KhmerPronunciationEnglish/Notes#occ
សាច់ប្រាក់ sac prak money, cash 22/5

Link to overview page
Link to dictionary

Going To The ATM (Sakanan) — 14


ចូលដល់ក្នុងរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីម៉ាស៊ីនអេធីអឹមនោះ បានបញ្ចេញសាច់ប្រាក់តាមរន្ធសាច់ប្រាក់ចេញមកក្រៅហើយ នារីម្នាក់នោះ គាត់បានយកដៃស្ដាំរបស់គាត់ចាប់ទាញសាច់ប្រាក់ចេញមក អញ្ចឹងម៉ាស៊ីនអេធីអឹម គាត់បានបញ្ចេញតែពាក់កណ្ដាលនៃទំហំសាច់ប្រាក់នោះទេ ដូច្នេះហើយ យើងត្រូវចាប់ទាញចេញមកក្រៅ ដើម្បីយកលុយទាំងនោះ ព្រោះថាប្រសិនបើម៉ាស៊ីនបញ្ចេញលុយទាំងមូល លុយនឹងអាចធ្លាក់ បាទ លុយនឹងអាចធ្លាក់ចុះ ហើយរាយប៉ាយ ដូច្នេះហើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់នោះ ម៉ាស៊ីនគឺបញ្ចេញលុយតែពាក់កណ្ដាលខ្លួន ឬក៏ពាក់កណ្ដាលនៃសាច់ប្រាក់នោះតែប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់សាច់ប្រាក់ ឬក៏ឲ្យនារីនោះ ចាប់ទាញចេញមក ដូច្នេះលុយទាំងនោះ គឺមិនធ្លាក់រាយប៉ាយគ្មានសណ្ដាប់ធ្នាប់នោះទេ គឺលុយនឹងរក្សាបានសណ្ដាប់ធ្នាប់របស់វាល្អតែម្ដង

Going To The ATM (Sakanan) — 10


អញ្ចឹងនៅក្នុងរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីយើងបានចុចលើគ្រាប់ចុចយល់ព្រម នារីម្នាក់នោះ គាត់ក៏បានរង់ចាំឲ្យម៉ាស៊ីនដំណើរការអញ្ចឹងបន្ទាប់ពីយើងយល់ព្រមហើយ ម៉ាស៊ីនក៏ចាប់ផ្ដើមដំណើរការរបស់វា ដើម្បីបញ្ចេញប្រាក់ចំនួន ១៥០០ ដុល្លារម៉ាស៊ីនបានធ្វើការរាប់ប្រាក់ទៅក្នុងគណនីរបស់គាត់ ឬក៏ពិនិត្យទៅលើសាច់ប្រាក់នៅក្នុងគណនីរបស់គាត់ តើគណនីរបស់គាត់ មានសាច់ប្រាក់គ្រប់គ្រាន់ចំនួន ១៥០០ ដុល្លារដែរទេ ដូច្នេះគឺយើងត្រូវរង់ចាំរយៈពេលមួយសន្ទុះ បាទ ឬក៏រយៈពេលបន្តិច ឬក៏ភាសាខ្មែរ ឬក៏ប្រជាជនខ្មែរនិយមហៅថា រយៈពេលមួយសន្ទុះ ដើម្បីឲ្យម៉ាស៊ីនត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់ក៏កំពុងតែឈររង់ចាំឲ្យម៉ាស៊ីនត្រួតពិនិត្យទៅលើគណនីរបស់គាត់ផងដែរ

Going To The ATM (Sakanan) — 13


ចូលដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីម៉ាស៊ីនអេធីអឹមបញ្ចេញកាតរួចរាល់ហើយ ម៉ាស៊ីនអេធីអឹមក៏គាត់បានបញ្ចេញទឹកប្រាក់ទៅតាមតម្រូវការរបស់នារីម្នាក់នោះផងដែរអញ្ចឹងបានន័យថា នៅក្នុងគណនីធនាគាររបស់នារីម្នាក់នោះ មានទឹកប្រាក់គ្រប់គ្រាន់ សម្រាប់ការដកចំនួន ១៥០០ ដុល្លារដូច្នេះហើយម៉ាស៊ីនអេធីអឹមក៏បានបញ្ចេញសាច់ប្រាក់ចំនួន ១៥០០ ដុល្លារ ចេញពីក្នុងម៉ាស៊ីនមកផងដែរអញ្ចឹងការបញ្ចេញសាច់ប្រាក់ និងបញ្ចេញកាត គឺមានកន្លែងខុសគ្នា គឺកន្លែងបញ្ចេញកាតគឺមានតូច បានន័យថារន្ធមួយតូច ដើម្បីបញ្ចេញកាតអេធីអឹម ក៏ប៉ុន្តែកន្លែងបញ្ចេញសាច់ប្រាក់ គឺមានរន្ធធំ អញ្ចឹងទៅតាមទំហំសាច់ប្រាក់ដូច្នេះទឹកប្រាក់ចំនួន ១៥០០ ដុល្លារ គឺកំពុងតែត្រូវបានបញ្ចេញពីក្នុងម៉ាស៊ីនអេធីអឹមជាទូទៅការបញ្ចេញសាច់ប្រាក់ គឺគេមិនបញ្ចេញប្រាក់ទាំងមូលមកនោះទេ គឺគេបញ្ចេញតែពាក់កណ្ដាលតែប៉ុណ្ណោះ ដូច្នេះយើងត្រូវចាប់ទាញសាច់ប្រាក់នោះចេញពីម៉ាស៊ីនផងដែរ

