Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ជានិច្ច | cie nɨc | always | 34/28 |
Link to overview page
Link to dictionary
Forbidding someone to do something — Dialogue 2
ប្រធាន៖ សម្រាប់បុគ្គលិកថ្មី យើងមានបម្រាមខ្លះដែលត្រូវឲ្យដឹង។ ទីមួយ ហាមមកធ្វើការយឺតលើសពី ១០ នាទី។ ទីពីរ ហាមជក់បារីក្នុងការិយាល័យ។ ទីបី ហាមបើកសំឡេងទូរស័ព្ទរោទ៍ឲ្យឮ ត្រូវដាក់សាយឡិនជានិច្ច។
បុគ្គលិក៖ បាទ/ចាស បង។
ប្រធាន៖ អូ ហើយកុំចេញទៅក្រៅក្រុមហ៊ុនក្នុងពេលម៉ោងធ្វើការដោយមិនមានការអនុញ្ញាត។ ត្រូវប្រាប់បងឲ្យដឹងគ្រប់ពេល។
Alms Round (Sakanan) — 10
Personal Hygiene (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ អញ្ចឹងការធ្វើអនាម័យខ្លួនប្រាណ អញ្ចឹងនៅក្នុងការរស់នៅរបស់យើងប្រចាំថ្ងៃ យើងត្រូវតែមានអនាម័យជាប់ជានិច្ច ព្រោះថានៅជុំវិញខ្លួនយើងគឺសុទ្ធតែមេរោគ អញ្ចឹងបានន័យថាយើងដើរទៅណាមកណា នៅពេលដែលយើងបែកញើស តែងតែមានធូលីហោះជាប់មកតាមខ្លួនយើងទៅតាមខ្យល់ អញ្ចឹងនៅពេលដែលយើងទៅក្រៅ គឺនឹងមានធូលីដែលនៅក្នុងខ្យល់ នឹងប៉ះខ្លួនយើង ហើយស្អិតជាប់នឹងខ្លួនយើង អញ្ចឹងប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណទេ គឺយើងអាចនឹងឆ្លងមេរោគនៅខាងក្រៅ ហើយអាចធ្វើឲ្យយើងឈឺបាន ដូច្នេះ ជាធម្មតាយើងត្រូវតែមានអនាម័យខ្លួនប្រាណរបស់យើង គឺខ្លួនប្រាណរបស់យើងត្រូវតែស្អាតជានិច្ច គឺយើងត្រូវអនាម័យទាំងការរស់នៅ ទាំងការហូបចុក ឬក៏ការញ៉ាំចំណីអាហារ ទាំងការស្លៀកពាក់ជាដើម អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ។
Grilled Fish (Sakanan) — 09
Personal Hygiene (Sakanan) — 13
Alms Round (Sakanan) — 15
Hospital (Sakanan) — 08
Hospital (Sakanan) — 06
Noodle Soup (Sakanan) — 18
Personal Hygiene (Sakanan) — 07
Getting Up (Sakanan) — 17
Cold Season (Sakanan) — 16
Coffee And Soft Drink (Sakanan) — 14
Hospital (Sakanan) — 14
Cutting One’s Finger (Sakanan) — 02
Hospital (Sakanan) — 13
Rainy Season (Sakanan) — 05
Cold Season (Sakanan) — 14
Personal Hygiene (Sakanan) — 16
អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ ប្រសិនបើខ្លួនប្រាណរបស់យើងមានអនាម័យ នោះយើងនឹងមានសុខភាពល្អ ហើយយើងអត់ងាយឈឺនោះទេ គឺយើងអត់ងាយឈឺទេ ក៏ប៉ុន្តែប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណរបស់យើងទេ យើងនឹងឧស្សាហ៍ឈឺ ហើយឧស្សាហ៍ទៅពេទ្យ អញ្ចឹងប្រសិនបើយើងឈឺ គឺយើងខាតទាំងពេលវេលា យើងខាតទាំងថវិកា ហើយយើងអត់មានសុខភាពល្អ យើងសុខភាពទន់ខ្សោយ ដូច្នេះគឺវាអត់ល្អសម្រាប់យើងនោះទេ អញ្ចឹងមនុស្សម្នាក់ៗគឺគេត្រូវការសុខភាពល្អ ដូច្នេះដើម្បីឲ្យមានសុខភាពល្អ យើងត្រូវតែមានអនាម័យខ្លួនប្រាណ ក៏ដូចជាអនាម័យក្នុងការរស់នៅ ក៏ដូចជាអនាម័យក្នុងការហូបចុក និងការស្លៀកពាក់ជាដើម ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់មានអនាម័យយ៉ាងខ្លាំង ដោយគាត់តែងតែងូតទឹក ដុសសាប៊ូ កក់សក់ កាត់ក្រចក និងត្បារត្រចៀករបស់គាត់ឲ្យបានស្អាតជានិច្ច អញ្ចឹងការរស់នៅរបស់គាត់ស្អាត ដូច្នេះគាត់នឹងមានសុខភាពល្អនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។
Fruits (Sakanan) — 09 Watermelon