KhmerPronunciationEnglish/Notes#occ
ចាក់សោ cak sao 1. to lock
2. to unlock
7/3

Link to overview page
Link to dictionary

Cold Season (Sakanan) — 09


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ក្មេងប្រុសម្នាក់នោះ គាត់បានចតម៉ូតូរួចរាល់ហើយអញ្ចឹងបន្ទាប់ពីគាត់ចតម៉ូតូរួចរាល់ហើយ គាត់បានបើកកែបម៉ូតូរបស់គាត់បាទ ម៉ូតូ ជាទូទៅ យើងអាចបើកកែបបាន ហើយនៅក្រោមកែបម៉ូតូគឺមានឃ្លុបមួយសម្រាប់ដាក់អីវ៉ាន់អញ្ចឹង នៅក្នុងរូបភាពនេះ គឺគាត់កំពុងតែបើកកែបម៉ូតូ ដោយម៉ូតូរបស់គាត់ គឺបើកកែបទាំងអស់តែម្ដងអញ្ចឹងការបើកកែបម៉ូតូគឺយើងត្រូវចាក់សោជាមុនសិនទីមួយយើងត្រូវចាក់សោ បន្ទាប់មកយើងបើកកែបម៉ូតូបាទ នៅក្រោមកែបម៉ូតូ មានម៉ូតូខ្លះ គឺមានធុងសាំងនៅក្រោមកែបម៉ូតូរីឯម៉ូតូខ្លះ ធុងសាំង គឺនៅខាងមុខម៉ូតូតែម្ដងអញ្ចឹងសម្រាប់ម៉ូតូធុនតូច បាទ ការជិះម៉ូតូធុនតូច ធុងសាំងគឺគេដាក់នៅខាងក្រោមកែបអញ្ចឹងនៅពេលនេះគាត់បើកកែប គឺគាត់អាចជាមានហេតុផលពីរ គឺទីមួយគាត់អាចបើកមើលធុងសាំងរបស់គាត់ និងទីពីរគឺគាត់បើកដើម្បីដាក់អីវ៉ាន់ចូលទៅក្នុងឃ្លុប ឬក៏ប្រអប់ដែលនៅក្រោមកែបម៉ូតូ បាទ

Phone (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីគឺទូរស័ព្ទនេះ គឺយើងឃើញគាត់កំពុងតែចុចលេខកូដ ដើម្បីដោះសោ អញ្ចឹងទូរស័ព្ទស៊េរីទំនើប ដើម្បីកុំឲ្យគេចូលលេងប៉ះពាល់ទូរស័ព្ទរបស់យើងបាន យើងតែងតែចាក់សោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់ អញ្ចឹងជាធម្មតា ទូរស័ព្ទស៊េរីទំនើបខ្លះ គឺគេប្រើប្រាស់លេខកូដសម្ងាត់ រីឯទូរស័ព្ទខ្លះទៀត គេប្រើប្រាស់មុខងារស្គែនក្រយៅដៃ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញមានដៃមួយ ដៃនោះគឺជាដៃខាងស្ដាំ គាត់កំពុងតែកាន់ទូរស័ព្ទ ហើយយកមេដៃរបស់គាត់ចុចទៅលើលេខនៅលើទូរស័ព្ទ នៅលើអេក្រង់ទូរស័ព្ទ ដើម្បីបញ្ចូលលេខសម្ងាត់ អញ្ចឹងគាត់ប្រើប្រាស់លេខសម្ងាត់ដើម្បីចាក់សោទូរស័ព្ទរបស់គាត់ អញ្ចឹងនៅពេលដែលទូរស័ព្ទចាក់សោ បានន័យថាទូរស័ព្ទនោះ យើងអត់អាចប្រើប្រាស់បាននោះទេ បានន័យថាអេក្រង់របស់វា ឬក៏មុខងាររបស់វានៅក្នុងទូរស័ព្ទត្រូវបានគាំងទាំងអស់ លុះត្រាតែយើងដោះសោចេញ អញ្ចឹងពីមុនយើងអត់មានលេខសម្ងាត់នោះទេ ទូរស័ព្ទយើងអត់មានលេខសម្ងាត់ទេ ក៏ប៉ុន្តែដល់ពេលបច្ចុប្បន្ន គឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងទូរស័ព្ទ គឺគេប្រើប្រាស់ការចាក់សោដោយប្រើប្រាស់លេខសម្ងាត់ ហើយប្រសិនបើទូរស័ព្ទទំនើបកាន់តែទំនើប គឺយើងមានមុខងារស្គែនក្រយៅដៃ ដូច្នេះទាល់តែអ្នកដែលមានក្រយៅដៃដូចទៅនឹងទូរស័ព្ទនោះទើបអាចស្គែនក្រយៅដៃដោះសោបាន អញ្ចឹងនៅក្នុងរូបភាពទីគឺជាការដោះសោទូរស័ព្ទដោយប្រើប្រាស់លេខកូដសម្ងាត់

