KhmerPronunciationEnglish/Notes#occ
ឆ្កឹះ ckəh 1. to scratch/scrape something (with the finger or a stick) a single time
2. to pluck/pick out
3/3

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីពួកគាត់រៀបចំរួចរាល់អស់ហើយ អញ្ចឹងគាត់រៀបចំរួចរាល់ទាំង រៀបចំបាយ រៀបចំម្ហូប ក៏ដូចជារៀបចំទឹកជ្រលក់និងបន្លែសម្រាប់ផ្ទាប់ ឬក៏យើងហៅថាអន្លក់រួចរាល់ហើយ អញ្ចឹងគាត់ក៏ចាប់ផ្ដើមការញ៉ាំអាហារពេលល្ងាចរបស់គាត់តែម្ដង ដោយយើងឃើញនៅក្នុងរូបភាពទី ១៥ នេះ គាត់បានយកសមនិងស្លាបព្រាមកចាប់សាច់ត្រីញ៉ាំ អញ្ចឹងគាត់យកសមមកឆ្កឹះសាច់ត្រី រួចហើយយកសាច់ត្រីនោះមកដាក់លើស្លាបព្រា អញ្ចឹងគាត់យកសមដើម្បីចាក់សាច់ត្រី បេះសាច់ត្រី ដើម្បីយកមកដាក់លើស្លាបព្រាដើម្បីញ៉ាំ អញ្ចឹងជាទូទៅគឺត្រីគឺមានឆ្អឹងតូចដូច្នេះយើងញ៉ាំគឺត្រូវតែប្រុងប្រយ័ត្នបន្តិចជាមួយនឹងឆ្អឹង ព្រោះថាឆ្អឹងរបស់វាអាចនឹងមុត ឆ្អឹងវាគឺមុត ដូច្នេះប្រសិនបើយើងអត់ប្រយ័ត្នទេ យើងអាចស្លាក់ឆ្អឹងបាន អញ្ចឹងយើងអាចស្លាក់ឆ្អឹងនៅក្នុងបំពង់ក ឬក៏ឆ្អឹងអាចមុតអណ្ដាត ឬក៏មុតអញ្ចាញធ្មេញរបស់យើងនៅពេលដែលយើងញ៉ាំមិនបានប្រុងប្រយ័ត្ន ដោយសារតែឆ្អឹងរបស់វាតូចដូច្នេះមុនពេលដែលយើងញ៉ាំត្រីគឺយើងត្រូវបេះឆ្អឹងវាចេញសិន ឬក៏យើងញ៉ាំតែសាច់វាទេ គឺយើងអត់ត្រូវទំពាទាំងឆ្អឹងនោះទេ ដោយសារតែយើងអាចនឹងមុត ឬក៏អាចយើងឲ្យស្លាក់បានអញ្ចឹងយើងមើលរូបភាពទី ១៥ នេះ គឺគាត់អត់ញ៉ាំទាំងឆ្អឹងទេ បានន័យថាគាត់យកសមមកកោសយកសាច់ត្រីចេញពីឆ្អឹងរបស់ត្រី ហើយគាត់យកសមនោះ ដែលជាប់សាច់ត្រី យកមកដាក់នៅលើស្លាបព្រា អញ្ចឹងដើម្បីញ៉ាំជាមួយនឹងស្លាបព្រា អញ្ចឹងជាទូទៅកម្ពុជា ឬក៏ប្រជាជនខ្មែរ គឺគាត់ញ៉ាំបាយនឹងស្លាបព្រាជាមួយនឹងសម គឺយើងអត់ចូលចិត្តប្រើចង្កឹះនោះទេ ដែលយើងឃើញត្រីអាំងនៅក្នុងនេះគឺមានក្លិនឈ្ងុយ គឺមានក្លិនឈ្ងុយ ដោយមានផ្សែងហុយចេញពីចាន ដែលវានៅក្ដៅផងដែរ ដោយសារតែគាត់ទិញគឺត្រីដែលទើបនឹងអាំង

