KhmerPronunciationEnglish/Notes#occ
កាលពីមុន kaal pii mun 1. previously, formerly
2. in previous times
2/2

Link to overview page
Link to dictionary

Phone (Sakanan) — 01


ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីគឺជា រូបខាងមុខនៃទូរស័ព្ទ បានន័យថាអេក្រង់ទូរស័ព្ទ អញ្ចឹងទូរស័ព្ទដៃគឺមានពីរប្រភេទ ដែលទីគឺទូរស័ព្ទមានគ្រាប់ចុច ឬក៏ទូរស័ព្ទមានប៊ូតុង រីឯទីគឺទូរស័ព្ទអត់មានគ្រាប់ចុច ឬក៏យើងហៅថា ទូរស័ព្ទប៉ះលើអេក្រង់ ដែលជាសាមញ្ញ ជាទូទៅ ប្រជាជនកម្ពុជា យើងតែងតែហៅថា ទូរស័ព្ទថាច់ស្គ្រីន អញ្ចឹងទូរស័ព្ទមានពីរប្រភេទ ដែលកាលពីមុនគឺយើងប្រើប្រាស់ទូរស័ព្ទដែលមានគ្រាប់ចុច ដោយវាមានគ្រាប់ចុចលេខជាច្រើននៅលើទូរស័ព្ទ ក៏ប៉ុន្តែដល់ពេលបច្ចុប្បន្នគឺទូរស័ព្ទកាន់តែទំនើប អញ្ចឹងគឺអត់មានគ្រាប់ចុចទៀតទេ ដោយយើងគ្រាន់តែយកម្រាមដៃប៉ះលើអេក្រង់របស់វា គឺយើងអាចបញ្ជាលើទូរស័ព្ទបានតែម្ដង អញ្ចឹងនៅក្នុងរូបភាពនេះ គឺជាទូរស័ព្ទមួយ ដែលអត់មានគ្រាប់ចុច បានន័យថា ទូរស័ព្ទនោះគឺជាទូរស័ព្ទប្រភេទទូរស័ព្ទថាច់ស្គ្រីន ជាទូរស័ព្ទស៊េរីទំនើប អញ្ចឹងវាអត់មានគ្រាប់ចុចទេ ដូច្នេះនៅពេលដែលយើងចង់បញ្ជាទូរស័ព្ទ គឺយើងប៉ះទៅលើអេក្រង់តែម្ដង ដែលនេះគឺជារូបភាពខាងមុខនៃទូរស័ព្ទ ដែលយើងឃើញមានស្គ្រីនធំ ឬក៏អេក្រង់មួយធំ ដែលងាយស្រួលក្នុងការមើល ហើយមានគ្រាប់ចុចចំនួនតែបីតែប៉ុណ្ណោះ ដែលគ្រាប់ចុចបីនេះ គឺជាគ្រាប់ចុចសម្រាប់បញ្ជាទូរស័ព្ទសំខាន់អញ្ចឹងវាអត់មានគ្រាប់ចុចច្រើននោះទេ ក៏ប៉ុន្តែប្រសិនបើទូរស័ព្ទគ្រាប់ចុចគឺមានគ្រាប់ចុចច្រើន អញ្ចឹងយើងឃើញនៅខាងខាងគឺមានគ្រាប់ចុចពីរទៀតសម្រាប់ដំឡើងសំឡេង និងបន្ថយសំឡេងទូរស័ព្ទ ដូច្នេះនៅពេលដែលយើងចង់ដំឡើងសំឡេង ឬក៏ចង់បន្ថយសំឡេង យើងគ្រាន់តែចុចប៊ូតុង គ្រាប់ចុចពីរខាងនោះ គឺជាការស្រេច ដែលយើងអាចដំឡើងសំឡេងបាន ឬក៏បន្ថយសំឡេងបាន តាមការចង់បានរបស់យើង អញ្ចឹងរូបភាពទីគឺជារូបភាពខាងមុខនៃទូរស័ព្ទ

