KhmerPronunciationEnglish/Notes#occ
ប៉ុណ្ណឹង ponnəŋ 1. this much, that much {ប៉ុណ្ណឹងសិនហើយអីចឹង = [on the phone] that's all for now}
2. so, that, like that
13/11

Link to overview page
Link to dictionary

Expressing fatigue — Dialogue 1


និយាយម្នាក់ឯងក្រោយហាត់កីឡា
ដារិនហត់អា៎ម៉ោងម៉ានហើយអញ្ចេះ? ម៉ោង ១១ អា៎? ប៉ុណ្ណឹងបានហើយ ទៅលែងរួចហើយ

Expressing cold — Additional dialogue


នៅហាងកាហ្វេ
មរកតយកគ្រីនធីត្រជាក់ កែវតូច
ស្រីពេជ្ររងាអីចឹងហើយ ញ៉ាំទឹកកកទៀត!
មរកតមានរងាអីប៉ុណ្ណឹងណាមួយធម្មតាខ្ញុំក្ដៅក្នុង អីចឹងទៅ អត់សូវចេះរងាទេ
ស្រីពេជ្រខ្ញុំវិញ ឡើងចង់រឹងថ្គាមហើយ

Complimenting someone — Dialogue 1


តារានារី ទៅណាហ្នឹង? តែងខ្លួនស្អាតម៉េះ?
នារីអូ ខ្ញុំទៅខួបកំណើតគេបងម៉េចដែរអាវហ្នឹង? អត់អីណាអីបង?
តារាប៉ុណ្ណឹងស្អាតហើយ! ឃ្យូត!
នារីឃ្យូតទៀត! អរគុណ បងអីចឹង ខ្ញុំទៅហើយណា បាយៗ

Answering the phone — Dialogue 2


អ្នកមិនស្គាល់គ្នា
សំណាងអាឡូ ជម្រាបសួរ
សុភាពអាឡូ ជម្រាបសួរបងខ្ញុំពួកម៉ាករបស់កញ្ញា ឈ្មោះសុភាព
...
សុភាពអូខេ ខ្ញុំយល់ហើយបងអរគុណច្រើន
សំណាងអូខេ អីចឹងប៉ុណ្ណឹងសិនចុះអីចឹងបាយបាយ!
សុភាពចាស បាយបាយបង! អរគុណសុខសប្បាយ

Accepting direction — Cultural note


ចាស់ប្រើក្មេង ជារឿងធម្មតា ហើយការធ្វើតាមសំដីមនុស្សចាស់ជាសុជីវធម៌ ប៉ុន្តែពេលខ្លះ នៅពេលក្មេងនោះមិនចង់ធ្វើ គេធ្វើដែរតែដោយបញ្ចេញទឹកមុខមិនពេញចិត្តឃើញទឹកមុខបែបនោះ អ្នកប្រើអាចនឹងនិយាយថាគ្រាន់តែប្រើប៉ុណ្ណឹងសោះ មុខឡើងក្រញូវ / មុខមើលមិនបាន”។

Talking about the taste of food 2 — Dialogue 2


ធីតារតនា ម៉េចដែរ ញ៉ាំបានអត់?
រតនាធីតាឯងដាក់អំបិលប៉ុន្មានស្លាបព្រា?
ធីតាប្រៃខ្លាំងអ៎?
រតនាហ្នឹងហើយ! ... និយាយលេងអេ៎ប្រៃតិច តែមិនអីទេ ញ៉ាំបានឆ្ងាញ់តាស មានអី
ធីតាត្រឹមតែអាចទទួលយកបានទៅបានហើយ មិនបាច់ឆ្ងាញ់ក៏បានដែរ ណោះ?
រតនារសជាតិប៉ុណ្ណឹងបានហើយ

Answering the phone — Dialogue 1


អ្នកស្គាល់គ្នា
សំណាងហេឡូ?
កញ្ញាបងសំណាង ខ្ញុំកញ្ញា
សំណាងហ្នឹងហើយ កញ្ញាសុខសប្បាយ?
កញ្ញាចាស សុខសប្បាយតាសបងឥឡូវនិយាយបានអេបង?
សំណាងនិយាយបានតាស
...
កញ្ញាអរគុណច្រើនបងប៉ុណ្ណឹងសិនហើយអីចឹង
សំណាងហ្នឹងហើយថ្ងៃក្រោយជួបគ្នា
កញ្ញាចាសបងអរគុណ

