KhmerPronunciationEnglish/Notes#occ
បណ្ដាញសង្គម bɑndaaɲ sɑŋkum social network
Notes: ជើង ដ; see also បណ្ដាញទំនាក់ទំនងសង្គម
14/3

Link to overview page
Link to dictionary

Phone (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីគឺយើងឃើញមានដៃមួយ កំពុងតែកាន់ទូរស័ព្ទដដែល អញ្ចឹងទូរស័ព្ទនោះគឺជាទូរស័ព្ទស្មាតហ្វូន ដែលយើងហៅថា ទូរស័ព្ទវ័យឆ្លាត ដែលអត់មានគ្រាប់ចុច ហើយអេក្រង់ធំអញ្ចឹងគាត់កំពុងតែលេងបណ្ដាញទំនាក់ទំនងសង្គម គឺយើងហៅថា Facebook អញ្ចឹងនៅក្នុងរូបភាពនេះគឺគាត់កំពុងតែបើកមើល Facebook របស់គាត់ ថាតើមានមិត្តភក្តិរបស់គាត់បង្ហោះរូបភាពអ្វី ឬក៏បង្ហោះសារអ្វីនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook នោះ ដូច្នេះគាត់កំពុងតែឆែកមើល អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមិត្តភក្តិរបស់គាត់ម្នាក់ មិត្តភក្តិរបស់គាត់ម្នាក់ គឺគាត់បានបង្ហោះរូបឆ្មាទៅក្នុងបណ្ដាញសង្គម Facebook ផងដែរ អញ្ចឹងយើងឃើញហើយថា នៅក្នុងនេះគឺមានរូបឆ្មាមួយ កំពុងតែបង្ហោះ ហើយមានអ្នកចូលចិត្តចំនួន ១៥០ នាក់ ហើយមានអ្នកជជែកចំនួន ២០ នាក់ផងដែរ អញ្ចឹងបានន័យថាមិត្តភក្តិរបស់គាត់បង្ហោះរូបភាពឆ្មាចូលទៅក្នុងបណ្ដាញសង្គម Facebook ចំណែកឯនៅក្នុងប្រទេសកម្ពុជា Facebook គឺជាបណ្ដាញសង្គមដែលមានប្រជាប្រិយភាពបំផុត បានន័យថាមនុស្សម្នាក់ចូលចិត្តលេងបណ្ដាញសង្គម Facebook ខ្លាំងណាស់ ហើយក្រៅពី Facebook គឺយើងមានបណ្ដាញសង្គមផ្សេងទៀតផងដែរដែលយើងចូលចិត្តលេង ដូចជា Instagram ជាដើម ដែលភាគច្រើនគឺគាត់ចូលចិត្តបង្ហោះរូបនៅក្នុង Instagram ហើយចំណែកឯកម្មវិធី Line ផងដែរ ក៏គេមានការបង្ហោះរូបនៅក្នុងកម្មវិធីជជែកកម្សាន្ត Line ផងដែរ ដូច្នេះនៅក្នុងប្រទេសកម្ពុជាគឺយើងអាចលេងបណ្ដាញសង្គម Facebook ឬក៏កម្មវិធីបណ្ដាញសង្គមបានច្រើន មានដូចជា Line មានដូចជា Facebook មានដូចជា Instagram ជាដើម អញ្ចឹងនៅក្នុងរូបភាពទីគឺគាត់ប្រើប្រាស់ទូរស័ព្ទចល័តរបស់គាត់ ទូរស័ព្ទវ័យឆ្លាតរបស់គាត់ ឬក៏ស្មាតហ្វូនហ្នឹង ដើម្បីលេងប្រើប្រាស់បណ្ដាញសង្គម ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ ឬក៏ក្រុមគ្រួសាររបស់គាត់

