KhmerPronunciationEnglish/Notes#occ
ជ្រុង cruŋ 1. angle
2. corner
3. edge
4. something angular
5. piece, slice (of meat or fruit)
6. clf. for angular pieces, cookies, fruit
8/6

Link to overview page
Link to dictionary

Identifying items or people 2 — Dialogue 2


កម្មវិធីប្រឡងចម្រៀងនៅក្នុងទូរទស្សន៍
សោភាកា កាឯងថាអ្នកណាច្រៀងពីរោះជាងគេ?
កណ្ណិកាខ្ញុំថាម្នាក់ឈ្មោះ ពិសី
សោភាមួយណា?
កណ្ណិកាម្នាក់ពាក់រ៉ូបពណ៌ អង្គុយនៅជិតពិធីករនៅជ្រុងនោះចុះភាឯង ចូលចិត្តមួយណា?
សោភាខ្ញុំថា ម្នាក់ប្រុសឈ្មោះវិចិត្រ រៀងគ្រាន់បើជាងគេម្នាក់អង្គុយនៅខាងស្ដាំដៃពិសីហ្នុង

Breaking A Bowl (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចិតបានបន្តិចក្រោយមក អញ្ចឹងគាត់កំពុងតែចិត ប្រើប្រាស់កាំបិតចិតដុំការ៉ុតជាចំណិតតូចហាន់ជាចំណិតតូចបានបន្តិចក្រោយមក យើងឃើញកែងដៃរបស់គាត់ក៏បានប៉ះទៅនឹងចានគោម ដែលនៅក្បែរដៃនោះ អញ្ចឹងចានគោមដែលគាត់ដាក់នៅក្បែរនឹងកែងដៃរបស់គាត់ ដែលដាក់នៅនឹងជ្រុងតុ ឬក៏ដាក់នៅនឹងជិតជ្រុងតុ អញ្ចឹងកែងដៃរបស់គាត់បានប៉ះនឹងចានគោម ដូច្នេះធ្វើឲ្យចានគោមនោះធ្លាក់ពីលើតុអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញថា កែងដៃរបស់គាត់បានប៉ះនឹងចានគោម ហើយចានគោមបានធ្លាក់ពីលើតុចុះមកក្រោម អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញគាត់បានហាមាត់ អញ្ចឹងគាត់ហាមាត់ធំនិងបើកភ្នែកធំសម្លឹងមើលចានគោម បានន័យថាគាត់ភ្ញាក់ផ្អើល ដោយសារតែគាត់ធ្វេសប្រហែស ធ្វើឲ្យកែងដៃរបស់គាត់ប៉ះចានគោម ធ្វើឲ្យចានគោមធ្លាក់ពីលើតុ អញ្ចឹងគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលយើង នៅក្នុងរូបភាពនេះ គឺយើងឃើញដៃរបស់គាត់កំពុងតែកាន់កាំបិតម្ខាង ហើយដៃម្ខាងទៀតកំពុងតែកាន់ការ៉ុត ចំណែកឯភ្នែករបស់គាត់និងមាត់របស់គាត់គឺហាមាត់និងបើកភ្នែកធំសម្លឹងមើលចានគោម ដោយសារតែគាត់ភ្ញាក់ផ្អើល ព្រោះតែគាត់ធ្វេសប្រហែស ធ្វើឲ្យកែងដៃរបស់គាត់ប៉ះចានគោមធ្លាក់ពីលើតុ

