KhmerPronunciationEnglish/Notes#occ
សន្សំសំចៃ sɑnsɑm sɑmcay to economize 3/3

Link to overview page
Link to dictionary

Getting Up (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា នារីម្នាក់នោះ គាត់បានចេញពីផ្ទះរបស់គាត់ហើយ ហើយគាត់បានដើរសំដៅទៅកន្លែងធ្វើការរបស់គាត់ ដោយគាត់ដើរបណ្ដើរ យកដៃម្ខាងខ្ទប់ទៅលើកាបូបស្ពាយរបស់គាត់ដើម្បីកុំឲ្យយោលអញ្ចឹងនៅពេលដែលយើងដើរ ហើយយើងស្ពាយកាបូប ជាទូទៅ យើងតែងតែខ្ទប់ ឬក៏ទប់កាបូបយើង កុំឲ្យវាយោលយោក ព្រោះថានៅពេលដែលកាបូបយោល គឺយើងពិបាកនៅក្នុងការធ្វើដំណើរ ដោយសារតែវាយោលចុះយោលឡើង អញ្ចឹងទៅ គឺ យើងនឹងពិបាកដោយសារយើងឃ្លីងឃ្លោងទៅតាមកាបូបរបស់យើងដូច្នេះគាត់យកកាបូប គាត់យកដៃរបស់គាត់ទប់កាបូបដើម្បីកុំឲ្យយោល ធ្វើឲ្យគាត់ងាយស្រួលក្នុងការដើរទៅមុខអញ្ចឹងយើងឃើញថា គាត់ពុំបានជិះម៉ូតូ ឬក៏ជិះស៊ីក្លូ ឬក៏ជិះឡានអីទេ ដោយសារតែគាត់មិនមានការប្រញាប់ប្រញាល់ខ្លាំងនោះទេ ហើយកន្លែងធ្វើការរបស់គាត់ ក៏នៅជិតនឹងផ្ទះរបស់គាត់ផងដែរ ដូច្នេះគាត់ដើរ គឺមានអត្ថប្រយោជន៍ផងដែរ ព្រោះថា គាត់អាចសន្សំសំចៃទៅលើការចំណាយផ្សេងដូចជាការចំណាយលើម៉ូតូឌុប ឬក៏ការចំណាយលើថ្លៃសាំងជាដើមហើយគាត់ដើរនេះ គឺបានប្រយោជន៍ដល់សុខភាពរបស់គាត់ផងដែរ គឺប្រៀបដូចជាការហាត់ប្រាណអញ្ចឹង ព្រោះគាត់ពុំមានពេលហាត់ប្រាណច្រើននោះទេ ដូច្នេះហើយគាត់ដើរ គឺប្រៀបដូចជាគាត់ហាត់ប្រាណ ដើម្បីសុខភាពគាត់ផងដែរ

Phone (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺជា យើងឃើញដៃមួយកំពុងតែកាន់ទូរស័ព្ទ ហើយមេដៃកំពុងតែចុចលើអក្សរនៅលើទូរស័ព្ទ បានន័យថាចុចទៅលើអេក្រង់ទូរស័ព្ទដែលមានអក្សរ អញ្ចឹងបានន័យថាគាត់កំពុងតែលេងសារ ឬក៏គាត់ផ្ញើសារ អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងមានកម្មវិធីផ្ញើសារច្រើន បាទ កម្មវិធីដែលយើងប្រើប្រាស់ដើម្បីផ្ញើសារគឺមានច្រើន ដូចជាកម្មវិធី Line កម្មវិធី WhatsApp កម្មវិធី Messenger ឬក៏កម្មវិធី Viber ជាដើម អញ្ចឹងគឺមានច្រើន ដូចជា Telegram អីផងដែរ ដោយយើងពេញនិយមលេងនៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីដែលយើងពេញនិយមលេងជាងគេបំផុតនោះ គឺកម្មវិធី Line និង Messenger ដែលភាគច្រើនជាទូទៅគឺយុវជន ឬក៏យុវវ័យនៅក្នុងប្រទេសកម្ពុជា គឺគាត់ចូលចិត្តលេងនៅក្នុងកម្មវិធីទាំងពីរនេះណាស់ ដោយសារតែវាមានភាពងាយស្រួលក្នុងការលេងសារតាមទូរស័ព្ទប្រភេទនេះ ឬក៏តាមកម្មវិធីប្រភេទនេះ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែផ្ញើសារទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទៅកាន់ក្រុមគ្រួសាររបស់គាត់ ដោយយើងឃើញគាត់កំពុងតែសរសេរអក្សរនៅលើសារ នៅលើទូរស័ព្ទដើម្បីផ្ញើ ប៉ុន្តែកម្មវិធីទាំងអស់នេះ ដូចជាកម្មវិធី Line កម្មវិធី Messenger ឬក៏កម្មវិធី Viber ជាដើម គឺយើងត្រូវការប្រើប្រាស់អ៊ីនធឺណិតដើម្បីលេង អញ្ចឹងកាលពីមុននៅពេលដែលទូរស័ព្ទអត់ទាន់មានអ៊ីនធឺណិត គឺយើងប្រើប្រាស់សារនៅក្នុងទូរស័ព្ទ ដើម្បីផ្ញើទៅគ្នាទៅវិញទៅមក ដូច្នេះយើងអត់ចាំបាច់ត្រូវការអ៊ីនធឺណិត ក៏យើងអាចផ្ញើសារជជែកគ្នាលេងបានដូចគ្នា អញ្ចឹងនៅពេលដែលបច្ចុប្បន្ន នៅពេលដែលទូរស័ព្ទទំនើប គឺយើងអាចប្រើប្រាស់អ៊ីនធឺណិតបាន ដូច្នេះយើងអាចប្រើប្រាស់កម្មវិធីអ៊ីនធឺណិតមួយចំនួន ដើម្បីទាក់ទងគ្នា ដើម្បីសន្សំសំចៃមិនសូវចំណាយលុយច្រើនផងដែរ ដូច្នេះនៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែចុចផ្ញើសារជជែកកម្សាន្តទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទៅកាន់មិត្តស្រីរបស់គាត់ ដើម្បីជជែកគ្នាលេងជំនួសឲ្យការនិយាយទូរស័ព្ទ ព្រោះពេលខ្លះមនុស្សយើង អ្នកខ្លះ គាត់អត់ចូលចិត្តនិយាយទូរស័ព្ទច្រើននោះទេ ដូច្នេះហើយគាត់ប្រើប្រាស់ការសរសេរជំនួសឲ្យការនិយាយវិញ អញ្ចឹងគាត់មានជម្រើស គឺគាត់ប្រើប្រាស់កម្មវិធីផ្ញើសារជជែកកម្សាន្ត ដើម្បីជជែកលេងជាមួយមិត្តភក្តិរបស់គាត់ជំនួសឲ្យការនិយាយ

