KhmerPronunciationEnglish/Notes#occ
រើស rəəh 1. to choose, to select, to separate, to pick up (an unclaimed object), to collect
2. choosy, finicky
15/5

Link to overview page
Link to dictionary

Talking about the taste of food 2 — Cultural note


នៅពេលមនុស្សម្នាក់មានអាហារដែលខ្លួនចូលចិត្តញ៉ាំតិចមុខ ហើយមិនព្រមញ៉ាំអ្វីដែលខ្លួនមិនចូលចិត្តសោះ ខ្មែរប្រើពាក្យថារើសម្ហូប”។ ភាសាសាមញ្ញហៅថាស៊ីរើស”។ នៅពេលអ្នកឃ្លាខាងក្រោម តើអ្នកដឹងថាជនជាតិខ្មែរកំពុងនិយាយលេងសើចទេ?
ស៊ីរើស មិនមែនរើសស៊ីទេណា
ស្រួលចិញ្ចឹមមែន!

Saying “A moment, please!” — Dialogue


នារីលោកគ្រូ ខ្ញុំចង់រៀនបង្កើតតារាងក្នុងកុំព្យូទ័រ ធ្វើម៉េចទៅ លោកគ្រូ?
លោកគ្រូបង្កើតក្នុង Word បានតាសចូល insert ហើយរើសចំនួនតារាងដែលនារីឯងចង់បង្កើតទៅបានហើយ
នារីឈប់សិន លោកគ្រូខ្ញុំតាមអត់ទាន់អេ មួយៗ។ ដំបូងបើក Word មែន?
លោកគ្រូហ្នឹងហើយ
នារីខ្ញុំបើក Word ឲ្យចេញសិន ... អូខេ ចេញហើយហើយម៉េចទៀត លោកគ្រូ?
លោកគ្រូចុច insert ហើយឃើញគេដាក់ថា table ។
នារីកុំអាល លោកគ្រូចាំមើលណា រកមើលពាក្យ insert មែន លោកគ្រូ? នេះមែន?
លោកគ្រូហ្នឹងហើយចុចវាទៅ ឃើញមានអីផ្សេងទៀតនៅក្រោមហ្នឹងហើយហើយរកមើលពាក្យ table រួចរើស ...
នារីចាំម៉ាភ្លែត លោកគ្រូខ្ញុំសុំរកពាក្យ table ឲ្យឃើញសិន។ ... អូខេ ឃើញហើយចុចលើវាមែន?
លោកគ្រូចុចទៅហើយរើសតារាងដែលនារីឯងចង់បាននារីឯងអូស mouse ក៏បាន ឬក៏ដាក់លេខយកម៉ងក៏បានបើតារាងតិច អូស mouse ទៅលឿន តែបើតារាងច្រើន ទាល់តែបញ្ចូលលេខ ...
នារីលោកគ្រូ ខ្ញុំសុំកាត់សិនកុំលឿនពេកខ្ញុំសុំសួរកន្លែងនេះមួយសិន
លោកគ្រូចាំតិចណាខ្ញុំលើកទូរស័ព្ទមួយសិន
នារីចាស

