KhmerPronunciationEnglish/Notes#occ
ចុះ coh phrase-final particle: mild imperative indicating permission {ញ៉ាំចុះ = Go ahead and eat!} 18/17

Link to overview page
Link to dictionary

Requesting and granting permission 2 — Dialogue 2


នៅហាងលក់គ្រឿងអគ្គិសនី
ស្រីរ័ត្នបង ខ្ញុំអាចសាកប្រើទូរទស្សន៍នេះតិចបានអេ៎? ជួយប្រាប់ពីរបៀបប្រើផង
អ្នកលក់បាទ សាកប្រើចុះអូនចាំខ្ញុំពន្យល់ពីរបៀបប្រើ

Offering food or drinks and declining such an offer — Dialogue 2


បុប្ផាបងធារ៉ា មកញ៉ាំចេកចៀនអេ៎បង? ធីតាទើបតែទិញមកពីផ្សារព្រឹកមិញ
ធារ៉ាអូ បុប្ផាញ៉ាំចុះ អត់អីទេបងត្រូវប្រញាប់ទៅក្រៅ
បុប្ផាចា៎ស បង

Receiving/welcoming visitors and paying visits to others — Dialogue 1


ជប់លៀងនៅផ្ទះសុភាព
សុភាពអូ វណ្ណា! ម៉ោហើយអេ៎? ចូលម៉ោ
វណ្ណាមានអ្នកណាម៉ោខ្លះនៅ?
សុភាពម៉ោពីរបីនាក់ហើយយកអីញ៉ាំសិនទៅណាខ្ញុំទៅរៀបចំតិចសិន
វណ្ណាអត់អីទេ សុភាពរវល់ចុះ

Offering food or drinks and declining such an offer — Dialogue 1


បូរ៉ាធីតា ទៅណាហ្នឹង? មកញ៉ាំស្វាយសិនអី?
ធីតាអូ បងបូរ៉ា! ស្វាយអ៎បង? អត់អីទេបង បងញ៉ាំចុះខ្ញុំមិនសូវចូលចិត្តម្ជូរផង
បូរ៉ាអីចឹង? ធីតាអត់ចូលចិត្តម្ជូរអេ៎?
ធីតាចា៎ស ខ្ញុំអត់សូវប៉ិនផងបង

Answering the phone — Dialogue 2


អ្នកមិនស្គាល់គ្នា
សំណាងអាឡូ ជម្រាបសួរ
សុភាពអាឡូ ជម្រាបសួរបងខ្ញុំពួកម៉ាករបស់កញ្ញា ឈ្មោះសុភាព
...
សុភាពអូខេ ខ្ញុំយល់ហើយបងអរគុណច្រើន
សំណាងអូខេ អីចឹងប៉ុណ្ណឹងសិនចុះអីចឹងបាយបាយ!
សុភាពចាស បាយបាយបង! អរគុណសុខសប្បាយ

Forbidding someone to do something — Additional dialogue


បុគ្គលិក ១៖ ចុះអាចនិយាយទូរស័ព្ទក្នុងការិយាល័យបានអត់បង?
ប្រធានអត់បានទេ ព្រោះបន្ទប់យើងតូច អាចរំខានដល់អ្នកដទៃកំពុងធ្វើការចង់និយាយទូរស័ព្ទ ត្រូវទៅក្រៅនិយាយ
បុគ្គលិក ២៖ ពួកខ្ញុំអាចសាកថ្មទូរស័ព្ទនៅកន្លែងធ្វើការបានអត់បង?
ប្រធានអាហ្នឹងបានអត់អីទេ សាកចុះ

Accepting direction — Dialogue 1


សុភ័ក្រវុទ្ធី! វុទ្ធីទំនេរអត់? ជួយលាងចានតិចបានអេ៎?
វុទ្ធីបានតាស បងចាននៅនោះមែន?
សុភ័ក្រហ្នឹងហើយលាងហើយ ជូតឲ្យស្ងួត ហើយជួយយកទៅទុកក្នុងទូនោះផងណា
វុទ្ធីបាទបងទៅចុះ អត់អីទេខ្ញុំដឹងហើយ ចាំខ្ញុំរៀបទុកឲ្យ

