KhmerPronunciationEnglish/Notes#occ
ជក់ cʊək 1. to smoke (e.g., tobacco), to inhale, to suck in
2. to be absorbed by, fascinated with, obsessed with
3. distracted
4. brush, small brush
17/8

Link to overview page
Link to dictionary

Expressing joy — Dialogue 3


នារីកញ្ញា មើលអីហ្នឹង ជក់ម៉េះ? សើចផងអីផង
កញ្ញារឿងនៀក វាល្អសើច! អ្នកសម្ដែងពូកែនិយាយកំប្លែង
នារីអីចឹងបានសើចអីសើចម៉េះ

Forbidding someone to do something — Dialogue 2


បម្រាមក្នុងក្រុមហ៊ុន
ប្រធានសម្រាប់បុគ្គលិកថ្មី យើងមានបម្រាមខ្លះដែលត្រូវឲ្យដឹងទីមួយ ហាមមកធ្វើការយឺតលើសពី ១០ នាទីទីពីរ ហាមជក់បារីក្នុងការិយាល័យទីបី ហាមបើកសំឡេងទូរស័ព្ទរោទ៍ឲ្យ ត្រូវដាក់សាយឡិនជានិច្ច
បុគ្គលិកបាទ/ចាស បង
ប្រធានអូ ហើយកុំចេញទៅក្រៅក្រុមហ៊ុនក្នុងពេលម៉ោងធ្វើការដោយមិនមានការអនុញ្ញាតត្រូវប្រាប់បងឲ្យដឹងគ្រប់ពេល

Establishing guidelines and deadlines for the completion of actions — Additional dialogue


ដាណែតកណ្ណិកា! មើលអីគេហ្នឹង? ជក់ម៉េះ?
កណ្ណិកាកំពុងតែមើលវិធីដាក់ពាក្យរៀនម៉ាស្ទ័រទៅអូស្ត្រាលី
ដាណែតហ្នឹង? លក្ខខណ្ឌម៉េចខ្លះ?
កណ្ណិកាបំពេញដឺម៉ង់ដែលគេឲ្យបំពេញហ្នឹងហើយ សរសេរតែងសេចក្តីទំព័រ ដាក់លទ្ធផលប្រឡងថូហ្វល ... ឲ្យបានមុនថ្ងៃទីប្រាំពិល ខែប្រាំពិល ...
ដាណែតដឺម៉ង់ហ្នឹងយកពីណា?
កណ្ណិកាគេដាក់លីងឲ្យដោនឡូតតាស នៅនេះ! ហើយដល់ពេលរៀបចំហើយ គេឲ្យផ្ញើឲ្យគេតាមអនឡាញតែកន្លះខែទៀតហ្នឹង ធ្វើទាន់អត់ទេនៀក ...

Tuk Tuk (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីពួកគេតថ្លៃរ៉ឺម៉កកង់បីហើយ ពួកគេក៏បានយល់ព្រមជាមួយនឹងតម្លៃដុល្លារ ដើម្បីជិះត្រលប់ទៅផ្ទះ យើងឃើញរ៉ឺម៉កកង់បីមួយនោះ គឺជារ៉ឺម៉កកង់បីដែលមានពណ៌ទឹកក្រូច អញ្ចឹងស្រដៀងគ្នានឹងរ៉ឺម៉កកង់បីទីមួយដែរ ប៉ុន្តែរ៉ឺម៉កកង់បីទីមួយគឺមានពណ៌ផ្កាឈូក ចំណែករ៉ឺម៉កកង់បីទីពីរគឺមានពណ៌ទឹកក្រូច ហើយម្ចាស់រ៉ឺម៉កកង់បីគឺជាមនុស្សមានសុជីវធម៌ ដោយគាត់បានក្រោកឈរនិយាយជាមួយអតិថិជន ហើយគាត់ពុំបានជក់បារីនោះទេ ព្រោះថាគាត់ដឹងថាការជក់បារីធ្វើឲ្យខូចសុខភាព ហើយធ្វើឲ្យមានក្លិនមិនល្អ ដែលបណ្ដាលឲ្យអតិថិជនរបស់គាត់មិនចូលចិត្ត ដូច្នេះគាត់មិនជក់បារីនោះទេ អញ្ចឹងនៅក្នុងរូបភាពនេះគឺអ្នកទាំងបីក៏បានយល់ព្រមជិះរ៉ឺម៉កកង់បីរបស់បុរសម្នាក់នោះ ដោយនៅជិះ យល់ព្រមជិះនៅក្នុងតម្លៃដុល្លារ ដើម្បីត្រលប់ទៅផ្ទះវិញ