Laundry (Sakanan) — 04


បន្ទាប់មកទៀតចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញបុរសម្នាក់នោះ គាត់កំពុងតែរំលែកខោអាវចេញជាពីរ បាទ គាត់កំពុងតែរំលែកខោអាវ ដោយគាត់បែងចែកខោអាវនោះ ដោយគាត់យកអាវដាក់មួយឡែក និងអាវពណ៌ដាក់មួយឡែក អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គាត់កំពុងតែដាក់កន្ត្រកខោអាវនៅលើតុមួយ ដែលមានកម្ពស់ត្រឹមចង្កេះរបស់គាត់ បន្ទាប់មកគាត់យកដៃរបស់គាត់ចាប់រំលែកខោអាវ ដោយគាត់រើសយកពណ៌ដាក់ម្ខាងនិងខោអាវពណ៌ដាក់ម្ខាង អញ្ចឹងយើងឃើញរូបនេះ គឺគាត់យកខោអាវដាក់ទៅខាងឆ្វេងដៃរបស់គាត់ ចំណែកឯខាងខោអាវពណ៌ គឺនៅខាងស្ដាំដៃរបស់គាត់ គាត់ធ្វើបែបនេះគឺដើម្បីកុំឲ្យមានការច្រឡូកច្រឡំគ្នារវាងអាវនិងអាវពណ៌ ព្រោះថាប្រសិនបើយើងបោកខោអាវអាវពណ៌ជាមួយនឹងអាវច្របូកច្របល់គ្នា វាអាចនឹងប្រឡាក់អាវ ព្រោះពេលខ្លះអាវពណ៌វាអាចនឹងចេញពណ៌ ដូចជាយើងពាក់ខោអាវពណ៌ខៀវ ពេល[ដែល]យើងបោក គឺវាអាចចេញពណ៌ដែលគេជ្រលក់ នៅពេលដែលជ្រលក់ថ្នាំអត់ល្អ គឺវាចេញពណ៌នៅពេលដែលយើងបោក អញ្ចឹងប្រសិនបើយើងបោកជាមួយអាវ ពណ៌នោះអាចនឹងចេញមកប្រឡាក់អាវជាក់ជាមិនខាន ដូច្នេះហើយបុរសម្នាក់នោះ គាត់ក៏បានរំលែកខោអាវចេញជាពីរចំណែក ដោយយកអាវបោកផ្សេង និងខោអាវពណ៌បោកផ្សេង

Shopping For A T-Shirt (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ បន្ទាប់ពីបុរសម្នាក់នោះ គាត់បានអាវហើយឆ្លុះកញ្ចក់រួចរាល់ហើយ អញ្ចឹងគាត់ពេញចិត្តនឹងអាវនោះ ដូច្នេះគាត់ក៏បានមកឲ្យមិត្តស្រីរបស់គាត់មើលម្ដងទៀតផងដែរដោយអាវនោះជាអាវរបស់មិត្តស្រីគាត់រើសឲ្យ ដូច្នេះនៅពេលដែលគាត់ គាត់ក៏បានមកបង្ហាញខ្លួនឲ្យមិត្តស្រីរបស់គាត់ឃើញថាតើមិត្តស្រីរបស់គាត់ពេញចិត្តដែរទេ? អញ្ចឹងនៅក្នុងរូបភាពនេះ គាត់ក៏បានដើរមកច្រត់ចង្កេះខាងមុខមិត្តស្រីរបស់គាត់ ហើយញញឹមទៅកាន់មិត្តស្រីរបស់គាត់ ដើម្បីបង្ហាញខ្លួនថាតើអាវនោះសមដែរទេ? អញ្ចឹងមិត្តស្រីរបស់គាត់ក៏បានលើកដៃពីរឡើង ដោយដៃទាំងសងខាងរបស់មិត្តស្រីរបស់គាត់លើកឡើង ហើយទឹកមុខរបស់មិត្តស្រីរបស់គាត់គឺភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះយើងឃើញថា អាវមួយនោះគឺសមនឹងខ្លួនរបស់បុរសម្នាក់នោះតែម្ដង គឺល្មមអញ្ចឹងនារីម្នាក់នោះ គាត់ក៏បានរំភើប ហើយក៏សប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែគាត់អាចរើសអាវយឺតមួយ ដែលល្មមនឹងមិត្តប្រុសរបស់គាត់ អញ្ចឹងគាត់លើកដៃទាំងពីរឡើង ហើយសម្ដែងទឹកមុខភ្ញាក់ផ្អើល ដោយគាត់ពេញចិត្តអាវយឺតនោះយ៉ាងខ្លាំង ដូច្នេះពួកគេទាំងពីរនាក់គឺស្រឡាញ់អាវយឺតមួយនោះខ្លាំងណាស់ ដោយអាវយឺតមួយនោះគឺជាពណ៌ដែលមិត្តប្រុសរបស់គាត់ពេញចិត្ត ហើយល្មមនឹងមិត្តប្រុសគាត់តែម្ដង អញ្ចឹងបានន័យថានារីម្នាក់នោះ គឺគាត់ដឹងអំពីបុរសម្នាក់នោះថាតើទំហំខ្លួនគាត់ប៉ុណ្ណា ហើយគាត់ចូលចិត្តអ្វី ដូច្នេះទើបនារីម្នាក់នោះ គាត់បានយកអាវដែលល្មមនឹងខ្លួនបុរសម្នាក់នោះមកឲ្យបុរសម្នាក់នោះអញ្ចឹងនៅក្នុងរូបភាពទី ១២ គឺពួកគេទាំងពីរនាក់គឺចូលចិត្តអាវនោះយ៉ាងខ្លាំង

