KhmerPronunciationEnglish/Notes#occ
អគ្គិសនី ʔakkihsaʔnii 1. electricity
2. electric
17/7

Link to overview page
Link to dictionary

Requesting and granting permission 2 — Dialogue 2


នៅហាងលក់គ្រឿងអគ្គិសនី
ស្រីរ័ត្នបង ខ្ញុំអាចសាកប្រើទូរទស្សន៍នេះតិចបានអេ៎? ជួយប្រាប់ពីរបៀបប្រើផង
អ្នកលក់បាទ សាកប្រើចុះអូនចាំខ្ញុំពន្យល់ពីរបៀបប្រើ

Phone (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីទូរស័ព្ទដៃ ដោយយើងដឹងហើយថា ទូរស័ព្ទគឺមានពីរប្រភេទ គឺ ទូរស័ព្ទមានខ្សែ ឬក៏ទូរស័ព្ទលើតុ ហើយនិងទូរស័ព្ទមួយប្រភេទទៀត គឺជាទូរស័ព្ទដៃ ឬក៏ទូរស័ព្ទចល័ត ដោយសារតែវាមានរាងតូច ងាយស្រួលយកតាមខ្លួន អញ្ចឹងគេហៅថាទូរស័ព្ទចល័ត ឬក៏ទូរស័ព្ទដៃ ចំណែកឯទូរស័ព្ទលើតុ គឺយើងពិបាកនឹងយកតាមខ្លួន ដោយសារតែវាមានរាងធំ ហើយវាត្រូវការប្រើប្រាស់ភ្លើងអគ្គិសនីដើម្បីដំណើរការ ដូច្នេះគេទុកវាតែនៅលើតុតែប៉ុណ្ណោះ ដោយសារតែវាមានភ្ជាប់ជាមួយនឹងខ្សែ អញ្ចឹងទូរស័ព្ទគឺមានពីរប្រភេទ គឺទូរស័ព្ទដៃនិងទូរស័ព្ទលើតុ ហើយនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីទូរស័ព្ទដៃ

Phone (Sakanan) — 16


ចូលមកដល់រូបភាពចុងក្រោយ គឺរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីថ្មទូរស័ព្ទរបស់គាត់ជិតអស់ អញ្ចឹងគេក៏យកទូរស័ព្ទមកសាកទៅនឹងអគ្គិសនី បានន័យថាគាត់សាកថ្មឡើងវិញ ឬក៏បញ្ចូលថ្ម អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញទូរស័ព្ទចល័តរបស់គាត់កំពុងតែដោតជាប់ខ្សែមួយ ដែលចុងម្ខាងភ្ជាប់ជាមួយនឹងទូរស័ព្ទ ហើយចុងម្ខាងទៀតភ្ជាប់ជាមួយនឹងព្រីភ្លើង បានន័យថាជាឌូយភ្លើង ហើយគាត់ដោតចូលទៅក្នុងព្រីភ្លើង ដើម្បីសាកថ្មទូរស័ព្ទពីក្នុងអគ្គិសនី អញ្ចឹងដើម្បីបញ្ចូលថាមពលទូរស័ព្ទ យើងត្រូវប្រើប្រាស់ថាមពលអគ្គិសនី ដែលនៅក្នុងទីក្រុង គឺយើងអាចប្រើប្រាស់ភ្លើងអគ្គិសនី រីឯនៅតាមជនបទគឺយើងអាចប្រើប្រាស់ភ្លើងអាគុយ ដើម្បីសាកទូរស័ព្ទ ដូច្នេះនៅក្នុងរូបភាពនេះ គឺគេប្រើប្រាស់ភ្លើងអគ្គិសនី ដើម្បីសាកថ្មទូរស័ព្ទរបស់គេឲ្យមានថាមពលឡើងវិញ ដើម្បីប្រើប្រាស់បន្តទៀត អញ្ចឹងគេអត់អាចប្រើប្រាស់ទូរស័ព្ទរហូតទាល់តែអស់ថ្មនោះទេ ព្រោះវាអាចធ្វើឲ្យទូរស័ព្ទឆាប់ខូចបាន ដូច្នេះ យើង នៅពេលដែលយើងប្រើប្រាស់ថ្មទូរស័ព្ទជិតអស់ យើងអាចបញ្ចូលថ្មឡើងវិញ ដោយប្រើប្រាស់ភ្លើងអគ្គិសនី ឬក៏ភ្លើងអាគុយបាន ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១៦ គឺគេប្រើប្រាស់ភ្លើងអគ្គិសនី ដើម្បីសាកថ្មទូរស័ព្ទ

