KhmerPronunciationEnglish/Notes#occ
ឆែកមើល cʰaek məəl to check, inspect, control 6/5

Link to overview page
Link to dictionary

Lying — Dialogue 2


ប្រធានវិច្ឆិកា អូនឯងផ្ញើឯកសារតាមអ៊ីម៉ែលទៅឲ្យភ្ញៀវម្សិលមិញនៅ?
វិច្ឆិកាភ្ញៀវម្សិលមិញអ៎បង? ខ្ញុំផ្ញើទៅហើយតាស
ប្រធានចេះតែនិយាយម៉ងគេទើបតែតេមកបងសួរថាម៉េចក៏អត់ទាន់ឃើញទាក់ទងទៅគេទៀត គេកំពុងប្រញាប់
វិច្ឆិកាអូ ខ្ញុំទៅឆែកមើលម្ដងទៀតសិនខ្ញុំច្រឡំហើយអីចឹង
ប្រធានបើមិនច្បាស់កុំនិយាយកុហកមុខកុហកក្រោយ បងអត់ចូលចិត្តអេ៎

Requesting information — Dialogue 2


អ្នកទទួលភ្ញៀវជម្រាបសួរបង មានអីឲ្យខ្ញុំជួយ?
វុទ្ធីសួស្ដី ខ្ញុំចង់កក់សំបុត្រយន្តហោះទៅបាងកក
អ្នកទទួលភ្ញៀវចា៎សបង បងអញ្ជើញទៅថ្ងៃណាដែរ ហើយទៅប៉ុន្មាននាក់?
វុទ្ធីខ្ញុំចង់ទៅថ្ងៃសៅរ៍ហ្នឹងជួយឆែកមើល មានសល់កន្លែងអត់?
អ្នកទទួលភ្ញៀវចា៎សបង ទៅប៉ុន្មាននាក់ដែរបង?
វុទ្ធីទៅនាក់
អ្នកទទួលភ្ញៀវមានកន្លែងសល់តាសបងជនជាតិខ្មែរទាំងអស់មែនបង? ហើយបងចង់ចេញម៉ោងប៉ុន្មានដែរ? មានម៉ោងព្រឹក ១១ ព្រឹក ហើយនិងម៉ោង ១០ យប់
វុទ្ធីយកម៉ោងព្រឹកខ្មែរម្នាក់ ថៃនាក់
អ្នកទទួលភ្ញៀវចា៎សបងអីចឹង ខ្ញុំសុំប៉ាស់ស្ព័រទាំងនាក់ម៉ងបង ដើម្បីខ្ញុំកក់សំបុត្រជូន

Phone (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីគឺយើងឃើញមានដៃមួយ កំពុងតែកាន់ទូរស័ព្ទដដែល អញ្ចឹងទូរស័ព្ទនោះគឺជាទូរស័ព្ទស្មាតហ្វូន ដែលយើងហៅថា ទូរស័ព្ទវ័យឆ្លាត ដែលអត់មានគ្រាប់ចុច ហើយអេក្រង់ធំអញ្ចឹងគាត់កំពុងតែលេងបណ្ដាញទំនាក់ទំនងសង្គម គឺយើងហៅថា Facebook អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែបើកមើល Facebook របស់គាត់ ថាតើមានមិត្តភក្តិរបស់គាត់បង្ហោះរូបភាពអ្វី ឬក៏បង្ហោះសារអ្វីនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook នោះ ដូច្នេះគាត់កំពុងតែឆែកមើល អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមិត្តភក្តិរបស់គាត់ម្នាក់ មិត្តភក្តិរបស់គាត់ម្នាក់ គឺគាត់បានបង្ហោះរូបឆ្មាទៅក្នុងបណ្ដាញសង្គម Facebook ផងដែរ អញ្ចឹងយើងឃើញហើយថា នៅក្នុងនេះគឺមានរូបឆ្មាមួយ កំពុងតែបង្ហោះ ហើយមានអ្នកចូលចិត្តចំនួន ១៥០ នាក់ ហើយមានអ្នកជជែកចំនួន ២០ នាក់ផងដែរ អញ្ចឹងបានន័យថាមិត្តភក្តិរបស់គាត់បង្ហោះរូបភាពឆ្មាចូលទៅក្នុងបណ្ដាញសង្គម Facebook ចំណែកឯនៅក្នុងប្រទេសកម្ពុជា Facebook គឺជាបណ្ដាញសង្គមដែលមានប្រជាប្រិយភាពបំផុត បានន័យថាមនុស្សម្នាក់ចូលចិត្តលេងបណ្ដាញសង្គម Facebook ខ្លាំងណាស់ ហើយក្រៅពី Facebook គឺយើងមានបណ្ដាញសង្គមផ្សេងទៀតផងដែរដែលយើងចូលចិត្តលេង ដូចជា Instagram ជាដើម ដែលភាគច្រើនគឺគាត់ចូលចិត្តបង្ហោះរូបនៅក្នុង Instagram ហើយចំណែកឯកម្មវិធី Line ផងដែរ ក៏គេមានការបង្ហោះរូបនៅក្នុងកម្មវិធីជជែកកម្សាន្ត Line ផងដែរ ដូច្នេះនៅក្នុងប្រទេសកម្ពុជាគឺយើងអាចលេងបណ្ដាញសង្គម Facebook ឬក៏កម្មវិធីបណ្ដាញសង្គមបានច្រើន មានដូចជា Line មានដូចជា Facebook មានដូចជា Instagram ជាដើម អញ្ចឹងនៅក្នុងរូបភាពទីគឺគាត់ប្រើប្រាស់ទូរស័ព្ទចល័តរបស់គាត់ ទូរស័ព្ទវ័យឆ្លាតរបស់គាត់ ឬក៏ស្មាតហ្វូនហ្នឹង ដើម្បីលេងប្រើប្រាស់បណ្ដាញសង្គម ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ ឬក៏ក្រុមគ្រួសាររបស់គាត់

