KhmerPronunciationEnglish/Notes#occ
អង្សា ʔɑŋsaa 1. degree (of temperature, of angle)
2. shoulder
3. division, section, portion
3/2

Link to overview page
Link to dictionary

Phone (Sakanan) — 14


ចូលមកដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីវាស់សីតុណ្ហភាព អញ្ចឹងដើម្បីចង់ដឹងពីសីតុណ្ហភាព ពីមុន នៅពេលដែលអត់ទាន់មានទូរស័ព្ទ គឺយើងប្រើប្រាស់សីតុណ្ហមាត្រ បានន័យថាប្រដាប់វាស់សីតុណ្ហភាព អញ្ចឹងគឺយើងប្រើសីតុណ្ហមាត្ររបស់យើងដាក់នៅលើថ្ងៃ ឬក៏ដាក់នៅក្នុងផ្ទះរបស់យើង ដើម្បីដឹងថា តើថ្ងៃនេះមានសីតុណ្ហភាពចំនួនប៉ុន្មានអង្សា ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន គឺយើងអត់ត្រូវការសីតុណ្ហមាត្រដើម្បីវាស់សីតុណ្ហភាពនោះទេ គឺយើងអាចប្រើប្រាស់ទូរស័ព្ទរបស់យើងដើម្បីដឹងអំពីសីតុណ្ហភាពប្រចាំថ្ងៃបាន ដោយសារតែទូរស័ព្ទដៃឥឡូវគឺ ឬក៏ទូរស័ព្ទដៃបច្ចុប្បន្នគឺមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដូច្នេះវាអាចទទួលទិន្នន័យពីលើអ៊ីនធឺណិតបានថាតើថ្ងៃនេះ នៅតំបន់ដែលយើងកំពុងតែរស់នៅ មានសីតុណ្ហភាពប៉ុន្មាន? ហើយថ្ងៃស្អែកមានសីតុណ្ហភាពប៉ុន្មាន? ហើយមានភ្លៀងដែរទេ? ដូច្នេះយើងអាចតាមដានសីតុណ្ហភាពប្រចាំថ្ងៃនៅក្នុងតំបន់របស់យើងរស់នៅ តាមរយៈទូរស័ព្ទដៃរបស់យើងបាន ហើយប្រសិនបើយើងប្រើប្រាស់សីតុណ្ហមាត្រនៅខាងក្រៅ ដើម្បីវាស់សីតុណ្ហភាព គឺយើងអាចដឹងតែនៅក្នុងបរិវេណតំបន់ដែលយើងរស់នៅតែប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទដៃ គឺយើងអាចឆែកដឹងតំបន់ផ្សេងទៀតផងដែរ ឬក៏ប្រទេសផ្សេងទៀតផងដែរ ដូចជាយើងចង់ទៅក្រៅប្រទេស អញ្ចឹងយើងចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្នគឺ នៅក្រៅប្រទេសនោះគឺជារដូវត្រជាក់ឬក៏រដូវក្ដៅ យើងអាចឆែកមើលនៅក្នុងទូរស័ព្ទរបស់យើងថា តើប្រទេសដែលយើងចង់ទៅនោះ មានសីតុណ្ហភាពប៉ុន្មាន អញ្ចឹងគឺយើងអត់ចាំបាច់ទំនាក់ទំនងទៅសួរអ្នកណា ដែលនៅប្រទេសនោះទេ យើងគ្រាន់តែឆែកនៅក្នុងទូរស័ព្ទរបស់យើង គឺយើងអាចដឹងសីតុណ្ហភាពបានដូចគ្នា អញ្ចឹងនៅក្នុងរូបភាពទី ១៤ គឺគេប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីឆែកសីតុណ្ហភាព

