KhmerPronunciationEnglish/Notes#occ
អង្គែ ʔɑŋkɛɛ dandruff, mange-like disease of the scalp 10/3

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដុសសាប៊ូនឹងក្បាលរបស់គាត់មួយសន្ទុះក្រោយមក គឺគាត់ដុសសាប៊ូក្បាលរបស់គាត់ ដែលគាត់មានអារម្មណ៍ថា ក្បាលរបស់គាត់ស្អាតហើយ បន្ទាប់មកគាត់ក៏បើកទឹកផ្កាឈូកឲ្យខ្លាំង អញ្ចឹងគាត់បើកទឹកឲ្យខ្លាំង ដើម្បីលាងជម្រះសាប៊ូចេញពីក្បាលរបស់គាត់ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែលាងជម្រះសម្អាតសាប៊ូ ដើម្បីឲ្យអស់ចេញពីក្បាលរបស់គាត់ អញ្ចឹងនៅពេលដែលយើងដុសសាប៊ូ គឺជាតិក្អែលទាំងអស់ និងអង្គែនៅជាប់នឹងសាប៊ូ ដូច្នេះដើម្បីសម្អាតសាប៊ូនោះ ឬក៏ដើម្បីសម្អាតក្អែលនិងអង្គែនោះចេញពីក្បាល យើងត្រូវតែបើកទឹក ដើម្បីដុសលាងសាប៊ូចេញពីក្បាលរបស់យើងឲ្យអស់ ដើម្បីឲ្យក្អែលហូរទៅតាមទឹកសាប៊ូនោះផងដែរ ព្រោះប្រសិនបើយើងអត់លាងជម្រះសាប៊ូចេញពីក្បាលទេ សាប៊ូនឹងកក អញ្ចឹងសាប៊ូកក់សក់នឹងកកនៅលើក្បាល ហើយបង្កើតជាអង្គែថែមទៀត អញ្ចឹងក្បាលយើងអត់ស្អាត មិនត្រឹមតែមិនស្អាតនោះទេ ថែមទាំងមានមេរោគបន្ថែមទៀតផងដែរ ដូច្នេះនៅពេលដែលយើងកក់សក់រួច យើងត្រូវតែលាងសម្អាតវាជាមួយនឹងទឹកស្អាត ឲ្យអស់ទាំងសាប៊ូ និងអស់ទាំងអង្គែ

Personal Hygiene (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់កោរពុកមាត់រួចរាល់ហើយ គាត់ក៏បានចូលមកក្នុងបន្ទប់ទឹក ឬក៏កន្លែងងូតទឹក ដើម្បីងូតទឹក អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់បានដោះខោអាវគាត់ចេញទាំងអស់ គឺគាត់បានដោះអាវ និងស្រាតខោរបស់គាត់ចេញ បន្ទាប់មកគាត់ដើរចូលទៅក្នុងបន្ទប់ទឹក ដែលគាត់ងូតទឹកនិងកក់សក់របស់គាត់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ងូតទឹកផ្កាឈូក ដោយសារតែគាត់នៅក្នុងផ្ទះដែលមានឧបករណ៍ទំនើប ដូច្នេះគាត់មានទឹកផ្កាឈូកដើម្បីងូត អញ្ចឹងគាត់គ្រាន់តែឈរនៅក្រោមទុយោទឹកផ្កាឈូក ហើយគាត់បើកទឹក នោះទឹកនឹងចេញមក ដើម្បីឲ្យគាត់ងូតទឹកជាក់ជាពុំខាន ហើយនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែកក់សក់ អញ្ចឹងជាទូទៅយើងតែងតែសម្អាតសក់យើងយ៉ាងតិចពីរដងទៅបីដងក្នុងមួយសប្តាហ៍ ដើម្បីកុំឲ្យមានអង្គែ និងដើម្បីកុំឲ្យមានក្អែលនៅជាប់ក្បាលរបស់យើង ដោយសាប៊ូកក់សក់ គឺមានច្រើនប្រភេទ ដែលយើងមានសាប៊ូកម្ចាត់អង្គែ សាប៊ូបណ្ដុះសក់ សាប៊ូដើម្បីការពារសក់កុំឲ្យជ្រុះ ហើយនិងសាប៊ូដើម្បីធ្វើឲ្យសក់ទន់រលោងជាដើម អញ្ចឹងប្រសិនបើយើងមានក្បាល យើងមានបញ្ហាអង្គែច្រើន យើងត្រូវប្រើប្រាស់សាប៊ូកក់សក់កម្ចាត់អង្គែ ដើម្បីដុសសម្អាតអង្គែនិងក្អែលចេញពីលើក្បាលរបស់យើងឲ្យបានស្អាត ប្រសិនបើយើងមានបញ្ហាជ្រុះសក់ យើងត្រូវប្រើប្រាស់សាប៊ូដែលការពារសម្រាប់កុំឲ្យការជ្រុះសក់ ដើម្បីកក់ក្បាលរបស់យើង កុំឲ្យវាជ្រុះសក់ និងដើម្បីឲ្យដុសសក់ថ្មីបន្ថែមទៀត អញ្ចឹងសាប៊ូមានច្រើនប្រភេទ ហើយយើងប្រើប្រាស់សាប៊ូទៅតាមប្រភេទនៃសក់របស់យើង យើងអត់ត្រូវប្រើប្រាស់ផ្ដេសផ្ដាសនោះទេ ព្រោះវាអាចធ្វើឲ្យយើងប៉ះពាល់ដល់សក់ ហើយអាចធ្វើឲ្យសក់យើងជ្រុះបាន អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់សម្អាតខ្លួនប្រាណរបស់គាត់ ហើយគាត់សម្អាតសក់ក្បាលរបស់គាត់យ៉ាងស្អាត ដែលគាត់កំពុងតែកក់សាប៊ូ នៅពេលដែលគាត់ងូតទឹក

