KhmerPronunciationEnglish/Notes#occ
បង់បិទដំបៅ bɑŋ bət dɑmbav plaster, band-aid 60/10

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 12


ចូលដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីបុរសនោះ គាត់បានបកប្លាស្ទិកចេញពីកន្លែងស្អិតនៃបង់បិទដំបៅហើយ គាត់បានយកបង់បិទដំបៅនោះ មករុំលើដៃ ម្រាមដៃនាងរបស់គាត់ អញ្ចឹងយើងឃើញថា នៅក្នុងរូបភាពនេះគឺមានដៃចំនួនពីរ ដៃឆ្វេងមួយនិងដៃស្ដាំមួយ ហើយដៃដែលមានរបួសគឺដៃស្ដាំ ម្រាមនាងដៃ អញ្ចឹងម្រាមនាងដៃរបស់គាត់គឺមានមុខរបួសដោយសារមុតកាំបិត ដូច្នេះគាត់យកបង់បិទដំបៅ ដែលគាត់ទើបតែបករួចនោះ មក គាត់យកបង់បិទដំបៅដែលទើបតែបករួចនោះ មកបិទពីលើដៃនាងរបស់គាត់ គឺបិទពីលើមុខរបួសតែម្ដង បាទ ធ្វើបែបនេះ ដើម្បីការពារកុំឲ្យមុខរបួសរបស់គាត់មានមេរោគចូល បាទ ធ្វើកុំឲ្យមានមេរោគចូលក្នុងមុខរបួសរបស់គាត់

Cutting One’s Finger (Sakanan) — 10


នៅក្នុងរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ចាក់បង់បិទដំបៅចេញពីក្នុងប្រអប់មក គឺបង់បិទដំបៅនោះនៅសល់តែមួយតែប៉ុណ្ណោះ ដោយគាត់បានលើកប្រអប់ឡើង ដើម្បីបើកភ្នែកមើលទៅក្នុងប្រអប់នោះ យើងឃើញក្នុងរូបភាពនេះ ដៃឆ្វេងរបស់គាត់កាន់ប្រអប់បង់បិទដំបៅឡើងកម្ពស់នឹងភ្នែក ហើយគាត់បិទភ្នែកម្ខាង បើកភ្នែកម្ខាង អញ្ចឹងបានគាត់បិទភ្នែកម្ខាង បើកភ្នែកម្ខាង ហើយភ្នែកដែលបើកនោះ គឺសម្លឹងចូលទៅមើលក្នុងប្រអប់ គឺធ្វើបែបនេះដើម្បីគាត់ពិនិត្យមើលថា តើបង់បិទដំបៅអស់ហើយឬនៅ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា បង់បិទដំបៅនៅសល់តែមួយ ដោយគាត់ នៅសល់តែមួយ ដោយគាត់កាន់នៅនឹងដៃស្ដាំ ហើយនៅក្នុងប្រអប់គឺពុំមានបង់បិទដំបៅសល់ទៀតនោះទេ

Cutting One’s Finger (Sakanan) — 13


ចូលមកដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បុរសនោះ គាត់បានប្រែប្រួលទឹកមុខរបស់គាត់ទៅជាសប្បាយចិត្តវិញ បាទ យើងឃើញថា គាត់ហាមាត់ញញឹម គាត់ញញឹម មើលទៅលើដៃស្ដាំរបស់គាត់ អញ្ចឹងដៃស្ដាំរបស់គាត់គឺមានរបួស ក៏ប៉ុន្តែរបួសរបស់គាត់បានរុំនឹងបង់បិទដំបៅរួចហើយ ដូច្នេះបានន័យថាគាត់បានការពារដៃរបស់គាត់ កុំឲ្យមានមេរោគចូលរួចហើយ ហើយឈាមរបស់គាត់ក៏ឈប់ហូរទៀតដែរ អញ្ចឹងគាត់នឹងលែងមានគ្រោះថ្នាក់ទៀតហើយ ដូច្នេះគាត់បានមើលដៃរបស់គាត់ ហើយគាត់សប្បាយចិត្តយ៉ាងខ្លាំង ដោយគាត់គិតថា គាត់មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេបន្ទាប់ពីការមុតកាំបិតនេះ ព្រោះគាត់បានធ្វើចេះវិធីសង្គ្រោះបឋម បាទ គាត់ចេះវិធីសង្គ្រោះបឋម ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ

Cutting One’s Finger (Sakanan) — 14


បន្ទាប់ពីបានរុំដៃហើយ នៅក្នុងរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ បន្ទាប់ពីគាត់រុំដៃគាត់នឹងបង់បិទដំបៅរួចហើយ បុរសនោះ គាត់ក៏បានចូលមកក្នុងផ្ទះបាយវិញ បាទ គាត់ចូលមកក្នុងផ្ទះបាយវិញ គាត់ចូលមកដើម្បីបន្តការចិតបន្លែធ្វើម្ហូបរបស់គាត់បន្តទៀត បាទ អញ្ចឹងបុរសនោះ គាត់កាន់ការ៉ុតដដែល បាទ គាត់កាន់ការ៉ុត ហើយចិតចំណិតការ៉ុតនោះជាចំណិតតូចជាច្រើនដាក់នៅលើតុ បាទ ម្ដងនេះគឺគាត់មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន បាទ ព្រោះថាយើងឃើញថា ដៃរបស់គាត់កាន់កាំបិតដោយប្រុងប្រយ័ត្ន ហើយដៃម្ខាងទៀតរបស់គាត់ដែលកាន់ការ៉ុត ក៏មានការប្រុងប្រយ័ត្នដែរ ព្រោះថាគាត់មិនធ្វើឲ្យមានការមុតដៃជាលើកទីពីរទៀតនោះទេ ព្រោះការមុតដៃគឺវាធ្វើឲ្យឈឺ ហើយមានគ្រោះថ្នាក់ អញ្ចឹងគាត់ធ្វើការប្រុងប្រយ័ត្នខ្ពស់ជាងមុន

Cutting One’s Finger (Sakanan) — 15


នៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីបុរសនោះបានធ្វើម្ហូបរួចរាល់ហើយ បាទ បុរសម្នាក់នោះ គាត់ធ្វើម្ហូបរួចរាល់ហើយ គាត់ក៏បាននឹកឃើញទៅដល់បង់បិទដំបៅដែលអស់ បាទ អញ្ចឹងហើយគាត់ក៏បានយកប្រអប់បង់បិទដំបៅមកចាក់មើលម្ដងទៀតថាតើវាអស់ហើយឬនៅ បាទ នៅក្នុងរូបភាពនេះ គាត់យកដៃឆ្វេងរបស់គាត់កាន់បង់បិទដំបៅ កាន់ប្រអប់បង់បិទដំបៅ លើកឡើងលើ ហើយចាក់ចុះក្រោម អញ្ចឹងមាត់បង់បិទដំបៅគឺចាក់ចុះក្រោម ដើម្បីឲ្យបង់បិទដំបៅធ្លាក់ ក៏ប៉ុន្តែពុំមានបង់បិទដំបៅធ្លាក់នោះទេ ដូច្នេះហើយគាត់ក៏បានគិតទៅដល់បង់បិទដំបៅថាតើវាអស់ហើយឬនៅ អញ្ចឹងគាត់បានសួរខ្លួនឯងថា បង់បិទដំបៅនេះអស់ហើយឬនៅ យើងឃើញបង់បិទដំបៅដែលគាត់កំពុងតែគិត ហើយមានសញ្ញាសួរនៅក្បែរនោះ អញ្ចឹងបានន័យថា នៅពេលដែលគាត់ចាក់បង់បិទដំបៅចេញពីប្រអប់[...] មិនមានចេញនោះទេ បានន័យថាបង់បិទដំបៅរបស់គាត់អស់ហើយ