Requesting and granting permission 1 — Dialogue 3


មិត្តភក្តិ (មិនមានកៅអីគ្រប់គ្រាន់)
បូរ៉ាធីតា អង្គុយម្នាក់ឯងអេ៎អ៎? សុំអង្គុយដែរបានអត់?
ធីតាអូ បងបូរ៉ាអង្គុយម៉ោបងតែអត់មានកៅអីផងបង
បូរ៉ាទៅសុំកៅអីគេតិចសិន។ … សុំទោស ខ្ញុំសុំកៅអីនេះមួយបានអេ៎?
តារាបាន យកចុះ

Saying “Have a good trip!” — Additional dialogue


កូនស្រីម៉ាក់ ខ្ញុំទៅហើយណាចាំជួបគ្នាអាទិត្យទៀត
ម្ដាយទៅចុះកូនម៉ាក់ជូនពរកូនឲ្យសុខសប្បាយតាមផ្លូវ សំណាងល្អ ជោគជ័យ ណាកូនបើមានការអី ទាក់ទងមកផ្ទះ ឬក៏ទាក់ទងទៅមិត្តភក្តិនៅហ្នុងឲ្យគេជួយណាកូន
កូនស្រីដឹងហើយ ម៉ាក់ម៉ាក់ឯងសុខសប្បាយដែរណា

Greetings and leave takings 2 — Dialogue 3


តារា៖ (កំពុងញ៉ាំបាយ) ពូសាន! ទៅណាហ្នឹងពូ? មកពិសាបាយសិនអីពូ?
សានអូ តារា! អត់អីទេ ហូបចុះពូមានការប្រញាប់បន្តិច

ពូគិតរកទៅសិនហើយ ថ្ងៃនេះអត់បាននៅនិយាយលេងយូរទេ ត្រូវប្រញាប់ទៅផ្ទះបងប្អូនមានការបន្តិច
តារាបាទ អញ្ជើញចុះពូ សុខសប្បាយណាពូ

Offering food or drinks and accepting such an offer — Dialogue 2


បុប្ផាបងធារ៉ា ពិសានំសិនអីបង?
ធារ៉ាអូ បុប្ផាញ៉ាំចុះ អត់អីទេ
បុប្ផាម៉ោពិសាសិនម៉ោបងមានច្រើនអា៎ខ្ញុំម្នាក់ឯងញ៉ាំអត់អស់ទេខ្ញុំចាប់ដាក់ចានឲ្យខ្លះណាបងយកទៅទុកញ៉ាំនៅអូហ្វីសបងក៏បាន
ធារ៉ាអរគុណហើយអីចឹង
បុប្ផាចា៎ស ណេះបង

Greetings and leave takings 2 — Dialogue 1


ពេលជួបគ្នានិងពេលលាគ្នាជាមួយមនុស្សដែលមានអាយុចាស់ជាង ត្រូវនិយាយបែបណា?

ពេលជួបគ្នា
ក្មួយ៖ (ដើរជ្រួសគ្នា លើកដៃសំពះ) ជម្រាបសួរអ៊ំ សុខសប្បាយទេអ៊ំ?
អ៊ំអឺ អ៊ំសុខសប្បាយធម្មតាទេចុះក្មួយឯង សុខសប្បាយអត់?

ពេលលាគ្នា
ក្មួយអញ្ចឹង ខ្ញុំរកជម្រាបលាលោកអ៊ំសិនហើយសុខសប្បាយលោកអ៊ំ
អ៊ំអឺ ទៅចុះ សុខសប្បាយទាំងអស់គ្នា

Inviting someone to eat together — Cultural note


នៅពេលកំពុងញ៉ាំអាហារ ហើយក្រឡេកឃើញអ្នកស្គាល់គ្នា ជនជាតិខ្មែរតែងតែបបួលអ្នកនោះ ឲ្យមកញ៉ាំដែរជាការគួរសម ដោយនិយាយថាញ៉ាំ ... ឈ្មោះ/បង/អូន/លោកពូ!” ឧទាហរណ៍
ញ៉ាំបាយ បង!
ញ៉ាំនំ អូន!
ពិសាបាយ លោកពូ!
អ្នកដែលត្រូវបានគេហៅអាចបដិសេធដោយនិយាយថាអត់អីទេ ញ៉ាំចុះក៏បាន ឬក៏ទទួលយកចំណីបន្តិចបន្តួចក៏បាន