Tuk Tuk (Sakanan) — 12


ចូលមកដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីពួកគេចេញពីរ៉ឺម៉កកង់បីទីមួយ បន្ទាប់មកពួកគេដើរបានបន្តិច ក៏ជួបនឹងរ៉ឺម៉កកង់បីទីពីរមួយទៀត អញ្ចឹងយើងឃើញថា រ៉ឺម៉កកង់បីនោះ ម្ចាស់រ៉ឺម៉កកង់បី គឺពុំបានជក់បារីនោះទេ ដោយម្ចាស់រ៉ឺម៉កកង់បី គឺគាត់ពាក់អាវដៃខ្លីពណ៌ ស្លៀកខោជើងវែងពណ៌ប្រផេះ អញ្ចឹងអ្នកទាំងបីបាននិយាយទៅកាន់រ៉ឺម៉កកង់បីនោះ ដោយសួរតម្លៃពីកន្លែងដែលគាត់ផឹកស៊ី ឬក៏កន្លែងដែលគាត់កំពុងតែឈរ ទៅដល់ផ្ទះរបស់គាត់ តើគេយកចំនួនប៉ុន្មាន? បន្ទាប់មកម្ចាស់រ៉ឺម៉កកង់បី គាត់ក៏បានលូកដៃ ឬក៏យកដៃមួយចំហៀងជ្រែងហោប៉ៅ ដោយការ គាត់យកដៃទៅលូកក្នុងហោប៉ៅ ដោយកាយវិការបែបនេះ យើងហៅថាការជ្រែងហោប៉ៅ ហើយដៃម្ខាងទៀតរបស់គាត់លើកឡើងជាសញ្ញា ដើម្បីឲ្យអតិថិជនរបស់គាត់ចូលទៅក្នុងរ៉ឺម៉ក ដោយគាត់ប្រាប់ថា ពីទីនេះទៅផ្ទះរបស់ពួកគាត់ គឺគាត់យកតម្លៃដុល្លារ អញ្ចឹងអ្នកទាំងបីដូច្នេះហើយក៏សប្បាយចិត្ត ដូច្នេះពួកគេនិយាយថា យល់ព្រមទៅជាមួយនឹងរ៉ឺម៉កកង់បីមួយនោះ

Tuk Tuk (Sakanan) — 08


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាពួកគេទាំងបីនាក់ បានដើរមករករ៉ឺម៉កកង់បីនោះ ដោយពេលនោះ គេបានចូលទៅកៀកនៅនឹងរ៉ឺម៉កកង់បី ដោយយើងឃើញរ៉ឺម៉កកង់បីនោះ គឺមានពណ៌ផ្កាឈូក ហើយកង់រ៉ឺម៉កគឺមានពណ៌ខ្មៅ រ៉ឺម៉កនោះគឺមានកង់ចំនួនបី ដែលកង់នៅខាងក្រោយចំនួនពីរ កង់នៅខាងមុខចំនួនមួយ ហើយកង់នៅខាងមុខ[គឺ]ជាចង្កូត អញ្ចឹងបានន័យថានៅពេលដែលត្រូវការបត់ គឺយើងកាច់ចង្កូត ដែលចង្កូតបញ្ជាកង់នៅខាងមុខចំនួនមួយនោះផងដែរដោយរ៉ឺម៉កនេះ គឺមានចង្កៀងចំនួនពីរ សម្រាប់បំភ្លឺផ្លូវ អញ្ចឹងបានន័យថាចង្កៀងរ៉ឺម៉កនេះ គឺមានចំនួនពីរ ដែល ចំនួនពីរ ហើយមានចង្កៀងបំភ្លឺផ្លូវចំនួនមួយ អញ្ចឹងបានន័យថាភ្លើងស៊ីញ៉ូ ឬក៏ចង្កៀងស៊ីញ៉ូចំនួនពីរ ភ្លើងបំភ្លឺផ្លូវចំនួនមួយ អញ្ចឹងនៅពេលដែលគាត់ត្រូវការបត់ឆ្វេងឬក៏បត់ស្ដាំ គាត់អាចប្រើប្រាស់ភ្លើងស៊ីញ៉ូដូចជាម៉ូតូ ដូចជាឡានដែរ អញ្ចឹងរ៉ឺម៉ករបស់គាត់ គឺមានខាងមុខ គឺមានចង្កៀងស៊ីញ៉ូចំនួនពីរ និងចង្កៀងបំភ្លឺផ្លូវចំនួនមួយ ចំណែកខាងក្រោយក៏មានអំពូល និងមានចង្កៀងដូចគ្នា ពួកគេបានដើរមកដល់រ៉ឺម៉កនោះ ហើយក៏បាននិយាយទៅកាន់បុរស ដែលជាម្ចាស់រ៉ឺម៉ក ដែលកំពុងតែជក់បារី យើងឃើញនៅក្នុងរូបភាពនេះ ពួកគេមិនចូលទៅជិតម្ចាស់រ៉ឺម៉កនោះទេ ព្រោះម្ចាស់រ៉ឺម៉កគាត់ជក់បារី ដូច្នេះផ្សែងបារីគឺមានក្លិនមិនល្អ ហើយអ្នកជក់បារីតែងតែមានក្លិនមិនល្អដែរ បានន័យថាគាត់មានធុំក្លិនស្អុយមាត់ ឬក៏គាត់មានធុំក្លិនស្អុយផ្សែងបារី ហើយផ្សែងបារីធ្វើឲ្យយើងមានគ្រោះថ្នាក់ ព្រោះថានៅពេលដែលយើងជក់បារី ផ្សែងបារីធ្វើឲ្យខូចសួតរបស់យើង ឬក៏ឲ្យយើងមានបញ្ហាផ្លូវដង្ហើមជាដើម អញ្ចឹងហើយជាទូទៅប្រជាជន មនុស្ស ភាគច្រើនមិនចូលចិត្តអ្នកជក់បារីនោះទេ