Cutting One’s Finger (Sakanan) — 11


ចូលដល់រូបភាពទី ១០ រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បុរសម្នាក់នោះ បន្ទាប់ពីយកបង់បិទដំបៅបានហើយ គាត់ក៏ចាប់ផ្ដើមបក អញ្ចឹងបង់បិទដំបៅគឺមានសភាពស្អិត បាទ បង់បិទដំបៅគឺមានសភាពស្អិត ដើម្បីឲ្យរុំជាប់ជាមួយនឹងដៃ ដូច្នេះដើម្បីការពារសភាពស្អិតនោះ កុំឲ្យស្អិតទៅនឹងវត្ថុផ្សេងបង់បិទដំបៅគឺគេគ្របទៅដោយប្លាស្ទិកមួយ អញ្ចឹងគេគ្របទៅដោយប្លាស្ទិក អញ្ចឹងមុននឹងយើងអាចប្រើប្រាស់បង់បិទដំបៅនោះបាន ឬក៏យកមកបិទលើមុខរបួសបាន យើងត្រូវបកប្លាស្ទិកនោះចេញ នៅក្នុងរូបភាពទី ១១ នេះ យើងឃើញថា បង់បិទដំបៅគឺមានពណ៌ប្រផេះ បាទ បង់បិទដំបៅគឺមានពណ៌ប្រផេះ ហើយប្លាស្ទិកដែលគ្របពីលើបង់បិទដំបៅនៅកន្លែងស្អិតនោះគឺមានពណ៌ អញ្ចឹងគេយកប្លាស្ទិកពណ៌ គ្របបិទពីលើកន្លែងដែលស្អិតនៃបង់បិទដំបៅ បាទ ដើម្បីកុំឲ្យបង់បិទដំបៅស្អិតទៅកន្លែងផ្សេងទៀត អញ្ចឹងដើម្បីប្រើប្រាស់បាន បុរសនោះ គាត់បានយកដៃរបស់គាត់បកនូវប្លាស្ទិកពណ៌នោះចេញ បាទ នៅក្នុងរូបភាពនេះ គឺគាត់កំពុងតែបកប្លាស្ទិកពណ៌ចេញពីកន្លែងស្អិតនៃបង់បិទដំបៅ

Cutting One’s Finger (Sakanan) — 16


នៅក្នុងរូបភាពទី ១៦ រូបភាពទី ១៦ បន្ទាប់ពីបង់បិទដំបៅរបស់គាត់អស់ បុរសនោះក៏គាត់បានដើរទៅហ្វាម៉ាស៊ី បាទ ឬក៏ឱសថស្ថាន អញ្ចឹងនៅក្នុងប្រទេសកម្ពុជា កន្លែងដែលមានលក់បង់បិទដំបៅគឺមានដូចជាឱសថស្ថាន ឬក៏មន្ទីរពេទ្យ ឬក៏តូបលក់ចាប់ហួយផ្សេងអញ្ចឹងនៅក្នុងតូបលក់ចាប់ហួយក៏មានលក់បង់បិទដំបៅដែរ ហើយនៅក្នុងរូបភាពនេះ គឺឃើញថាគាត់បានដើរទៅដល់កន្លែងលក់ថ្នាំមួយ បាទ កន្លែងលក់ថ្នាំ យើងហៅថាឱសថស្ថាន យើងអាចហៅបានពីរ ហ្វាម៉ាស៊ី ឬក៏ឱសថស្ថាន បាទ កន្លែងទាំងពីរនេះ គឺជាកន្លែងដែលលក់ថ្នាំពេទ្យ និងលក់សម្ភារៈវេជ្ជសាស្ត្រ ឬក៏សម្ភារៈពេទ្យ អញ្ចឹងគាត់ដើរទៅទីនោះ យើងឃើញនៅក្នុងរូបភាពនេះ គឺនៅ នៅមាត់ទ្វាររបស់ឱសថស្ថាននោះ គឺមានផ្លាកសញ្ញាបូកមួយ បាទ ផ្លាកសញ្ញាបូក អញ្ចឹងសញ្ញាពេទ្យ ឬក៏សញ្ញាសង្គ្រោះ គឺមានសញ្ញាបូកពណ៌ក្រហម ផ្ទៃពណ៌ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាទ្វារ នៅ នៅខាងលើទ្វារចូល គឺយើងឃើញមានសញ្ញាបូកពណ៌ក្រហមនៅលើផ្ទៃពណ៌ ដូច្នេះបានន័យថាសញ្ញានេះ គឺជាសញ្ញាពេទ្យ បាទ បុរសនោះ គាត់បានដើរទៅដល់ឱសថស្ថាន ឬក៏ទៅដល់ពេទ្យនោះ