Shopping For A T-Shirt (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ដោះអាវនោះប្រគល់ទៅឲ្យអ្នកលក់វិញហើយ គាត់ក៏ចេញក្រៅមក ខាងក្រៅមកក្នុងហាងវិញ បានន័យថាគាត់ចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់មកវិញ អញ្ចឹងនៅពេលដែលគាត់ចេញមកវិញ គាត់ក៏បានបន្តរកអាវនៅក្នុងហាងនោះទៀត ព្រោះពេលខ្លះអាវតែមួយគឺយើងអត់ដឹងថាសមនឹងខ្លួនយើងអត់នោះទេ ដូច្នេះគឺនៅក្នុងហាងមានអាវច្រើន អញ្ចឹងប្រសិនបើអត់ល្មមមួយ យើងអាចរកអាវផ្សេងទៀត ដើម្បីបានដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១០ នេះ បន្ទាប់ពីគាត់ចេញមកពីបន្ទប់ផ្លាស់សម្លៀកបំពាក់វិញ យើងឃើញថាមិត្តស្រីរបស់គាត់ ក៏បានរកអាវមួយដើម្បីឲ្យគាត់អញ្ចឹងមិត្តស្រីរបស់គាត់ គាត់ក៏បង្ហាញអាវលឿងមួយ អាវយឺតពណ៌លឿងមួយទៅដល់បុរសម្នាក់នោះអញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានគិត ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺមិត្តស្រីរបស់គាត់កំពុងតែកាន់អាវយឺតពណ៌លឿងដៃខ្លីមួយបង្ហាញទៅបុរសម្នាក់នោះ អញ្ចឹង[ពួក] គាត់បង្ហាញដោយភាពញញឹម ព្រោះថាមិត្ត នារីម្នាក់នោះ ប្រហែលជាគាត់ដឹងចិត្តបុរសម្នាក់នោះថាតើគាត់ចូលចិត្តអ្វី [ឬក៏]ចូលចិត្តអាវពណ៌អី ដូច្នេះហើយទើបគាត់បង្ហាញអាវយឺតមួយនោះ បុរសម្នាក់នោះក៏ញញឹម ហើយក៏ចង្អុលមកខ្លួនឯងថាគាត់ចូលចិត្តអាវមួយនោះ ដូច្នេះគាត់ក៏យកអាវមួយនោះទៅទៀតអញ្ចឹងនៅក្នុងរូបភាពទី ១០ នេះ គឺមិត្តស្រីរបស់គាត់ជាអ្នករើសអាវយឺតឲ្យគាត់ដើម្បីពាក់ ឬក៏ដើម្បី ព្រោះថានៅពេលដែលគាត់រើសខ្លួនឯង គឺបុរសម្នាក់នោះ គាត់រើសអត់ត្រូវនោះទេ បានន័យថាគាត់រើសខ្លួនឯងគឺគាត់រើសពណ៌ខៀវ ក៏ប៉ុន្តែអាវពណ៌ខៀវគឺអត់ល្មមនឹងខ្លួនគាត់នោះទេ ដូច្នេះមិត្តស្រីរបស់គាត់ ក៏បានជ្រើសរើសអាវពណ៌លឿងមួយទៀត ដើម្បីឲ្យបុរសម្នាក់នោះ ថាតើត្រូវនឹងខ្លួនគាត់ដែរទេ