KhmerPronunciationEnglish/Notes#occ
ចៅ cav 1. grandchild
2. little one, young one (term of address to small children)
3. owner, chief, boss
12/6

Link to overview page
Link to dictionary

Asking for repetition — Additional dialogue


ចៅយាយ ពិសាបាយហើយនៅ?
យាយថាម៉េចចៅ? យាយស្ដាប់មិនទាន់ទេនិយាយយឺតៗ។
ចៅខ្ញុំសួរថា យាយពិសាបាយហើយនៅ
យាយអូ យាយហូបហើយៗ
ចៅបានម្ហូបអីយាយ?
យាយហា? ស្ដាប់អត់ទេនិយាយតិចមើល

Alms Round (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញព្រះសង្ឃក៏បានបើកបាត្រឡើង អញ្ចឹងព្រះសង្ឃក៏បានបើកគម្របបាត្រ ដែលជាទូទៅបាត្រព្រះសង្ឃគឺតែងតែមានគម្រប ដើម្បីការពារដីហុយ កុំឲ្យដីហុយចូលប្រឡាក់ចង្ហាន់ ឬក៏ប្រឡាក់មុខម្ហូប ឬក៏ម្ហូបអាហារ ដែលព្រះសង្ឃ[មិន]បិណ្ឌបាតបានអញ្ចឹងដើម្បីឲ្យស្ត្រីចំណាស់និងចៅស្រីរបស់គាត់នោះដាក់ចង្ហាន់ឬក៏ដាក់បាត្រ ព្រះសង្ឃត្រូវតែបើកគម្របបាត្រ ព្រោះថាការដាក់ចង្ហាន់គឺយើងតែងតែដាក់នៅក្នុងបាត្រជានិច្ចអញ្ចឹងយើងយកទៅដាក់ក្នុងបាត្ររបស់ព្រះសង្ឃ ដើម្បីប្រគេនដល់ព្រះសង្ឃ ដូច្នេះនៅក្នុងរូបភាពទី ១០ គឺព្រះសង្ឃកំពុងតែបើកគម្របបាត្រឡើង ដើម្បីឲ្យស្ត្រីចំណាស់និងចៅរបស់គាត់ អាចដាក់បាត្របាន

Alms Round (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគាត់អង្គុយលុតជង្គង់លើកម្រាលរួចរាល់ហើយ ពួកគាត់ទាំងពីរ ក្មេងស្រីម្នាក់នោះ និងចៅ និងយាយរបស់នាង ដែលជាស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានកាន់កញ្ចប់បាយ និងលើកបាយឡើងដើម្បីបួងសួងអញ្ចឹងជាធម្មតាមុនពេលដែលយើងដាក់ចង្ហាន់ ឬក៏ដាក់បាត្រលោក ឬក៏ដាក់ចង្ហាន់ដល់ព្រះសង្ឃ យើងតែងតែបួងសួងសុំសេចក្តីសុខ ឬក៏សុំរកស៊ីមានបាន ហើយនិងឧទ្ទិសចំពោះបាយ ឬក៏ម្ហូបនោះទៅដល់មនុស្សបងប្អូនសាច់ញាតិរបស់យើងដែលបានស្លាប់ទៅដែលជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញស្ត្រីចំណាស់ម្នាក់នោះ ជាមួយនឹងចៅស្រីរបស់គាត់ហ្នឹង គាត់កំពុងតែលើកបាយឡើង ដែលយើងឃើញគាត់កាន់បាយ ដោយដៃទាំងពីររបស់គាត់ ដៃទាំងពីររបស់គាត់ គឺគាត់ទ្រកញ្ចប់បាយ ហើយលើកឡើងកម្ពស់នឹងក្បាលរបស់គាត់ ហើយពួកគាត់ទាំងពីរនាក់កំពុងតែបិទភ្នែក ដើម្បីបួងសួងអញ្ចឹងគាត់អាចសុំបួងសួងឲ្យមានសេចក្តីសុខ ឲ្យមានសុខភាពល្អ ឲ្យមានការរកស៊ីមានបាន ក៏ដូចជាក្មេងស្រីម្នាក់នោះសុំបួងសួងឲ្យគាត់រៀនពូកែជាដើមអញ្ចឹងជាទូទៅការ ការដាក់បាត្រព្រះសង្ឃ មុននឹងយើងដាក់ យើងតែងតែបួងសួងនូវបំណងប្រាថ្នាផ្សេងដែលយើងចង់បាន

