KhmerPronunciationEnglish/Notes#occ
ស្រុក srok 1. country, nation
2. district (subdivision of a province)
3. village, countryside, rural area
4. to be domestic (as opposed to foreign), native
5. tame, domesticated/cultivated (as opposed to wild)
5/4

Link to overview page
Link to dictionary

Consoling someone — Dialogue 2


ប្រឡងធ្លាក់
ម្ដាយម៉េចហើយកូន?
កូនធ្លាក់បាត់ហើយម៉ាក់
ម្ដាយមិនអីទេប្រឡងទៅស្រុកក្រៅ មិនងាយឯណាគេធ្លាក់ម៉ាគំនរចាំប្រឡងលើកក្រោយទៀតទៅ
កូនស្ដាយអា៎ម៉ាក់ខំប្រឡងជាប់ដល់សម្ភាសន៍ហើយ
ម្ដាយស្ដាយចេះតែស្ដាយហើយ តែធ្វើម៉េចបើអីចឹងហើយមិនអីទេ នៅមានឱកាសផ្សេងទៀតដែរតាស

Expressing cold — Dialogue 2


ដល់រដូវធ្លាក់ខ្យល់
ស្រីពេជ្រអ៊ូយ រងាអា៎!
មរកតធ្លាក់ខ្យល់ហើយងូតទឹកម្ដងៗ រងាសឹងអីហើយ
ស្រីពេជ្រទាល់តែពាក់អាវរងាហើយនៀកខ្ញុំ
មរកតស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្របើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង
មរកតខ្ញុំវិញអត់អីបើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎

Post Office (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការផ្ញើអីវ៉ាន់តាមប្រៃសណីយ៍ អញ្ចឹងជាទូទៅប្រសិនបើយើងចង់ផ្ញើអីវ៉ាន់ ឬក៏ផ្ញើអ្វីមួយទៅឲ្យអ្នកដទៃ ឬក៏ទៅឲ្យអ្នកណាម្នាក់ នៅក្រៅប្រទេស ឬក៏នៅក្នុងស្រុក យើងតែងតែភាគច្រើនយើងផ្ញើតាមប្រៃសណីយ៍ ប៉ុន្តែពេលខ្លះនៅក្នុងកម្ពុជាគឺ ប្រសិនបើយើងផ្ញើនៅក្នុងស្រុក បានន័យថាបើយើងផ្ញើពីភ្នំពេញទៅខេត្តផ្សេងឬក៏ពីខេត្តមួយទៅខេត្តមួយ គឺយើងអត់សូវប្រើប្រៃសណីយ៍ប៉ុន្មានទេ គឺភាគច្រើនយើងប្រើតាមរយៈឡាន អញ្ចឹងយើងផ្ញើតាមឡាន តាមស្ថានីយឡានក្រុងជាដើម ក៏ប៉ុន្តែប្រសិនបើយើងផ្ញើទៅក្រៅប្រទេស អញ្ចឹងយើងផ្ញើតាមប្រៃសណីយ៍ ឬក៏ការិយាល័យប្រៃសណីយ៍ ដើម្បីឲ្យគេផ្ញើទៅក្រៅប្រទេស

