទមក ដើម្បីនិយាយទៅកាន់មិត្តភក្តិរបស់គាត់ គាត់បានទូរស័ព្ទទៅកាន់មិត្តភក្តិរបស់គាត់ ហើយរៀបរាប់អំពីរឿងរ៉ាវដែលចោរលួចកាបូបលុយរបស់គាត់ ដោយគាត់រៀបរាប់បណ្ដើរ ធ្វើកាយវិការបណ្ដើរ អញ្ចឹងគាត់បានលើកដៃឡើង ហើយគាត់បាននិយាយ ហាមាត់និយាយ ដោយពិពណ៌នាទៅលើអ្វីដែលបានកើតឡើងចំពោះគាត់ ដូចជាគាត់ឈរចុចទូរស័ព្ទនៅក្នុងរថភ្លើង ពេលនោះមានចោរមួយ គាត់ក៏បានលូកចូលក្នុងហោប៉ៅក្រោយរបស់គាត់ ដើម្បីដកយកកាបូបរបស់គាត់ចេញពីហោប៉ៅ អញ្ចឹងនៅពេលដែលចោរដកចេញ ដកកាបូបចេញពីហោប៉ៅគាត់ពុំបានដឹងខ្លួននោះទេ ដូច្នេះហើយទើបធ្វើឲ្យគាត់បាត់កាបូបលុយ អញ្ចឹងគាត់បានខលទៅប្រាប់មិត្តភក្តិរបស់គាត់ថាគាត់បានបាត់កាបូបលុយ ហើយដើម្បីឲ្យមិត្តភក្តិរបស់គាត់មកជួយគាត់ ដើម្បីទិញសំបុត្ររថភ្លើងថ្មី ដើម្បីអាច ឲ្យគាត់បន្តដំណើរទៅខាងមុខទៀត អញ្ចឹងលុះត្រាតែគាត់មានសំបុត្ររថភ្លើងថ្មី ទើបគាត់អាចដើរឆ្លងកាត់ផ្លូវដើរដែលមានរបាំងនោះបាន ដូច្នេះហើយគាត់ខលទៅមិត្តភក្តិរបស់គាត់ ដើម្បីស្វែងរកជំនួយ ឲ្យមិត្តភក្តិរបស់គាត់ទិញសំបុត្ររថភ្លើងមួយឲ្យគាត់ ដើម្បីឆ្លងកាត់របាំងម៉ាស៊ីនរបាំងផ្លូវនោះ ដើម្បីឲ្យគាត់ធ្វើដំណើរទៅមុខទៀតបាន

Tuk Tuk (Sakanan) — 09


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីពួកគេចូលទៅកាន់រ៉ឺម៉កកង់បីហ្នឹងហើយ ពួកគេក៏បាននិយាយថ្លៃ តថ្លៃទៅដល់រ៉ឺម៉កកង់បី ថាពីកន្លែងក្លឹបនោះទៅផ្ទះរបស់គេយកចំនួនប៉ុន្មាន ពេលនោះម្ចាស់រ៉ឺម៉កកង់បីនោះក៏បានឆ្លើយថា ១០ ដុល្លារ អញ្ចឹងពួកគេក៏បានភ្ញាក់ផ្អើល ព្រោះថាតម្លៃនោះគឺថ្លៃខ្លាំងពេក ហើយយើងឃើញនៅក្នុងរូបភាពនេះ គឺអ្នកទាំងបីនោះ គាត់បានបញ្ចេញអាការៈភ្ញាក់ផ្អើល ដោយគាត់បានហាមាត់ធំហើយបើកភ្នែកធំដោយភ្ញាក់ផ្អើលថាហេតុអ្វីក៏ថ្លៃយ៉ាងនេះ ព្រោះផ្ទះរបស់គេនៅជិតនឹងកន្លែងដែលគេផឹកស៊ីនោះទេ ប៉ុន្តែរ៉ឺម៉កកង់បីនោះយកថ្លៃតម្លៃខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងឃើញអ្នករត់រ៉ឺម៉កកង់បីនោះ គាត់ពុំបានចុះថ្លៃនោះទេ ដោយគាត់នៅតែអង្គុយនៅលើរ៉ឺម៉កកង់បី ហើយនិយាយទៅកាន់បុរសទាំងបីនាក់នោះ ការអង្គុយហើយនិយាយទៅកាន់អតិថិជនបែបនេះ គឺជាការមិនសមរម្យនោះទេ ព្រោះថានៅពេលដែលគេមកនិយាយជាមួយយើង ជាសុជីវធម៌ យើងត្រូវក្រោកឈរនិយាយទៅកាន់គេវិញ ព្រោះថាអ្នកដែលមកនិយាយជាមួយយើងគឺឈរ អញ្ចឹងយើងគួរតែឈរដើម្បីនិយាយជាមួយគេវិញ ដើម្បីជាការគួរសម និងរក្សាសុជីវធម៌ អញ្ចឹងជាទូទៅប្រសិនបើយើងកំពុងតែអង្គុយ ហើយមាននរណាម្នាក់ដើរមកសួរយើង យើងគួរតែងើបឈរ ដើម្បីនិយាយទៅកាន់គេវិញ ធ្វើបែបនេះ គឺគេហៅថាយើងមានសីលធម៌និងមានសុជីវធម៌ល្អជាមួយនឹងអ្នកដទៃ ប៉ុន្តែយើងឃើញនៅក្នុងរូបភាពទីនេះ បុរសដែលជាម្ចាស់រ៉ឺម៉កកង់បី គាត់ពុំបានក្រោកឈរនោះទេ ដោយគាត់នៅតែអង្គុយនៅលើរ៉ឺម៉ករបស់គាត់និយាយទៅកាន់អតិថិជនរបស់គាត់ ហើយគាត់បានយកតម្លៃខ្ពស់ខ្លាំងទៅកាន់អតិថិជនរបស់គាត់ ធ្វើឲ្យអតិថិជនរបស់គាត់ ដែលជាមិត្តភក្តិទាំងបីនាក់នោះ គឺមានការភ្ញាក់ផ្អើលនឹងតម្លៃនោះយ៉ាងខ្លាំង