Coffee And Soft Drink (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីទទួលការកុម្ម៉ង់ពីអតិថិជនហើយ បុរសដែលជាម្ចាស់ហាង ឬក៏បុរសដែលជាអ្នកបម្រើនោះ គាត់បានដើរទៅយកអ្វីដែលភ្ញៀវគាត់បានកុម្ម៉ង់ អញ្ចឹងយើងឃើញគាត់ដើរត្រលប់មកវិញ ដោយដៃរបស់គាត់ទាំងពីរ គឺទ្រនូវថាសមួយអញ្ចឹងដោយសារតែភ្ញៀវបានកុម្ម៉ង់ច្រើន ដែលមានដូចជាកាហ្វេ មានដូចជាទឹកក្រូច មានដូចជាកែវទឹកកកផងដែរ ដូច្នេះ គាត់កាន់អត់អស់ទេ ដៃគាត់តែពីរ គាត់មានដៃតែពីរ អញ្ចឹងគាត់កាន់ទាំងអស់អត់អស់ទេ ដូច្នេះគាត់ប្រើប្រាស់ថាសដែលយើងឃើញគាត់កាន់ថាស ថាសគឺជាបន្ទះធំមួយ ដែលធ្វើអំពីដែក ឬក៏ធ្វើអំពីជ័រ ដែលអាចធ្វើឲ្យយើងដាក់បានរបស់របរច្រើន ដែលវាមានរាងសំប៉ែត ហើយធំ អាចមានរាងជ្រុង ឬក៏មានរាងមូល ទៅតាមប្រភេទរបស់វាអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញអ្នកបម្រើម្នាក់នោះ គាត់កាន់ថាសមូលមួយ ហើយគាត់ដាក់កាហ្វេ ដាក់កែវទឹកកក និងដាក់ទឹកក្រូចមួយកំប៉ុង ទៅលើថាសនោះ និងកាន់យកមកឲ្យអតិថិជនរបស់គាត់អញ្ចឹងដោយសារតែគាត់កាន់អត់អស់ គាត់កាន់អត់អស់ គាត់ប្រើប្រាស់ថាសជំនួសអញ្ចឹងគាត់យកថាសមកដាក់ទឹកក្រូច និងកាហ្វេនោះ ជំនួសឲ្យការកាន់ដោយដៃវិញ ព្រោះដើម្បីឲ្យកាន់បានម្ដងទាំងអស់តែម្ដង

Post Office (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ គាត់ក៏បានបត់ក្រដាសឡាំងរបស់គាត់ឲ្យទៅជារាងប្រអប់មួយ អញ្ចឹងដោយសារតែឡាំងក្រដាសអម្បាញ់មិញគឺអត់ទាន់មានបត់ចេញជារូបរាងប្រអប់ទេ ដូច្នេះគាត់ត្រូវតែយកឡាំងក្រដាសនោះមកបត់ចេញជារាងប្រអប់មួយដើម្បីដាក់សៀវភៅ អញ្ចឹងដោយសារតែនៅលើតុ នៅលើតុគឺមានស្កុត ក៏ដូចជាមានកាវសម្រាប់បិទហើយ ដូច្នេះគាត់គ្រាន់តែយកឡាំងក្រដាសរបស់គាត់មកបត់ជ្រុងឲ្យចេញជារាងប្រអប់ ហើយលើកជ្រុងរបស់ឡាំងក្រដាសនោះឡើងផ្គុំចូលគ្នា បន្ទាប់មកគាត់យកស្កុតមកបិទជាការស្រេច អញ្ចឹងនៅក្នុងរូបភាពទី ១២ នេះ គាត់កំពុងតែផ្គុំឡាំងក្រដាសនោះឲ្យចេញជារាងប្រអប់មួយ ដើម្បីដាក់សៀវភៅចូលទៅខាងក្នុង ដោយគាត់ប្រើប្រាស់ស្កុតដើម្បីបិទ ឬក៏ប្រើប្រាស់កាវដើម្បីបិទឲ្យវាជាប់គ្នា អញ្ចឹងដោយសារតែនៅការិយាល័យប្រៃសណីយ៍គេអត់ដឹងទំហំសម្ភារៈ ឬក៏ទំហំរបស់របរដែលយើងចង់ផ្ញើ ដូច្នេះគឺគេអត់លក់ជាប្រអប់នោះទេ គឺគេលក់ជាក្រដាសឡាំងតែម្ដង ដើម្បីឲ្យយើងបត់ខ្លួនឯង ព្រោះដើម្បីឲ្យយើងប៉ាន់ស្មានថាតើទំហំប៉ុណ្ណា ត្រឹមត្រូវជាមួយនឹងទំហំរបស់សម្ភារៈរបស់យើង អញ្ចឹងនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នោះ គាត់ក៏បានកំពុងតែបត់ឡាំងក្រដាសនោះឲ្យចេញជាប្រអប់មួយ ដើម្បីដាក់សៀវភៅចូលទៅខាងក្នុង ដោយគាត់ប្រើប្រាស់ស្កុត ឬក៏កាវ ដើម្បី ដើម្បីបិទឡាំងក្រដាសនោះឲ្យជាប់គ្នា

