KhmerPronunciationEnglish/Notes#occ
កត់ត្រា kɑt traa 1. to take notes
2. to inscribe, note, write down
7/4

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 04


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេហៅអ្នកបម្រើ ដើម្បីឲ្យមកគិតលុយហើយ ពួកគេក៏រង់ចាំមួយសន្ទុះ អញ្ចឹងបានន័យថា នៅពេលដែលអ្នកបម្រើមកដល់ ឃើញនៅលើតុរបស់ពួកគេបានកុម្ម៉ង់អ្វីខ្លះហើយ គេក៏កត់ត្រាដើម្បីយកទៅគិតលុយ អញ្ចឹងអំឡុងពេលដែលគេគិតលុយ អ្នកទាំងបីនោះ ត្រូវរង់ចាំបន្តិច ដោយយើងឃើញនៅក្នុងរូបភាពនេះគឺហាងនោះគឺបានបិទភ្លេងទៅហើយ អញ្ចឹងបានន័យថាភ្លេងបញ្ចប់ គេលែងចាក់ភ្លេងទៀតហើយ ហើយអ្នកដែលអង្គុយនៅតុក្បែរនោះ គឺទៅផ្ទះវិញទាំងអស់គ្នា អញ្ចឹងបានន័យថាដល់ម៉ោងដែលគេត្រូវបិទហាងហើយ ដូច្នេះអ្នកដែលជាភ្ញៀវទាំងអស់ត្រូវត្រលប់ទៅផ្ទះវិញដើម្បីសម្រាក ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថាតុដែលនៅក្បែរពួកគេ ភ្ញៀវដែលអង្គុយនៅតុក្បែរពួកគេ គឺឡើងត្រលប់ទៅផ្ទះទាំងអស់គ្នា ចំណែកឯពួកគេគឺនៅអង្គុយរង់ចាំបន្តិច ដើម្បីឲ្យម្ចាស់ហាង ឬក៏អ្នកបម្រើ គាត់មកគិតលុយ

Tuk Tuk (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ពួកគេទាំងបីនាក់បានហៅអ្នកបម្រើមក ដែលនៅក្នុងរូបភាពនេះយើងឃើញថា ពួកគេទាំងបីនាក់ដដែលកំពុងតែអង្គុយនឹងតុ ហើយនៅលើតុរបស់ពួកគេ គឺមានស្រាចំនួនបីដប ជាមួយនឹងកែវចំនួនបី ហើយនិងធុងទឹកកកចំនួនមួយ ដែលធុងទឹកកកនោះសម្រាប់ដាក់ទឹកកក ហើយនារីម្នាក់ដែលអង្គុយកណ្ដាល គាត់បានលើកដៃមួយឡើងដើម្បីជាសញ្ញាហៅទៅដល់អ្នកបម្រើ ឬក៏ម្ចាស់ហាង អញ្ចឹងគាត់លើកដៃជាសញ្ញាហៅអ្នកបម្រើឬក៏ម្ចាស់ហាងដើម្បីឲ្យមកគិតលុយ ពេលនោះគាត់ក៏បានប្រាប់ទៅម្ចាស់ហាងថា គាត់ញ៉ាំស្រាចំនួនអស់បីដប អញ្ចឹងបានន័យថាគាត់ញ៉ាំតែចំនួនបីដបតែប៉ុណ្ណោះ គឺបានន័យថាគាត់ញ៉ាំតែបន្តិចទេ ព្រោះប្រសិនបើញ៉ាំច្រើន អាចធ្វើឲ្យគាត់ស្រវឹងខ្លាំង ឬក៏បណ្ដាលឲ្យគាត់មានគ្រោះថ្នាក់ ឬក៏ប៉ះពាល់ដល់សុខភាពគាត់ជាដើម ដូច្នេះហើយគាត់ញ៉ាំស្រាតែចំនួនបីដប សម្រាប់គ្នាបីនាក់ បានន័យថាម្នាក់មួយដប អញ្ចឹងនៅពេលដែលគាត់ញ៉ាំរួចហើយ ភ្លេងក៏បញ្ចប់ បន្ទាប់មកគាត់ក៏ហៅអ្នកបម្រើ ដើម្បីឲ្យមកគិតលុយ ពេលនោះអ្នកបម្រើក៏មក ដែលយើងឃើញអ្នកបម្រើគឺគាត់ពាក់អាវពណ៌ខៀវដៃខ្លី ហើយគាត់រាងចំណាស់បន្តិចមើលទៅ ដោយក្នុងដៃរបស់គាត់គឺមានកាន់កូនសៀវភៅមួយនិងប៊ិចមួយដើម ដើម្បីកត់ត្រានូវអ្វីដែលភ្ញៀវចង់បាន បានន័យថានៅពេលដែលគាត់កាន់បែបនេះ នៅពេលដែលភ្ញៀវហៅគាត់ គាត់មក ហើយនៅពេលដែលភ្ញៀវកុម្ម៉ង់អ្វីផ្សេងញ៉ាំ គាត់អាចកត់ត្រាចូលទៅក្នុងកូនសៀវភៅនោះបានដើម្បីកុំឲ្យភ្លេច

