Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
លីដា | liidaa | female Cambodian name | 29/7 |
Link to overview page
Link to dictionary
Expressing concern for other people's welfare — Additional dialogue
តារា៖ លីដា ឈឺក្បាលអ៎? ញ៉ាំថ្នាំអេ៎? ខ្ញុំមានថ្នាំឈឺក្បាល។
លីដា៖ សុំម៉ាគ្រាប់ម៉ោអីចឹង។
តារា៖ ឧស្សាហ៍ឈឺក្បាលអ៎?
លីដា៖ មួយអាទិត្យពីរបីដងអី។
តារា៖ អូ នេះមិនមែនឈឺក្បាលធម្មតាអេ៎នៀក។ ទៅពេទ្យម្ដងទៅអី?
លីដា៖ ហ្នឹងហើយ ចាំឆ្លៀតពេលទៅ។ ឥឡូវផឹកថ្នាំសិន។
Calming someone down — Additional dialogue
សុគន្ធ៖ ខ្ញុំត្រូវទៅជួបគេបង។ យឺតម៉ោងហើយ ឥឡូវកុំព្យូទ័រគាំងទៀត។ យ៉ាប់ម៉ង។
លីដា៖ តែបិទតាសអី? ចាំបងជួយបិទកុំព្យូទ័រឲ្យក៏បាន។ បើមើលទៅយឺតហើយ តេប្រាប់គេតិចទៅ គេមិនខឹងអីទេ។
សុគន្ធ៖ បាទបង អរគុណ។ អីចឹងបងជួយបិទកុំព្យូទ័រឲ្យខ្ញុំផងណា។ ខ្ញុំទៅហើយ។
Remembering — Dialogue 1
លីដា៖ ឆ្នាំងសាកអាយហ្វូនអ៎? ខ្ញុំនៅហ្នឹងយូរហើយតាំងពីព្រឹក ដូចអត់ឃើញផង។ សម្បត្តិឯងភ្លេចយកម៉ោទេដឹង?
សម្បត្តិ៖ អត់ទេ ខ្ញុំចាំថាយកម៉ោតាស។ កុំអាល គិតមើលសិន ភ្លេចដៃទុកណាអញ្ចេះ? សាករកមើលក្នុងកាតាបសិន។
លីដា៖ ហ៊ើយ! ឃើញហើយ! នៅនេះសោះ ខំតែភ័យ។
សម្បត្តិ៖ ចាស់ហើយ ភ្លេចភ្លាំងច្រើន!
Remembering — Dialogue 2
សម្បត្តិ៖ ឃើញលីដាឯងកាន់យកទៅនោះហើយតាសមិញ។
លីដា៖ ដំបូងខ្ញុំកាន់ទៅ តែខ្លាចប្រឡាក់ ខ្ញុំក៏យកម៉ោវិញ ហើយគិតថាទុកហ្នឹងម៉ាភ្លែតហ្នឹងអា៎។
សម្បត្តិ៖ អឹម ... អត់ដឹងទេអីចឹង។ ខ្ញុំទើបតែម៉ោដែរ។ ... នោះមែន លីដា?
លីដា៖ ហ្នឹងហើយ! ហាក ម៉េចទៅនៅហ្នុងវិញ? អូ៎ ... ចាំហើយ! ខ្ញុំទៅកូពីក្រដាស ហើយទុកហ្នុងមួយភ្លែតមិញ។
សម្បត្តិ៖ យ៉ាប់ម៉ង។
Expressing concern for other people's welfare — Dialogue 2
លីដា៖ ម៉េចចឹង? តារារវល់អ៎? ឬក៏ឈឺ?
តារា៖ ហ្នឹងហើយ លីដា ខ្ញុំអត់សូវស្រួលខ្លួន។ រៀងចង់ក្អួត ហើយក្ដៅខ្លួនអស់កម្លាំង។
លីដា៖ ហ្នឹងអ៎? ទៅពេទ្យនៅ?
តារា៖ ចាំមើលម៉ាសន្ទុះទៀតសិន។ បើនៅអត់បាត់ ចាំទៅហ្វាម៉ាស៊ីទិញថ្នាំ។
លីដា៖ អត់ទេ! កុំចាំ ត្រូវទៅឥឡូវហ្នឹង។ ទុកយូរអត់បានអេ៎។ កុំសម្ងំអីចឹង។
តារា៖ អត់មានកម្លាំងទៅអេ៎។ រកឲ្យគេជួយកោសខ្យល់ចេញសិន។
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។
Remembering — Additional dialogue
លីដា៖ កញ្ញា ម៉េចហើយ? រួចរាល់នៅ? រៀងយឺតហើយណា។
កញ្ញា៖ ហើយៗ លីដា តស់។ ... អ៊ុះ ភ្លេចសំបុត្រ!
លីដា៖ វិះ កញ្ញាឯង។ ទៅយកម៉ោលឿន! ...
កញ្ញា៖ [និយាយម្នាក់ឯង] ចុម មិញខ្ញុំបិទម៉ាស៊ីនត្រជាក់ហើយនៅហ្ន៎?
លីដា៖ ឃើញលីដាឯងបិទហើយតាស។
កញ្ញា៖ អីចឹងអ៎? អត់អីអេ៎អីចឹង។ តស់ទៅ។ តែដូចភ្លេចអីគេម្យ៉ាង ...
លីដា៖ កាបូបកញ្ញាឯងទូចអីចឹង ដាក់ទូរស័ព្ទចូលដែរ?
កញ្ញា៖ អូ៎ នឹកឃើញហើយ ភ្លេចទូរស័ព្ទហ្នឹងអា៎!