Cutting One’s Finger (Sakanan) — 05


មកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីបុរសនោះបានមុតដៃ ហើយគាត់បានសម្លឹងមើលមុខរបួសគាត់អស់ពេលយ៉ាងយូររួច ហើយនោះ រំពេចនោះ គាត់ក៏បានរត់ចេញពីផ្ទះបាយ អញ្ចឹងអម្បាញ់មិញគាត់ធ្វើម្ហូបនៅក្នុងផ្ទះបាយ បន្ទាប់ពីគាត់មុតដៃ គាត់បានចេញពីក្នុងផ្ទះបាយ ហើយគាត់ចូលមកបន្ទប់ទឹក អញ្ចឹងគាត់រត់ចូលបន្ទប់ទឹកតាមទ្វារបន្ទប់ទឹក បាទ បន្ទប់ទឹករបស់គាត់គឺមានទ្វារមួយ ហើយនៅក្នុងបន្ទប់ទឹកនោះគឺមានបង្អួចមួយ បាទ បង្អួចកញ្ចក់ អញ្ចឹងយើងឃើញថាកញ្ចក់កំពុងតែបើក ដើម្បីឲ្យមានខ្យល់ចេញចូលនិងពន្លឺចេញចូល ហើយនៅក្បែរកញ្ចក់នោះយើងឃើញថាមានទូមួយ ដែលកូនទូមួយនោះ គឺជាទូសម្រាប់ដាក់សម្ភារៈ ដូចជាថ្នាំដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំ និងបង់បិទដំបៅផ្សេងសម្រាប់ធ្វើការសង្គ្រោះបឋម អញ្ចឹងនៅពេលដែលយើងមានរបួសបន្តិចបន្តួច យើងត្រូវធ្វើការសង្គ្រោះបឋមមុននឹងទៅមន្ទីរពេទ្យ ឬក៏មុននឹងទៅកន្លែងព្យាបាល ព្រោះការសង្គ្រោះបឋមអាចធ្វើឲ្យយើងផុតគ្រោះថ្នាក់បាន ដូច្នេះបុរសម្នាក់នោះ គាត់បានរត់ចូលមកក្នុងបន្ទប់ទឹក ហើយនៅក្នុងបន្ទប់ទឹក នៅក្រោមប្រអប់សង្គ្រោះបឋមនោះ គឺមានឡាបូសម្រាប់លាងដៃមួយ ហើយនៅលើឡាបូនោះគឺមានក្បាលរ៉ូប៊ីនេសម្រាប់បង្ហូរទឹកផងដែរ អញ្ចឹងយើងឃើញថា គាត់រត់បណ្ដើរ ដៃឆ្វេងរបស់គាត់ចាប់កាន់ដៃស្ដាំបណ្ដើរ អញ្ចឹងគាត់ចាប់កាន់ដៃស្ដាំដែលមុតបណ្ដើរ ហើយរត់ចូលក្នុងបន្ទប់ទឹក យើងឃើញថាឈាមកំពុងតែស្រក់ចេញពីម្រាមដៃរបស់គាត់ ឈាមកំពុងតែស្រក់ចេញពីម្រាមដៃរបស់គាត់ផងដែរ