Cold Season (Sakanan) — 04


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ក្មេងប្រុសម្នាក់នោះ គាត់បានចូលទៅកន្លែងងូតទឹក ហើយគាត់យកដៃចុចទៅលើគ្រាប់ចុច ដើម្បីដាក់ឲ្យទឹកក្ដៅអញ្ចឹងបានន័យថានៅពេលព្រឹកគឺត្រជាក់បាទ ពេលព្រឹកគឺត្រជាក់ ដូច្នេះប្រសិនបើយើងងូតទឹក ប្រសិនបើយើងងូតទឹក គឺយើងត្រូវការទឹកក្ដៅ បាទ អញ្ចឹងដោយសារតែក្មេងប្រុសម្នាក់នោះ គាត់នៅទីក្រុង អញ្ចឹងហើយគឺឧបករណ៍របស់គាត់ប្រើប្រាស់ទំនើប ដោយមានម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់ ដោយយើងគ្រាន់តែភ្ជាប់នឹងចរន្តអគ្គិសនីតែប៉ុណ្ណោះបាទ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់បានចុចទៅលើគ្រាប់ចុច ដើម្បីឲ្យទឹកក្ដៅ អញ្ចឹងនៅពេលដែលគាត់ងូត គឺមានអារម្មណ៍ថាកក់ក្ដៅ មិនរងានោះទេព្រោះខែនោះ គឺជាខែរងា ដូច្នេះហើយគាត់ត្រូវការងូតទឹកក្ដៅហើយនៅប្រទេសកម្ពុជា គឺពុំសូវមានម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់នៅតាមផ្ទះនោះទេដូច្នេះយើង រាល់ពេលដែលយើងដល់ខែត្រជាក់ ឬក៏ដល់ខែរងា គឺយើងតែងតែដាំទឹកក្ដៅអញ្ចឹងគឺយើងយកទឹកក្ដៅទៅដាំ ដាំឲ្យពុះ រួចហើយយើងយកមកលាយជាមួយនឹងទឹកត្រជាក់ ដើម្បីឲ្យវាក្ដៅអ៊ុនៗបាទ អញ្ចឹងនៅពេលដែលងូតទឹកក្ដៅអ៊ុនៗ ធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅ និងមិនរងាខ្លាំងនោះទេនៅក្នុងខែរងា

Laundry (Sakanan) — 03


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីបុរសម្នាក់នោះបានយកកន្ត្រកខោអាវដែលប្រឡាក់ ហើយដើរទៅដល់កន្លែងបោកខោអាវ អញ្ចឹងគាត់បានយួរកន្ត្រកនោះ ដោយយើងឃើញកន្ត្រកនោះមានកន្លែងចាប់សម្រាប់កាន់ពីរ បាទ មានកន្លែងសម្រាប់កាន់ពីរ គឺនៅខាងឆ្វេងមួយ និងនៅខាងស្ដាំមួយ ដោយកន្លែងសម្រាប់កាន់នោះគឺវាចោះជាប្រឡោះ ដើម្បីឲ្យយើងងាយស្រួលដាក់ម្រាមដៃដើម្បីកាន់លើកនូវកន្ត្រកខោអាវនោះឡើង អញ្ចឹងបុរសម្នាក់នោះ គាត់លើកកន្ត្រកខោអាវរបស់គាត់ដើរទៅរកកន្លែងបោកខោអាវ ដោយយើងឃើញនៅខាងមុខរបស់គាត់ គឺយើងឃើញមានម៉ាស៊ីនបោកខោអាវចំនួនមួយ បាទ ម៉ាស៊ីនបោកខោអាវ ហើយនៅលើធ្នើរ នៅលើម៉ាស៊ីនបោកខោអាវនោះយើងឃើញមានធ្នើរមួយ អញ្ចឹងធ្នើរនោះ យើងឃើញមានដូចជាដាក់សាប៊ូ កំប៉ុងសាប៊ូ ឬក៏កំប៉ុងទឹកក្រអូប ឬក៏កញ្ចប់សាប៊ូម្សៅជាដើមអញ្ចឹងយើងប្រើប្រាស់សាប៊ូដើម្បីបោកជាមួយនឹងខោអាវ ហើយជាទូទៅនៅប្រទេសកម្ពុជា គឺភាគច្រើនគឺយើងអត់សូវប្រើម៉ាស៊ីនបោកខោអាវនោះទេ ជាពិសេសនៅតាមទីជនបទ ព្រោះថានៅតាមទីជនបទ គឺយើងអត់ទាន់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ អញ្ចឹងគាត់បោកខោអាវដោយប្រើដៃរបស់គាត់ អញ្ចឹងគាត់បោកខោអាវនឹងដៃ ដោយគាត់យកដៃរបស់គាត់ញីខោអាវដែលប្រឡាក់ ឬក៏ប្រើច្រាស ដើម្បីដុសសម្អាតនៃស្នាមប្រឡាក់នានា ដោយគាត់ពុំមានម៉ាស៊ីនបោកខោអាវដើម្បីប្រើប្រាស់នោះទេ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាបុរសម្នាក់នេះ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយទើបគាត់មានម៉ាស៊ីនបោកខោអាវ ព្រោះម៉ាស៊ីនបោកខោអាវគឺត្រូវការទឹក ទឹកម៉ាស៊ីន ជាមួយនឹងភ្លើងអគ្គិសនី ទើបអាចធ្វើឲ្យវាដំណើរការបាន អញ្ចឹងនៅប្រទេសកម្ពុជា នៅទីជនបទគឺយើងអត់សូវមានទឹកម៉ាស៊ីនឬក៏អគ្គិសនីទេ ដូច្នេះយើងពុំសូវមានម៉ាស៊ីនបោកខោអាវសម្រាប់ប្រើប្រាស់នោះទេ