Phone (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ គឺយើងឃើញទូរស័ព្ទចល័តដដែល ប៉ុន្តែលើកនេះគឺគេបើកកម្មវិធីប្រតិទិន បានន័យថានៅក្នុងទូរស័ព្ទមួយ គឺមានមុខងារច្រើនមែនទែន បានន័យថាយើងអាចប្រើប្រាស់វាបានច្រើនប្រភេទ ដោយយើងអាចលេងហ្គេមផង យើងអាចមើលវីដេអូ យើងអាចស្ដាប់ចម្រៀង យើងអាចទាក់ទងទៅមិត្តភក្តិ ហើយក៏យើងអាចដឹងអំពីថ្ងៃខែ ឬក៏ដឹងអំពីកាលបរិច្ឆេទបាន អញ្ចឹងយើងអាចដឹងអំពីថ្ងៃខែ ឬក៏កាលបរិច្ឆេទបាននៅក្នុងទូរស័ព្ទរបស់យើង ដោយយើងប្រើប្រាស់កម្មវិធីប្រតិទិន អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ចង់ដឹងថាតើថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ឬក៏មិត្តភក្តិរបស់គាត់មានខួបកំណើតនៅក្នុងថ្ងៃណា អញ្ចឹងគាត់អាចបើកទូរស័ព្ទរបស់គាត់ ដើម្បីឆែកមើលប្រតិទិនបាន អញ្ចឹងនៅក្នុងប្រតិទិនគឺយើងអាចឆែកមើលថាថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ហើយក៏យើងអាចសរសេរនៅការចងចាំរបស់យើងមួយចំនួន ឬក៏ការកត់ត្រាមួយចំនួន ថាតើថ្ងៃទីប៉ុន្មាន យើងមានកម្មវិធីអី ដូចជាឧទាហរណ៍ថា នៅក្នុងថ្ងៃទី ១០ ខែ មេសា ឬក៏ថ្ងៃទី ១០ ខែ សីហា គឺគាត់មានកម្មវិធីខួបកំណើតមិត្តភក្តិរបស់គាត់ ដូច្នេះគាត់អាចសរសេរកត់ត្រាទុកនៅលើប្រតិទិនរបស់គាត់ ថានៅថ្ងៃទី ១០ គឺមានខួបកំណើតមិត្តភក្តិ ដូច្នេះនៅពេលដែលថ្ងៃទី ១០ គឺទូរស័ព្ទនឹងរោទ៍ឡើង ដើម្បីរំលឹកយើងថា យើងមានកម្មវិធីនៅក្នុងថ្ងៃនោះ ដូច្នេះវាងាយស្រួលជាងការប្រើប្រាស់ប្រតិទិននៅខាងក្រៅ បានន័យថានៅប្រតិទិនខាងក្រៅគឺយើងត្រូវការកត់ត្រាទុកចាំខ្លួនឯង ហើយយើងត្រូវការរំលឹក ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ គឺងាយស្រួល គឺទូរស័ព្ទនឹងជាអ្នករំលឹកយើងតែម្ដង ថាយើងនៅក្នុងថ្ងៃនេះគឺយើងត្រូវធ្វើអ្វីខ្លះ ត្រូវធ្វើអ្វីខ្លះ គឺទូរស័ព្ទជាអ្នករំលឹកយើងតែម្ដង ដូច្នេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺគាត់កំពុងតែមើលប្រតិទិនដែលនៅក្នុងទូរស័ព្ទរបស់គាត់