Tuk Tuk (Sakanan) — 15


បន្ទាប់មកទៀតរូបភាពចុងក្រោយគឺរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីគាត់បានឡើងលើរ៉ឺម៉កទាំងបីនាក់រួចរាល់ហើយ ម្ចាស់រ៉ឺម៉កក៏បានបញ្ជារ៉ឺម៉កឲ្យទៅមុខ អញ្ចឹងម្ចាស់រ៉ឺម៉កគាត់ក៏បានមូលហ្គែរ ឬក៏គាត់មូលហ្គែរដើម្បីបញ្ជាឲ្យរ៉ឺម៉កគាត់ទៅមុខ ដូច្នេះយើងឃើញនៅក្នុងរូបភាពនេះគឺម្ចាស់រ៉ឺម៉កគាត់ជិះលឿន បាទ អញ្ចឹងម្ចាស់រ៉ឺម៉កកង់បីនោះ គាត់ជិះលឿន ដោយយើងឃើញរ៉ឺម៉ករបស់គាត់ហើបកង់មុខ បានន័យថាគាត់បង្ហោះកង់មុខ បានន័យថាលឿន អញ្ចឹងគាត់ជិះលឿន ព្រោះថានៅពេលយប់គឺជាផ្លូវស្ងាត់ អញ្ចឹងពុំសូវមានមនុស្សធ្វើចរាចរណ៍នៅតាមផ្លូវនោះទេ ដូច្នេះហើយគាត់អាចជិះលឿនបាន ក៏ប៉ុន្តែនៅពេលដែលយើងជិះម៉ូតូ ឬក៏ជិះឡាន ឬក៏ជិះរ៉ឺម៉ក យើងមិនត្រូវជិះលឿនពេកនោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន យើងហៅថាគ្រោះថ្នាក់ចរាចរណ៍ គឺប្រសិនបើមាននរណាម្នាក់រត់ឆ្លងកាត់ផ្លូវ ឬក៏មានឡានម៉ូតូផ្សេងទៀតដែលឆ្លងកាត់ផ្លូវ វាអាចធ្វើឲ្យយើងប៉ះគ្នាឬក៏បុកគ្នា ដែលធ្វើឲ្យយើងមានគ្រោះថ្នាក់បាន អញ្ចឹង ទោះបីជាពេលយប់ ឬក៏ទោះបីជាផ្លូវស្ងាត់យ៉ាងណាក៏ដោយ យើងត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពរបស់យើង យើងមិនត្រូវជិះលឿនពេកនោះទេ ព្រោះវាធ្វើឲ្យយើងមានគ្រោះថ្នាក់ យើងឃើញថារ៉ឺម៉កកង់បីដែលមានបុរស[ទាំង] បុរសនិងមិត្តភក្តិរបស់គាត់ទាំងបីនាក់ជិះនោះ បានបន្តដំណើរទៅខាងមុខ គឺសំដៅទៅផ្ទះរបស់ពួកគាត់ ដោយយើងឃើញមានរ៉ឺម៉កទីមួយ ម្ចាស់រ៉ឺម៉កទីមួយ គាត់កំពុងតែអង្គុយជក់បារីនៅលើរ៉ឺម៉កគាត់ដដែល ក៏ប៉ុន្តែពួកគាត់ បុរសម្នាក់នោះ គាត់ធ្វើមុខស្អុយ ដោយអតិថិជនរបស់គាត់មិនជិះរ៉ឺម៉ករបស់គាត់ ប៉ុន្តែបែរជាជិះរ៉ឺម៉ករបស់អ្នកដទៃ ដោយសារតែគាត់យកតម្លៃថ្លៃពេក ហើយរ៉ឺម៉ករបស់អ្នកដទៃគឺយកតម្លៃថោក ដូច្នេះអតិថិជនរបស់គាត់ក៏បានជិះទៅ ទៅ ទៅជិះរ៉ឺម៉កដែលមានតម្លៃថោកវិញ