Alms Round (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីស្ត្រីចំណាស់ម្នាក់នោះ គាត់បានដាស់ចៅស្រីគាត់ក្រោកហើយ អញ្ចឹងគាត់បាននាំចៅស្រីរបស់គាត់មកខាងក្រៅផ្ទះ ដើម្បីអង្គុយរង់ចាំព្រះសង្ឃដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺពួកគេទាំងពីរនាក់ គឺកំពុងតែអង្គុយនៅលើកៅអីម្នាក់មួយ ដោយស្ត្រីចំណាស់ដែលជាយាយ អញ្ចឹងចំពោះមនុស្សចាស់ហៅទៅកូនក្មេងយើងហៅថាចៅ រីឯចៅត្រូវហៅមកមនុស្សចាស់វិញថាយាយ អញ្ចឹងពួកគេទាំងពីរនាក់គឺជាយាយនិងចៅ ដោយស្ត្រីចំណាស់ជាយាយ និងក្មេងស្រីតូចម្នាក់នោះគឺជាចៅដោយយើងឃើញពួកគេទាំងពីរនាក់កំពុងតែអង្គុយនៅលើកៅអីនៅខាងមុខផ្ទះ ដោយស្ត្រីចំណាស់គាត់អង្គុយលើកៅអី គាត់ដាក់ដៃរបស់គាត់ទាំងពីរនៅលើជង្គង់ អញ្ចឹងគាត់អង្គុយរង់ចាំដោយដាក់ដៃទាំងពីរនៅលើជង្គង់ រីឯក្មេងស្រីម្នាក់នោះគាត់ចងសក់ទីទុយ យើងឃើញសក់គាត់ចងទីទុយ ហើយគាត់ពាក់អាវដៃវែងពណ៌ និងស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាតា អញ្ចឹងពួកគេទាំងពីរនាក់កំពុងតែអង្គុយរង់ចាំដើម្បីដាក់បាត្រព្រះសង្ឃ ហើយនៅខាងមុខរបស់ពួកគេទាំងពីរនាក់គឺមានតុចំនួនមួយ អញ្ចឹងគឺមានតុមួយ ហើយដែលតុនោះ នៅលើតុគឺមានចង្ហាន់ឬក៏ម្ហូបអាហារចំនួនពីរកញ្ចប់ អញ្ចឹងម្ហូបអាហារចំនួនពីរកញ្ចប់នេះ គឺជាម្ហូបអាហារដែលស្ត្រីចំណាស់ម្នាក់នោះគាត់បានរៀបចំ ដើម្បីដាក់បាត្រដល់ព្រះសង្ឃ ឬក៏ដើម្បីរាប់បាត្រដល់ព្រះសង្ឃ