Phone (Sakanan) — 09


បន្ទាប់មកទៀតចូលដល់រូបភាពទីនៅក្នុងរូបភាពទីគឺយើងឃើញបុរសដែលមានវ័យប្រហែល ៣០ ឆ្នាំនោះ គឺគាត់ពាក់អាវដៃខ្លីពណ៌ផ្កាឈូកដដែល ប៉ុន្តែលើកនេះ គឺគាត់អង្គុយនៅលើសាឡុងមួយ ដែលសាឡុងនោះគឺមានពណ៌លឿង អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែអង្គុយលើសាឡុង ហើយដៃទាំងពីររបស់គាត់កំពុងតែកាន់ទូរស័ព្ទ ដោយភ្នែករបស់គាត់គឺកំពុងតែសម្លឹងមើលទូរស័ព្ទ ហើយមុខរបស់គាត់កំពុងតែញញឹម អញ្ចឹងបានន័យថាគាត់កំពុងតែញញឹមដើម្បីមើលទូរស័ព្ទរបស់គាត់ ដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែមើលវីដេអូក្នុងទូរស័ព្ទ
អញ្ចឹងទូរស័ព្ទដែលមានអេក្រង់ធំគឺយើងងាយស្រួលក្នុងការមើលវីដេអូនៅក្នុងទូរស័ព្ទ ដោយយើងអត់ចាំបាច់មើលទូរទស្សន៍នោះទេ ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ បុរសម្នាក់នោះ គាត់កំពុងតែមើលវីដេអូ ដូច ដែលវីដេអូនោះគឺជាវីដេអូ ដែលនៅក្នុងកម្មវិធីបណ្ដាញសង្គមផងដែរ គឺកម្មវិធីយូធូប អញ្ចឹងគាត់កំពុងតែមើលវីដេអូនៅក្នុងកម្មវិធីយូធូបផងដែរ ដោយគាត់មើលបណ្ដើរ និងញញឹមបណ្ដើរ អញ្ចឹងទូរស័ព្ទដែលមានអ៊ីនធឺណិត ឬក៏យើងអាចភ្ជាប់ទៅនឹងអ៊ីនធឺណិតបាន យើងអាចមើលវីដេអូនៅក្នុងបណ្ដាញសង្គមយូធូបបានផងដែរ ដោយមានវីដេអូច្រើននៅក្នុងបណ្ដាញសង្គមមួយនេះ ព្រោះថាបណ្ដាញសង្គមយូធូបគឺមានវីដេអូច្រើនដែលយើងអាចចូលមើលបាន ដោយប្រើប្រាស់អ៊ីនធឺណិត ក៏ប៉ុន្តែក្រៅពីយូធូបគឺយើងអាចបញ្ចូលវីដេអូទៅក្នុងទូរស័ព្ទរបស់យើង ដើម្បីមើលផងដែរ ប្រសិនបើយើងអត់មានអ៊ីនធឺណិតទេ គឺយើងអាចបញ្ចូលវីដេអូទៅក្នុងទូរស័ព្ទរបស់យើង ហើយយើងអាចមើលបាន អញ្ចឹងដូចជាយើងមើល ចង់មើលរឿងផ្សេងដែលយូរហើយយើងអត់ចង់ប្រើប្រាស់អ៊ីនធឺណិត អញ្ចឹងយើងអាចបញ្ចូលភ្ជាប់ជាមួយទៅនឹងកុំព្យូទ័ររបស់យើង ដើម្បីបញ្ចូលវីដេអូផ្សេងចូលទៅក្នុងទូរស័ព្ទរបស់យើង ដូច្នេះហើយយើងអាចមើលវីដេអូពីទូរស័ព្ទរបស់យើង ដោយប្រើប្រាស់អ៊ីនធឺណិតផង និងមិនបាច់ប្រើប្រាស់អ៊ីនធឺណិតផង ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ គឺបុរសម្នាក់នោះ គាត់កំពុងតែអង្គុយលើសាឡុង ហើយដៃទាំងពីររបស់គាត់កាន់ទូរស័ព្ទដើម្បីមើលវីដេអូពីក្នុងយូធូប