Getting Up (Sakanan) — 17


ចូលដល់រូបភាពទី ១៧ អញ្ចឹងនៅក្នុងរូបភាពទី ១៧ បន្ទាប់ពីគាត់ដើរបានបន្តិចមក យើងឃើញថា គាត់ក៏បានចូលទៅដល់កន្លែងធ្វើការរបស់គាត់អញ្ចឹងគាត់បានដើរមកដល់មុខកន្លែងធ្វើការរបស់គាត់ហើយ ដោយកន្លែងធ្វើការរបស់គាត់ គឺមានប្រើប្រាស់ទ្វារកញ្ចក់បាទ ប៉ុន្តែទ្វារនោះមិនបើកនោះទេ មិនមែនបានន័យថា មិនទាន់ដល់ម៉ោងធ្វើការនោះទេ ក៏ប៉ុន្តែជាទូទៅទ្វារក្រុមហ៊ុនឬក៏ទ្វារកន្លែងធ្វើការ គឺគេតែងតែបិទជានិច្ច ប៉ុន្តែគេមិនចាក់សោនោះទេ ដោយសារតែគេត្រូវបើកចេញចូលជាប្រចាំ ដូច្នេះគេគ្រាន់តែបិទ ដើម្បីកុំឲ្យមានដីហុយចូល ឬក៏មានខ្យល់ចូលខ្លាំង អញ្ចឹងទ្វារកញ្ចក់ គឺអាចមើលឃើញនៅខាងក្នុង ដូច្នេះ ពេលដែលនារីនោះទៅដល់ គាត់ត្រូវបើកទ្វារកញ្ចក់ ដើម្បីចូលទៅក្នុងការិយាល័យឬក៏កន្លែងធ្វើការរបស់គាត់ជាមួយនឹងបាយ ដែលគាត់យួរមកអម្បាញ់មិញ យើងឃើញថាគាត់នឹងញ៉ាំបាយពេលព្រឹកនោះ នៅក្នុងកន្លែងធ្វើការរបស់គាត់ឬក៏នៅក្នុងការិយាល័យរបស់គាត់តែម្ដង បាទ ព្រោះថាគាត់ត្រូវមកឲ្យដល់កន្លែងធ្វើការឲ្យទាន់ម៉ោង បន្ទាប់មក គាត់ត្រូវស្រស់ស្រូបអាហារពេលព្រឹកមុននឹងគាត់ធ្វើការ ព្រោះប្រសិនបើយើងមិនបានស្រស់ស្រូបអាហារពេលព្រឹកនោះទេ យើងនឹងពុំមានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើការនោះទេ ព្រោះថាព្រឹកឡើងគឺយើងនឹងហេវ ឬក៏យើងនឹងឃ្លាន ដូច្នេះយើងត្រូវញ៉ាំឲ្យបានឆ្អែតមុននឹងធ្វើការ ដូចនារីម្នាក់នេះ ទោះបីជាគាត់មិនមានពេលច្រើន សម្រាប់ញ៉ាំអាហារពេលព្រឹកនៅកន្លែងលក់អាហារពេលព្រឹកក៏ដោយ ក៏ប៉ុន្តែគាត់ក៏បានខ្ចប់អាហារពេលព្រឹក ដើម្បីមកញ៉ាំនៅកន្លែងធ្វើការផងដែរអញ្ចឹងបានន័យថា ឥឡូវនេះ គាត់មកដល់កន្លែងធ្វើការរបស់គាត់ហើយ ហើយគាត់ក៏កំពុងតែដើរសំដៅចូលទៅក្នុងការិយាល័យរបស់គាត់ផងដែរ ដើម្បីធ្វើការរបស់គាត់ ដូចសព្វមួយដង ឬក៏ជាដូចរាល់ថ្ងៃអញ្ចឹងដែរ បាទ