KhmerPronunciationEnglish/Notes#occ
គណនី keaʔnaʔnii, keaʔnaʔnəy 1. account
2. accounting
11/5

Link to overview page
Link to dictionary

Going To The ATM (Sakanan) — 10


អញ្ចឹងនៅក្នុងរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីយើងបានចុចលើគ្រាប់ចុចយល់ព្រម នារីម្នាក់នោះ គាត់ក៏បានរង់ចាំឲ្យម៉ាស៊ីនដំណើរការអញ្ចឹងបន្ទាប់ពីយើងយល់ព្រមហើយ ម៉ាស៊ីនក៏ចាប់ផ្ដើមដំណើរការរបស់វា ដើម្បីបញ្ចេញប្រាក់ចំនួន ១៥០០ ដុល្លារម៉ាស៊ីនបានធ្វើការរាប់ប្រាក់ទៅក្នុងគណនីរបស់គាត់ ឬក៏ពិនិត្យទៅលើសាច់ប្រាក់នៅក្នុងគណនីរបស់គាត់ តើគណនីរបស់គាត់ មានសាច់ប្រាក់គ្រប់គ្រាន់ចំនួន ១៥០០ ដុល្លារដែរទេ ដូច្នេះគឺយើងត្រូវរង់ចាំរយៈពេលមួយសន្ទុះ បាទ ឬក៏រយៈពេលបន្តិច ឬក៏ភាសាខ្មែរ ឬក៏ប្រជាជនខ្មែរនិយមហៅថា រយៈពេលមួយសន្ទុះ ដើម្បីឲ្យម៉ាស៊ីនត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់ក៏កំពុងតែឈររង់ចាំឲ្យម៉ាស៊ីនត្រួតពិនិត្យទៅលើគណនីរបស់គាត់ផងដែរ

Going To The ATM (Sakanan) — 11


ចូលដល់រូបភាពទី ១១ រូបភាពទី ១១ បន្ទាប់ពីពិនិត្យគណនីរួចហើយ ម៉ាស៊ីនដកប្រាក់បានបញ្ចេញកាតអេធីអឹមរបស់គាត់ចេញមកក្រៅវិញ មុននឹងបញ្ចេញលុយអញ្ចឹងជាទូទៅគឺគាត់បញ្ចេញកាតអេធីអឹមមកវិញ បាទ នៅពេលដែលគាត់ពិនិត្យហើយ ថាតើមានទឹកប្រាក់គ្រប់គ្រាន់ដែរទេ បាទ ទោះជាគ្រប់គ្រាន់ មិនគ្រប់គ្រាន់ក៏ដោយ ម៉ាស៊ីនតែងតែបញ្ចេញកាតអេធីអឹមមកវិញ ហើយយើងត្រូវចាប់កាន់[ម៉ាស៊ីន]កាតអេធីអឹមនោះ ដើម្បីយកមកទុកអញ្ចឹងនៅក្នុងរូបភាពនេះ កាតអេធីអឹមគឺចេញមកក្រៅតាមរយៈកន្លែងដោតកាត អញ្ចឹងកន្លែងដោតកាតនៅកន្លែងណា ម៉ាស៊ីនអេធីអឹមនឹងបញ្ចេញកាតនៅកន្លែងនោះមកវិញយើងឃើញកាតអេធីអឹមពណ៌ទឹកក្រូចចេញពីរន្ធមួយ បាទ រន្ធមួយ រន្ធនោះគឺជារន្ធដែលបញ្ចេញ ឬក៏បញ្ចូលកាតអេធីអឹមអញ្ចឹងរូបភាពនេះ គឺកាតអេធីអឹម គឺចេញមកក្រៅ

Going To The ATM (Sakanan) — 06


អញ្ចឹងចូលដល់រូបភាពទីនៅក្នុងរូបភាពទីនារីម្នាក់នោះ គាត់ក៏បានឈរនៅខាងមុខម៉ាស៊ីនអេធីអឹម ឬក៏ម៉ាស៊ីនដកប្រាក់ បាទ ហើយដៃឆ្វេងរបស់គាត់ គាត់កាន់កាតអេធីអឹម បាទ អញ្ចឹងក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹម យើងត្រូវមានកាតធនាគារមួយ ឬក៏គេហៅថាកាតអេធីអឹម យើងត្រូវបញ្ចូលកាតអេធីអឹមនោះទៅក្នុងម៉ាស៊ីនអេធីអឹម ឬក៏ម៉ាស៊ីនដកប្រាក់ អញ្ចឹងរូបភាពនេះ យើងឃើញថា ដៃឆ្វេង ដៃស្ដាំរបស់នារីនេះ បាទ នារីនេះ គាត់ប្រើប្រាស់ដៃស្ដាំរបស់គាត់ ដើម្បីកាន់កាតអេធីអឹមដាក់ចូលទៅក្នុងម៉ាស៊ីនអញ្ចឹងគាត់ដាក់ចូលនូវកាតនៅក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនពិនិត្យទៅលើអាខោនធនាគារ ឬក៏ពិនិត្យទៅលើគណនីធនាគាររបស់គាត់ថាត្រឹមត្រូវទេអញ្ចឹង ជាទូទៅ យើងប្រើប្រាស់ម៉ាស៊ីនអេធីអឹម យើងត្រូវប្រើកាត ដើម្បីដាក់ចូលក្នុងម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនត្រួតពិនិត្យថា តើគណនីរបស់យើងត្រឹមត្រូវដែរទេ

