Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
បងស្រី | bɑɑŋ srǝy | elder sister | 9/6 |
Link to overview page
Link to dictionary
Getting someone’s attention — Dialogue 3
បុគ្គលិក៖ អត់ទោស បងស្រី! មានអីឲ្យជួយអេបង?
ភ្ញៀវ៖ មានលក់រ៉ូបសម្រាប់ញ៉ាំការអេ?
បុគ្គលិក៖ មានតាសបង។ អញ្ជើញមកខាងនេះ។
Getting someone’s attention — Additional dialogue
សោភា៖ សុំចេញមួយ! / សុំទៅមួយ! / សុំចុះមួយ!
បញ្ញា៖ បងស្រី! ភ្លេចទូរស័ព្ទនៅកៅអីហើយបង។
សោភា៖ អូ! អរគុណច្រើន។
Saying “A moment, please!” — Additional dialogue
បងស្រី៖ អីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រី៖ បងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស។
បងស្រី៖ កុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់។ ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រី៖ ថ្ងៃស្អែក។
បងស្រី៖ ចាំម៉ាភ្លែតសិនណា។ បងធ្វើការហើយ ចាំបងមើល។
Asking and saying whether something is correct — Dialogue 1
ប្អូនស្រី៖ បង! បងជួយមើលលំហាត់នេះខ្ញុំធ្វើត្រូវអត់?
បងស្រី៖ ម៉េចក៏ពីរបូកពីរស្មើប្រាំវិញ? ខុសហើយ។ ឥឡូវអូនឯងសាកលើកម្រាមដៃពីរឡើងមើល ហើយថែមម្រាមពីរទៀត។ រាប់មើល ទៅជាម៉ាន?
ប្អូនស្រី៖ មួយ ពីរ បី បួន។
បងស្រី៖ ហ្នឹងហើយ។ ហើយអូនឯងគិតម៉េចឃើញប្រាំ?
ប្អូនស្រី៖ ខ្ញុំច្រឡំ។
Identifying items or people 2 — Dialogue 1
កណ្ណិកា៖ ភា រូបថតគ្រួសារភាឯងមែន?
សោភា៖ ហ្នឹងហើយ។ ថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ។
កណ្ណិកា៖ មួយណាភាឯង? មុខស្រដៀងៗគ្នា។ កម្ពស់ប៉ិនៗគ្នាទៀត។
សោភា៖ ចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់។ ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ។
កណ្ណិកា៖ មុខកាត់តាមម៉ាក់ទាំងអស់ម៉ង។
Asking for repetition — Cultural note