KhmerPronunciationEnglish/Notes#occ
គិតលុយ kɨt luy 1. to calculate a bill, to add up a bill
2. to charge
3. to cost money
19/9

Link to overview page
Link to dictionary

Expressing frustration — Additional dialogue 1


នៅហាងទំនិញ
អ្នកទិញគិតលុយប្រញាប់តិច
អ្នកលក់សុំចាំបន្តិចបង ម៉ាស៊ីនមានបញ្ហាតិច
អ្នកទិញយូរម៉េះ? កាលណាបានហើយ? ... បានហើយ អត់ទិញអេ៎ ប្រញាប់អា៎

Tuk Tuk (Sakanan) — 04


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេហៅអ្នកបម្រើ ដើម្បីឲ្យមកគិតលុយហើយ ពួកគេក៏រង់ចាំមួយសន្ទុះ អញ្ចឹងបានន័យថា នៅពេលដែលអ្នកបម្រើមកដល់ ឃើញនៅលើតុរបស់ពួកគេបានកុម្ម៉ង់អ្វីខ្លះហើយ គេក៏កត់ត្រាដើម្បីយកទៅគិតលុយ អញ្ចឹងអំឡុងពេលដែលគេគិតលុយ អ្នកទាំងបីនោះ ត្រូវរង់ចាំបន្តិច ដោយយើងឃើញនៅក្នុងរូបភាពនេះគឺហាងនោះគឺបានបិទភ្លេងទៅហើយ អញ្ចឹងបានន័យថាភ្លេងបញ្ចប់ គេលែងចាក់ភ្លេងទៀតហើយ ហើយអ្នកដែលអង្គុយនៅតុក្បែរនោះ គឺទៅផ្ទះវិញទាំងអស់គ្នា អញ្ចឹងបានន័យថាដល់ម៉ោងដែលគេត្រូវបិទហាងហើយ ដូច្នេះអ្នកដែលជាភ្ញៀវទាំងអស់ត្រូវត្រលប់ទៅផ្ទះវិញដើម្បីសម្រាក ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថាតុដែលនៅក្បែរពួកគេ ភ្ញៀវដែលអង្គុយនៅតុក្បែរពួកគេ គឺឡើងត្រលប់ទៅផ្ទះទាំងអស់គ្នា ចំណែកឯពួកគេគឺនៅអង្គុយរង់ចាំបន្តិច ដើម្បីឲ្យម្ចាស់ហាង ឬក៏អ្នកបម្រើ គាត់មកគិតលុយ

Phone (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ គឺយើងឃើញដៃមួយកំពុងតែកាន់ទូរស័ព្ទ ហើយលេងល្បែងកម្សាន្តនៅក្នុងទូរស័ព្ទ អញ្ចឹងទូរស័ព្ទគឺមានមុខងារច្រើន បានន័យថាយើងអាចប្រើប្រាស់បានច្រើន ទូរស័ព្ទដៃ គឺយើងអាចចាក់ចម្រៀង យើងអាចមើលជាវីដេអូ យើងអាចទាក់ទងទៅកាន់មិត្តភក្តិរបស់យើង ដែលការនិយាយទូរស័ព្ទ ឬក៏ការផ្ញើសារ យើងអាចថតរូបបាន ចំណែកឯមុខងារមួយទៀត គឺជាមុខងារល្បែងកម្សាន្ត បានន័យថា នៅពេលដែលយើងអផ្សុក យើងនៅម្នាក់ឯង អត់មានមិត្តភក្តិនៅជាមួយ អញ្ចឹងយើងអផ្សុក ដូច្នេះយើងចង់លេងល្បែង យើងអាចលេងល្បែងនៅក្នុងទូរស័ព្ទបាន បានន័យថាជាល្បែងកម្សាន្ត ឬក៏ជាហ្គេមនៅក្នុងទូរស័ព្ទ ដែលនៅក្នុងរូបភាពនេះ គឺជាហ្គេមតម្រៀបផ្លែឈើ បានន័យថាយើងត្រូវតម្រៀបផ្លែឈើឲ្យដូចគ្នា នោះយើងអាចឈ្នះ អញ្ចឹងនៅក្នុងទូរស័ព្ទដៃ គឺទាំងអស់ គឺគ្រប់ទូរស័ព្ទដៃ គឺសុទ្ធតែមានល្បែងកម្សាន្ត ដើម្បីកំដរកុំឲ្យយើងអផ្សុកបាន អញ្ចឹងនៅពេលដែលយើងអផ្សុក នៅពេលដែលយើងនៅម្នាក់ឯង គឺយើងអាចប្រើប្រាស់ទូរស័ព្ទ ដើម្បីលេងល្បែងកម្សាន្ត ឬក៏លេងហ្គេមនៅក្នុងទូរស័ព្ទបាន ដោយឥតគិតថ្លៃ បានន័យថាហ្គេមនៅក្នុងទូរស័ព្ទគឺយើងអត់គិតលុយនោះទេ ដូច្នេះមនុស្សម្នាក់ដែលប្រើប្រាស់ទូរស័ព្ទ គឺគាត់ចូលចិត្តលេងហ្គេមនៅក្នុងទូរស័ព្ទគាត់ផងដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១១ នេះ គឺយើងឃើញមានមនុស្សកំពុងតែលេងហ្គេមនៅក្នុងទូរស័ព្ទរបស់គាត់