Breaking A Bowl (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ បន្ទាប់ពីគាត់ដាក់ប្រដាប់កើបសំរាម ជាមួយនឹងអំបោស មកកន្លែងដើមនៅក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់វិញហើយ អញ្ចឹងនៅពេលដែលគាត់យកមកដាក់ទុកវិញហើយ បុរសម្នាក់នោះ គាត់ក៏បានអូសបំពង់បឺតធូលី ចេញពីក្នុងបន្ទប់ដាក់សម្ភារៈរបស់គាត់ម្ដងទៀត អញ្ចឹងនៅពេលដែលគាត់អូសបំពង់បឺតធូលី បានន័យថាគាត់កំពុងតែយកទៅបឺតកម្ទេចកម្ទីដែលនៅសល់ អញ្ចឹងវាអាចនឹងគាត់បោសអត់ស្អាត គាត់គិតថាគាត់បោសអត់ទាន់ស្អាត ដូច្នេះគាត់ត្រូវប្រើប្រាស់ម៉ាស៊ីនបូមធូលី ដើម្បីបូមកម្ទេចកម្ទីដែលគាត់មើលអត់ឃើញបន្ថែមទៀត អញ្ចឹងម៉ាស៊ីនបូមធូលីគឺធំ គឺមានធ្ងន់ អញ្ចឹងគឺយើងលើក អត់ត្រូវលើកនោះទេ គឺយើងពិបាកក្នុងការលើក ដូច្នេះម៉ាស៊ីនបូមធូលីគឺមានតែងតែមានកង់រុញ អញ្ចឹងយើងអាចអូសម៉ាស៊ីនបូមធូលីនោះ ដោយសារតែវាមានកង់ អញ្ចឹងវា[...]រអិល ងាយស្រួលក្នុងការអូស អញ្ចឹងយើងអត់ចាំបាច់លើកនោះទេ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១១ នេះ គឺបុរសម្នាក់នោះ គាត់បានកាន់បំពង់ ឬក៏ទុយោម៉ាស៊ីនបូមធូលី ហើយអូសវាចេញទៅក្រៅ ដែលយើងឃើញម៉ាស៊ីនបូមធូលីនោះគឺមានពណ៌ខៀវ ហើយមានកង់ចំនួនប៉ុន្តែដោយសារតែយើងមើលពីចំហៀង អញ្ចឹងយើងឃើញកង់តែតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺម៉ាស៊ីនបូមធូលីគឺមានកង់ចំនួនដែលម៉ាស៊ីនបូមធូលីគឺប្រើប្រាស់អគ្គិសនី ដូច្នេះយើងឃើញនៅគូទម៉ាស៊ីនបូមធូលីនោះ ឬនៅខាងក្រោម គឺយើងឃើញមានខ្សែភ្លើងមួយ ខ្សែភ្លើងមួយខ្សែ អញ្ចឹងខ្សែភ្លើងនោះគឺចុងម្ខាងគឺជាប់នឹងម៉ាស៊ីនបូមធូលី រីឯចុងម្ខាងទៀត គឺជាប់ទៅនឹងជញ្ជាំង ឬក៏ឌូយដោត អញ្ចឹងវាជាប់ទៅនឹងព្រីភ្លើងដែលនៅជាប់ជញ្ជាំង ដោយសារតែម៉ាស៊ីនបូមធូលីគឺប្រើប្រាស់អគ្គិសនី ដូច្នេះគឺយើងត្រូវដោតខ្សែភ្លើងជាប់ទៅនឹងព្រីភ្លើង ឬក៏ប្រភពអគ្គិសនីផ្សេងដើម្បីឲ្យម៉ាស៊ីនបូមធូលីដំណើរការបាន អញ្ចឹងបុរសម្នាក់នេះ គាត់កំពុងតែអូសម៉ាស៊ីនបូមធូលី ដែលដោតជាប់ភ្លើងហើយ អញ្ចឹងគាត់ដោតខ្សែភ្លើងឲ្យហើយ ហើយគាត់អូសម៉ាស៊ីនបូមធូលី ដោយកាន់នូវបំពង់នៃម៉ាស៊ីន បន្ទាប់មកគាត់អូសចេញទៅក្រៅ គាត់អូសចេញទៅក្រៅ ក្រៅបន្ទប់ដាក់សម្ភារៈរបស់គាត់ ដើម្បីទៅបូមធូលីនៅក្នុងផ្ទះបាយ