Pickpocket (Sakanan) — 01


នៅក្នុងរូបភាពទីយើងឃើញថាមានបុរសម្នាក់ គាត់កំពុងតែឈរនៅក្នុងស្ថានីយរថភ្លើង បាទ បុរសនោះមានអាយុប្រហែលជា ២៥ ឆ្នាំ គាត់ពាក់អាវពណ៌ផ្កាឈូក ដៃខ្លី ហើយគាត់ស្លៀកខោជើងវែងពណ៌ខ្មៅ បុរសនោះពាក់ស្បែកជើងប៉ាតាពណ៌ ហើយដៃម្ខាងរបស់គាត់កំពុងតែច្រត់ទៅក្នុងហោប៉ៅ បាទ ដៃម្ខាងរបស់គាត់ច្រត់ទៅក្នុងហោប៉ៅ ឬក៏យើងអាចហៅម្យ៉ាងទៀតថា លូកទៅក្នុងហោប៉ៅ អញ្ចឹងដៃម្ខាងទៀតរបស់គាត់ កំពុងតែឈរចុចទូរស័ព្ទ បាទ គាត់កំពុងតែលេងទូរស័ព្ទជាមួយមិត្តភក្តិរបស់គាត់ ដូចជាគាត់កំពុងតែលេងសារ ឬក៏គាត់លេងឆាតទៅកាន់មិត្តភក្តិរបស់គាត់នៅក្នុងហ្វេសប៊ុក ឬក៏ប្រព័ន្ធបណ្ដាញសង្គមផ្សេងព្រោះថាបច្ចុប្បន្ននេះ មនុស្សយើងភាគច្រើន ជាពិសេសយុវវ័យ គាត់ចូលចិត្តលេងឆាតនិងលេងបណ្ដាញសង្គមជាមួយមិត្តភក្តិរបស់គាត់ខ្លាំងណាស់ ដូច្នេះហើយ នៅពេលដែលគាត់កំពុងតែឈរ ឬក៏មានពេលទំនេរបន្តិចបន្តួច គាត់នឹងយកទូរស័ព្ទរបស់គាត់ ដើម្បីទំនាក់ទំនងទៅមិត្តភក្តិរបស់គាត់ជាក់ជាពុំខាន អញ្ចឹងដូចយើងឃើញនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់កំពុងតែចុចទូរស័ព្ទរបស់គាត់ ដើម្បីលេងជាមួយនឹងមិត្តភក្តិរបស់គាត់ នៅក្បែរបុរសម្នាក់នោះ យើងឃើញមានមនុស្សពីរនាក់ផ្សេងទៀត ដែលមួយនោះគឺជាមនុស្សស្រី ដែលយើងឃើញគាត់ពាក់អាវដៃខ្លីនិងស្លៀកសំពត់ ហើយមានសក់វែង មនុស្សស្រីម្នាក់នោះ គាត់កំពុងតែឈរកាន់កាបូបមួយ បាទ គាត់ឈរនៅក្បែរបុរសនោះ ដើម្បីរង់ចាំរថភ្លើងដូចគ្នា ហើយនៅចំហៀងបុរសនោះមួយទៀត គឺមានបុរសម្នាក់ផ្សេងទៀត ដែលពាក់អាវពណ៌លឿងដៃខ្លី បាទ ពួកគេកំពុងតែឈរចាំរថភ្លើងនៅក្នុងស្ថានីយរថភ្លើងមួយ អញ្ចឹងជាទូទៅនៅក្នុងប្រទេសនីមួយៗតែងតែមានស្ថានីយរថភ្លើង ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ស្ថានីយរថភ្លើងរបស់ប្រទេសកម្ពុជា គឺពុំទាន់ដំណើរការស្រួលបួលនៅឡើយទេ ដូច្នេះនៅប្រទេសកម្ពុជា ឬក៏ប្រទេសខ្មែរ ពុំទាន់មានស្ថានីយរថភ្លើងដែលជាទីពេញនិយមនោះទេ អញ្ចឹងប្រជាជនគាត់អត់ចូលចិត្តធ្វើដំណើរតាមរថភ្លើងនោះទេ ដោយសារតែវាពិបាក យើងពុំទាន់មានផ្លូវរថភ្លើងគ្រប់ទីកន្លែង អញ្ចឹងហើយប្រជាជនចូលចិត្តធ្វើដំណើរតាមរថយន្ត ឬក៏តាមឡាន តាមម៉ូតូជាដើម អញ្ចឹងមធ្យោបាយធ្វើដំណើរតាមរយៈរថភ្លើងនេះ គឺយើងពុំសូវធ្វើដំណើរនោះទេ ប៉ុន្តែការធ្វើដំណើរតាមរថភ្លើងពេញនិយមនៅក្នុងប្រទេសផ្សេងទៀត ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ីជាដើម អញ្ចឹងពួកគេមានស្ថានីយរថភ្លើង ដើម្បីសម្រាប់ឲ្យប្រជាជនរបស់គេធ្វើដំណើរ