Tuk Tuk (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ពួកគេទាំងបីនាក់បានហៅអ្នកបម្រើមក ដែលនៅក្នុងរូបភាពនេះយើងឃើញថា ពួកគេទាំងបីនាក់ដដែលកំពុងតែអង្គុយនឹងតុ ហើយនៅលើតុរបស់ពួកគេ គឺមានស្រាចំនួនបីដប ជាមួយនឹងកែវចំនួនបី ហើយនិងធុងទឹកកកចំនួនមួយ ដែលធុងទឹកកកនោះសម្រាប់ដាក់ទឹកកក ហើយនារីម្នាក់ដែលអង្គុយកណ្ដាល គាត់បានលើកដៃមួយឡើងដើម្បីជាសញ្ញាហៅទៅដល់អ្នកបម្រើ ឬក៏ម្ចាស់ហាង អញ្ចឹងគាត់លើកដៃជាសញ្ញាហៅអ្នកបម្រើឬក៏ម្ចាស់ហាងដើម្បីឲ្យមកគិតលុយ ពេលនោះគាត់ក៏បានប្រាប់ទៅម្ចាស់ហាងថា គាត់ញ៉ាំស្រាចំនួនអស់បីដប អញ្ចឹងបានន័យថាគាត់ញ៉ាំតែចំនួនបីដបតែប៉ុណ្ណោះ គឺបានន័យថាគាត់ញ៉ាំតែបន្តិចទេ ព្រោះប្រសិនបើញ៉ាំច្រើន អាចធ្វើឲ្យគាត់ស្រវឹងខ្លាំង ឬក៏បណ្ដាលឲ្យគាត់មានគ្រោះថ្នាក់ ឬក៏ប៉ះពាល់ដល់សុខភាពគាត់ជាដើម ដូច្នេះហើយគាត់ញ៉ាំស្រាតែចំនួនបីដប សម្រាប់គ្នាបីនាក់ បានន័យថាម្នាក់មួយដប អញ្ចឹងនៅពេលដែលគាត់ញ៉ាំរួចហើយ ភ្លេងក៏បញ្ចប់ បន្ទាប់មកគាត់ក៏ហៅអ្នកបម្រើ ដើម្បីឲ្យមកគិតលុយ ពេលនោះអ្នកបម្រើក៏មក ដែលយើងឃើញអ្នកបម្រើគឺគាត់ពាក់អាវពណ៌ខៀវដៃខ្លី ហើយគាត់រាងចំណាស់បន្តិចមើលទៅ ដោយក្នុងដៃរបស់គាត់គឺមានកាន់កូនសៀវភៅមួយនិងប៊ិចមួយដើម ដើម្បីកត់ត្រានូវអ្វីដែលភ្ញៀវចង់បាន បានន័យថានៅពេលដែលគាត់កាន់បែបនេះ នៅពេលដែលភ្ញៀវហៅគាត់ គាត់មក ហើយនៅពេលដែលភ្ញៀវកុម្ម៉ង់អ្វីផ្សេងញ៉ាំ គាត់អាចកត់ត្រាចូលទៅក្នុងកូនសៀវភៅនោះបានដើម្បីកុំឲ្យភ្លេច

