KhmerPronunciationEnglish/Notes#occ
កូនក្មេង koun kmeeŋ small child/children {ខោអាវកូនក្មេង = clothes for children} 6/5

Link to overview page
Link to dictionary

Asking “Do you have X?” — Additional dialogue


ហាងលក់ខោអាវ
អ្នកលក់បង ចូលមើលខោអាវសិនអីបង?
ភ្ញៀវកន្លែងអូនឯងមានលក់ខោអាវកូនក្មេងអេ៎?
អ្នកលក់មានតាសបងមានម៉ូតច្រើន បងចង់បានម៉ូតម៉េច? ទំហំប៉ុនណាដែរបង?
ភ្ញៀវម៉ូតនេះស្អាតតាសមានអាទ្រើសជាងហ្នឹងតិចអេ៎? ចង់បានពណ៌ផ្កាឈូក មានអេ៎?
អ្នកលក់មានតាសបងចាំម៉ាភ្លែត ខ្ញុំយកមកឲ្យមើល

Alms Round (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីស្ត្រីចំណាស់ម្នាក់នោះ គាត់បានដាស់ចៅស្រីគាត់ក្រោកហើយ អញ្ចឹងគាត់បាននាំចៅស្រីរបស់គាត់មកខាងក្រៅផ្ទះ ដើម្បីអង្គុយរង់ចាំព្រះសង្ឃដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺពួកគេទាំងពីរនាក់ គឺកំពុងតែអង្គុយនៅលើកៅអីម្នាក់មួយ ដោយស្ត្រីចំណាស់ដែលជាយាយ អញ្ចឹងចំពោះមនុស្សចាស់ហៅទៅកូនក្មេងយើងហៅថាចៅ រីឯចៅត្រូវហៅមកមនុស្សចាស់វិញថាយាយ អញ្ចឹងពួកគេទាំងពីរនាក់គឺជាយាយនិងចៅ ដោយស្ត្រីចំណាស់ជាយាយ និងក្មេងស្រីតូចម្នាក់នោះគឺជាចៅដោយយើងឃើញពួកគេទាំងពីរនាក់កំពុងតែអង្គុយនៅលើកៅអីនៅខាងមុខផ្ទះ ដោយស្ត្រីចំណាស់គាត់អង្គុយលើកៅអី គាត់ដាក់ដៃរបស់គាត់ទាំងពីរនៅលើជង្គង់ អញ្ចឹងគាត់អង្គុយរង់ចាំដោយដាក់ដៃទាំងពីរនៅលើជង្គង់ រីឯក្មេងស្រីម្នាក់នោះគាត់ចងសក់ទីទុយ យើងឃើញសក់គាត់ចងទីទុយ ហើយគាត់ពាក់អាវដៃវែងពណ៌ និងស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាតា អញ្ចឹងពួកគេទាំងពីរនាក់កំពុងតែអង្គុយរង់ចាំដើម្បីដាក់បាត្រព្រះសង្ឃ ហើយនៅខាងមុខរបស់ពួកគេទាំងពីរនាក់គឺមានតុចំនួនមួយ អញ្ចឹងគឺមានតុមួយ ហើយដែលតុនោះ នៅលើតុគឺមានចង្ហាន់ឬក៏ម្ហូបអាហារចំនួនពីរកញ្ចប់ អញ្ចឹងម្ហូបអាហារចំនួនពីរកញ្ចប់នេះ គឺជាម្ហូបអាហារដែលស្ត្រីចំណាស់ម្នាក់នោះគាត់បានរៀបចំ ដើម្បីដាក់បាត្រដល់ព្រះសង្ឃ ឬក៏ដើម្បីរាប់បាត្រដល់ព្រះសង្ឃ