Phone (Sakanan) — 14


ចូលមកដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីវាស់សីតុណ្ហភាព អញ្ចឹងដើម្បីចង់ដឹងពីសីតុណ្ហភាព ពីមុន នៅពេលដែលអត់ទាន់មានទូរស័ព្ទ គឺយើងប្រើប្រាស់សីតុណ្ហមាត្រ បានន័យថាប្រដាប់វាស់សីតុណ្ហភាព អញ្ចឹងគឺយើងប្រើសីតុណ្ហមាត្ររបស់យើងដាក់នៅលើថ្ងៃ ឬក៏ដាក់នៅក្នុងផ្ទះរបស់យើង ដើម្បីដឹងថា តើថ្ងៃនេះមានសីតុណ្ហភាពចំនួនប៉ុន្មានអង្សា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន គឺយើងអត់ត្រូវការសីតុណ្ហមាត្រដើម្បីវាស់សីតុណ្ហភាពនោះទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីដឹងអំពីសីតុណ្ហភាពប្រចាំថ្ងៃបាន ដោយសារតែទូរស័ព្ទដៃឥឡូវគឺ ឬក៏ទូរស័ព្ទដៃបច្ចុប្បន្នគឺមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះវាអាចទទួលទិន្នន័យពីលើអ៊ីនធឺណិតបានថាតើថ្ងៃនេះ នៅតំបន់ដែលយើងកំពុងតែរស់នៅ មានសីតុណ្ហភាពប៉ុន្មាន? ហើយថ្ងៃស្អែកមានសីតុណ្ហភាពប៉ុន្មាន? ហើយមានភ្លៀងដែរទេ? ដូច្នេះយើងអាចតាមដានសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងតំបន់របស់យើងរស់នៅ តាមរយៈទូរស័ព្ទដៃរបស់យើងបាន ហើយប្រសិនបើយើងប្រើប្រាស់សីតុណ្ហមាត្រនៅខាងក្រៅ ដើម្បីវាស់សីតុណ្ហភាព គឺយើងអាចដឹងតែនៅក្នុងបរិវេណតំបន់ដែលយើងរស់នៅតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទដៃ គឺយើងអាចឆែកដឹងតំបន់ផ្សេងទៀតផងដែរ ឬក៏ប្រទេសផ្សេងទៀតផងដែរ ដូចជាយើងចង់ទៅក្រៅប្រទេស អញ្ចឹងយើងចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្នគឺ នៅក្រៅប្រទេសនោះគឺជារដូវត្រជាក់ឬក៏រដូវក្ដៅ យើងអាចឆែកមើលនៅក្នុងទូរស័ព្ទរបស់យើងថា តើប្រទេសដែលយើងចង់ទៅនោះ មានសីតុណ្ហភាពប៉ុន្មាន អញ្ចឹងគឺយើងអត់ចាំបាច់ទំនាក់ទំនងទៅសួរអ្នកណា ដែលនៅប្រទេសនោះទេ យើងគ្រាន់តែឆែកនៅក្នុងទូរស័ព្ទរបស់យើង គឺយើងអាចដឹងសីតុណ្ហភាពបានដូចគ្នា អញ្ចឹងនៅក្នុងរូបភាពទី ១៤ គឺគេប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីឆែកសីតុណ្ហភាព