Noodle Soup (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៩ រូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញ បន្ទាប់ពីពួកគេញ៉ាំហើយ ពួកគេក៏បានឲ្យលុយទៅអ្នកលក់ អញ្ចឹងជាទូទៅក្រោយពេលដែលយើង ក្រោយពេលដែលញ៉ាំ គឺយើងតែងតែឲ្យលុយទៅអ្នកលក់ គឺអត់សូវឲ្យលុយមុនពេលញ៉ាំនោះទេ អញ្ចឹងបន្ទាប់ពីញ៉ាំរួច យើងក៏ហៅអ្នកលក់មកដើម្បីគិតលុយ ដោយពួកគេក៏បានហៅអ្នកលក់ដើម្បីមកគិតលុយ បន្ទាប់មកអ្នកលក់ក៏បានមក ហើយប្រាប់គេអំពីតម្លៃមីទាំងពីរចាន ដោយតម្លៃមីគោកផ្សេង និងតម្លៃមីមានទឹកស៊ុបផ្សេងគ្នា ដូច្នេះក្រោយពីបានដឹងតម្លៃមីទាំងពីរចាននោះហើយ ពួកគេក៏បានហុចលុយឲ្យទៅអ្នកលក់ ដើម្បីបង់ថ្លៃមី ឬក៏ថ្លៃគុយទាវរបស់គេដែលបានញ៉ាំអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសទីគាត់បានហុចលុយទៅឲ្យអ្នកលក់មួយចំនួន ទៅតាមថ្លៃមីដែលពួកគេបានញ៉ាំ ហើយអ្នកលក់គាត់បានលើកដៃពីរទាំងញញឹម ហើយទទួលយកលុយនោះអញ្ចឹងជាទូទៅអ្នកលក់ គឺតែងតែមានទឹកមុខញញឹមស្វាគមន៍អតិថិជនជានិច្ចដោយប្រសិនបើគាត់អត់ញញឹមទេ អតិថិជនរបស់គាត់អាចនឹងមិនពេញចិត្ត ហើយលែងមកញ៉ាំនៅទីនេះទៀត ដូចនេះគាត់ត្រូវតែរាក់ទាក់ជាមួយអតិថិជនដោយស្នាមញញឹម និងគួរសមជាទីបំផុតដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៨ គឺអ្នកលក់គាត់បានទទួលលុយពីអតិថិជនទាំងញញឹម ហើយនិយាយថាអរគុណ ថ្ងៃក្រោយអញ្ជើញមកទៀតដូច្នេះអ្នក អ្នកទិញនឹងថ្ងៃក្រោយ នៅពេលដែលគាត់លក់ឆ្ងាញ់ នៅពេលដែលគុយទាវគាត់ឆ្ងាញ់ អញ្ចឹងអ្នកទិញនឹងអាចមកម្ដងទៀតនៅថ្ងៃក្រោយជាក់ជាពុំខាន ដូច្នេះអ្នកលក់ត្រូវតែរាក់ទាក់គេយ៉ាងយកចិត្តទុកដាក់ និងគួរសមជាទីបំផុត