Fruits (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីបុរសអ្នកលក់ គាត់បានចិតល្ហុងនោះពុះជាពីររួចរាល់ហើយ គាត់ក៏បានចិតសំបកល្ហុង ដែលមានពណ៌លឿងនោះ ចេញឲ្យអស់ អញ្ចឹងសំបកមានពណ៌លឿង គឺយើងត្រូវចិតចេញពីសាច់ល្ហុងទាំងអស់ ដើម្បីឲ្យល្ហុងនោះនៅសល់តែសាច់ពណ៌ក្រហម ឬក៏សាច់ពណ៌ទឹកក្រូច ហើយបន្ទាប់មកគេត្រូវយកគ្រាប់ចេញ គឺយើងត្រូវយកខ្វេះ យកគ្រាប់ល្ហុងចេញឲ្យអស់ ដែលជាទូទៅគ្រាប់ល្ហុងគឺអត់នៅក្នុងសាច់ល្ហុងទេ គឺវានៅចំកណ្ដាលនៃផ្លែល្ហុងតែម្ដង អញ្ចឹងនៅពេលដែលយើងពុះវាជាពីរ យើងអាចឃើញគ្រាប់ល្ហុងបានច្បាស់ ហើយយើងគ្រាន់តែយកកាំបិត ឬក៏យកស្លាបព្រា មកដួសគ្រាប់ល្ហុងនោះចេញជាការស្រេច ដោយយើងអត់ពិបាកលូកឆ្កឹះទៅក្នុងសាច់ល្ហុងនោះទេ អញ្ចឹងសាច់ល្ហុង ក៏អត់មានខូចសោភ័ណភាពដែរ គឺវានៅស្អាតល្អ ដូច្នេះគេអត់ញ៉ាំគ្រាប់ល្ហុងនោះទេ ដោយគ្រាប់ល្ហុង គឺយកទៅដាំ ឬក៏យកទៅបោះចោល អញ្ចឹងប្រសិនបើយើងចង់ដាំដើមល្ហុង គឺយើងអាចយកគ្រាប់ល្ហុងនោះទៅដាំបាន ប៉ុន្តែប្រសិនបើយើងអត់ត្រូវការគ្រាប់ល្ហុងទេ យើងយកបោះចោលតែម្ដង គឺយើងញ៉ាំគ្រាប់ល្ហុងអត់កើតនោះទេអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញបុរសដែលជាអ្នកលក់ គាត់បានយកកាំបិតមកឆូតល្ហុងនោះជាពីរ ដើម្បីឲ្យវាទៅជាចំណិតតូចអញ្ចឹងល្ហុងជាទូទៅគឺធំ ហើយរាងវាទ្រវែង ដូច្នេះដើម្បីងាយស្រួលញ៉ាំ គឺយើងយកកាំបិតមកចិតវា ដើម្បីឲ្យទៅជាចំណិតតូចមុននឹងយើងញ៉ាំ ដូច្នេះយើងអាចងាយស្រួលញ៉ាំ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះគឺដៃម្ខាងរបស់អ្នកលក់ គាត់ទប់ល្ហុងកុំឲ្យរង្គើ ដៃម្ខាងទៀតគាត់កាន់កាំបិត ដើម្បីឆូតល្ហុង ពុះល្ហុងជាពីរ គឺគាត់ឆូតពីមុខទៅក្រោយ បានន័យថាគាត់យកកាំបិតរបស់គាត់ គាត់យកចុងកាំបិតមកឆូតល្ហុងពីមុខទៅក្រោយ ដើម្បីពុះល្ហុងនោះជាពីរចំណែកស្មើគ្នា ឲ្យទៅជាចំណិតតូចដើម្បីឲ្យអតិថិជនរបស់គាត់ងាយស្រួលញ៉ាំ

