Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ហ្នុង | noŋ | 1. this, that 2. there |
11/10 |
Link to overview page
Link to dictionary
Saying “Have a good trip!” — Additional dialogue
ម្ដាយ៖ ទៅចុះកូន។ ម៉ាក់ជូនពរកូនឲ្យសុខសប្បាយតាមផ្លូវ សំណាងល្អ ជោគជ័យ ណាកូន។ បើមានការអី ទាក់ទងមកផ្ទះ ឬក៏ទាក់ទងទៅមិត្តភក្តិនៅហ្នុងឲ្យគេជួយណាកូន។
កូនស្រី៖ ដឹងហើយ ម៉ាក់។ ម៉ាក់ឯងសុខសប្បាយដែរណា។
Identifying items or people 2 — Dialogue 2
សោភា៖ កា កាឯងថាអ្នកណាច្រៀងពីរោះជាងគេ?
កណ្ណិកា៖ ខ្ញុំថាម្នាក់ឈ្មោះ ពិសី។
សោភា៖ មួយណា?
កណ្ណិកា៖ ម្នាក់ពាក់រ៉ូបពណ៌ស អង្គុយនៅជិតពិធីករនៅជ្រុងនោះ។ ចុះភាឯង ចូលចិត្តមួយណា?
សោភា៖ ខ្ញុំថា ម្នាក់ប្រុសឈ្មោះវិចិត្រ រៀងគ្រាន់បើជាងគេ។ ម្នាក់អង្គុយនៅខាងស្ដាំដៃពិសីហ្នុង។
Expressing cold — Dialogue 2
ស្រីពេជ្រ៖ អ៊ូយ រងាអា៎!
មរកត៖ ធ្លាក់ខ្យល់ហើយ។ ងូតទឹកម្ដងៗ រងាសឹងអីហើយ។
ស្រីពេជ្រ៖ ទាល់តែពាក់អាវរងាហើយនៀកខ្ញុំ។
មរកត៖ ស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្រ៖ បើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយ។ ក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង។
មរកត៖ ខ្ញុំវិញអត់អី។ បើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎។
Identifying items or people 2 — Dialogue 1
កណ្ណិកា៖ ភា រូបថតគ្រួសារភាឯងមែន?
សោភា៖ ហ្នឹងហើយ។ ថតកាលខ្ញុំនៅតូច ហើយពេលហ្នុងម៉ាក់ទើបតែកើតប្អូនស្រីខ្ញុំ។
កណ្ណិកា៖ មួយណាភាឯង? មុខស្រដៀងៗគ្នា។ កម្ពស់ប៉ិនៗគ្នាទៀត។
សោភា៖ ចុះបើបងប្អូន មិនឲ្យស្រដៀងគ្នា? ខ្ញុំមួយនៀក ឈរនៅជិតម៉ាក់។ ហើយអ្នកឈរនៅជិតប៉ានេះ បងស្រីខ្ញុំ។
កណ្ណិកា៖ មុខកាត់តាមម៉ាក់ទាំងអស់ម៉ង។
Identifying items or people 1 — Dialogue 2
និមល៖ អាឡូ នីតា ខ្ញុំមកដល់មុខសាលាសន្ធរម៉ុកហើយ ផ្ទះនីតាឯងនៅណា?
នីតា៖ អូ និមលឯងជិះមកក្រោយសាលាម៉ោ ហើយរកមើលហាងបាយឈ្មោះពេញចិត្ត ផ្ទះខ្ញុំនៅជិតហាងហ្នុង។
និមល៖ នៅខាងណាហាង? ផ្ទះពណ៌អីគេ?
នីតា៖ នៅទល់មុខហាងហ្នឹងម៉ង។ ផ្ទះពណ៌ស មានឡានពណ៌ខ្មៅចតនៅពីមុខ។
និមល៖ អូខេ ហ្នឹងហើយ ខ្ញុំជិះទៅរកសិន។ បើរកអត់ឃើញ ចាំតេទៅម្ដងទៀត។
Identifying items or people 2 — Additional dialogue
កណ្ណិកា៖ អត់បានជួបផង តែបានប្រគល់ឯកសារទុកនៅអ្នកនៅហ្នុងហើយ គាត់ថាចាំគាត់ប្រគល់ឲ្យបងសុគន្ធ។
សោភា៖ ជួបអ្នកណាគេ?
កណ្ណិកា៖ ខ្ញុំអត់បានសួរឈ្មោះផង។ គាត់ពាក់វ៉ែនតា រាងខ្ពស់។
សោភា៖ ពាក់វ៉ែនតា ... អូ មានតែបងវាសនាហើយមើលទៅ។ គាត់ប្រុសត្រូវអេ៎?
