KhmerPronunciationEnglish/Notes#occ
ខ្សោយ ksaoy weak, feeble, helpless, powerless 3/3

Link to overview page
Link to dictionary

Laundry (Sakanan) — 08


បន្ទាប់ពីគាត់បិទគម្របម៉ាស៊ីនហើយ គាត់ក៏បានចុចនូវគ្រាប់ចុចនៅលើម៉ាស៊ីន បាទ ឬក៏ចុចប៊ូតុងនៅលើម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនដំណើរការ អញ្ចឹងក្នុងការបោកខោអាវ ម៉ាស៊ីនបោកខោអាវមានកម្មវិធីជាច្រើនសម្រាប់បោកខោអាវផ្សេងគ្នា ដូចជាសម្រាប់បោកភួយ សម្រាប់បោកខោអាវកីឡា សម្រាប់បោកខោអាវធម្មតា សម្រាប់បោកសរសៃសូត្រជាដើម អញ្ចឹងប្រសិនបើយើងជាខោអាវធម្មតាទេ យើងចុចលើគ្រាប់ចុច ឬក៏ចុចលើប៊ូតុងសម្រាប់បោកខោអាវធម្មតា ដូច្នេះម៉ាស៊ីននឹងដំណើរការបោកបញ្ចេញកម្លាំងម៉ាស៊ីនធម្មតាដែរ ដោយវាមិនប្រឹងខ្លាំងពេក ឬក៏វាមិនប្រឹងខ្សោយពេក អញ្ចឹងធ្វើឲ្យម៉ាស៊ីនរបស់យើងមិនងាយខូច ប៉ុន្តែប្រសិនបើយើងបោកខោអាវធម្មតា ហើយយើងចុចកម្មវិធីឲ្យវាដំណើរការលើការបោកភួយ អញ្ចឹងម៉ាស៊ីនរបស់យើងធ្វើការខ្លាំង ដូច្នេះវាអាចធ្វើឲ្យឆាប់ខូច អញ្ចឹងយើងត្រូវកំណត់កម្មវិធីឲ្យម៉ាស៊ីនដំណើរការទៅតាមប្រភេទខោអាវដែលយើងចង់បោក ដើម្បីឲ្យម៉ាស៊ីនមិនងាយខូចនិងប្រើប្រាស់បានយូរ ជាក់ស្ដែងនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់បានបោកខោអាវធម្មតា ដូច្នេះហើយបុរសម្នាក់នោះ ក៏គាត់ជ្រើសរើសកម្មវិធីឲ្យម៉ាស៊ីនបោកខោអាវធម្មតា ហើយក៏គាត់ចុចប៊ូតុង start ឬក៏ប៊ូតុងចាប់ផ្ដើម អញ្ចឹងនៅពេលដែលគាត់ចុចប៊ូតុងចាប់ផ្ដើមនោះហើយ ម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការបោកខោអាវរបស់គាត់តែម្ដង

Boats (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ជារៀងរាល់ពេល នៅពេលដែលយើងជិះទូក គឺទូកតែងតែឃ្លោង ម្ដងផ្អៀងឆ្វេង ម្ដងផ្អៀងស្ដាំ ម្ដងបះឡើងលើ ម្ដងមុជចុះក្រោម អញ្ចឹងអ្នកជិះទូកគឺភាគច្រើនគឺគាត់ពុលរលក អញ្ចឹងអាការៈពុលរលក គឺស្រដៀងនឹងអាការៈពុលឡានដែរ ការពុលឡាន ពុលយន្តហោះ ពុលរលក គឺមានអាការៈដូចគ្នា ដែលយើងមានអាការៈវិលមុខ ឈឺក្បាល និងចង់ក្អួត ដោយសារតែយើងមិនអាចទប់ទល់ និងការឃ្លីងឃ្លោងរបស់ទូកបាន ដែលជាក់ស្ដែងអ្នកខ្លះដែលគាត់មានសុខភាពខ្សោយ អ្នកខ្លះដែលគាត់មានសុខភាពទន់ខ្សោយ គឺគាត់តែងតែពុល មិនថាគាត់ជិះឡាន ជិះយន្តហោះ ឬក៏ជិះទូកនោះទេ គឺនៅពេលដែលគាត់ជិះបានបន្តិច គឺគាត់តែងតែមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត ដែលជាក់ស្ដែងបុរសដែលនៅក្នុងរូបភាពទីនេះ បុរសដែលពាក់អាវពណ៌ស្វាយដៃខ្លី គឺគាត់កំពុងតែពុលរលក ដោយយើងឃើញគាត់កំពុងតែយកដៃខ្ទប់ក្បាលរបស់គាត់ បានន័យថាគាត់ឈឺក្បាល ឬក៏វិលមុខយ៉ាងខ្លាំង ដែលយើងឃើញភ្នែករបស់គាត់ កំពុងតែស្រឡេវ គឺសម្លឹងទៅរកគ្នាទៅវិញទៅមក អញ្ចឹងគាត់មានអារម្មណ៍ថាវិលមុខ ដោយសារតែពុលរលក ហើយមាត់របស់គាត់គឺកំពុងតែក្រៀម ឬក៏កំពុងតែខំបិទមាត់ ព្រោះថាមាត់របស់គាត់គឺគាត់ចង់ក្អួត អញ្ចឹងអ្នកដែលពុលរលកទាំងអស់ គឺតែងតែចង់ក្អួត មានអាការៈចង់ក្អួត និងវិលមុខ និងឈឺក្បាល ដូច្នេះដូចជាមនុស្សឈឺ អញ្ចឹងដែរគឺមិនស្រួលក្នុងខ្លួននោះទេ គឺតែងតែឈឺក្បាល វិលមុខ នៅពេលដែលយើងពុលរលក ដូច្នេះបុរសម្នាក់នេះ នៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែពុលរលក និងមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត

Going To Bed (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់បានដើរទៅបើកកង្ហាររបស់គាត់ឲ្យវិលអញ្ចឹងជាធម្មតា ដើម្បីឲ្យត្រជាក់នៅក្នុងបន្ទប់ ប្រហែលជាបន្ទប់របស់គាត់គឺជាបន្ទប់បិទជិត ដូច្នេះវាអាចនឹងក្ដៅ វាអាចធ្វើឲ្យយើង ឲ្យគាត់ក្ដៅ ក្ដៅស្អុះ អញ្ចឹងដើម្បីឲ្យមានភាពត្រជាក់ គឺគាត់ត្រូវប្រើកង្ហារ អញ្ចឹងអ្នកខ្លះនៅពេលដែលគាត់ជា មាន មានលុយ គាត់អាចទិញជាម៉ាស៊ីនត្រជាក់ ដើម្បីដាក់នៅក្នុងបន្ទប់របស់គាត់ អញ្ចឹងគាត់អត់ចាំបាច់ប្រើកង្ហារទេ គាត់អាចប្រើជាម៉ាស៊ីនត្រជាក់ ហើយគាត់គ្រាន់តែបើកម៉ាស៊ីនត្រជាក់ គឺបន្ទប់របស់គាត់នឹងត្រជាក់ក៏ប៉ុន្តែប្រហែលជាក្មេងប្រុសម្នាក់នេះគាត់អត់មានម៉ាស៊ីនត្រជាក់ទេ នៅក្នុងបន្ទប់របស់គាត់អត់មានម៉ាស៊ីនត្រជាក់ទេ ដូច្នេះគាត់ប្រើប្រាស់កង្ហារ ដែលយើង[កង្ហារ] ឃើញកង្ហាររបស់គាត់គឺមានពណ៌ផ្កាឈូក ហើយស្លាបកង្ហារគឺមានចំនួនបីមុំ អញ្ចឹងយើងមានស្លាបកង្ហារចំនួនបីមុំ ដើម្បីបក់ឲ្យមានខ្យល់ចេញពីកង្ហារនោះ ដើម្បីឲ្យយើងត្រជាក់ហើយកង្ហាររបស់គាត់គឺជាកូនកង្ហារតូច ដែលដាក់នៅលើកៅអីមួយ អញ្ចឹងគាត់មានកូនកៅអីតូចមួយដើម្បីដាក់កង្ហារ ដែលកៅអី កូនកៅអីនោះ ក៏មានជើងបួនផងដែរ ដើម្បីទ្រ ហើយយើងឃើញមានកង្ហារ គឺមានប៊ូតុងសម្រាប់ចុចអញ្ចឹងប៊ូតុងសម្រាប់ចុច គឺជាប៊ូតុងសម្រាប់កំណត់ល្បឿនកង្ហារឲ្យវិលខ្លាំងឬក៏ឲ្យវិលខ្សោយ តាមតម្រូវការរបស់យើងអញ្ចឹងប្រសិនបើយើងចង់បានខ្យល់ខ្លាំង គឺយើងចុចប៊ូតុងដែលធ្វើឲ្យកង្ហារវិលខ្លាំង អញ្ចឹងស្លាបកង្ហារនឹងវិលខ្លាំង ហើយខ្យល់នឹងបញ្ចេញមកខ្លាំងក៏ប៉ុន្តែប្រសិនបើយើងអត់ចូលចិត្តខ្យល់ខ្លាំងទេ យើងអាចបន្ថយល្បឿនកង្ហារ ដោយចុចប៊ូតុងផ្សេងទៀត ដើម្បីឲ្យវាដំណើរការវិលយឺតធ្វើឲ្យខ្យល់ចេញតិចៗ។ អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់ បន្ទាប់ពីគាត់ចូលទៅក្នុងបន្ទប់ហើយ គាត់ក៏បានមកដើរ បើកកង្ហារឲ្យវិល ដើម្បីឲ្យមានខ្យល់ត្រជាក់នៅក្នុងបន្ទប់របស់គាត់