Cold Season (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ នេះ គឺយើងឃើញមាននាឡិកាចំនួនពីរ ជាមួយនឹងប្រដាប់វាស់សីតុណ្ហភាពចំនួនពីរ ឬក៏យើងហៅថាទែម៉ូម៉ែត្រអញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺនៅក្នុងភាសាខ្មែរ យើងអាចនិយាយថាទែម៉ូម៉ែត្រ ឬក៏ប្រដាប់វាស់សីតុណ្ហភាព បាទអញ្ចឹងនៅក្នុងនោះ យើងឃើញថា នាឡិកាទីគឺមាននៅក្បែរទែម៉ូម៉ែត្រ ឬក៏ប្រដាប់វាស់សីតុណ្ហភាពមួយនាឡិកាទីគឺចង្អុលនូវម៉ោងបាទ ចង្អុលម៉ោងគត់ ដែលសីតុណ្ហភាពពេលនោះគឺមានលក្ខណៈត្រជាក់ ព្រោះថាយើងឃើញក្រិតក្រហម បាទ ពណ៌ក្រហម ឆ្នូតក្រហម គឺនៅពាក់កណ្ដាលក្រិតនៃទែម៉ូម៉ែត្រ ប្រដាប់វាស់សីតុណ្ហភាពអញ្ចឹងបានន័យថា សីតុណ្ហភាពពេលនោះគឺត្រជាក់ គឺម៉ោងព្រឹក អញ្ចឹងម៉ោងព្រឹក គឺសីតុណ្ហភាពត្រជាក់ជាធម្មតាខែរងានៅក្នុងប្រទេសកម្ពុជា គឺពេលព្រឹកមានអាកាសធាតុត្រជាក់ខ្លាំងបាទ ក៏ប៉ុន្តែដោយសារតែប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានអាកាសធាតុក្ដៅ ហើយសើមដូច្នេះ រដូវរងា ឬក៏រដូវត្រជាក់នៅក្នុងប្រទេសកម្ពុជា មិនបណ្ដាលឲ្យធ្លាក់ទឹកកកនោះទេ ព្រោះអាកាសធាតុនៅតំបន់ត្រូពិក គឺពុំមានអាកាសធាតុ [...] ត្រជាក់ដល់ធ្លាក់ទឹកកកនោះទេគឺប៉ុន្តែវាអាចត្រជាក់ខ្លាំង បាទ ហើយពេលខ្លះ គឺសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ ១០ អង្សា ឬក៏ ១៥ អង្សាផងដែរដូច្នេះគឺមានភាពត្រជាក់ ក៏ប៉ុន្តែមិនអាចធ្លាក់ទឹកកកនោះទេអញ្ចឹងអាកាសធាតុត្រជាក់ ឬក៏កម្រិតនៃអាកាសធាតុត្រជាក់ ឬក៏កម្ដៅគេហៅថាសីតុណ្ហភាពអញ្ចឹងប្រដាប់វាស់សីតុណ្ហភាព គឺវាស់ ឬក៏ប្រើទែម៉ូម៉ែត្រ គេប្រើសម្រាប់វាស់សីតុណ្ហភាពនៅខាងក្រៅថាតើវាក្ដៅឬក៏ត្រជាក់ អញ្ចឹងដូចនេះ យើងមកមើលនាឡិកានេះ គឺនៅពេលដែលម៉ោងគឺសីតុណ្ហភាពគឺត្រជាក់អញ្ចឹងរហូត យើងឃើញថា នាឡិកាបានចង្អុលម៉ោងជិតអញ្ចឹងម៉ោង ១២ និង ៤០ នាទី បាទ ដល់ពេលម៉ោង ១២ និង ៤០ នាទី គឺសីតុណ្ហភាពចាប់ផ្ដើមឡើងកម្ដៅ គឺយើងឃើញថាទែម៉ូម៉ែត្រ ឬក៏ប្រដាប់វាស់សីតុណ្ហភាព បានបង្ហាញឆ្នូតក្រហមរបស់វាឡើងជិតដល់ខាងលើតែម្ដងអញ្ចឹងបានន័យថាសីតុណ្ហភាពគឺចាប់ផ្ដើមក្ដៅឡើងវិញហើយ