KhmerPronunciationEnglish/Notes#occ
ទំពា tumpie to chew 5/3

Link to overview page
Link to dictionary

Noodle Soup (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ បន្ទាប់ពីក្មេងប្រុសទាំងពីរនាក់បានលាយគ្រឿងមីរបស់គេរួចរាល់ហើយ អញ្ចឹងគេលាយគ្រឿងមីរបស់គេរួចរាល់ អញ្ចឹងបានន័យថា ត្រូវនឹងរសជាតិអ្វីដែលគេចង់បានហើយ ពួកគេក៏ចាប់ផ្ដើមញ៉ាំមីទាំងនោះ ដោយក្មេងប្រុសទីគាត់ញ៉ាំមីមានទឹកស៊ុប ចំណែកក្មេងប្រុសទីគាត់ញ៉ាំមីអត់ទឹកស៊ុប ឬក៏មីគោក ហើយយើងឃើញពួកគេទាំងពីរនាក់ គឺប្រើចង្កឹះម្នាក់មួយគូ ដើម្បីចាប់សរសៃមីឡើងញ៉ាំអញ្ចឹងដោយសារតែសរសៃមីវែង ដោយសារតែសរសៃមីវែង ដូច្នេះយើងឃើញគេប្រើចង្កឹះ ហើយមី សរសៃមីនៅក្នុងមាត់ ហើយចុងម្ខាងនៃសរសៃមីគឺនៅក្នុងចានអញ្ចឹងគឺវាពេលខ្លះ ប្រសិនបើយើងអត់ចេះញ៉ាំ គឺពិបាកញ៉ាំណាស់ ដោយសារតែវាវែងពេក អញ្ចឹងពេលខ្លះគេត្រូវប្រើចង្កឹះ ដើម្បីកាត់ផ្ដាច់សរសៃមីឲ្យខ្លី ហើយពេលខ្លះទៀតយើងប្រើធ្មេញ ដើម្បីខាំផ្ដាច់សរសៃមីអញ្ចឹងនៅពេលដែលយើងដាក់សរសៃមីចូលក្នុងមាត់បានខ្លះហើយ យើងប្រើធ្មេញរបស់យើង ដើម្បីខាំសរសៃមីទម្លាក់ចូលក្នុងចានវិញអញ្ចឹងសរសៃមីណាដែលនៅក្រៅមាត់ គឺវាធ្លាក់ចូលទៅក្នុងចាន ចំណែកឯសរសៃមីដែលនៅក្នុងមាត់ គឺយើងទំពាញ៉ាំតែម្ដងដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ ក្មេងប្រុសទាំងពីរនាក់ គាត់បានបៀមសរសៃមីនៅក្នុងមាត់របស់គាត់ ហើយប្រើចង្កឹះដើម្បីកាត់សរសៃមីនោះឲ្យខ្លី ដើម្បីងាយស្រួលញ៉ាំ ព្រោះប្រសិនបើយើងអត់កាត់ឲ្យខ្លីទេ យើងអាចស្លាក់បាន អញ្ចឹងនៅពេលដែលមីវែងពេក នៅពេលដែលយើងលេបទៅវាអត់ផុតមាត់ ឬក៏អត់ផុតបំពង់ក ដូច្នេះវាអាចធ្វើឲ្យយើងស្លាក់បាន អញ្ចឹងយើងត្រូវកាត់វាឲ្យខ្លីសិន ដើម្បីងាយស្រួលញ៉ាំ

Grilled Fish (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីពួកគាត់រៀបចំរួចរាល់អស់ហើយ អញ្ចឹងគាត់រៀបចំរួចរាល់ទាំង រៀបចំបាយ រៀបចំម្ហូប ក៏ដូចជារៀបចំទឹកជ្រលក់និងបន្លែសម្រាប់ផ្ទាប់ ឬក៏យើងហៅថាអន្លក់រួចរាល់ហើយ អញ្ចឹងគាត់ក៏ចាប់ផ្ដើមការញ៉ាំអាហារពេលល្ងាចរបស់គាត់តែម្ដង ដោយយើងឃើញនៅក្នុងរូបភាពទី ១៥ នេះ គាត់បានយកសមនិងស្លាបព្រាមកចាប់សាច់ត្រីញ៉ាំ អញ្ចឹងគាត់យកសមមកឆ្កឹះសាច់ត្រី រួចហើយយកសាច់ត្រីនោះមកដាក់លើស្លាបព្រា អញ្ចឹងគាត់យកសមដើម្បីចាក់សាច់ត្រី បេះសាច់ត្រី ដើម្បីយកមកដាក់លើស្លាបព្រាដើម្បីញ៉ាំ អញ្ចឹងជាទូទៅគឺត្រីគឺមានឆ្អឹងតូចដូច្នេះយើងញ៉ាំគឺត្រូវតែប្រុងប្រយ័ត្នបន្តិចជាមួយនឹងឆ្អឹង ព្រោះថាឆ្អឹងរបស់វាអាចនឹងមុត ឆ្អឹងវាគឺមុត ដូច្នេះប្រសិនបើយើងអត់ប្រយ័ត្នទេ យើងអាចស្លាក់ឆ្អឹងបាន អញ្ចឹងយើងអាចស្លាក់ឆ្អឹងនៅក្នុងបំពង់ក ឬក៏ឆ្អឹងអាចមុតអណ្ដាត ឬក៏មុតអញ្ចាញធ្មេញរបស់យើងនៅពេលដែលយើងញ៉ាំមិនបានប្រុងប្រយ័ត្ន ដោយសារតែឆ្អឹងរបស់វាតូចដូច្នេះមុនពេលដែលយើងញ៉ាំត្រីគឺយើងត្រូវបេះឆ្អឹងវាចេញសិន ឬក៏យើងញ៉ាំតែសាច់វាទេ គឺយើងអត់ត្រូវទំពាទាំងឆ្អឹងនោះទេ ដោយសារតែយើងអាចនឹងមុត ឬក៏អាចយើងឲ្យស្លាក់បានអញ្ចឹងយើងមើលរូបភាពទី ១៥ នេះ គឺគាត់អត់ញ៉ាំទាំងឆ្អឹងទេ បានន័យថាគាត់យកសមមកកោសយកសាច់ត្រីចេញពីឆ្អឹងរបស់ត្រី ហើយគាត់យកសមនោះ ដែលជាប់សាច់ត្រី យកមកដាក់នៅលើស្លាបព្រា អញ្ចឹងដើម្បីញ៉ាំជាមួយនឹងស្លាបព្រា អញ្ចឹងជាទូទៅកម្ពុជា ឬក៏ប្រជាជនខ្មែរ គឺគាត់ញ៉ាំបាយនឹងស្លាបព្រាជាមួយនឹងសម គឺយើងអត់ចូលចិត្តប្រើចង្កឹះនោះទេ ដែលយើងឃើញត្រីអាំងនៅក្នុងនេះគឺមានក្លិនឈ្ងុយ គឺមានក្លិនឈ្ងុយ ដោយមានផ្សែងហុយចេញពីចាន ដែលវានៅក្ដៅផងដែរ ដោយសារតែគាត់ទិញគឺត្រីដែលទើបនឹងអាំង