Phone (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺជា យើងឃើញដៃមួយកំពុងតែកាន់ទូរស័ព្ទ ហើយមេដៃកំពុងតែចុចលើអក្សរនៅលើទូរស័ព្ទ បានន័យថាចុចទៅលើអេក្រង់ទូរស័ព្ទដែលមានអក្សរ អញ្ចឹងបានន័យថាគាត់កំពុងតែលេងសារ ឬក៏គាត់ផ្ញើសារ អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងមានកម្មវិធីផ្ញើសារច្រើន បាទ កម្មវិធីដែលយើងប្រើប្រាស់ដើម្បីផ្ញើសារគឺមានច្រើន ដូចជាកម្មវិធី Line កម្មវិធី WhatsApp កម្មវិធី Messenger ឬក៏កម្មវិធី Viber ជាដើម អញ្ចឹងគឺមានច្រើន ដូចជា Telegram អីផងដែរ ដោយយើងពេញនិយមលេងនៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីដែលយើងពេញនិយមលេងជាងគេបំផុតនោះ គឺកម្មវិធី Line និង Messenger ដែលភាគច្រើនជាទូទៅគឺយុវជន ឬក៏យុវវ័យនៅក្នុងប្រទេសកម្ពុជា គឺគាត់ចូលចិត្តលេងនៅក្នុងកម្មវិធីទាំងពីរនេះណាស់ ដោយសារតែវាមានភាពងាយស្រួលក្នុងការលេងសារតាមទូរស័ព្ទប្រភេទនេះ ឬក៏តាមកម្មវិធីប្រភេទនេះ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែផ្ញើសារទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទៅកាន់ក្រុមគ្រួសាររបស់គាត់ ដោយយើងឃើញគាត់កំពុងតែសរសេរអក្សរនៅលើសារ នៅលើទូរស័ព្ទដើម្បីផ្ញើ ប៉ុន្តែកម្មវិធីទាំងអស់នេះ ដូចជាកម្មវិធី Line កម្មវិធី Messenger ឬក៏កម្មវិធី Viber ជាដើម គឺយើងត្រូវការប្រើប្រាស់អ៊ីនធឺណិតដើម្បីលេង អញ្ចឹងកាលពីមុននៅពេលដែលទូរស័ព្ទអត់ទាន់មានអ៊ីនធឺណិត គឺយើងប្រើប្រាស់សារនៅក្នុងទូរស័ព្ទ ដើម្បីផ្ញើទៅគ្នាទៅវិញទៅមក ដូច្នេះយើងអត់ចាំបាច់ត្រូវការអ៊ីនធឺណិត ក៏យើងអាចផ្ញើសារជជែកគ្នាលេងបានដូចគ្នា អញ្ចឹងនៅពេលដែលបច្ចុប្បន្ន នៅពេលដែលទូរស័ព្ទទំនើប គឺយើងអាចប្រើប្រាស់អ៊ីនធឺណិតបាន ដូច្នេះយើងអាចប្រើប្រាស់កម្មវិធីអ៊ីនធឺណិតមួយចំនួន ដើម្បីទាក់ទងគ្នា ដើម្បីសន្សំសំចៃមិនសូវចំណាយលុយច្រើនផងដែរ ដូច្នេះនៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែចុចផ្ញើសារជជែកកម្សាន្តទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទៅកាន់មិត្តស្រីរបស់គាត់ ដើម្បីជជែកគ្នាលេងជំនួសឲ្យការនិយាយទូរស័ព្ទ ព្រោះពេលខ្លះមនុស្សយើង អ្នកខ្លះ គាត់អត់ចូលចិត្តនិយាយទូរស័ព្ទច្រើននោះទេ ដូច្នេះហើយគាត់ប្រើប្រាស់ការសរសេរជំនួសឲ្យការនិយាយវិញ អញ្ចឹងគាត់មានជម្រើស គឺគាត់ប្រើប្រាស់កម្មវិធីផ្ញើសារជជែកកម្សាន្ត ដើម្បីជជែកលេងជាមួយមិត្តភក្តិរបស់គាត់ជំនួសឲ្យការនិយាយ