Coffee And Soft Drink (Sakanan) — 01


អញ្ចឹងជាក់ស្ដែងយើងមកមើលរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ កំពុងតែដើរជាមួយនឹងក្មេងស្រីម្នាក់ទៀត ដែលក្មេងស្រីម្នាក់នោះ យើងឃើញគាត់មានអាយុប្រហែលជាឆ្នាំ អញ្ចឹងគាត់ជាក្មេងស្រីតូច ដែលក្មេងស្រីម្នាក់នោះ គាត់ពាក់អាវដៃវែង ខោជើងវែងពណ៌ខ្មៅ អញ្ចឹងគាត់ដើរ ហើយគាត់ចងសក់ទីទុយ ដោយនៅក្បែរក្មេងស្រីម្នាក់ហ្នឹង គឺគាត់ មានបុរសម្នាក់ទៀត អញ្ចឹងក្មេងស្រីហ្នឹង គាត់ចងសក់ទីទុយ បានន័យថាចងសក់ឆ្វេងមួយ ស្ដាំមួយ បះឡើងទៅលើ ដែលសក់បែបនេះ គឺគេប្រើប្រាស់សម្រាប់ក្មេងបានន័យថាក្មេងស្រីគឺចូលចិត្តធ្វើសក់បែបនេះណាស់ ព្រោះធ្វើសក់បែបនេះ មើលទៅគឺគួរឲ្យស្រឡាញ់អញ្ចឹងក្មេងស្រីនោះគឺមានសក់ចងសក់ទីទុយហើយនៅក្បែរក្មេងស្រីម្នាក់ហ្នឹងគឺមានបុរសម្នាក់ ដែលគាត់អាយុប្រហែលជា ៣០ ឆ្នាំ អញ្ចឹងបុរសនោះអាចជាឪពុករបស់ក្មេងស្រីម្នាក់នោះដោយបុរសម្នាក់ហ្នឹង គាត់ពាក់អាវពណ៌លឿងដៃខ្លី ហើយស្លៀកខោជើងវែងពណ៌ អញ្ចឹងពួកគាត់ទាំងពីរកំពុងតែដើរនៅតាមផ្លូវ ដែលយើងឃើញខាងក្រោយខ្នងរបស់ពួកគាត់ទាំងពីរ គឺជាស្រមោលនៃទីក្រុងអញ្ចឹងបានន័យថាពួកគាត់អាចជាមនុស្សដែលរស់នៅក្នុងទីក្រុង ដែលជាមនុស្សរស់នៅក្នុងទីក្រុង ហើយពួកគាត់កំពុងតែដើរនៅតាមផ្លូវ ដើម្បីដើរកម្សាន្តនៅថ្ងៃសម្រាក ឬក៏នៅថ្ងៃអាទិត្យ ព្រោះថាក្មេងស្រីនេះគឺជាកូនក្មេង ដូច្នេះប្រសិនបើថ្ងៃធម្មតាគឺគាត់ត្រូវទៅរៀន អញ្ចឹងនៅពេលដែលសម្រាក គឺឪពុកគាត់នាំគាត់មកដើរលេងអញ្ចឹងគាត់កំពុងតែដើរជាមួយនឹងឪពុកគាត់ ដោយបុរសម្នាក់នោះ គាត់ដើរដឹកដៃក្មេងស្រីនោះយ៉ាងជាប់ បានន័យថាគាត់ដើរកាន់ដៃកូនស្រីគាត់យ៉ាងជាប់ ខ្លាចវង្វេងអញ្ចឹងពេលយើងដើរលេងជាមួយក្មេង យើងត្រូវកាន់ដៃក្មេងឲ្យជាប់ ព្រោះប្រសិនបើយើងកាន់អត់ជាប់ទេ យើងអាចនឹងវង្វេងគ្នា អញ្ចឹងធ្វើឲ្យយើងបាត់មនុស្សបានអញ្ចឹងនៅក្នុងរូបភាពទីបានន័យថាគាត់ដើរជុំវិញទីក្រុង ឬក៏គាត់ដើរក្បែរទីក្រុង ឬក៏ចេញឆ្ងាយពីទីក្រុងបន្តិច ដើរលេងនៅថ្ងៃអាទិត្យ ជាមួយនឹងកូនស្រីរបស់គាត់ដោយគាត់ បុរសម្នាក់ហ្នឹង គាត់ដើរកាន់ដៃកូនស្រីរបស់គាត់យ៉ាងជាប់