Coffee And Soft Drink (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីគាត់បានបញ្ចប់ការញ៉ាំកាហ្វេ បានន័យថាគាត់ញ៉ាំកាហ្វេអស់ហើយ ហើយកូនស្រីរបស់គាត់ក៏បានញ៉ាំទឹកក្រូចអស់ពីក្នុងកែវផងដែរ អញ្ចឹងកូនស្រីរបស់គាត់គឺញ៉ាំទឹកក្រូចអស់មួយកំប៉ុង វាអាចជាទឹកក្រូចកូកាកូឡា ឬក៏ទឹកក្រូច Fanta ឬក៏ Sprite ជាដើមអញ្ចឹងកូនស្រីគាត់គឺញ៉ាំអស់មួយកំប៉ុង រីឯគាត់គឺញ៉ាំកាហ្វេចំនួនមួយកែវ ឬក៏មួយពែងអញ្ចឹងនៅក្នុងរូបភាពទី ១២ គឺពួកគាត់ទាំងពីរគឺញ៉ាំកាហ្វេ និងញ៉ាំទឹកក្រូចអស់ហើយ ដូច្នេះបុរសដែលជាឪពុក គាត់ក៏បានលើកដៃឡើង ដើម្បីជាសញ្ញាហៅអ្នកបម្រើ ឬក៏អ្នករត់តុមក អញ្ចឹងយើងឃើញ បន្ទាប់ពីគាត់លើកដៃឡើងជាសញ្ញា អ្នករត់តុក៏បានមក ដោយ យើងឃើញអ្នករត់តុនោះ គាត់មកដោយមានពាក់អៀមក្រណាត់នៅជាមួយផងដែរ ហើយគាត់កាន់កន្សែងនៅក្នុងដៃរបស់គាត់ ដោយគាត់សួរទៅកាន់បុរសនោះ ថាតើមានការអ្វី ព្រោះជាទូទៅ នៅពេលដែលភ្ញៀវលើកដៃឡើង គឺអ្នកបម្រើតែងតែមកសួរបញ្ជាក់ជាមួយភ្ញៀវថា តើហៅគាត់មានការអ្វី ដោយសារតែនៅក្នុងហាង នៅពេលដែលយើងលើកដៃ គឺជាសញ្ញា វាគឺជាសញ្ញាសម្រាប់ហៅអ្នកបម្រើ ឬក៏អ្នករត់តុ អញ្ចឹងនៅពេលដែលយើងលើកដៃនៅក្នុងហាង គឺអ្នកបម្រើនឹងមកសួរយើងមិនខាន ហើយគេសួរថាយើងចង់បានអ្វី អញ្ចឹងបុរសម្នាក់នោះ បន្ទាប់ពីឃើញអ្នកបម្រើគាត់មកដល់តុរបស់គាត់ គាត់ក៏បានប្រាប់អ្នកបម្រើថាឲ្យគិតលុយ អញ្ចឹងបានន័យថា នៅពេលដែលគាត់ចប់ញ៉ាំហើយ គាត់ឈប់ញ៉ាំ គាត់ញ៉ាំកាហ្វេនិងទឹកក្រូចអស់ហើយ គាត់ហៅអ្នកបម្រើឲ្យមកគិតលុយរបស់គាត់ថាអស់ប៉ុន្មាន ដើម្បីគាត់បន្តដំណើរទៅកន្លែងផ្សេងទៀត

Coffee And Soft Drink (Sakanan) — 14


បន្ទាប់មកទៀតរូបភាពចុងក្រោយ រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីពួកគាត់ញ៉ាំកាហ្វេរួចរាល់ហើយ អញ្ចឹងបានន័យថាពួកគាត់បញ្ចប់ការញ៉ាំកាហ្វេរបស់ពួកគាត់ ដោយបុរសម្នាក់នោះ គាត់ញ៉ាំកាហ្វេខ្មៅហើយក្ដៅ អញ្ចឹងគាត់ញ៉ាំកាហ្វេខ្មៅ ហើយក្មេងស្រីដែលជាកូនស្រីរបស់គាត់ គឺញ៉ាំទឹកក្រូច អាចជាទឹកក្រូចកូកាកូឡា ឬក៏ទឹកក្រូច Fanta ឬក៏ Sprite ជាដើមហ្នឹងអញ្ចឹងបន្ទាប់ពីគាត់ញ៉ាំហើយ ពួកគាត់ទាំងពីរអ្នកក៏បានចេញពីហាង ក្រោយពីគាត់គិតលុយរួចអញ្ចឹងមុនពេលដែលយើងចេញពីហាង យើងត្រូវហៅអ្នកបម្រើមកគិតលុយជាមុនសិន ដើម្បីទូទាត់ថាតើយើងញ៉ាំអស់ប៉ុន្មានអញ្ចឹងបន្ទាប់ពីគាត់ទូទាត់លុយ និងគិតលុយរួចរាល់ហើយ បុរសម្នាក់នោះ គាត់ក៏បានដឹកដៃកូនស្រីរបស់គាត់ចេញពីហាង និងបន្តដំណើរទៅខាងមុខទៀត ដែលគាត់មិនបានលែងដៃកូនស្រីរបស់គាត់ទេ ទោះបីជាគាត់ចេញពី ចូលទៅក្នុងហាង ហើយនិងចេញពីហាងមកវិញក៏ដោយ គឺគាត់នៅតែដើរកាន់ដៃកូនស្រីរបស់គាត់ដដែល ដោយសារតែ[…]គាត់ខ្លាចកូនស្រីរបស់គាត់ហ្នឹងគឺរត់លេងផ្ដេសផ្ដាស អញ្ចឹងគាត់ខ្លាចកូនស្រីរបស់គាត់រត់លេងផ្ដេសផ្ដាស ទៅលើថ្នល់ ឬក៏រត់លេងទៅបុកទង្គិចនឹងវត្ថុផ្សេងដែលនៅតាមផ្លូវ អាចធ្វើឲ្យកូនស្រីរបស់គាត់ហ្នឹងមានគ្រោះថ្នាក់ ដោយសារតែនាងនៅតូចអញ្ចឹងដោយសារតែនាងនៅតូច ដូច្នេះគាត់ត្រូវដើរដឹកដៃនាងឲ្យបានជាប់ ដើម្បីកុំឲ្យវង្វេងផង និងដើម្បីការពារសុវត្ថិភាពកូនស្រីរបស់គាត់ កុំឲ្យមានគ្រោះថ្នាក់ផងនៅពេលដែលគាត់ធ្វើដំណើរ ព្រោះជាទូទៅការធ្វើដំណើរនៅតាមផ្លូវតែងតែមានម៉ូតូឡានជាច្រើនដែលបើកបរ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងតូចដោយសារតែក្មេងតូចគឺតែងតែរពឹស អញ្ចឹងក្មេងតូចគឺរពឹស ដូច្នេះយើងត្រូវតែការពារ និងមើលថែក្មេងតូចឲ្យបានល្អជានិច្ច ដើម្បីកុំឲ្យនាងមានគ្រោះថ្នាក់ និងវង្វេងផ្លូវបាន