Coffee And Soft Drink (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីភ្ញៀវ ហៅភ្ញៀវចូលតុហើយ អញ្ចឹងបន្ទាប់ពីអ្នកបម្រើម្នាក់នោះ គាត់ហៅភ្ញៀវរបស់គាត់ចូលតុទាំងពីរនាក់រួចហើយ គាត់ក៏បានឲ្យភ្ញៀវអង្គុយនៅលើកៅអី អញ្ចឹងយើងឃើញនៅក្នុងរូបភាពទីគឺក្មេងស្រីនោះកំពុងតែអង្គុយលើកៅអីមួយ ហើយបុរសដែលជាឪពុកកំពុងតែអង្គុយលើកៅអីមួយ ដោយពួកគេអង្គុយទល់មុខគ្នាដោយមានតុនៅកណ្ដាលអញ្ចឹងពួកគេអង្គុយទល់មុខគ្នា ហើយមានតុនៅកណ្ដាល ដោយអ្នកបម្រើកំពុងតែកាន់ប៊ិចនិងសៀវភៅដើម្បីកត់ត្រាអញ្ចឹងនៅក្នុងរូបភាពទីនេះ គឺអ្នកបម្រើកំពុងតែសួរទៅកាន់បុរសដែលជាឪពុកថា តើគាត់ត្រូវការពិសាអ្វី អញ្ចឹងគាត់សួរបណ្ដើរ គឺដៃឆ្វេងរបស់[គាត់] ដៃឆ្វេងរបស់គាត់គឺកាន់ប៊ិច ហើយដៃស្ដាំរបស់គាត់គឺកំពុងតែកាន់សៀវភៅកំណត់ត្រាអញ្ចឹងគាត់កាន់ធ្វើបែបនេះ ដើម្បីឲ្យច្បាស់ថាភ្ញៀវត្រូវការអ្វី គាត់នឹងសរសេរទុក អញ្ចឹងគាត់អាចទៅធ្វើឬក៏ទៅកុម្ម៉ង់ពីចុងភៅ ឲ្យគេធ្វើកាហ្វេឬក៏ធ្វើអ្វីបានតាមតម្រូវការរបស់ភ្ញៀវ ព្រោះប្រសិនបើគាត់អត់កត់ទេ គាត់អាចនឹងភ្លេចបាន គាត់អាចនឹងភ្លេចបានអញ្ចឹងនៅក្នុងរូបភាពទីគឺបុរសម្នាក់នោះ គាត់បានហៅកាហ្វេខ្មៅដែលជាទូទៅគឺយើង នៅកម្ពុជាគឺយើងចូលចិត្តមានកាហ្វេពីរប្រភេទ គឺកាហ្វេខ្មៅនិងកាហ្វេលាយទឹកដោះគោអញ្ចឹងអ្នកខ្លះគាត់ចូលចិត្តល្វីង ដូច្នេះគាត់ហៅកាហ្វេខ្មៅដើម្បីញ៉ាំ ប៉ុន្តែអ្នកខ្លះគាត់អត់សូវចូលចិត្តល្វីង ដូច្នេះគាត់ហៅកាហ្វេលាយទឹកដោះគោ ដែលមានរសជាតិទឹកដោះគោផងកាហ្វេផងអញ្ចឹងនៅក្នុងរូបភាពនេះគឺ បុរសដែលជាឪពុក គាត់បានលើកដៃឡើង គាត់បានលើកដៃឡើង ហើយប្រាប់ទៅអ្នកបម្រើថាគាត់ត្រូវការកាហ្វេខ្មៅមួយកែវដែលយើងឃើញគាត់បានគិតទៅដល់កាហ្វេខ្មៅ ដែលមានកំពុងផ្សែងហុយ ហុយនៅលើកែវ ដែលមើលទៅគឺគួរឲ្យចង់ញ៉ាំ បានន័យថាមើលទៅគឺឈ្ងុយកាហ្វេ [ដែលកាហ្វេ] កែវកាហ្វេគឺទ្រដោយចានកាហ្វេអញ្ចឹងជាធម្មតា កែវកាហ្វេ គឺយើងត្រូវតែមានចានមួយ ដើម្បីទ្រផងដែរ ដើម្បីកុំឲ្យវាខ្ចាយអញ្ចឹងនៅក្នុងរូបភាពនេះ បុរសដែលជាឪពុក បុរសដែលជាឪពុក គាត់បានហៅកាហ្វេខ្មៅមួយកែវ ហើយគាត់បានប្រាប់ទៅ អ្នកទិញ ឬក៏អ្នក គាត់បានប្រាប់ទៅអ្នកបម្រើអញ្ចឹងគាត់បានប្រាប់ទៅអ្នកបម្រើ ដើម្បីហៅកាហ្វេខ្មៅមួយកែវ