Khmer New Year (Sakanan) — 06


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចេញពីក្នុងវត្តរួចហើយ អ្នកទាំងបីក៏បានជិះម៉ូតូ អញ្ចឹងគាត់ជិះម៉ូតូត្រលប់ទៅផ្ទះវិញ យើងឃើញថានៅក្នុងនេះម៉ូតូគាត់គឺមានពណ៌ផ្កាឈូក បាទ លាយ ដែលគាត់ដាក់កញ្ចក់សម្រាប់មើលក្រោយផងដែរ អញ្ចឹងម៉ូតូយើង នៅពេលដែលយើងដាក់កញ្ចក់សម្រាប់មើលក្រោយ គឺធ្វើឲ្យយើងមានសុវត្ថិភាព ព្រោះថាយើងពុំចាំបាច់រំខាន ឬក៏យើងពុំចាំបាច់ងាកក្រោយនោះទេ ដើម្បីចង់ដឹងថា មាននរណានៅខាងក្រោយ យើងពុំចាំបាច់ងាកក្បាលទៅក្រោយនោះទេ ដោយយើងគ្រាន់តែមើលទៅក្នុងកញ្ចក់ គឺយើងអាចមើលឃើញរូបភាពនៅខាងក្រោយយ៉ាងច្បាស់តែម្ដង ដូច្នេះម៉ូតូនេះគឺដាក់កញ្ចក់ដើម្បីការមើលខាងក្រោយយើងឃើញថាបុរសដែលជាប្តីនោះ គាត់គឺជាអ្នកឌុប អញ្ចឹងអ្នកដែលជិះម៉ូតូនៅខាងមុខ ហើយកាន់ចង្កូតម៉ូតូ គេហៅថាអ្នកឌុប បាទ បុរសនោះគាត់ពាក់អាវដៃខ្លីពណ៌ស្វាយ ស្លៀកខោពណ៌ជើងវែង និងមានពាក់ស្បែកជើងពណ៌ អញ្ចឹងអម្បាញ់មិញយើងឃើញថាគាត់បានដោះស្បែកជើងចេញនៅពេលដែលគាត់ចូលក្នុងវត្ត ក៏ប៉ុន្តែនៅពេលដែលគាត់ចេញខាងក្រៅមកវិញ គឺគាត់ពាក់ស្បែកជើងវិញបាន ដូច្នេះគាត់ពាក់ស្បែកជើងប៉ាតាពណ៌ ចំណែកនៅកណ្ដាល គឺជាក្មេងប្រុសម្នាក់ អញ្ចឹងដោយសារតែកូនប្រុសរបស់គាត់នោះនៅតូច ដូច្នេះគាត់មិនអាចឲ្យកូនប្រុសរបស់គាត់ឌុប ឬក៏ជិះខាងក្រោយនោះទេ អញ្ចឹងគាត់បានឲ្យកូនប្រុសរបស់គាត់ជិះនៅកណ្ដាល ដោយកូនប្រុសរបស់គាត់ពាក់អាវដៃខ្លីពណ៌លឿង និងស្លៀកខោពណ៌ ហើយពាក់ស្បែកជើងផ្ទាត់នៅខាងក្រោយគឺជានារីម្នាក់ដែលជាម្ដាយ អញ្ចឹងនារីម្នាក់នោះ គាត់ជិះខាងក្រោយក្មេងប្រុសម្នាក់នោះ ដើម្បីទប់ក្មេងប្រុសម្នាក់នោះ ខ្លាចក្រែងលោក្មេងប្រុសម្នាក់នោះធ្លាក់ពីលើម៉ូតូ ព្រោះថាកូនក្មេង នៅពេលដែលគាត់ជិះ គឺគាត់នៅមិនស្ងៀមនោះទេ គាត់អាចរើ ឬក៏គាត់អាចលេង ដូច្នេះអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បាន នៅពេលដែលគាត់ប្រលែងគ្នា ឬក៏គាត់លេងច្រើន គាត់អាចធ្លាក់ពីលើម៉ូតូ ឬក៏គាត់អាចធ្វើឲ្យម៉ូតូដួលបាន អញ្ចឹងហើយនារីម្នាក់នោះ គាត់ត្រូវតែអង្គុយទប់ក្មេងប្រុសនោះឲ្យជាប់នារីម្នាក់នោះ គាត់អង្គុយពាក់ឆៀងអញ្ចឹងសម្រាប់នារី នៅពេលដែលគាត់ស្លៀកសំពត់ គាត់មិនអាចអង្គុយច្រកគាវបានទេ អញ្ចឹងគាត់ពិបាកនឹងអង្គុយច្រកគាវណាស់ ដោយសារសំពត់របស់គាត់នឹងទើសជើងរបស់គាត់ ដូច្នេះគាត់ត្រូវអង្គុយច្រកគាវ គាត់ត្រូវអង្គុយពាក់ឆៀងអញ្ចឹងអង្គុយពាក់ឆៀង គឺជាការអង្គុយបែរមកចំហៀង ដោយដាក់ជើងទាំងពីរសណ្ដូកទៅទិសតែមួយ ហើយគាត់អង្គុយបែរចំហៀងលើម៉ូតូ គឺគាត់មិនអង្គុយច្រកគាវនោះទេ