Shopping For A T-Shirt (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីបុរសម្នាក់នោះ គាត់ឆ្លុះកញ្ចក់ហើយ គាត់អត់ពេញចិត្តនឹងអាវនោះទេ ដោយអាវនោះធំពេក ដូច្នេះគាត់ក៏បានដោះអាវនោះចេញ អញ្ចឹងគាត់ក៏បានចូលមកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ម្ដងទៀត ដោយគាត់ចូលមកក្នុង[ផ្លាស់]បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់មកគាត់ក៏បានដោះអាវពណ៌ខៀវនោះចេញ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គាត់កំពុងតែចាប់ទាញកអាវ គាត់យកដៃស្ដាំរបស់គាត់ គាត់យកដៃឆ្វេង គាត់យកដៃឆ្វេងរបស់គាត់ចាប់ទាញកអាវឡើង អញ្ចឹងដើម្បីដោះអាវយឺតគឺយើងប្រើដៃឆ្វេង ឬក៏ដៃស្ដាំរបស់យើង ចាប់ទាញកអាវ ដើម្បីឲ្យផុតពីក្បាល អញ្ចឹងនៅពេលដែលដោះអាវ គឺយើងត្រូវដោះក្បាលចេញមុន បានន័យថាយើងត្រូវយកកអាវចេញពីក្បាល ចេញ យើងចេញមុន ដោយយើងចាប់ទាញឡើង បន្ទាប់មកយើងលើកដៃទាំងពីរឡើងលើដោយយើងឃើញជាក់ស្ដែងនៅក្នុងរូបភាពទីនេះ បុរសម្នាក់នោះ គាត់បានយកដៃឆ្វេងរបស់គាត់ ចាប់ទាញកអាវខាងក្រោយឡើងលើដើម្បីឲ្យផុតក្បាល ដើម្បីឲ្យកអាវនោះផុតក្បាល បន្ទាប់មកគាត់លើកដៃស្ដាំឡើង គាត់លើកដៃស្ដាំឡើង ដើម្បីឲ្យងាយស្រួលក្នុងការដោះដៃចេញពីដៃអាវនោះដោយគាត់ ដោយសារតែអាវធំពេក ដូច្នេះគាត់អត់ពាក់អាវនោះទេ អញ្ចឹងគាត់អត់ទិញអាវនោះទេ ដោយគាត់ដោះឲ្យអ្នកលក់វិញ អញ្ចឹងគាត់ចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីដោះអាវខៀវនោះចេញ ហើយពាក់អាវពណ៌របស់គាត់ ដែលពាក់មកពីផ្ទះអម្បាញ់មិញវិញអញ្ចឹងហើយនៅពេលដែលយើងទិញអត់ត្រូវ គឺយើងអត់យកទេ គឺយើងគ្រាន់តែដោះអាវដែលយើងនោះទៅឲ្យអ្នកលក់វិញ ព្រោះថាពេលដែលយើង គឺគេអត់គិតលុយយើងទេ ដើម្បីឲ្យសាកជាមួយនឹងខ្លួនថាតើអាវនោះសមជាមួយនឹងយើងដែរទេ