Expressing disappointment at another’s misfortune — Dialogue 2


អំពីការប្រឡងចូលសាកលវិទ្យាល័យ
នារីកញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញាប្រឡងលើកមុនធ្លាក់បាត់ហើយអត់បានចូលសាលាល្អបណ្ដោយ
នារីកញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀកហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញាអត់ទាន់ដឹងទេនារី

Expressing anger — Dialogue 3


សោភាអាឡូ នារី ខ្ញុំមកដល់ចំណតឡានហើយនារីឯងនៅណា?
នារីអូ សោភា ខ្ញុំភ្លេចតេប្រាប់ម្សិលមិញ ខ្ញុំអត់បានទៅអេ៎ង៉ៃហ្នឹង ជាប់រវល់ភ្លាមៗ។ សុំទោសណា
សោភាចុម ម៉េចអីចឹង? ខ្ញុំទិញសំបុត្រឡានហើយហ្នឹង! នារីឯងអត់បានទៅគួរតែប្រាប់ខ្ញុំឲ្យដឹងមុន
នារីសុំទោស សោភាខ្ញុំភ្លេចម្សិលមិញ
សោភាគួរតែប្រាប់មុនម្សិលមិញទៀតយ៉ាប់មែនទែនប៉ុណ្ណឹងបានហើយអីចឹង

Expressing thanks 2 — Dialogue


វិបុលកញ្ញា កំពុងធ្វើអីហ្នឹង?
កញ្ញាអូ វិបុល ខ្ញុំកំពុងរកចង់ព្យួររូបថតមួយនេះតែខ្ញុំអត់សូវចេះប្រើញញួរទេ
វិបុលចាំខ្ញុំជួយអីចឹង! ចង់ព្យួរដាក់ត្រង់ណា?
កញ្ញាខ្ញុំចង់ដាក់វាត្រង់នេះ
វិបុលអូខេជួយទ្រពីក្រោមបន្តិចមកអីចឹង
កញ្ញាចាសប្រយ័ត្នវ៉ៃត្រូវដៃខ្លួនឯងណា
[ប៉ុកៗៗ (សំឡេងញញួរ)]
វិបុលរួចហើយ! ប៉ុណ្ណឹងបានអត់?
កញ្ញាប៉ុណ្ណឹងបាន / ល្មមហើយ វិបុលអរគុណច្រើន!
វិបុលអូខេ / មិនអីទេ

Explaining how something works — Additional dialogue


ម៉ាក់ម៉ោកូន ម៉ាក់បង្រៀនឆាលត។ ... បើកហ្គាសនៅ? ទុកឲ្យខ្ទះក្ដៅតិចសិនក៏បាន ហើយចាំដាក់ប្រេង
កូនប្រេងប៉ុណ្ណឹងបានអេ៎ម៉ាក់?
ម៉ាក់ច្រើនជាងហ្នឹងតិច តិចបានហើយ។ ... ហ្នឹងហើយចាំឲ្យប្រេងក្ដៅតិចសិន ចាំដាក់លតចូលហើយត្រលប់វាចុះឡើងឲ្យសព្វ។ ... ហ្នឹងហើយ ធ្វើអីចឹង។ ... ដៃម្ខាងទៀតទប់ខ្ទះឲ្យនឹង កុំឲ្យវាប៉ាក់ប៉ើកហើយដៃស្ដាំកាន់វែកឲ្យចូលក្នុងតិច កុំកាន់នៅចុងពេក តែអីចឹងវាឆាប់ចុកដៃ
កូនឆាប៉ុណ្ណឹងបាននៅ ម៉ាក់?
ម៉ាក់ហ្នឹងហើយហើយដាក់គ្រឿងទៅស្ករ ទឹកស៊ីអ៊ីវ អីហ្នឹង
កូនម៉េចអត់ឡើងក្រហមដូចគេអីចឹងម៉ាក់?
ម៉ាក់ម៉ោពីមិនទាន់ដាក់ប្រេងខ្យងហ្នឹងអា៎ណេះ ដាក់ស្រោចពីលើហ្នឹងតិចទៅ ហើយត្រលប់វាចុះឡើង ម៉ាសន្ទុះទៅ វាឡើងក្រហមហើយ។ ... ឃើញអត់?
កូនចា៎ស