Grilled Fish (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានកុម្ម៉ង់ទិញបាយ និងត្រី ជាមួយនឹងបន្លែ និងទឹកជ្រលក់រួចរាល់ហើយ គាត់បានខ្ចប់ចំណីអាហារទាំងនោះ ចូលទៅក្នុងថង់ធំមួយរួចហើយ អញ្ចឹងគាត់ក៏បានប្រគល់លុយទៅឲ្យអ្នកលក់ អញ្ចឹងជាទូទៅគឺអ្នកលក់ត្រូវឲ្យលុយ ត្រូវឲ្យរបស់ទៅដល់អ្នកទិញ ចំណែកឯអ្នកទិញត្រូវប្រគល់លុយទៅឲ្យអ្នកលក់ថ្លៃរបស់ដែលជាក់ស្ដែងគឺបុរសដែលពាក់អាវលឿង គាត់បានទិញត្រី ទិញបាយ ជាមួយនឹងទឹកជ្រលក់ ជាមួយនឹងបន្លែផ្សេងពីបុរសដែលជាអ្នកលក់ ដែលពាក់អាវពណ៌ស្វាយ អញ្ចឹងបុរសដែលពាក់អាវលឿងគឺជាអ្នកទិញ ឬក៏ជាអតិថិជន ដូច្នេះគាត់ត្រូវប្រគល់លុយទៅឲ្យបុរសដែលជាអ្នកលក់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះគឺ បុរសដែលពាក់អាវលឿងកំពុងតែប្រគល់លុយ ឬក៏សាច់ប្រាក់ទៅឲ្យបុរសដែលពាក់អាវពណ៌ស្វាយ ហើយបុរសដែលពាក់អាវពណ៌ស្វាយដែលជាអ្នកលក់ ក៏បានលូកដៃទទួលយកប្រាក់ថ្លៃត្រីរបស់គាត់ផងដែរ ដូច្នេះពួកគាត់គឺទូទាត់គ្នាដោយប្រើសាច់ប្រាក់

Going To The ATM (Sakanan) — 15


នៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីយើងចាប់ទាញលុយចេញពីម៉ាស៊ីនអេធីអឹមហើយ យើងត្រូវរាប់លុយមើលនោះ ឲ្យបាន លុយនោះ មើលឲ្យបានច្បាស់ គឺយើងត្រូវពិនិត្យសាច់ប្រាក់ ហើយរាប់នូវចំនួន ថាតើម៉ាស៊ីនអេធីអឹមរបស់យើងបញ្ចេញលុយគ្រប់ចំនួនដែលយើងត្រូវការដែរទេ ឬក៏បញ្ចេញលុយគ្រប់ចំនួននូវអ្វីដែលយើងដកនោះដែរទេ ប្រសិនបើមិនគ្រប់ចំនួនទេ គឺយើងត្រូវប្ដឹង ឬក៏យើងត្រូវទៅនិយាយប្រាប់ទៅដល់បុគ្គលិករបស់ធនាគារ ថាម៉ាស៊ីនអេធីអឹមបញ្ចេញលុយមិនបានគ្រប់ចំនួននោះទេ ដូច្នេះប្រសិនបើម៉ាស៊ីនអេធីអឹមបញ្ចេញលុយគ្រប់ចំនួន យើងត្រូវរាប់ឲ្យបានច្បាស់ មុននឹងដាក់ចូលទៅក្នុងកាបូបនៅក្នុងរូបភាពទី ១៥ នេះ នារីម្នាក់នោះ គាត់បានពិនិត្យសាច់ប្រាក់ និងពិនិត្យចំនួនទឹកប្រាក់របស់គាត់ថាគ្រប់ចំនួនរួចហើយ ដូច្នេះក្រៅពីពិនិត្យសាច់ទឹកប្រាក់ថាគ្រប់ចំនួនហើយឬនៅ យើងត្រូវពិនិត្យទឹកប្រាក់នោះផងដែរ ថាតើលុយនោះជាលុយត្រឹមត្រូវពិតប្រាកដ ឬក៏លុយក្លែងក្លាយ ប្រសិនបើយើងដកចំលុយក្លែងក្លាយ យើងត្រូវប្ដឹងទៅធនាគារនោះភ្លាមបន្ទាប់ពីយើងដកប្រាក់ ដើម្បីបញ្ជាក់ថា លុយនោះ គឺជាលុយក្លែងក្លាយ ក៏ប៉ុន្តែប្រសិនបើលុយនោះជាលុយពិតប្រាកដ យើងត្រូវរាប់ឲ្យបានច្បាស់លាស់ថាតើលុយនោះគ្រប់ចំនួនដែលយើងត្រូវការដែរទេ បាទ ប្រសិនបើគ្រប់ចំនួនតម្រូវការហើយ យើងអាចយកមកទុកបាន ហើយធ្វើដំណើរទៅវិញ ប៉ុន្តែប្រសិនបើមិនគ្រប់ទេ យើងត្រូវទៅប្ដឹងធនាគារម្ដងទៀតដូចគ្នានៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់បានពិនិត្យសាច់ប្រាក់រួចរាល់ហើយ ហើយសាច់ប្រាក់របស់គាត់គឺគ្រប់ចំនួន ហើយនិងត្រឹមត្រូវទៅតាមអ្វីដែលគាត់ត្រូវការ ដូច្នេះគាត់ក៏បានយកសាច់ប្រាក់នោះ ដាក់ទៅក្នុងកាបូបលុយពណ៌ទឹកក្រូចរបស់គាត់អញ្ចឹងគាត់ក៏បានយកលុយនោះ ដាក់ចូលទៅក្នុងកាបូបលុយពណ៌ទឹកក្រូចរបស់គាត់ តាមតម្រូវការរបស់គាត់