KhmerPronunciationEnglish/Notes#occ
ហេតុអ្វី haet ʔvǝy why? for what reason? 1/1

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 09


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីពួកគេចូលទៅកាន់រ៉ឺម៉កកង់បីហ្នឹងហើយ ពួកគេក៏បាននិយាយថ្លៃ តថ្លៃទៅដល់រ៉ឺម៉កកង់បី ថាពីកន្លែងក្លឹបនោះទៅផ្ទះរបស់គេយកចំនួនប៉ុន្មាន ពេលនោះម្ចាស់រ៉ឺម៉កកង់បីនោះក៏បានឆ្លើយថា ១០ ដុល្លារ អញ្ចឹងពួកគេក៏បានភ្ញាក់ផ្អើល ព្រោះថាតម្លៃនោះគឺថ្លៃខ្លាំងពេក ហើយយើងឃើញនៅក្នុងរូបភាពនេះ គឺអ្នកទាំងបីនោះ គាត់បានបញ្ចេញអាការៈភ្ញាក់ផ្អើល ដោយគាត់បានហាមាត់ធំហើយបើកភ្នែកធំដោយភ្ញាក់ផ្អើលថាហេតុអ្វីក៏ថ្លៃយ៉ាងនេះ ព្រោះផ្ទះរបស់គេនៅជិតនឹងកន្លែងដែលគេផឹកស៊ីនោះទេ ប៉ុន្តែរ៉ឺម៉កកង់បីនោះយកថ្លៃតម្លៃខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងឃើញអ្នករត់រ៉ឺម៉កកង់បីនោះ គាត់ពុំបានចុះថ្លៃនោះទេ ដោយគាត់នៅតែអង្គុយនៅលើរ៉ឺម៉កកង់បី ហើយនិយាយទៅកាន់បុរសទាំងបីនាក់នោះ ការអង្គុយហើយនិយាយទៅកាន់អតិថិជនបែបនេះ គឺជាការមិនសមរម្យនោះទេ ព្រោះថានៅពេលដែលគេមកនិយាយជាមួយយើង ជាសុជីវធម៌ យើងត្រូវក្រោកឈរនិយាយទៅកាន់គេវិញ ព្រោះថាអ្នកដែលមកនិយាយជាមួយយើងគឺឈរ អញ្ចឹងយើងគួរតែឈរដើម្បីនិយាយជាមួយគេវិញ ដើម្បីជាការគួរសម និងរក្សាសុជីវធម៌ អញ្ចឹងជាទូទៅប្រសិនបើយើងកំពុងតែអង្គុយ ហើយមាននរណាម្នាក់ដើរមកសួរយើង យើងគួរតែងើបឈរ ដើម្បីនិយាយទៅកាន់គេវិញ ធ្វើបែបនេះ គឺគេហៅថាយើងមានសីលធម៌និងមានសុជីវធម៌ល្អជាមួយនឹងអ្នកដទៃ ប៉ុន្តែយើងឃើញនៅក្នុងរូបភាពទីនេះ បុរសដែលជាម្ចាស់រ៉ឺម៉កកង់បី គាត់ពុំបានក្រោកឈរនោះទេ ដោយគាត់នៅតែអង្គុយនៅលើរ៉ឺម៉ករបស់គាត់និយាយទៅកាន់អតិថិជនរបស់គាត់ ហើយគាត់បានយកតម្លៃខ្ពស់ខ្លាំងទៅកាន់អតិថិជនរបស់គាត់ ធ្វើឲ្យអតិថិជនរបស់គាត់ ដែលជាមិត្តភក្តិទាំងបីនាក់នោះ គឺមានការភ្ញាក់ផ្អើលនឹងតម្លៃនោះយ៉ាងខ្លាំង