Going To Bed (Sakanan) — 01


អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានក្មេងប្រុសម្នាក់ ដែលក្មេងប្រុសម្នាក់ហ្នឹង មើលទៅគាត់នៅក្មេងដែរទេ ប្រហែលជាគាត់មានអាយុប្រហែលជាម្ភៃឆ្នាំ ដែលយើងឃើញគាត់ពាក់អាវដៃខ្លីពណ៌ខៀវ ដែលអាវរបស់គាត់មានកូនហោប៉ៅតូចមួយនៅខាងឆ្វេងអញ្ចឹងនៅលើទ្រូងខាងឆ្វេង គឺមានកូនហោប៉ៅតូចមួយ ដែលកូនហោប៉ៅនោះគឺសម្រាប់ដាក់លុយ ឬក៏ដាក់សម្ភារៈផ្សេងដែលគាត់ចង់យកតាមខ្លួន អញ្ចឹងរបស់តូចដូចជាលុយ ដូចជាប៊ិច ឬក៏កូនសៀវភៅផ្សេងហ្នឹង គាត់អាចដាក់តាមខ្លួនបាន ដោយគាត់ដាក់ចូលទៅក្នុងកូនហោប៉ៅតូចដែលនៅលើអាវខាងស្ដាំ ឬក៏ ឬក៏ហោប៉ៅអាវដែលនៅខាងស្ដាំ នៅលើទ្រូងខាងស្ដាំអញ្ចឹងរូបភាពទីនេះ យើងឃើញក្មេងប្រុសម្នាក់ហ្នឹង គាត់កំពុងតែស្ងាប ដោយគាត់ស្ងាបដោយហាមាត់ធំនិងបិទភ្នែក ហើយលើកដៃម្ខាងឡើងទៅលើ ដៃម្ខាងទៀតគាត់យកមកខ្ទប់មាត់ គឺគាត់កំពុងតែពត់ខ្លួននិងស្ងាប ព្រោះប្រហែលជាគាត់នឿយហត់ ដោយសារតែគាត់ទើបតែមកពីក្រៅ ឬក៏ដោយសារតែគាត់អស់កម្លាំង ដោយសារតែគាត់ធ្វើការ ឬក៏គាត់ដើរលេងហត់ អញ្ចឹងគាត់អស់កម្លាំងដូច្នេះហើយគាត់ក៏បានពត់ខ្លួនហើយស្ងាប ដែលជាកាយវិការមួយ បានន័យថាយើងកំពុងតែងុយគេងអញ្ចឹងជាទូទៅនៅពេលដែលយើងងុយគេង ឬក៏អស់កម្លាំង យើងតែងតែស្ងាប ហើយនៅពេលដែលយើងស្ងាប គឺយើងពត់ខ្លួន ដើម្បីឲ្យយើងបានស្រួលខ្លួនបន្តិច អញ្ចឹងនៅពេលដែលយើងពត់ខ្លួន គឺយើងមានអារម្មណ៍ថាស្រួលខ្លួនដែលជាក់ស្ដែងយើងឃើញក្នុងរូបភាពនេះគឺក្មេងប្រុសម្នាក់នោះ គាត់បានលើកដៃឆ្វេងរបស់គាត់ឡើងទៅលើត្រង់ខ្ពស់ ហើយគាត់ក្ដាប់ដៃរបស់គាត់ អញ្ចឹងម្រាមដៃរបស់គាត់ក្ដាប់ចូលគ្នា ហើយដៃម្ខាងទៀតរបស់គាត់ ដែលជាដៃខាងស្ដាំ គាត់យកមកខ្ទប់មាត់ដែលគាត់កំពុងតែស្ងាបអញ្ចឹងគាត់កំពុងតែស្ងាបដោយហាមាត់ធំហើយយកដៃរបស់គាត់មកខ្ទប់មាត់របស់គាត់ ដោយកាយវិការពត់ខ្លួន ព្រោះតែគាត់អស់កម្លាំង និងងងុយគេងជាខ្លាំង