Breaking A Bowl (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ បន្ទាប់ពីគាត់យកម៉ាស៊ីនបូមធូលីរបស់គាត់ចេញមកខាងក្រៅហើយ គាត់ក៏បានដើរសំដៅ ឬក៏អូសម៉ាស៊ីននោះ សំដៅទៅកាន់ផ្ទះបាយ ទៅកន្លែងដែលមានចានបែកអម្បាញ់មិញ អញ្ចឹងប្រហែលជាគាត់បោសអត់ស្អាត ឬក៏គាត់គិតថាបោសអត់ស្អាត ដោយសារតែ ពេលខ្លះអំបែងចានគឺតូចអញ្ចឹងយើងអត់អាចមើលឃើញនោះទេ ដោយពេលខ្លះអំបោសគឺបោសប្រមូលបានតែអំបែងណាធំអំបែងធំអញ្ចឹងគាត់បោសប្រមូលតែអំបែងធំតែប៉ុណ្ណោះ ចំណែកឯអំបែងតូចឬក៏កម្ទេចកម្ទីតូចដែលយើងអត់អាចមើលឃើញ គឺយើងអត់អាចបោសប្រមូលបាននោះទេ ដូច្នេះកម្ទេចកម្ទីតូចក៏អាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដែរ ប្រសិនបើយើងជាន់ទៅលើវា អញ្ចឹងដើម្បីការពារ ឬក៏ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ នៅពេលដែលយើងប៉ះពាល់ទៅដល់អំបែងតូចទាំងនោះ គាត់ក៏បានយកម៉ាស៊ីនបូមធូលីទៅបូមកម្ទេចកម្ទីតូចដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ យើងឃើញគាត់កំពុងតែប្រើប្រាស់ម៉ាស៊ីនបូមធូលីអម្បាញ់មិញ ហើយយកមកបូមកម្ទេចកម្ទីអំបែងចានដែលនៅលើកម្រាលឥដ្ឋបន្ថែមទៀត ដែលយើងឃើញកម្ទេចកម្ទីអំបែងចាននៅលើកម្រាលឥដ្ឋ កំពុងតែស្រូបចូលទៅក្នុងម៉ាស៊ីនបូមធូលី តាមរយៈបំពង់ម៉ាស៊ីន អញ្ចឹងបំពង់ម៉ាស៊ីនបូមធូលីគឺប្រើប្រាស់ខ្យល់បឺតចូល ដោយសារតែវាប្រើប្រាស់អគ្គិសនី អញ្ចឹងវាមានម៉ាស៊ីននោះ និងដំណើរការបឺតខ្យល់ចូលទៅខាងក្នុងម៉ាស៊ីន អញ្ចឹងនៅពេលដែលយើងដាក់ជិតកម្ទេចកម្ទី ឬក៏ដាក់នៅជិតសំរាមផ្សេងសំរាម ឬក៏ធូលី ឬក៏កម្ទេចកម្ទីនោះ នឹងបឺតចូលទៅក្នុងម៉ាស៊ីនខ្លួនឯងតាមខ្យល់ អញ្ចឹងដោយសារតែម៉ាស៊ីនគឺមានខ្យល់ខ្លាំងបឺតចូលក្នុង ដូច្នេះវាអាចបឺតចូលនូវកម្ទេចកម្ទី ក៏ដូចជាធូលីនិងអំបែងតូចដែលយើងមើលអត់ឃើញ ដែលយើងបោសអត់ស្អាត ចូលទៅក្នុងម៉ាស៊ីនបានយ៉ាងស្អាត អញ្ចឹងយើង នៅពេលដែលយើងប្រើប្រាស់ម៉ាស៊ីនបូមធូលី គឺយើងអត់ចាំបាច់ភ័យព្រួយថាយើងនៅសល់កម្ទេចកម្ទី ឬក៏អំបែងចានទៀតនោះទេ ដោយសារតែម៉ាស៊ីនបូមធូលីមានខ្យល់ខ្លាំង ដូច្នេះវាអាចបូមកម្ទេចកម្ទីខ្យល់ ឬក៏បូមកម្ទេចកម្ទីអំបែងចានចូលទៅក្នុងម៉ាស៊ីនបាន ដោយយើងមិនចាំបាច់បារម្ភអំពីការមុតជើង ឬក៏មុតដៃទៀតនោះទេ ព្រោះវាអាចសម្អាតបានស្អាតជាងការបោសសម្អាតដោយប្រើអំបោស