KhmerPronunciationEnglish/Notes#occ
ទន់ខ្សោយ tʊən ksaoy to be weak, feeble, ineffective 2/2

Link to overview page
Link to dictionary

Boats (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ជារៀងរាល់ពេល នៅពេលដែលយើងជិះទូក គឺទូកតែងតែឃ្លោង ម្ដងផ្អៀងឆ្វេង ម្ដងផ្អៀងស្ដាំ ម្ដងបះឡើងលើ ម្ដងមុជចុះក្រោម អញ្ចឹងអ្នកជិះទូកគឺភាគច្រើនគឺគាត់ពុលរលក អញ្ចឹងអាការៈពុលរលក គឺស្រដៀងនឹងអាការៈពុលឡានដែរ ការពុលឡាន ពុលយន្តហោះ ពុលរលក គឺមានអាការៈដូចគ្នា ដែលយើងមានអាការៈវិលមុខ ឈឺក្បាល និងចង់ក្អួត ដោយសារតែយើងមិនអាចទប់ទល់ និងការឃ្លីងឃ្លោងរបស់ទូកបាន ដែលជាក់ស្ដែងអ្នកខ្លះដែលគាត់មានសុខភាពខ្សោយ អ្នកខ្លះដែលគាត់មានសុខភាពទន់ខ្សោយ គឺគាត់តែងតែពុល មិនថាគាត់ជិះឡាន ជិះយន្តហោះ ឬក៏ជិះទូកនោះទេ គឺនៅពេលដែលគាត់ជិះបានបន្តិច គឺគាត់តែងតែមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត ដែលជាក់ស្ដែងបុរសដែលនៅក្នុងរូបភាពទីនេះ បុរសដែលពាក់អាវពណ៌ស្វាយដៃខ្លី គឺគាត់កំពុងតែពុលរលក ដោយយើងឃើញគាត់កំពុងតែយកដៃខ្ទប់ក្បាលរបស់គាត់ បានន័យថាគាត់ឈឺក្បាល ឬក៏វិលមុខយ៉ាងខ្លាំង ដែលយើងឃើញភ្នែករបស់គាត់ កំពុងតែស្រឡេវ គឺសម្លឹងទៅរកគ្នាទៅវិញទៅមក អញ្ចឹងគាត់មានអារម្មណ៍ថាវិលមុខ ដោយសារតែពុលរលក ហើយមាត់របស់គាត់គឺកំពុងតែក្រៀម ឬក៏កំពុងតែខំបិទមាត់ ព្រោះថាមាត់របស់គាត់គឺគាត់ចង់ក្អួត អញ្ចឹងអ្នកដែលពុលរលកទាំងអស់ គឺតែងតែចង់ក្អួត មានអាការៈចង់ក្អួត និងវិលមុខ និងឈឺក្បាល ដូច្នេះដូចជាមនុស្សឈឺ អញ្ចឹងដែរគឺមិនស្រួលក្នុងខ្លួននោះទេ គឺតែងតែឈឺក្បាល វិលមុខ នៅពេលដែលយើងពុលរលក ដូច្នេះបុរសម្នាក់នេះ នៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែពុលរលក និងមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត

Personal Hygiene (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់ធ្វើសក់ ធ្វើម៉ូតសក់របស់គាត់ និងត្បារត្រចៀក និយាយរួម គឺបន្ទាប់ពីគាត់សម្អាតខ្លួនប្រាណរបស់គាត់បានស្អាតហើយ បន្ទាប់មកគាត់ឃើញថាក្រចកដៃរបស់គាត់គឺមិនទាន់ស្អាតនោះទេ អញ្ចឹងគាត់ក៏បានកាត់ក្រចកគាត់ ដែលនៅក្នុងរូបភាពទី ១៦ នេះ គឺយើងឃើញគាត់កំពុងតែកាត់ក្រចករបស់គាត់ ដោយប្រើកន្ត្រៃកាត់ក្រចក អញ្ចឹងប្រសិនបើក្រចកយើងវែង គឺយើងអត់ស្អាតនោះទេ គឺវាអត់ស្អាតនោះទេ គឺវាអាចជាប់ដីបាន អញ្ចឹងក្រចកវែងពេកគឺជាប់ដី ឬក៏ជាប់ក្អែលទៅក្នុងក្រចក ដែលធ្វើឲ្យក្រចកយើងខ្មៅ ដែលយើងមើលទៅអត់មានអនាម័យនោះទេ ដូច្នេះយើងជាមនុស្សប្រុស យើងត្រូវតែកាត់ក្រចកចេញឲ្យបានខ្លី អញ្ចឹងយើងកាត់ក្រចកចេញដើម្បីកុំឲ្យមានដីជាប់នឹងក្រចក ដែលគ្មានអនាម័យ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែកាត់ក្រចករបស់គាត់ ដែលដុះលូតចេញពីផ្ទៃសាច់ អញ្ចឹងគាត់កាត់ទាំងអស់ គាត់កាត់ក្រចកចេញ ដើម្បីកុំឲ្យមានដីជាប់នឹងក្រចក ដើម្បីធ្វើឲ្យមានមេរោគ

អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ ប្រសិនបើខ្លួនប្រាណរបស់យើងមានអនាម័យ នោះយើងនឹងមានសុខភាពល្អ ហើយយើងអត់ងាយឈឺនោះទេ គឺយើងអត់ងាយឈឺទេ ក៏ប៉ុន្តែប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណរបស់យើងទេ យើងនឹងឧស្សាហ៍ឈឺ ហើយឧស្សាហ៍ទៅពេទ្យ អញ្ចឹងប្រសិនបើយើងឈឺ គឺយើងខាតទាំងពេលវេលា យើងខាតទាំងថវិកា ហើយយើងអត់មានសុខភាពល្អ យើងសុខភាពទន់ខ្សោយ ដូច្នេះគឺវាអត់ល្អសម្រាប់យើងនោះទេ អញ្ចឹងមនុស្សម្នាក់គឺគេត្រូវការសុខភាពល្អ ដូច្នេះដើម្បីឲ្យមានសុខភាពល្អ យើងត្រូវតែមានអនាម័យខ្លួនប្រាណ ក៏ដូចជាអនាម័យក្នុងការរស់នៅ ក៏ដូចជាអនាម័យក្នុងការហូបចុក និងការស្លៀកពាក់ជាដើម ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់មានអនាម័យយ៉ាងខ្លាំង ដោយគាត់តែងតែងូតទឹក ដុសសាប៊ូ កក់សក់ កាត់ក្រចក និងត្បារត្រចៀករបស់គាត់ឲ្យបានស្អាតជានិច្ច អញ្ចឹងការរស់នៅរបស់គាត់ស្អាត ដូច្នេះគាត់នឹងមានសុខភាពល្អនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់