Coffee And Soft Drink (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ រូបភាពទី ១៣ បន្ទាប់ពីគាត់ហៅអ្នកបម្រើឲ្យមកគិតលុយនៅតុរបស់គាត់ហើយ អញ្ចឹងរូបភាពទី ១៣ នេះ គឺអ្នកបម្រើគាត់បានប្រាប់តម្លៃកាហ្វេរបស់គាត់ទៅដល់បុរសម្នាក់នោះអញ្ចឹងដោយសារតែកាហ្វេនៅទីនេះគឺជាកាហ្វេហាង បានន័យថាគាត់ញ៉ាំកាហ្វេនៅក្នុងហាង អញ្ចឹងយើងឃើញថាតម្លៃកាហ្វេដែលនៅក្នុងហាង គឺមានតម្លៃថ្លៃជាងកាហ្វេដែលនៅខាងក្រៅបានន័យថាពេលខ្លះ កាហ្វេដែលនៅខាងក្រៅគឺមានតម្លៃត្រឹមតែពីរពាន់ ឬក៏មួយពាន់ប្រាំរយក្នុងមួយកែវតែប៉ុណ្ណោះ ចំណែកឯកាហ្វេដែលលក់តាមរទេះ គឺមានតម្លៃតែមួយពាន់ ឬក៏មួយពាន់ប្រាំរយ[...]ក្នុងមួយកែវ ប៉ុន្តែប្រសិនបើយើងញ៉ាំកាហ្វេនៅក្នុងហាងធំដែលជាហាងលក្ខណៈសម្រាប់ជនបរទេស គឺ គឺមានតម្លៃថ្លៃ ដែលកាហ្វេខ្លះគឺអាចមានតម្លៃដល់ប្រាំដុល្លារ ឬក៏បីដុល្លារ ឬក៏បួនដុល្លារជាដើមអញ្ចឹងប្រហែលជាកាហ្វេនៅក្នុងទីនេះគឺថ្លៃ ដោយសារតែវាជាកាហ្វេហាង និងមានអ្នករត់តុត្រឹមត្រូវផងដែរ ដូច្នេះបន្ទាប់ពីគាត់ហៅអ្នកបម្រើឲ្យមកគិតលុយថ្លៃកាហ្វេរបស់គាត់នៅនឹងតុហើយ បុរសម្នាក់នោះ គាត់ក៏បានដកលុយ គាត់ក៏បានដកលុយចេញពីហោប៉ៅខោរបស់គាត់ អញ្ចឹងគាត់ក៏បានដកលុយ ហើយហុចលុយនោះទៅឲ្យអ្នកបម្រើដោយទឹកមុខញញឹមអញ្ចឹងបានន័យថាគាត់បញ្ចប់ការញ៉ាំកាហ្វេរបស់គាត់នៅក្នុងហាងនោះហើយ ហើយគាត់ត្រូវបន្តដំណើរទៅមុខទៀតអញ្ចឹងដើម្បីទៅដើរលេងជាមួយកូនស្រីរបស់គាត់ គាត់ក៏ហៅអ្នកបម្រើឲ្យមកគិតលុយអញ្ចឹងនៅក្នុងរូបភាពនេះ គាត់ក៏បានហុចលុយថ្លៃកាហ្វេទៅឲ្យអ្នកបម្រើ រីឯអ្នកបម្រើ គាត់ក៏បានញញឹមមកដាក់បុរសនោះ ដែលជាបុរសនោះជាអតិថិជនរបស់គាត់ ហើយគាត់ក៏បានលើកដៃទទួលលុយថ្លៃកាហ្វេអញ្ចឹងនៅក្នុងរូបភាពទី ១៣ យើងឃើញម្នាក់ប្រគល់លុយ និងម្នាក់ទទួលលុយថ្លៃកាហ្វេ ហើយពួកគេទាំងពីរអ្នកគឺមានទឹកមុខញញឹមដូចគ្នា ព្រោះបុរសម្នាក់នោះ គាត់បាននាំកូនស្រីរបស់គាត់មកញ៉ាំកាហ្វេនៅក្នុងហាង រីឯអ្នកបម្រើនោះ គាត់មានអតិថិជនចូលក្នុងហាងរបស់គាត់ ដូច្នេះពួកគេទាំងពីរអ្នកគឺសប្បាយរីករាយ