Breaking A Bowl (Sakanan) — 01


អញ្ចឹងនៅក្នុងរូបភាពទីដែលនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលបុរសម្នាក់នោះ យើងឃើញគាត់មានវ័យប្រហែលជា ២៥ ឆ្នាំ អញ្ចឹងគាត់ពាក់អាវដៃខ្លីពណ៌លឿង គាត់ពាក់អាវដៃខ្លីពណ៌លឿង ហើយគាត់កំពុងតែឈរនៅក្នុងផ្ទះបាយរបស់គាត់ ដែលគាត់ឈរនៅខាងមុខតុមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់កាំបិត អញ្ចឹងដៃឆ្វេងរបស់គាត់កាន់កាំបិត ហើយដៃស្ដាំគឺកាន់បន្លែដែលជាការ៉ុត អញ្ចឹងយើងឃើញគាត់កំពុងតែចិតបន្លែនៅក្នុងផ្ទះបាយរបស់គាត់ ដែលយើងឃើញគាត់កំពុងតែហាន់ការ៉ុតជាចំណិតតូចដោយប្រើកាំបិតរបស់គាត់ អញ្ចឹងកាំបិតរបស់គាត់ប្រហែលជាមុត ដូច្នេះគាត់អាចចិតបន្លែជាចំណិតតូចដូចជាចិតដុំការ៉ុតជាចំណិតតូចបានយ៉ាងងាយស្រួល និងបានរហ័ស ហើយគាត់ប្រហែលជាកំពុងតែធ្វើសម្ល ឬក៏គាត់កំពុងតែធ្វើស៊ុបសម្រាប់អាហារនៅក្នុងថ្ងៃនេះ ដូច្នេះគាត់យកកាំបិតមកចិតបន្លែ ដោយយើងឃើញនៅក្បែរដៃរបស់គាត់ នៅក្បែរដៃឆ្វេងរបស់គាត់ គឺមានចានគោមមួយដែលមានពណ៌ផ្កាឈូក អញ្ចឹងគាត់ដាក់ចានគោមនៅក្បែរដៃរបស់គាត់ ដែលនៅកែងតុ ឬក៏នៅជ្រុងតុ ហើយគាត់កំពុងតែបន្តចិតបន្លែរបស់គាត់ ដោយយើងឃើញនៅឆ្វេងដៃរបស់គាត់ នៅខាងឆ្វេងដៃរបស់គាត់ យើងឃើញមានបន្លែជាច្រើនផ្សេងទៀត ដែលគាត់ដាក់នៅលើតុសម្រាប់ធ្វើការហាន់ អញ្ចឹងបន្ទាប់ពីគាត់ចិតការ៉ុតមួយនេះហើយ ឬក៏ហាន់ការ៉ុតជាដុំតូចហើយ គាត់នឹងចិតបន្តចិតបន្លែផ្សេងទៀតដែលនៅលើតុ ដែលយើងឃើញនៅលើតុ យើងឃើញមានប៉េងប៉ោះចំនួនយើងឃើញមានខ្ទឹមបារាំង យើងឃើញមានមើមការ៉ុតនិងយើងឃើញមានម្ទេសប្លោកផងដែរអញ្ចឹងគាត់ប្រហែលជាកំពុងតែធ្វើម្ហូបសម្រាប់អាហារថ្ងៃនេះ ឬក៏សម្រាប់អាហារពេលព្រឹក សម្រាប់អាហារពេលល្ងាច ឬក៏សម្រាប់អាហារពេលថ្ងៃត្រង់ អញ្ចឹងគាត់ធ្វើម្ហូបដោយខ្លួនឯង គឺគាត់អត់ទិញពីផ្សារមកទេ ហើយគាត់អត់ប្រើប្រាស់ ឬក៏គាត់អត់មាននរណាម្នាក់ដើម្បីជួយចម្អិនម្ហូបឲ្យគាត់ទេ អញ្ចឹងគាត់ធ្វើម្ហូបខ្លួនឯងដើម្បីញ៉ាំ