Going To The ATM (Sakanan) — 13


ចូលដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីម៉ាស៊ីនអេធីអឹមបញ្ចេញកាតរួចរាល់ហើយ ម៉ាស៊ីនអេធីអឹមក៏គាត់បានបញ្ចេញទឹកប្រាក់ទៅតាមតម្រូវការរបស់នារីម្នាក់នោះផងដែរអញ្ចឹងបានន័យថា នៅក្នុងគណនីធនាគាររបស់នារីម្នាក់នោះ មានទឹកប្រាក់គ្រប់គ្រាន់ សម្រាប់ការដកចំនួន ១៥០០ ដុល្លារដូច្នេះហើយម៉ាស៊ីនអេធីអឹមក៏បានបញ្ចេញសាច់ប្រាក់ចំនួន ១៥០០ ដុល្លារ ចេញពីក្នុងម៉ាស៊ីនមកផងដែរអញ្ចឹងការបញ្ចេញសាច់ប្រាក់ និងបញ្ចេញកាត គឺមានកន្លែងខុសគ្នា គឺកន្លែងបញ្ចេញកាតគឺមានតូច បានន័យថារន្ធមួយតូច ដើម្បីបញ្ចេញកាតអេធីអឹម ក៏ប៉ុន្តែកន្លែងបញ្ចេញសាច់ប្រាក់ គឺមានរន្ធធំ អញ្ចឹងទៅតាមទំហំសាច់ប្រាក់ដូច្នេះទឹកប្រាក់ចំនួន ១៥០០ ដុល្លារ គឺកំពុងតែត្រូវបានបញ្ចេញពីក្នុងម៉ាស៊ីនអេធីអឹមជាទូទៅការបញ្ចេញសាច់ប្រាក់ គឺគេមិនបញ្ចេញប្រាក់ទាំងមូលមកនោះទេ គឺគេបញ្ចេញតែពាក់កណ្ដាលតែប៉ុណ្ណោះ ដូច្នេះយើងត្រូវចាប់ទាញសាច់ប្រាក់នោះចេញពីម៉ាស៊ីនផងដែរ

Going To The ATM (Sakanan) — 07


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីយើងប្រើប្រាស់ ឬក៏ដាក់កាតចូលទៅក្នុងម៉ាស៊ីនអេធីអឹមរួចហើយ យើងត្រូវបញ្ចូលលេខសម្ងាត់អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងវ៉ៃ គឺនារីនោះវាយលេខសម្ងាត់បញ្ចូលអញ្ចឹងនៅក្នុងប្រទេសកម្ពុជា ម៉ាស៊ីនអេធីអឹម គឺប្រើប្រាស់ភាសាខ្មែរ ហើយនិងភាសាអង់គ្លេស ឬក៏ភាសាអង់គ្លេសអញ្ចឹងប្រសិនបើយើងជាជនជាតិខ្មែរ យើងត្រូវជ្រើសរើសភាសាខ្មែរ ហើយប្រសិនបើយើងជនជាតិបរទេស ឬក៏មិនចេះប្រើប្រាស់ភាសាខ្មែរនោះទេ យើងត្រូវប្រើប្រាស់ភាសាអង់គ្លេស ព្រោះថានៅលើម៉ាស៊ីនទាំងអស់ គឺមានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេសអញ្ចឹងនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់ប្រើប្រាស់ភាសាអង់គ្លេស បាទ ហើយគាត់បញ្ចូលលេខសម្ងាត់អញ្ចឹងបន្ទាប់ពីជ្រើសរើសភាសាហើយ យើងត្រូវបញ្ចូលលេខសម្ងាត់របស់យើងចូលទៅក្នុងទូអេធីអឹម ដើម្បីសម្គាល់ថា គណនីរបស់អ្នកណាអញ្ចឹងនារីម្នាក់នោះ គាត់បានបញ្ចូលលេខសម្ងាត់ចំនួនខ្ទង់ ទៅក្នុងម៉ាស៊ីនអេធីអឹមសម្រាប់គណនីធនាគាររបស់គាត់ បាទ ហើយនៅលើទូអេធីអឹមនោះ គឺមានបង្ហាញអំពីអេក្រង់មួយ បាទ អេក្រង់មួយ ដើម្បីឲ្យយើងមើលឃើញលំដាប់លំដោយនៃការដកប្រាក់ គឺឲ្យយើងមើលឃើញអំពីការបញ្ចូលលេខសម្ងាត់ ហើយនិងមានប៊ូតុងពីរ បាទ ឬក៏គ្រាប់ចុចចំនួនពីរ ដែលមានមួយពណ៌ក្រហម និងមួយទៀតពណ៌ខៀវ