Khmer New Year (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺជាល្បែងប្រជាប្រិយខ្មែរមួយមុខទៀត គេហៅថាលេងចាប់កូនខ្លែងអញ្ចឹងលេងចាប់កូនខ្លែង គឺយើងត្រូវបែងចែកជាពីរក្រុម ដោយមួយក្រុមមានមនុស្សច្រើនអ្នក ឈរតម្រង់ជួរគ្នាដោយឱបចង្កេះគ្នាទៅវិញទៅមកអញ្ចឹងមួយក្រុមគឺឈរតម្រង់ជួរគ្នាដោយតោងចង្កេះគ្នាពីមុខទៅក្រោយ បាទ ហើយម្នាក់មួយក្រុមទៀតគឺមានសមាជិកតែម្នាក់ប៉ុណ្ណោះ ដោយគាត់ដើរតួជាខ្លែង ចំណែកឯមនុស្សមួយក្រុមដែលឈរតម្រង់ជួរគ្នាដើរតួជាមាន់ ហើយនៅខាងមុខគេគឺជាដើរតួជាមេមាន់ អញ្ចឹងខ្លែងត្រូវទៅសុំចាប់កូនមាន់ពីមេមាន់ ប៉ុន្តែនៅពេលដែលខ្លែងទៅ ខ្លែងត្រូវច្រៀងសុំចាប់កូនខ្លែងពីមេមាន់ ហើយមេមាន់មិនព្រមនោះទេ ដោយមេមាន់ព្យាយាមការពារកូនមាន់នោះឲ្យខានតែងបានអញ្ចឹងល្បែងនេះគឺយើងយកតម្រាប់ទៅតាមសត្វខ្លែង ហើយនិងសត្វមាន់ដែលជាសត្វរស់នៅនៅក្នុងស្រុកភូមិ ហើយសត្វខ្លែងតែងតែមកឆាបកូនមាន់យកទៅស៊ី ហើយមេមាន់តែងតែការពារកូនមាន់របស់គេ ដូច្នេះខ្មែរយើងក៏បានមើលសកម្មភាពរបស់សត្វទាំងពីរ ហើយក៏បង្កើតជាល្បែងនេះឡើងអញ្ចឹងនៅពេលនោះ ខ្លែងត្រូវតែព្យាយាម ធ្វើយ៉ាងណា ចាប់មនុស្សដែលនៅខាងក្រោយឲ្យបាន ហើយមេមាន់ព្យាយាមរត់ទៅបាំងខ្លែងដើម្បីកុំឲ្យចាប់កូនមាន់បានអញ្ចឹងកូនមាន់ដែលនៅខាងក្រោយ ឬក៏មនុស្សដែលនៅខាងក្រោយ ត្រូវតែព្យាយាមរត់តាមមេមាន់ ដើម្បីកុំឲ្យខ្លែងចាប់បាន នៅពេលដែលខ្លែងចាប់បាននោះ កូនមាន់នោះនឹងក្លាយទៅជាចំណីរបស់ខ្លែង ហើយគេនឹងក្លាយទៅជាអ្នកចាញ់ បន្ទាប់មកអ្នកចាញ់នឹងត្រូវច្រៀង ឬក៏រាំទៅតាមអ្វីដែលអ្នកឈ្នះចង់បានអញ្ចឹងល្បែងប្រជាប្រិយខ្មែរដែលលេងនៅក្នុងពិធីចូលឆ្នាំខ្មែរគឺមានច្រើនប្រភេទ មានដូចជាចោលឈូង បោះអង្គញ់ ចាប់កូនខ្លែង លាក់កន្សែងជាដើមហើយល្បែងទាំងអស់នោះ ពុំមែនជាល្បែងស៊ីសងនោះទេ វាគឺជាល្បែងប្រពៃណី ឬក៏ល្បែងប្រជាប្រិយ ដែលប្រជាជនខ្មែរតែងតែលេងដើម្បីភាពសប្បាយរីករាយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា តែងតែធ្វើឡើងនៅក្នុងខែមេសា បាទ ខែមេសាដែលជាខែប្រាំង ហើយយើងធ្វើឡើងនេះគឺនៅក្នុង ពេលដែលប្រមូលផលរួច អញ្ចឹងនៅពេលដែលប្រជាជនគាត់ប្រមូលផលស្រែចំការគាត់រួចរាល់ហើយ គាត់ក៏បានរៀបចំពិធីចូលឆ្នាំថ្មីនេះ ដើម្បីជួបជុំគ្នាសប្បាយរីករាយ និងដើម្បីអបអរនូវផលដំណាំ ដែលគាត់បានប្រមូលរួចរាល់ ដូច្នេះគឺយើងតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែមេសា ដែលជាខែដែលប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេស គាត់បានប្រមូលផលដំណាំគ្នារួចរាល់ បន្ទាប់មកប្រជាជនខ្មែរ គាត់ក៏បានជួបជុំគ្នា ដើម្បីលេងល្បែងប្រជាប្រិយ ក្នុងការកម្សាន្តនៅក្នុងភូមិរបស់គាត់ផងដែរ