Tuk Tuk (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមក ពួកគេបានដើរមកដល់កន្លែងរ៉ឺម៉កមួយ ដែលជាទូទៅ ជនបរទេស គេហៅថាទុកទុក ប៉ុន្តែក្នុងភាសាខ្មែរយើងហៅថារ៉ឺម៉ក អញ្ចឹងរ៉ឺម៉កគឺមានច្រើន មានរ៉ឺម៉កកង់បួន និងរ៉ឺម៉កកង់បីផងដែរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគេបានសម្លឹងទៅមើលរ៉ឺម៉កកង់បីចំនួនមួយ ដែលរ៉ឺម៉កនោះគឺមានពណ៌ផ្កាឈូក បាទ រ៉ឺម៉កគឺមានពណ៌ផ្កាឈូក ហើយមានដំបូល អញ្ចឹងរ៉ឺម៉កគឺមានដំបូលផងដែរ គឺស្រដៀងទៅនឹងឡាន ក៏ប៉ុន្តែវាអត់មានកញ្ចក់ និងអត់មានម៉ាស៊ីនត្រជាក់នោះទេ ប្រសិនបើឡាន ឬក៏តាក់ស៊ីគឺមានកញ្ចក់សម្រាប់បិទ និងមានម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់រ៉ឺម៉កគឺអត់មានម៉ាស៊ីនត្រជាក់នោះទេ គឺវាគ្រាន់តែមានដំបូល ដើម្បីបាំងកុំឲ្យយើងក្ដៅនៅពេលដែលជិះហាលថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺជាពេលយប់ យើងឃើញថារាល់ក្លឹបរាត្រី ឬក៏ហាងស្រាបៀរជាច្រើន គឺគេតែងតែបើកនៅពេលយប់ អញ្ចឹងហើយបន្ទាប់ពីគាត់បញ្ចប់ការផឹកស៊ី បានន័យថាជាពេលយប់ អញ្ចឹងគាត់ដើរមកដល់ឃើញរ៉ឺម៉កមួយ គាត់ ពួកគាត់មានបំណងចង់ជិះរ៉ឺម៉កនោះទៅផ្ទះ ដោយយើងឃើញម្ចាស់រ៉ឺម៉កកំពុងតែអង្គុយជក់បារីនៅក្នុងរ៉ឺម៉ក អញ្ចឹងបានន័យថាម្ចាស់រ៉ឺម៉ក គាត់កំពុងតែអង្គុយនៅខាងក្រោយ ហើយគាត់អង្គុយដោយយកជើងមួយជាន់លើកង់ ជើងមួយទៀតសំយុងចុះក្រោម ដោយគាត់យកដៃទាំងពីរដាក់លើជង្គង់ ហើយអង្គុយជក់បារី ដែលយើងឃើញថាជក់បារី គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងមានក្លិនមិនល្អនោះទេ ព្រោះថាផ្សែងបារីគឺមានធុំក្លិនស្អុយ ដូច្នេះហើយវាមិនល្អនោះទេសម្រាប់ការជក់បារី ហើយនៅក្នុងរូបភាពទីនេះនេះ គឺនៅខាងក្រោយរ៉ឺម៉កនោះ យើងឃើញមានកន្លែងលក់អាហារមួយកន្លែង ដូចជាមីឆា បានន័យថា ទោះបីជាពេលយប់ក៏ដោយ នៅពេលដែលយើងនៅតាមផ្លូវ គឺមានកន្លែងលក់មីឆាជាច្រើន នៅក្នុងប្រទេសកម្ពុជា ទោះបីជាយប់ ស្មើណាក៏ដោយ ទោះបីជាយប់ជ្រៅ ពាក់កណ្ដាលអធ្រាត្រ ក៏យើងអាចរកអាហារញ៉ាំបានដែរនៅតាមផ្លូវ ព្រោះថានៅប្រទេសកម្ពុជា អាហារនៅតាមផ្លូវ គឺគេលក់ ២៤ ម៉ោង បានន័យថាគេបើកជាប់ជានិច្ចរហូតតែម្ដង អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទោះបីជាពួកគេចេញពីក្លឹបនៅក្នុងពេលយប់ជ្រៅក៏ដោយ ក៏យើងឃើញថាមានរទេះអាហារ ឬក៏រទេះមីឆា ឬក៏រទេះបបរ កំពុងតែលក់នៅតាមផ្លូវផងដែរ ដោយគាត់មិនទាន់បិទតូបនោះទេ