Fruits (Sakanan) — 09 Watermelon


ហើយនៅជិតផ្លែម្នាស់នេះ យើងឃើញមានផ្លែឪឡឹកចំនួនផ្លែផងដែរ អញ្ចឹងផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរជាតិទឹក ដែលយើងឃើញផ្លែឪឡឹកគឺមានរូបរាងធំហើយមូល អញ្ចឹងផ្លែឪឡឹកខ្លះគឺមានរូបរាងមូល ផ្លែឪឡឹកខ្លះមានរូបរាងទ្រវែង ដែលសាច់នៅផ្លែឪឡឹកនៅពេលទុំគឺមានពណ៌ក្រហម ចំណែកសាច់ផ្លែឪឡឹកនៅពេលខ្ចីគឺមានពណ៌ ប៉ុន្តែឥឡូវនេះ ឬក៏បច្ចុប្បន្ននេះ មានផ្លែឪឡឹកខ្លះគឺមានពណ៌លឿង ដែលយើងហៅថាឪឡឹកពណ៌លឿង ប៉ុន្តែសំបកឪឡឹកគឺមានពណ៌បៃតងជានិច្ច គឺបៃតងលាយបន្តិច ដែលរៀងបៃតង បានន័យថាបៃតងភ្លឺជាមួយនឹងបៃតងចាស់ ដែលឆ្លាស់ពណ៌គ្នា ដែលយើងឃើញសំបកឪឡឹកគឺមានបៃតងភ្លឺមួយជួរ បៃតងចាស់មួយជួរ បៃតងភ្លឺមួយជួរ អញ្ចឹងគឺឆ្លាស់ពណ៌គ្នា ប៉ុន្តែជាទូទៅឪឡឹកខ្ចីក៏ដោយ ឪឡឹកទុំក៏ដោយ គឺមានសំបកពណ៌បៃតង ហើយផ្លែឪឡឹកគឺ[មាន]ជាផ្លែមួយដែលមានគ្រាប់ច្រើនជាងគេ អញ្ចឹងនៅពេលដែលយើងញ៉ាំឪឡឹក គឺយើងអត់អាចឆ្កឹះគ្រាប់ចេញបានទេ ដោយយើងខាំទាំងគ្រាប់តែម្ដងដោយសារតែគ្រាប់ឪឡឹកតូចអញ្ចឹងនៅពេលដែលយើងខាំនៅក្នុងមាត់ យើងទំពាយកសាច់ឪឡឹក ហើយគ្រាប់ឪឡឹកគឺយើងខ្ជាក់ចេញ អញ្ចឹងនៅពេលដែលយើងទំពា គឺយើងទំពាតែសាច់ឪឡឹកតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលយើងប៉ះគ្រាប់ គឺយើងត្រូវខ្ជាក់គ្រាប់នោះចេញ គឺយើងអត់អាចញ៉ាំទាំងគ្រាប់ឪឡឹកបាននោះទេ ដោយសារតែគ្រាប់ឪឡឹកគឺរឹង [ដូច]វាតូចមែន ប៉ុន្តែវារឹង អញ្ចឹងវាអាចធ្វើឲ្យយើងពិបាកនៅក្នុងការញ៉ាំ ដូច្នេះយើងត្រូវតែចិតសំបក គឺយើងញ៉ាំឪឡឹកគឺយើងអត់ញ៉ាំទាំងសំបកទេ គឺយើងត្រូវចិតសំបកពណ៌បៃតងវាជាមុនសិន ហើយយើងពុះវាជាបន្ទះទ្រវែងដើម្បីងាយស្រួលញ៉ាំ ដើម្បីងាយស្រួលកាន់ញ៉ាំ ឬក៏យើងអាចកាត់វាជាកង់បានផងដែរ ដោយកាត់ជាកង់ដូចផ្លែល្ហុង ហើយយើងយកឈើមកចាក់ញ៉ាំ អញ្ចឹងដោយសារតែផ្លែឪឡឹកគឺមានគ្រាប់ច្រើន ដូច្នេះយើងត្រូវតែខ្ជាក់គ្រាប់ចេញនៅពេលដែលយើងញ៉ាំ