Going To Bed (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បាន បន្ទាប់ពីគាត់ពត់ខ្លួនរួចរាល់ហើយ អញ្ចឹងគាត់ស្ងាប គាត់អស់កម្លាំង ដោយសារតែគាត់មកពីក្រៅនឿយហត់ ឬក៏មកពីធ្វើការនឿយហត់ ឬក៏មកពីរៀននឿយហត់ អញ្ចឹងគាត់ក៏បានអស់កម្លាំង ហើយក៏បានគិតទៅដល់គ្រែគេងរបស់គាត់អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែដើរសំដៅទៅក្នុងបន្ទប់គេងរបស់គាត់ ដោយយើងឃើញគាត់ដើរបណ្ដើរ គិតទៅរកគ្រែគេងបណ្ដើរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ ដែលនៅក្នុងរូបភាពទីគឺគាត់កំពុងតែដើរសំដៅទៅបន្ទប់គេង ដើម្បីចូលគេងនៅក្នុងបន្ទប់របស់គាត់ ដោយយើងឃើញគាត់កំពុងតែគិតទៅដល់គ្រែគេងមួយ ដែលគ្រែគេងដែលគាត់កំពុងតែគិតនោះ យើងឃើញមានពូកមួយដែលនៅពីលើគ្រែ អញ្ចឹងគ្រែគេងគឺមានជើងបួន ហើយមានរាងទ្រវែង គឺខុសពីតុបន្តិច ដោយសារតែតុគឺមានខ្លះរាងជ្រុង ខ្លះរាងមូល ហើយខ្លីជាងគ្រែ ប៉ុន្តែគ្រែគឺវែង ដោយសារសម្រាប់យើងគេងអញ្ចឹងគ្រែមានជើងបួន ហើយនៅលើគ្រែគឺ ជាទូទៅគឺយើងដាក់ពូក ហើយនិងដាក់ខ្នើយ ក៏ប៉ុន្តែបើសិនជានៅក្នុងស្រែ នៅតាមទីជនបទ ឬក៏ស្រុកស្រែចំការ ពេលខ្លះគាត់អត់មានពូកទេ អញ្ចឹងគាត់គេងគ្រែដោយប្រើកន្ទេល ឬក៏កម្រាល អញ្ចឹងគាត់គ្រាន់តែក្រាលកន្ទេល ក៏គាត់អាចគេងបានដែរ ប៉ុន្តែវាអត់ទន់ដូចពូកនោះទេ អញ្ចឹងជាទូទៅនៅទីក្រុង គឺយើងគេងដោយដាក់ក្រាលដោយសារពូក អញ្ចឹងបន្ទាប់ពីយើងដាក់គ្រែហើយ គឺយើងដាក់ពូកនៅលើគ្រែ ចំណែកឯនៅជនបទ គឺយើងដាក់គ្រែហើយ គឺយើងក្រាលកន្ទេលនៅលើគ្រែ ហើយគេងតែម្ដង អញ្ចឹងការគេងលើកន្ទេល គឺអត់សូវស្រួលខ្លួនទេដោយសារវារឹង អញ្ចឹងវាអាចធ្វើឲ្យយើងឈឺខ្លួន ក៏ប៉ុន្តែបើយើងគេងនៅលើពូក គឺវាទន់ស្រួល អញ្ចឹងយើងអាចគេងលក់ស្រួលបានដែលជាក់ស្ដែងយើងឃើញគ្រែគេងរបស់ក្មេងប្រុសម្នាក់នេះ ដែលកំពុងតែគិត គឺយើងឃើញមានពូកមួយនៅលើគ្រែ ហើយមានខ្នើយកើយមួយនៅលើគ្រែនោះផងដែរអញ្ចឹងគាត់កំពុងតែដើរសំដៅទៅបន្ទប់គេងរបស់គាត់ ដោយដើរបណ្ដើរ គិតអំពីគ្រែគេងរបស់គាត់បណ្ដើរ