Fruits (Sakanan) — 09 Watermelon


ហើយនៅជិតផ្លែម្នាស់នេះ យើងឃើញមានផ្លែឪឡឹកចំនួនផ្លែផងដែរ អញ្ចឹងផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរជាតិទឹក ដែលយើងឃើញផ្លែឪឡឹកគឺមានរូបរាងធំហើយមូល អញ្ចឹងផ្លែឪឡឹកខ្លះគឺមានរូបរាងមូល ផ្លែឪឡឹកខ្លះមានរូបរាងទ្រវែង ដែលសាច់នៅផ្លែឪឡឹកនៅពេលទុំគឺមានពណ៌ក្រហម ចំណែកសាច់ផ្លែឪឡឹកនៅពេលខ្ចីគឺមានពណ៌ ប៉ុន្តែឥឡូវនេះ ឬក៏បច្ចុប្បន្ននេះ មានផ្លែឪឡឹកខ្លះគឺមានពណ៌លឿង ដែលយើងហៅថាឪឡឹកពណ៌លឿង ប៉ុន្តែសំបកឪឡឹកគឺមានពណ៌បៃតងជានិច្ច គឺបៃតងលាយបន្តិច ដែលរៀងបៃតង បានន័យថាបៃតងភ្លឺជាមួយនឹងបៃតងចាស់ ដែលឆ្លាស់ពណ៌គ្នា ដែលយើងឃើញសំបកឪឡឹកគឺមានបៃតងភ្លឺមួយជួរ បៃតងចាស់មួយជួរ បៃតងភ្លឺមួយជួរ អញ្ចឹងគឺឆ្លាស់ពណ៌គ្នា ប៉ុន្តែជាទូទៅឪឡឹកខ្ចីក៏ដោយ ឪឡឹកទុំក៏ដោយ គឺមានសំបកពណ៌បៃតង ហើយផ្លែឪឡឹកគឺ[មាន]ជាផ្លែមួយដែលមានគ្រាប់ច្រើនជាងគេ អញ្ចឹងនៅពេលដែលយើងញ៉ាំឪឡឹក គឺយើងអត់អាចឆ្កឹះគ្រាប់ចេញបានទេ ដោយយើងខាំទាំងគ្រាប់តែម្ដងដោយសារតែគ្រាប់ឪឡឹកតូចអញ្ចឹងនៅពេលដែលយើងខាំនៅក្នុងមាត់ យើងទំពាយកសាច់ឪឡឹក ហើយគ្រាប់ឪឡឹកគឺយើងខ្ជាក់ចេញ អញ្ចឹងនៅពេលដែលយើងទំពា គឺយើងទំពាតែសាច់ឪឡឹកតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលយើងប៉ះគ្រាប់ គឺយើងត្រូវខ្ជាក់គ្រាប់នោះចេញ គឺយើងអត់អាចញ៉ាំទាំងគ្រាប់ឪឡឹកបាននោះទេ ដោយសារតែគ្រាប់ឪឡឹកគឺរឹង [ដូច]វាតូចមែន ប៉ុន្តែវារឹង អញ្ចឹងវាអាចធ្វើឲ្យយើងពិបាកនៅក្នុងការញ៉ាំ ដូច្នេះយើងត្រូវតែចិតសំបក គឺយើងញ៉ាំឪឡឹកគឺយើងអត់ញ៉ាំទាំងសំបកទេ គឺយើងត្រូវចិតសំបកពណ៌បៃតងវាជាមុនសិន ហើយយើងពុះវាជាបន្ទះទ្រវែងដើម្បីងាយស្រួលញ៉ាំ ដើម្បីងាយស្រួលកាន់ញ៉ាំ ឬក៏យើងអាចកាត់វាជាកង់បានផងដែរ ដោយកាត់ជាកង់ដូចផ្លែល្ហុង ហើយយើងយកឈើមកចាក់ញ៉ាំ អញ្ចឹងដោយសារតែផ្លែឪឡឹកគឺមានគ្រាប់ច្រើន ដូច្នេះយើងត្រូវតែខ្ជាក់គ្រាប់ចេញនៅពេលដែលយើងញ៉ាំ