Fruits (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់បានដើរមកជិតរទេះលក់ផ្លែឈើនោះហើយ គាត់ក៏បានប្រាប់ទៅអ្នកលក់ថាគាត់ចង់ទិញផ្លែល្ហុង អញ្ចឹងជាទូទៅរទេះលក់ផ្លែឈើ បានន័យថាគាត់លក់ផ្លែឈើច្រើនប្រភេទ មានដូចជាស្វាយ មានដូចជាប៉ិកគក់ មានដូចជាខ្វិត មានដូចជាល្ហុង មានដូចជាម្នាស់ជាដើមអញ្ចឹងដើម្បីបំពេញតម្រូវការអតិថិជន អ្នកលក់ត្រូវតែយកផ្លែឈើយ៉ាងច្រើនមកលក់ ដើម្បីលក់ឲ្យអតិថិជន ដែលជាក់ស្ដែងបុរសម្នាក់ដែលគាត់កំពុងតែលក់ផ្លែឈើនេះ គឺគាត់លក់ផ្លែឈើជាច្រើនមុខ នៅក្នុងរទេះរបស់គាត់ ដែលនៅពេលដែលអតិថិជនរបស់គាត់ត្រូវការផ្លែឈើប្រភេទណា គឺគាត់មានលក់ផ្លែឈើនោះតែម្ដង ដែលជាក់ស្ដែងនារីដែលស្លៀកខោ ស្លៀកសំពត់ពណ៌ ពាក់អាវពណ៌ប្រផេះដៃខ្លីនេះ គាត់ក៏បានដើរមកដើម្បីទិញផ្លែល្ហុងចំនួនផ្លែ ដូច្នេះគាត់ក៏បានប្រាប់ទៅអ្នកលក់ថា គាត់ចង់បានផ្លែល្ហុងចំនួនផ្លែ ហើយប្រាប់ឲ្យអ្នកលក់ចិតល្ហុងនោះផងដែរ ដូច្នេះអ្នកលក់គាត់ក៏បានឈរស្ដាប់នារីអ្នកទិញនោះយ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលព័ត៌មានថា តើអតិថិជនរបស់គាត់កំពុងតែត្រូវការអ្វី អញ្ចឹងគាត់នឹងរៀបចំផ្លែឈើរបស់គាត់ ទៅតាមតម្រូវការរបស់អតិថិជន ដើម្បីឲ្យអតិថិជនយកទៅញ៉ាំ ដើម្បីនៅផ្ទះ ឬក៏ញ៉ាំនៅកន្លែងនានា ដែលគេចង់ញ៉ាំ អញ្ចឹងជាទូទៅការញ៉ាំផ្លែឈើបែបនេះគឺ ភាគច្រើនគឺយើងញ៉ាំនៅតាមកន្លែងធ្វើការ ឬក៏នៅតាមផ្ទះ ហើយគេលក់ផ្លែឈើនេះ គឺលក់នៅតាមចិញ្ចើមផ្លូវ គឺអត់លក់នៅក្នុងហាងនោះទេ ដែលពេលខ្លះយើងឃើញផ្លែឈើខ្លះលក់នៅក្នុងហាង ប៉ុន្តែផ្លែឈើដែលលក់នៅក្នុងហាង អាចមានតម្លៃថ្លៃជាងផ្លែឈើដែលលក់នៅតាមផ្លូវ នៅតាមរទេះបែបនេះ អញ្ចឹងផ្លែឈើដូចគ្នាគ្រាន់តែលក់នៅក្នុងហាង គឺអាចមានតម្លៃថ្លៃជាង អញ្ចឹងនារីម្នាក់នេះ គាត់បានដើរមកទិញផ្លែឈើដែលលក់នៅតាមរទេះ គឺវាមានតម្លៃថោក អញ្ចឹងវាអាចជួយសន្សំសំចៃរបស់នារីម្នាក់នោះបាន ដែលគាត់ទិញផ្លែល្ហុងចំនួនផ្លែ ហើយគាត់បានប្រាប់ទៅដល់អ្នកលក់ថា គាត់ត្រូវការផ្លែល្ហុងចំនួនផ្លែ