Khmer New Year (Sakanan) — 08


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីគឺជារូបភាពមួយដែលអ្នក ក្នុងពិធីចូលឆ្នាំខ្មែរ ប្រជាជនខ្មែរតែងតែធ្វើទាំងអស់គ្នា គឺជាការ ពិធីស្រង់ព្រះ អញ្ចឹងពិធីស្រង់ព្រះ គឺ កូនឬក៏ចៅត្រូវយកទឹកទៅស្រោច ឬក៏ទៅងូតឲ្យមនុស្សចាស់នៅក្នុងផ្ទះ ដូចជាជីដូនជីតា ឬក៏ឪពុកម្ដាយជាដើមអញ្ចឹងពាក្យថាស្រង់ព្រះនៅទីនេះ គឺបានន័យថាងូតទឹកឲ្យមនុស្សចាស់ ឬក៏ងូតទឹកឲ្យអ្នកមានគុណអ្នកមានគុណ គឺយើងសំដៅទៅលើឪពុកម្ដាយ ឬក៏ជីដូនជីតាជាក់ស្ដែងនៅក្នុងរូបភាពទីយើងឃើញថាមានមនុស្សចាស់ពីរនាក់ កំពុងតែអង្គុយនៅលើកៅអី អញ្ចឹងមនុស្សចាស់ពីរនាក់នោះគឺជាយាយនិងតា ឬក៏យើងអាចហៅថា ជីដូនឬក៏ជីតា អញ្ចឹងជីដូនគឺជាយាយ ជីតាគឺជាតាយើងឃើញជីដូននិងជីតាកំពុងតែអង្គុយនៅលើកៅអី ហើយក្មេងប្រុសម្នាក់ គាត់លុតជង្គង់ ដោយចាក់ទឹកទៅលើដៃរបស់ជីតារបស់គេ អញ្ចឹងគេធ្វើបែបនេះ គឺយើងហៅថាស្រង់ព្រះ បានន័យថាយើងលាងជម្រះខ្លួនប្រាណ លាងជម្រះដៃជើង ទៅឲ្យអ្នកមានគុណ ឬក៏ឲ្យជីដូនជីតារបស់យើងអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺរាល់ពេលចូលឆ្នាំ គឺយើងតែងតែធ្វើពិធីស្រង់ព្រះ ដើម្បីរំលឹកគុណ ឬក៏ដើម្បីធ្វើនូវសេចក្តីដឹងគុណទៅដល់អ្នកដែលមានគុណរបស់យើង នៅក្នុងរូបភាពនេះ គឺក្មេងប្រុស គាត់កំពុងតែស្រង់ព្រះទៅដល់ជីដូនជីតារបស់គាត់ ហើយឪពុកម្ដាយរបស់គាត់ ឪពុកម្ដាយរបស់ក្មេងប្រុសនោះ កំពុងតែឈរមើលនៅខាងក្រោយអញ្ចឹងការស្រង់ព្រះ គឺយើងធ្វើការស្រង់ម្ដងម្នាក់ ដោយដំបូងឡើយ គឺឲ្យឪពុកម្ដាយរបស់យើងស្រង់ ស្រង់ទឹក ឬក៏យកទឹកទៅលាងជម្រះជីដូនជីតារបស់យើង ឬក៏ឪពុកម្ដាយរបស់គាត់ អញ្ចឹងបន្ទាប់មក គឺយើងយកទឹកទៅលាងជម្រះកាយទៅដល់ឪពុកម្ដាយរបស់យើងវិញម្ដងដូច្នេះគឺយើងស្រង់ព្រះម្ដងម្នាក់ ហើយតាមឋានានុក្រម អញ្ចឹងអ្នកណាចាស់ គឺយើងត្រូវឲ្យគាត់ស្រង់ព្រះមុន ឬក៏ឲ្យគាត់លាងជម្រះកាយមុន បន្ទាប់មកអ្នក អ្នកណាក្មេងគឺត្រូវលាងជម្រះកាយបន្តបន្ទាប់គ្នា

