Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ខាត | kʰaat | 1. to lose, to suffer a loss, to squander, to waste 2. loss |
8/6 |
Link to overview page
Link to dictionary
Expressing frustration — Cultural note
Expressing frustration — Dialogue 1
និយាយម្នាក់ឯង
និមល៖ ខុសទៀតហើយ។ ម៉េចធ្វើអត់បានអីចឹងហ្ន៎? ត្រូវអានេះខុសអានោះ។ ហ៊ើយ! បានហើយ ឈប់លេងហើយ។ អត់ប្រយោជន៍ ខាតតែពេល។ ចង្រៃយោ!
និមល៖ ស្អីគេ? ម៉េចអីចឹង? ការងារហ្នឹងទៅជាឯងអ្នកធ្វើវិញ។ ឆ្កួតអេ៎ៗ? ធ្វើការឡប់ៗអីចឹង។
និមល៖ មនុស្សក្រឡេចក្រឡុច។ និយាយម្ដងអញ្ចេះម្ដងអញ្ចុះ យកតែឈ្នះ។
Getting Up (Sakanan) — 04
Cutting One’s Finger (Sakanan) — 02
Personal Hygiene (Sakanan) — 16
អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ ប្រសិនបើខ្លួនប្រាណរបស់យើងមានអនាម័យ នោះយើងនឹងមានសុខភាពល្អ ហើយយើងអត់ងាយឈឺនោះទេ គឺយើងអត់ងាយឈឺទេ ក៏ប៉ុន្តែប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណរបស់យើងទេ យើងនឹងឧស្សាហ៍ឈឺ ហើយឧស្សាហ៍ទៅពេទ្យ អញ្ចឹងប្រសិនបើយើងឈឺ គឺយើងខាតទាំងពេលវេលា យើងខាតទាំងថវិកា ហើយយើងអត់មានសុខភាពល្អ យើងសុខភាពទន់ខ្សោយ ដូច្នេះគឺវាអត់ល្អសម្រាប់យើងនោះទេ អញ្ចឹងមនុស្សម្នាក់ៗគឺគេត្រូវការសុខភាពល្អ ដូច្នេះដើម្បីឲ្យមានសុខភាពល្អ យើងត្រូវតែមានអនាម័យខ្លួនប្រាណ ក៏ដូចជាអនាម័យក្នុងការរស់នៅ ក៏ដូចជាអនាម័យក្នុងការហូបចុក និងការស្លៀកពាក់ជាដើម ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់មានអនាម័យយ៉ាងខ្លាំង ដោយគាត់តែងតែងូតទឹក ដុសសាប៊ូ កក់សក់ កាត់ក្រចក និងត្បារត្រចៀករបស់គាត់ឲ្យបានស្អាតជានិច្ច អញ្ចឹងការរស់នៅរបស់គាត់ស្អាត ដូច្នេះគាត់នឹងមានសុខភាពល្អនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។
Motorcycle Taxi (Sakanan) — 06