Phone (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ គឺយើងឃើញទូរស័ព្ទចល័តដដែល ប៉ុន្តែលើកនេះគឺគេបើកកម្មវិធីប្រតិទិន បានន័យថានៅក្នុងទូរស័ព្ទមួយ គឺមានមុខងារច្រើនមែនទែន បានន័យថាយើងអាចប្រើប្រាស់វាបានច្រើនប្រភេទ ដោយយើងអាចលេងហ្គេមផង យើងអាចមើលវីដេអូ យើងអាចស្ដាប់ចម្រៀង យើងអាចទាក់ទងទៅមិត្តភក្តិ ហើយក៏យើងអាចដឹងអំពីថ្ងៃខែ ឬក៏ដឹងអំពីកាលបរិច្ឆេទបាន អញ្ចឹងយើងអាចដឹងអំពីថ្ងៃខែ ឬក៏កាលបរិច្ឆេទបាននៅក្នុងទូរស័ព្ទរបស់យើង ដោយយើងប្រើប្រាស់កម្មវិធីប្រតិទិន អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ចង់ដឹងថាតើថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ឬក៏មិត្តភក្តិរបស់គាត់មានខួបកំណើតនៅក្នុងថ្ងៃណា អញ្ចឹងគាត់អាចបើកទូរស័ព្ទរបស់គាត់ ដើម្បីឆែកមើលប្រតិទិនបាន អញ្ចឹងនៅក្នុងប្រតិទិនគឺយើងអាចឆែកមើលថាថ្ងៃនេះជាថ្ងៃទីប៉ុន្មាន ហើយក៏យើងអាចសរសេរនៅការចងចាំរបស់យើងមួយចំនួន ឬក៏ការកត់ត្រាមួយចំនួន ថាតើថ្ងៃទីប៉ុន្មាន យើងមានកម្មវិធីអី ដូចជាឧទាហរណ៍ថា នៅក្នុងថ្ងៃទី ១០ ខែ មេសា ឬក៏ថ្ងៃទី ១០ ខែ សីហា គឺគាត់មានកម្មវិធីខួបកំណើតមិត្តភក្តិរបស់គាត់ ដូច្នេះគាត់អាចសរសេរកត់ត្រាទុកនៅលើប្រតិទិនរបស់គាត់ ថានៅថ្ងៃទី ១០ គឺមានខួបកំណើតមិត្តភក្តិ ដូច្នេះនៅពេលដែលថ្ងៃទី ១០ គឺទូរស័ព្ទនឹងរោទ៍ឡើង ដើម្បីរំលឹកយើងថា យើងមានកម្មវិធីនៅក្នុងថ្ងៃនោះ ដូច្នេះវាងាយស្រួលជាងការប្រើប្រាស់ប្រតិទិននៅខាងក្រៅ បានន័យថានៅប្រតិទិនខាងក្រៅគឺយើងត្រូវការកត់ត្រាទុកចាំខ្លួនឯង ហើយយើងត្រូវការរំលឹក ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ គឺងាយស្រួល គឺទូរស័ព្ទនឹងជាអ្នករំលឹកយើងតែម្ដង ថាយើងនៅក្នុងថ្ងៃនេះគឺយើងត្រូវធ្វើអ្វីខ្លះ ត្រូវធ្វើអ្វីខ្លះ គឺទូរស័ព្ទជាអ្នករំលឹកយើងតែម្ដង ដូច្នេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រតិទិននៅក្នុងទូរស័ព្ទ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ គឺគាត់កំពុងតែមើលប្រតិទិនដែលនៅក្នុងទូរស័ព្ទរបស់គាត់