Khmer New Year (Sakanan) — 09


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីការធ្វើពិធីស្រង់ព្រះហើយ បាទ ពិធីស្រង់ព្រះ បន្ទាប់ពីធ្វើហើយ គឺឪពុកម្ដាយ ឬក៏ជីដូនជីតា គាត់តែងតែឲ្យពរទៅដល់កូនចៅឲ្យបានសុខសប្បាយ និងមានសេចក្តីសុខបន្ទាប់មក បន្ទាប់ពីការធ្វើពិធីស្រង់ព្រះហើយ គ្រួសារខ្មែរតែងតែអង្គុយញ៉ាំបាយជុំគ្នាអញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងឃើញថា គ្រួសារនោះ គាត់កំពុងតែអង្គុយញ៉ាំបាយជុំគ្នា ដោយទម្លាប់នៅក្នុងគ្រួសារខ្មែរ ឬក៏នៅក្នុងប្រទេសកម្ពុជា ការញ៉ាំអាហារជុំគ្នាពេលល្ងាច ឬក៏ពេលថ្ងៃត្រង់ គឺយើងពុំប្រើប្រាស់តុនោះទេ គឺយើងក្រាលកន្ទេល អញ្ចឹងយើងញ៉ាំបាយនៅលើកន្ទេល ឬក៏កម្រាលមួយ ព្រោះថាជាទម្លាប់តាំងពីដើម គឺយើងប្រើប្រាស់កន្ទេលបែបនេះតែម្ដងអញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញថាគ្រួសារនោះ គាត់បានក្រាលកន្ទេលមួយ ដោយមានម្ហូបនៅលើកន្ទេលនោះជាច្រើន មានដូចជា យើងឃើញដូចជាត្រី និងបន្លែ ត្រីគឺយើងដាក់នៅក្នុងចានរាបឬក៏ចានពងក្រពើមួយ បន្លែគឺដាក់នៅក្នុងចានទាបតូចចំនួនពីរ ហើយយើងឃើញមានទឹកសម្លដែលដាក់នៅក្នុងចានគោម អញ្ចឹងម្ហូបទាំងអស់គឺយើងដាក់នៅកណ្ដាល ពួកគាត់បានដាក់ម្ហូបទាំងអស់នៅកណ្ដាល ហើយមនុស្ស[ដែល]នៅក្នុងគ្រួសារនោះ គាត់បានអង្គុយជុំវិញម្ហូបនោះដើម្បីញ៉ាំបាយជាមួយនឹងម្ហូប យើងឃើញថា មនុស្ស[នីមួយៗ] គ្រួសារនីមួយៗ សមាជិកនីមួយៗ គាត់បានកាន់ចានបាយឡើង ហើយគាត់ក៏បានចាប់ចង្កឹះឬក៏ស្លាបព្រា ដើម្បីដួសបាយញ៉ាំជាមួយនឹងម្ហូប អញ្ចឹងជាទូទៅនៅក្នុងប្រទេសកម្ពុជា ដើម្បីរក្សាសុជីវធម៌ និងគេហៅថា ដើម្បីរក្សាសីលធម៌ ការញ៉ាំបាយ គឺត្រូវឲ្យមនុស្សចាស់គាត់លូកមុនអញ្ចឹងម្ហូប ទោះបីជាយើងឃ្លានយ៉ាងណាក៏ដោយ ប្រសិនបើយើងញ៉ាំជាមួយមនុស្សចាស់ យើងមិនត្រូវញ៉ាំមុនមនុស្សចាស់នោះទេ គឺត្រូវឲ្យមនុស្សចាស់ គាត់លូកម្ហូបមុន ឬក៏គាត់ដួសម្ហូបយកមកពិសាមុន ទើបយើងអាចញ៉ាំបានតាមក្រោយ ធ្វើដូច្នេះ គឺសម្ដែងនូវការគោរពដល់គាត់ អញ្ចឹងយើងគោរពមនុស្សចាស់ ដូច្នេះយើងត្រូវតែពិសាអាហារឬក៏ញ៉ាំអាហារក្រោយគាត់អញ្ចឹងត្រូវឲ្យមនុស្សចាស់ពិសាអាហារមុននៅពេលដែលក្មេងគេហៅថាញ៉ាំ ចំណែក[...] និយាយជាមួយមនុស្សចាស់យើងហៅថាពិសាឬក៏ហូបហូបគឺប្រើចំពោះមនុស្សដែលអាយុបងយើងតិចឬក៏បងយើងបន្តិច ចំណែកឯពិសា គឺយើងប្រើជាមួយមនុស្សចាស់ ជាមួយឪពុកម្ដាយឬក៏ជីដូនជីតា អញ្ចឹងគឺយើងហៅពិសា គឺវាគួរសមជាងហូប