Personal Hygiene (Sakanan) — 01


ដែលនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានក្មេងប្រុសម្នាក់ អាយុគាត់ប្រហែលជា ១៨ ឆ្នាំ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់កំពុងតែនៅក្នុងបន្ទប់ទឹករបស់គាត់ ដែលយើងឃើញបន្ទប់ទឹករបស់គាត់គឺមានបង្អួចចំនួនដែលបង្អួចនោះគឺជាបង្អួចកញ្ចក់ ហើយគាត់បានបើកបង្អួចកញ្ចក់នោះ ប៉ុន្តែបង្អួចនោះគឺនៅខ្ពស់ អញ្ចឹងគេមើលយើងមកពីក្រៅអត់ឃើញទេ ដោយសារតែវានៅខ្ពស់ អញ្ចឹងគេអត់អាចមើលឃើញទេ ដែលបង្អួចនោះគឺប្រើដើម្បីឲ្យមានខ្យល់ចេញចូល និងមានពន្លឺចេញចូលគ្រប់គ្រាន់នៅក្នុងបន្ទប់ទឹក កុំឲ្យហប់ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់បានដើរមកលាងដៃនៅឡាបូ ឡាបូលាងដៃមួយ អញ្ចឹងក្មេងប្រុសនោះ គាត់មានសក់ខ្លី បានន័យថាសក់ខ្លី អញ្ចឹងយើងត្រូវកាត់សក់ ដើម្បីឲ្យមានអនាម័យសក់ក្បាល គឺយើងត្រូវកាត់សក់ឲ្យខ្លី ជាមនុស្សប្រុស យើងត្រូវកាត់សក់ឲ្យខ្លី ព្រោះថាសក់វែងគឺអាចនឹងមានអង្គែច្រើន និងអាចមានក្អែលច្រើន ដែលនៅតោងជាប់នឹងសក់ អញ្ចឹងវាអត់ស្អាតនោះទេ ហើយក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវដៃខ្លីពណ៌ស្វាយ ហើយគាត់កំពុងតែឈរលាងដៃរបស់គាត់នៅក្នុងឡាបូ ដែលគាត់កំពុងតែបើកទឹកចូលទៅក្នុងឡាបូ ដែលគាត់មានសាប៊ូលាងដៃផងដែរ ដែលគាត់កំពុងតែបើកទឹកហើយលាយសាប៊ូ ដែលយើងឃើញពពុះសាប៊ូនៅក្នុងឡាបូនោះផងដែរ អញ្ចឹងគាត់ប្រហែលជាអ្នកដែលរស់នៅទីក្រុង ដោយសារតែយើងឃើញថាគាត់មានទឹកម៉ាស៊ីនប្រើប្រាស់ ព្រោះថាភាគច្រើននៅក្នុងប្រទេសកម្ពុជា នៅតាមជនបទ គឺអត់មានទឹកម៉ាស៊ីនប្រើប្រាស់នោះទេ អញ្ចឹងមានតែនៅទីក្រុង ឬក៏នៅទីរួមខេត្តតែប៉ុណ្ណោះ ដែលមានទឹកម៉ាស៊ីនប្រើប្រាស់ ដូច្នេះក្មេងប្រុសម្នាក់នេះ គាត់អាចនឹងរស់នៅទីក្រុង ឬក៏អាចនៅទីរួមខេត្ត ព្រោះគាត់មានឧបករណ៍ទំនើបប្រើប្រាស់ ដូចជាឡាបូ និងម៉ាស៊ីនបើកទឹកជាដើម អញ្ចឹងយើងឃើញនៅលើឡាបូគឺមានក្បាលរ៉ូប៊ីនេទឹកមួយ ក្បាលរ៉ូប៊ីនេទឹកគឺជាក្បាលបំពង់ទុយោមួយ ដែលអាចបើក ឬក៏បិទដើម្បីឲ្យទឹកហូរចេញមកខាងក្រៅ ដើម្បីយើងប្រើប្រាស់បាន អញ្ចឹងជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់ប្រើក្បាលរ៉ូប៊ីនេទឹកនោះ ដើម្បីបើកលាងដៃរបស់គាត់ជាមួយនឹងសាប៊ូនៅក្នុងឡាបូ ដែលយើងឃើញនៅលើឡាបូលាងដៃនោះ យើងឃើញមានទូមួយ ដែលកូនទូកញ្ចក់នោះ គឺជាកញ្ចក់សម្រាប់ឆ្លុះមុខ អញ្ចឹងនៅពេលដែលយើងលុបមុខហើយ យើងអាចឆ្លុះមុខទៅលើកញ្ចក់នោះបាន ហើយទូកញ្ចក់នោះគឺមានអាចបើកទ្វារបាន នៅពេលដែលយើងបើកទ្វារ គឺយើងអាចយកបាននូវសម្ភារៈផ្សេងដែលយើងទុកនៅក្នុងនោះ ដូចជា យើងទុកដូចជាសាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងឧបករណ៍ផ្សេងទៀត ដែលប្រើប្រាស់នៅក្នុងបន្ទប់ទឹក គឺយើងអាចមាននៅក្នុង យើងអាចដាក់នៅក្នុងកូនទូកញ្ចក់នោះបាន អញ្ចឹងរូបភាពទីគឺនិយាយអំពីការលាងដៃ