Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
រាល់ថ្ងៃ | roal tŋay | every day | 7/6 |
Link to overview page
Link to dictionary
Indicating Agreement — Additional dialogue
វុទ្ធី៖ អូខេបង មានអី។ ស្ទះចរាចរណ៍រាល់ថ្ងៃ។ ជិះតាមផ្លូវតូចៗ ប្រហែលមិនសូវស្ទះ។ ម៉េចដែរបង?
តារា៖ បងគិតថាអីចឹងដែរ។ វុទ្ធីឯងជិះតាមណាក៏បាន ស្រេចតែវុទ្ធីឯង។
Expressing joy at someone’s success — Additional dialogue
តារា៖ ខំហាត់រាល់ថ្ងៃ។ តែសំខាន់នោះគឺចូលចិត្ត។
មិត្តភក្តិតារា៖ ត្រូវហើយ បើមិនចូលចិត្តពិតជាមិនអាចតស៊ូបានទេ។ តារាឯងហាត់រាល់ថ្ងៃមែន?
តារា៖ ១ អាទិត្យ ៦ ថ្ងៃ ទុកពេលសម្រាកសាច់ដុំមួយថ្ងៃ។
មិត្តភក្តិតារា៖ ត្រូវញ៉ាំប្រូតេអ៊ីនឲ្យបានច្រើនទៀត ត្រូវអត់?
តារា៖ ហ្នឹងហើយ។ តែក៏ញ៉ាំបន្លែច្រើនដែរ។
Introducing oneself to others — Cultural note
⎯ ផ្ទះនៅណាដែរ?
⎯ អាយុប៉ុន្មានហើយ? (ដើម្បីដឹងថាអាយុបងឬប្អូន)
⎯ ចំណង់ចំណូលចិត្តអីគេ?
ជាដើម។ ចំពោះការណែនាំខ្លួននៅកន្លែងធ្វើការ ភាគច្រើន យើងតែងតែប្រាប់ឈ្មោះផ្នែកដែលខ្លួននៅ បន្ទាប់ពីប្រាប់ឈ្មោះ គឺថា ខ្ញុំឈ្មោះ ... នៅផ្នែក ...។
Doing The Dishes (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការលាងចាន អញ្ចឹងឬក៏ការលាងសម្អាតចាន ដែលជាធម្មតា ក្រោយពេលដែលយើងញ៉ាំអាហាររួច ឬក៏ក្រោយពេលដែលយើងញ៉ាំបាយរួច យើងតែងតែមានចានប្រឡាក់ ឬប្រឡាក់ម្ហូបអាហារនៅលើចានរបស់យើង ឬក៏ប្រឡាក់បាយនៅលើចានរបស់យើង។ អញ្ចឹងដើម្បីឲ្យមានអនាម័យ យើងត្រូវយកចាននោះទៅលាងសម្អាត មុនពេលដែលយើងយកវាទៅទុក ព្រោះថាប្រសិនបើយើងអត់លាងសម្អាតទេ ចាននោះនឹងកខ្វក់ ហើយនៅពេលដែលយើងប្រើប្រាស់ម្ដងទៀត វានឹងមានមេរោគ អញ្ចឹងវាអាចធ្វើឲ្យយើងឈឺ ឬក៏អាចធ្វើឲ្យមេរោគចូលទៅក្នុងខ្លួនរបស់យើងបាន ធ្វើឲ្យខូចសុខភាពរបស់យើង អញ្ចឹងដើម្បីរក្សាអនាម័យនៅក្នុងការហូបចុក យើងត្រូវតែលាងចានសម្អាត យើងត្រូវតែលាងសម្អាតចានរបស់យើងជាមុនសិន បន្ទាប់ពីយើងញ៉ាំអាហាររួច ឬក៏បន្ទាប់ពីយើងញ៉ាំបាយរួច ហើយពេលខ្លះគឺយើងលាងសម្អាតចាន មុនពេលដែលយើងយកមកប្រើប្រាស់ គឺដោយសារតែពេលខ្លះ យើង ចានរបស់យើងគឺទុកយូរ ទុកចោលយូរ អញ្ចឹងអាចមានធូលីកាន់ ឬក៏អាចហុយធូលីទៅលើចាន អញ្ចឹងធ្វើឲ្យចានប្រឡាក់ផងដែរ។ អញ្ចឹងមុនពេលដែលយើងយកចានមកប្រើប្រាស់បាន យើងត្រូវតែលាងសម្អាតវាជាមុនសិន ដើម្បីឲ្យអស់ដីឬក៏អស់ធូលី ហើយចំពោះចានដែលយើងប្រើប្រាស់រាល់ថ្ងៃ មុននឹងយើងយកមកប្រើប្រាស់ យើងត្រូវជូតសម្អាតវាជាមុនសិន
Getting Up (Sakanan) — 17
Rice (Sakanan) — 16