Cutting One’s Finger (Sakanan) — 09


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បុរសម្នាក់នោះ បន្ទាប់ពីគាត់ឃាត់ឈាមហើយ បាទ គាត់ឃាត់ឈាមរួចហើយ គាត់ក៏បានបើកទូ ដែលនៅលើឡាបូលាងដៃនោះ បាទ កូនទូនោះគឺមានដូចជាច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូលាងដៃ សាប៊ូកក់សក់ សាប៊ូដុសខ្លួនជាដើម ហើយនៅក្នុងនោះយើងឃើញថា គាត់បានទាញយកនូវប្រអប់មួយ បាទ ទាញប្រអប់មួយចេញពីទូនោះ ដោយប្រអប់នោះ គឺជាប្រអប់នៃបង់បិទដំបៅ បាទ គាត់យកប្រអប់នៃបង់បិទដំបៅចេញមក អញ្ចឹងគាត់បានយកបង់បិទដំបៅនោះមកចាក់លើបាតដៃ យើងឃើញថាបង់បិទដំបៅចេញពីប្រអប់នោះមានចំនួនមួយ អញ្ចឹងបានន័យថា[ប្រអប់] បង់បិទដំបៅរបស់គាត់នៅសល់តែមួយនោះទេ បាទ បង់បិទដំបៅគឺយើងយកមក ដើម្បីរុំលើមុខរបួស ដើម្បីកុំឲ្យមានមេរោគចូល ព្រោះថា ទោះបីជាយើងជូតមុខរបួសស្អាតហើយក៏ដោយ ក៏ប៉ុន្តែប្រសិនបើយើងមិនរុំវាឲ្យបានជិតល្អនោះទេ មេរោគនឹងជ្រាបចូលជាក់ជាមិនខាន ព្រោះថាមេរោគនៅក្នុងបរិយាកាស ដូច្នេះប្រសិនបើយើងមិនបានរុំរបួស មេរោគនឹងចូលក្នុងខ្លួនយើងតាមរយៈរបួសនោះមិនខាន អញ្ចឹងក្នុងការរុំរបួស យើងត្រូវតែប្រើប្រាស់នៅរបស់ស្អាត ដូចជាបង់បិទដំបៅ ឬក៏ក្រណាត់ស្អាត ព្រោះថារបស់ទាំងពីរនេះ គឺអាចការពារមេរោគបាន ប៉ុន្តែប្រសិនបើយើងយករបស់មិនស្អាត មកធ្វើការរុំរបួស នោះមេរោគនឹងចូលមកខ្លួនយើងតាមរយៈមុខរបួសនោះ នៅក្នុងរូបភាពនេះ បុរសនោះ គាត់បានយកបង់បិទដំបៅ ដើម្បីយកមករុំរបួសគាត់ អញ្ចឹងយើងឃើញគាត់ចាក់បង់បិទដំបៅចេញពីក្នុងប្រអប់