Khmer New Year (Sakanan) — 01


នៅក្នុងរូបភាពទីគឺជារូបភាពរបស់ព្រះវិហារមួយ អញ្ចឹងជាទូទៅនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាជនកម្ពុជា គាត់តែងតែទៅវត្ត បាទ ហើយនៅក្នុងវត្តគឺមានច្រើន មានដូចជាព្រះវិហារ មានដូចជាសាលាឆាន់ មានដូចជាចេតិយ ហើយនៅក្នុងរូបភាពនេះ យើងឃើញថា មានគ្រួសារមួយគ្រួសារ ដែលមានមនុស្សបីនាក់នៅក្នុងរូបភាព ដែលយើងឃើញមានមនុស្សពណ៌ខ្មៅ បាទ មនុស្សពណ៌ខ្មៅ ដែលក្នុងនោះយើងឃើញមានកូនក្មេងតូចមួយនិងមនុស្សធំពីរនាក់ បាទ មនុស្សធំពីរនាក់និងកូនក្មេងតូចមួយ ពួកគាត់ទាំងអស់គ្នានោះកំពុងតែដើរទៅកាន់ព្រះវិហារមួយអញ្ចឹងគាត់បានដើរទៅកាន់ព្រះវិហារ ដែលព្រះវិហារនោះ គឺជាព្រះវិហារដែលនៅក្នុងវត្តអញ្ចឹងវត្តដែលនៅក្នុងព្រះពុទ្ធសាសនា គឺតែងតែមានព្រះវិហារ មានសាលាឆាន់ បាទ សាលាឆាន់ គឺគេប្រើសម្រាប់ព្រះសង្ឃ ឬក៏លោកសង្ឃ គាត់ សម្រាប់ឆាន់ចង្ហាន់ បាទ អញ្ចឹងព្រះសង្ឃ ឬក៏លោកសង្ឃ គាត់ឆាន់ចង្ហាន់នៅក្នុងសាលាឆាន់ នៅពេលដែលប្រជាជន ឬក៏នៅពេលដែលប្រសក [បាសក/ឧបាសក] គាត់យកចង្ហាន់ទៅប្រគេនព្រះសង្ឃ បាទ ចំណែកព្រះវិហារ ព្រះវិហារគឺគេប្រើប្រាស់សាងសង់ឡើង សម្រាប់តម្កល់ព្រះពុទ្ធបដិមា អញ្ចឹងគេយករូបព្រះពុទ្ធ បាទ រូបព្រះពុទ្ធ ដែលជារូបចម្លាក់ថ្ម ឬក៏រូបចម្លាក់ស៊ីម៉ងត៍ នៅពេលដែលគេឆ្លាក់ជាព្រះពុទ្ធហើយ គេហៅថាព្រះពុទ្ធបដិមា អញ្ចឹងគេយករូបព្រះពុទ្ធបដិមាទៅដាក់ក្នុងព្រះវិហារ ហើយគេចូលព្រះវិហារដើម្បីថ្វាយបង្គំព្រះអញ្ចឹងជាទូទៅប្រជាជនយើងតែងតែទៅវត្ត ហើយចូលព្រះវិហារដើម្បីថ្វាយបង្គំព្រះ ម្យ៉ាងវិញទៀត នៅពេលដែលព្រះសង្ឃគាត់សូត្រធម៌ ព្រះសង្ឃដែល ដល់ម៉ោងសូត្រធម៌ពេលព្រឹកឡើង តែងតែចូលទៅសូត្រធម៌នៅក្នុងព្រះវិហារ នៅ គាត់សូត្រធម៌នៅចំពោះមុខព្រះពុទ្ធបដិមានោះផងដែរអញ្ចឹងរូបភាពនេះ យើងឃើញថាព្រះវិហារមួយ ដែលមានកម្ពស់ខ្ពស់ផុតពីដី អញ្ចឹងព្រះវិហារមានកម្ពស់ខ្ពស់ផុតពីដី ដែលនៅខាងក្រោមព្រះវិហារគឺមានសសរជាច្រើន អញ្ចឹងព្រះវិហារអាចខ្ពស់បាន គឺដោយសារមានសសរ សសរទ្រព្រះវិហារ ហើយយើងអាចឡើងទៅកាន់ព្រះវិហារនោះបាន តាមរយៈជណ្ដើរ បាទ អញ្ចឹងយើងឡើងទៅកាន់ព្រះវិហារតាមរយៈជណ្ដើរ ព្រះវិហារនោះគឺមានបង្អួចជាច្រើន បាទ មានបង្អួចជាច្រើន ដែលនៅខាងនៃជញ្ជាំង អញ្ចឹងជញ្ជាំងព្រះវិហារ គឺមានបង្អួចជាច្រើនចំណែកដំបូលព្រះវិហារគឺមានពណ៌ទឹកក្រូច បាទ ដំបូលព្រះវិហារគឺមានពណ៌ទឹកក្រូច ហើយមានពីរជាន់ អញ្ចឹងដំបូលនោះគឺមានពីរជាន់ នៅលើដំបូលគឺគេប្រើប្រាស់រចនាបថខ្មែរ បាទ រចនាបថ យើងហៅថារចនាបថ ឬក៏ក្បូរក្បាច់ ដែលយើងឃើញមានកន្ទុយនាគ បាទ រូបកន្ទុយនាគ ឬក៏ក្បាច់កន្ទុយនាគ នៅលើចុងដំបូលនីមួយៗផងដែរអញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីថ្ងៃចូលឆ្នាំខ្មែរ មានគ្រួសារមួយគ្រួសារហ្នឹង គាត់បានយកចង្ហាន់ទៅប្រគេនលោក នៅក្នុងព្រះវិហារ នៅក្នុងវត្តព្រះពុទ្ធសាសនា