Offering help — Dialogue 2


ធីតាមីង ធ្វើអីហ្នឹង? លាងចានមែន?
មីងអ៊ើ មីងលាងចានហ្នឹងអា៎
ធីតាចាំខ្ញុំជួយលាង មីងឆាប់ហើយ
មីងមិនបាច់អេ៎ ក្មួយនាំតែប្រឡាក់ទៅមើលទូរទស្សន៍ចុះ
ធីតាអត់អីអេ៎ មីងខ្ញុំចង់ជួយតាសឥឡូវ មីងលាងទៅ ខ្ញុំអ្នកជូតម៉េចដែរ?
មីងអីចឹងក៏បាននោះក្រណាត់ជូតចាន យកមកជូតម៉ោ ហើយបន្តុបពីលើគ្នាសិនទៅ ចាំយកទៅរៀបក្នុងរាវចាននៅខាងក្នុង
ធីតាចា៎ស មីង

Breaking appointments — Dialogue 2


បងប្រុសពិសី ថាង៉ៃអាទិត្យហ្នឹងទៅជួយមើលកុំព្យូទ័រឲ្យពួកម៉ាកអូនឯងអ៎ ដូរង៉ៃវិញបានអេ៎? បងរវល់តិចអាទិត្យហ្នឹង
ប្អូនស្រីទាល់តែខ្ញុំសួរពួកម៉ាកខ្ញុំសិនចុះបងទំនេរង៉ៃណា?
បងប្រុសបើមិននេះ ទៅង៉ៃស្អែកម៉ងទៅ ម៉េចដែរ?
ប្អូនស្រីង៉ៃស្អែកខ្ញុំទៅម៉េចបាន? ង៉ៃសៅរ៍បានអត់ចុះ?
បងប្រុសង៉ៃសៅរ៍បានតាស
ប្អូនស្រីអូខេ អីចឹងសម្រេចង៉ៃសៅរ៍សិនហើយខ្ញុំសួរពួកម៉ាកខ្ញុំសិន បើគេទៅអត់បាន ចាំខ្ញុំប្រាប់បងតាមក្រោយ

Inviting someone to eat together — Dialogue


សម្រាកថ្ងៃត្រង់ នៅកន្លែងធ្វើការ
ធារីកញ្ញា! ញ៉ាំបាយនៅ? មក មកញ៉ាំជាមួយគ្នា?
កញ្ញាអូ ធារី! ញ៉ាំមុនចុះខ្ញុំអត់ទាន់ឃ្លានទេ
វុទ្ធីមកញ៉ាំបាយសិនមក កញ្ញាហួសម៉ោងសម្រាកឥឡូវហើយ!
កញ្ញាអូខេ! ខ្ញុំទៅយកបាយម្ហូបខ្ញុំមកសិនអីចឹង
វុទ្ធីថ្ងៃអាទិត្យហ្នឹង ខ្ញុំទៅលេងផ្ទះបងតារាធារីជាមួយកញ្ញាចង់ទៅលេងដែរអត់?
ធារីអីចឹង? ចង់ទៅតាស! កញ្ញាទៅអត់?
កញ្ញាខ្ញុំអត់បានទៅទេ ព្រោះមានការរវល់នៅផ្ទះបន្តិច

Admonishing someone / saying “Don’t do this!” — Dialogue 2


ប្រធានធារី បងប្រាប់ថាង៉ៃធម្មតាយឺតបាន តែកុំឲ្យម៉ោយឺតង៉ៃប្រជុំម៉េចនៅតែយឺតទៀត?
ធារីសុំទោស បង
ប្រធានសុំទោសប៉ុន្មានដងហើយ? គ្រាន់តែម៉ោឲ្យទាន់ម៉ោងហ្នឹង វាពិបាកខ្លាំងមែន? ចោលទម្លាប់អាក្រក់ហ្នឹងអត់បានអេ៎អ៎? បើមិននេះ ដូរម៉ោងធ្វើការវិញទៅអីចឹង ចេញយឺតជាងគេម៉ាម៉ោងទៅ ម៉េចដែរ? ព្រមអត់?
ធារីអត់អីអេ៎បងខ្ញុំព្យាយាមម៉ោឲ្យទាន់
ប្រធាននិយាយហើយ ធ្វើផងកុំម៉ោយឺតទៀតបងអត់ចង់ស្ដាប់ពាក្យដោះសា ពាក្យកុហកច្រើនអេ៎បងមិនដឹងថាត្រូវនិយាយជាមួយធារីឯងម៉េចទៀតអេ៎បានហើយអីចឹង ទៅធ្វើការចុះ