Cutting One’s Finger (Sakanan) — 17


នៅក្នុងរូបភាពទី ១៧ បាទ ចូលដល់នៅក្នុងរូបភាពទី ១៧ វិញ បុរសម្នាក់នោះបានជួបជាមួយនឹងអ្នកលក់ បាទ ជួបជាមួយនឹងអ្នកលក់ ឬក៏គ្រូពេទ្យ ឬក៏ម្ចាស់ឱសថស្ថាន អញ្ចឹងគាត់ជួបហើយ គាត់បាននិយាយទៅកាន់ម្ចាស់ឱសថស្ថាននោះថា គាត់ត្រូវការបង់បិទដំបៅមួយប្រអប់ បាទ អញ្ចឹងយើងឃើញនៅ នៅពីលើបុរសនោះ គឺមានបង់បិទដំបៅជាច្រើន អញ្ចឹងបានន័យថាគាត់កំពុងតែនិយាយទៅកាន់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យថាគាត់ចង់ទិញបង់បិទដំបៅ បាទ ចំណែកម្ចាស់ឱសថស្ថានវិញ យើងឃើញថា គាត់ពាក់អាវដៃខ្លី ហើយមានចងអៀមពណ៌ទឹកសមុទ្រ អញ្ចឹងគាត់ពាក់អាវដៃខ្លី ចងអៀមពណ៌ទឹកសមុទ្រ ចំណែកសក់របស់គាត់គឺទំពែក អញ្ចឹងគាត់ទំពែកក្បាល គាត់មានសក់តែខាងក្រោយតែប៉ុណ្ណោះ យើងឃើញនៅក្នុងដៃរបស់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យនោះ គឺមានកាន់បង់បិទដំបៅមួយប្រអប់ អញ្ចឹងបុរសនោះ គាត់ទិញបង់បិទដំបៅ ដូច្នេះហើយ ទើបម្ចាស់ឱសថស្ថាន គាត់យកបង់បិទដំបៅឲ្យទៅបុរសនោះ អញ្ចឹងពួកគេទាំងពីរនាក់គឺ គឺកំពុងតែធ្វើការទិញ ទិញលក់គ្នានូវបង់បិទដំបៅ ដូច្នេះម្ចាស់ឱសថស្ថានត្រូវប្រគល់បង់បិទដំបៅទៅឲ្យបុរសនោះ ចំណែកបុរសនោះ គាត់ត្រូវប្រគល់លុយថ្លៃបង់បិទដំបៅទៅឲ្យម្ចាស់ឱសថស្ថានវិញ អញ្ចឹងរាល់ការទិញលក់ យើងត្រូវប្រគល់ទំនិញនិងប្រគល់លុយទៅឲ្យគ្នាទៅវិញទៅមក ដូចជាការទិញនៅក្នុងឱសថស្ថាននេះអញ្ចឹង ហើយឱសថស្ថានគឺយើងមិនមែនលក់តែបង់បិទដំបៅតែមួយមុខនោះទេ ក៏ប៉ុន្តែយើងលក់ជាច្រើន ដូចជាថ្នាំ ដូចជាបង់បិទដំបៅ ដូចជាសេរ៉ូម ដូចជាម្ជុលចាក់ថ្នាំជាដើមអញ្ចឹងសម្ភារៈរបស់ពេទ្យ ឬក៏សម្ភារៈវេជ្ជសាស្ត្រមានលក់នៅក្នុងឱសថស្ថាន បាទ អញ្ចឹងពេលយើង ពេល នៅពេលដែលយើងចង់ទិញថ្នាំ ឬក៏ចង់ទិញបង់បិទដំបៅផ្សេងយើងត្រូវទៅរកឱសថស្ថាន ដើម្បីឲ្យគេផ្សំថ្នាំឲ្យ បាទ ចំពោះការផ្សំថ្នាំ ទៀតសោតគឺយើងមិនត្រូវផ្សំផ្ដេសផ្ដាសនោះទេ គឺយើងត្រូវផ្សំតាមវេជ្ជបញ្ជារបស់ពេទ្យ អញ្ចឹងការណែនាំរបស់ពេទ្យគេហៅថាវេជ្ជបញ្ជា ដូច្នេះនៅពេលដែលយើងឈឺ យើងត្រូវទៅពេទ្យ បន្ទាប់មកយកវេជ្ជបញ្ជា ដើម្បីមកផ្សំថ្នាំនៅតាមឱសថស្ថានដែលស្របច្បាប់នានា ដើម្បីព្យាបាលជំងឺយើងឲ្យបានជាសះស្បើយ