កណ្ណិកា៖ ហ្នឹងហើយ។ និយាយស្ដីឡើងសុភាព។
សោភា៖ ហ្នឹងហើយបងវាសនា។ សុភាពបុរសស្មោះ។
Asking for directions 1 — Dialogue 1
សោភា៖ វណ្ណា! វណ្ណាដឹងថាក្រសួងអប់រំនៅម្ដុំណាអេ៎?
វណ្ណា៖ ដឹងតាស។ នៅតាមផ្លូវនរោត្តមយើងនេះ។
សោភា៖ ផ្លូវនរោត្តម ... ផ្លូវឈ្មោះស្រដៀងគ្នា មិនដឹងផ្លូវណាទេនៀក ...
វណ្ណា៖ ចុះសោភាឯងស្គាល់សាលាចតុមុខអត់? នៅតាមផ្លូវជាមួយគ្នាហ្នុង។
សោភា៖ ឥឡូវ ឧទាហរណ៍ថាសាលាចតុមុខនៅនេះ ក្រសួងហ្នឹងនៅខាងណាវិញ? ខាងឆ្វេង ឬក៏ខាងស្ដាំ?
វណ្ណា៖ នៅទិសសំដៅទៅវិមានឯករាជ្យ។
សោភា៖ អូ! យល់ហើយ។
Making appointments for meetings — Dialogue 1
កញ្ញា៖ អាឡូ?
នារី៖ អាឡូ កញ្ញា។ ខ្ញុំនារីអា៎។ សុខសប្បាយអត់?
កញ្ញា៖ ខ្ញុំសុខសប្បាយតាស។ ចុះនារី?
នារី៖ ខ្ញុំសុខសប្បាយដែរតាស។ ង៉ៃអាទិត្យហ្នឹង កញ្ញាទំនេរអត់? ទៅញ៉ាំអីជាមួយគ្នាម្ដងអី?
កញ្ញា៖ មានអី។ ម៉ោងម៉ាន? នៅហាងលើកមុនមែន?
នារី៖ ម៉ោងប្រហែលម៉ាណ្ដប់អី ម៉េចដែរ? ទៅហាងទើបបើកថ្មីនៅម្ដុំស្តាតអូឡាំពិកវិញអី ស្គាល់អត់?
កញ្ញា៖ ម៉ោងម៉ាណ្ដប់បានតាស។ ខ្ញុំអត់ស្គាល់ហាងហ្នុងផង ចាំទៅដល់ស្តាតអូឡាំពិក ចាំខ្ញុំតេប្រាប់នារី។
Remembering — Dialogue 2
សម្បត្តិ៖ ឃើញលីដាឯងកាន់យកទៅនោះហើយតាសមិញ។
លីដា៖ ដំបូងខ្ញុំកាន់ទៅ តែខ្លាចប្រឡាក់ ខ្ញុំក៏យកម៉ោវិញ ហើយគិតថាទុកហ្នឹងម៉ាភ្លែតហ្នឹងអា៎។
សម្បត្តិ៖ អឹម ... អត់ដឹងទេអីចឹង។ ខ្ញុំទើបតែម៉ោដែរ។ ... នោះមែន លីដា?
លីដា៖ ហ្នឹងហើយ! ហាក ម៉េចទៅនៅហ្នុងវិញ? អូ៎ ... ចាំហើយ! ខ្ញុំទៅកូពីក្រដាស ហើយទុកហ្នុងមួយភ្លែតមិញ។
សម្បត្តិ៖ យ៉ាប់ម៉ង។
Asking for directions 2 — Dialogue 1
សុខា៖ អូន សុំសួរតិចបានអេ៎? មានដឹងថានៅក្នុងអគារហ្នឹងជាន់ទីម៉ានមានទូអេធីអឹម?
អ្នកដំណើរ៖ ខ្ញុំអត់ដឹងផងបង។ បងអាចទៅសួរនៅកន្លែងផ្ដល់ព័ត៌មាននៅជាន់ទី ១ បានបង។
សុខា៖ អូ តែបងដើរនៅជាន់ទី ១ មិញ ដូចអត់ឃើញ ...
អ្នកដំណើរ៖ មានច្រកចូលច្រើន ខ្ញុំភ្លេចថានៅច្រកចូលមួយណាហើយនៀក ប៉ុន្តែចាំថានៅក្បែរហ្នុងមានហាងនាឡិកាមួយ ហើយគេដាក់ផ្លាកសញ្ញាសួរធំពណ៌បៃតងអា៎បង។
សុខា៖ អូ អត់អីទេ ចាំបងចុះទៅរកខ្លួនឯង។ អរគុណច្រើនហើយណា អូន។ រកជណ្ដើរយន្តចុះសិន វង្វេងអស់ហើយ ...
អ្នកដំណើរ៖ ជណ្ដើរយន្តដូចឃើញនៅនោះមួយបង។ ខ្ញុំអត់ច្បាស់ដែរ បងសាកដើរទៅមើលៗ។ បើមិននេះ ខាងនេះក៏បានដែរបង តែរៀងឆ្ងាយតិច។