KhmerPronunciationEnglish/Notes#occ
ខុសៗគ្នា kʰoh kʰoh knie to be varied, different from one another 2/2

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ឃើញកន្លែងលក់ត្រីអាំង បុរសដែលពាក់អាវលឿងដៃខ្លីនោះ គាត់ក៏បានចូលទៅដល់កន្លែងលក់ត្រីអាំង បានន័យថាគាត់ចូលទៅជិតនឹងចង្ក្រានលក់ត្រីអាំង ហើយសួរតម្លៃទៅអ្នកលក់អំពីតម្លៃនៃត្រីអាំងនោះ អញ្ចឹងដោយសារតែត្រីអាំងគឺ យើងអាំងមានច្រើនប្រភេទ យើងមានត្រីច្រើនប្រភេទខុសៗគ្នា អញ្ចឹងតម្លៃនៃត្រីអាំងគឺវាខុសគ្នាទៅតាមប្រភេទត្រីផងដែរ ដោយត្រីខ្លះ ដូចជាត្រីដៀប និងត្រីរ៉ស់ជាដើម ជាត្រីធំដូច្នេះគឺវាមានតម្លៃថ្លៃ ចំណែកឯត្រីផ្សេងទៀតដូចជាត្រីអណ្ដែង ឬក៏ត្រីក្រហម អញ្ចឹងគឺវាមានតម្លៃថោកជាងត្រីដៀបត្រីរ៉ស់បន្តិច អញ្ចឹងពេលខ្លះគឺគាត់អាចចង់បានត្រីដែលថោក ពេលខ្លះគាត់ចង់បានត្រីដែលថ្លៃ ព្រោះត្រីដែលថ្លៃគឺមានរសជាតិឆ្ងាញ់ ដូច្នេះដើម្បីឲ្យដឹងថាតម្លៃប៉ុន្មាន បុរសម្នាក់នោះ គាត់ក៏បានចូលមកសួរអ្នកលក់ ដោយគាត់ចង្អុលទៅលើត្រីមួយ អញ្ចឹងយើងឃើញរូបភាពទីនេះ គឺបុរសម្នាក់នោះ គាត់បានលើកដៃចង្អុល ចង្អុលទៅរូបត្រីមួយ ទៅលើត្រីមួយ ហើយសួរទៅអ្នកលក់ថាតម្លៃប៉ុន្មាន អញ្ចឹងអ្នកលក់ គាត់ក៏បានឆ្លើយប្រាប់តម្លៃទៅដល់បុរសម្នាក់នោះយ៉ាងយកចិត្តទុកដាក់ ដោយគាត់មើលពិនិត្យមើលត្រី មើលទំហំត្រី ហើយគាត់បានឆ្លើយប្រាប់តម្លៃទៅដល់បុរសម្នាក់នោះភ្លាម

Fruits (Sakanan) — 09 Orange (etc.)


ចំណែកឯបន្ទាប់មកទៀតរូបភាពទីដដែល ប៉ុន្តែយើងឃើញនៅក្បែរផ្លែស្វាយគឺមានផ្លែក្រូច អញ្ចឹងផ្លែក្រូចគឺមានរសជាតិជូរអែមបានន័យថាជូរផងផ្អែមផង ដែលផ្លែក្រូចគឺមានច្រើនប្រភេទ មានដូចជាក្រូចពោធិ៍សាត់ ក្រូចឃ្វិច ក្រូចឆ្មារ ក្រូចថ្លុង ក្រូចសើចជាដើមដែលក្រូចជាទូទៅគឺមានរូបរាងខុសៗគ្នា ដោយក្រូចឃ្វិច ឬក៏ក្រូចពោធិ៍សាត់គឺមានរាងមូល ហើយក្រូចថ្លុងគឺមានរាងមូលធំ ចំណែកឯក្រូចឆ្មារគឺមានរាងតូចជាងគេ ដែលមានរសជាតិជូរខ្លាំងជាងគេ ប៉ុន្តែជាទូទៅក្រូចពោធិ៍សាត់ ឬក៏ក្រូចឃ្វិច គឺយើងមានរសជាតិជូរអែមឆ្ងាញ់ ដែលយើងតែងតែយកមកធ្វើជាផ្លែឈើដើម្បីញ៉ាំ ក្រោយពេលញ៉ាំអាហាររួច អញ្ចឹងក្រូច នៅពេលដែលខ្ចី គឺវាមានពណ៌បៃតង ចំណែកឯពេលទុំ ក្រូចពោធិ៍សាត់គឺមានពណ៌បៃតងដដែល ប៉ុន្តែសាច់ខាងក្នុងរបស់វាគឺមានពណ៌លឿង ប៉ុន្តែក្រូចឃ្វិចគឺមានពណ៌ សំបករបស់វានៅពេលទុំគឺមានពណ៌លឿង ហើយសាច់របស់វាគឺអត់ដូចផ្លែឈើផ្សេងទេ គឺសាច់របស់វាគឺបែងចែកចេញជាក្លែបបានន័យថានៅពេលដែលយើងបកសំបក គឺយើងឃើញសាច់របស់វាមានដុំៗៗៗតែម្ដង ដែលបែងចែកជាក្លែបរួចរាល់ស្រេចនៅក្នុងផ្លែ ដោយយើងគ្រាន់តែបេះក្លែបនោះយកមកញ៉ាំជាការស្រេច ប៉ុន្តែក្រូចក៏មានគ្រាប់របស់វាផងដែរ អញ្ចឹងយើងអត់ញ៉ាំគ្រាប់ក្រូចនោះទេ ដោយយើងត្រូវខ្ជាក់គ្រាប់ក្រូចចេញ ព្រោះថាគ្រាប់ក្រូចគឺរឹង ទោះបីជាវាតូចក៏ប៉ុន្តែគ្រាប់ក្រូចគឺរឹង ដូច្នេះយើងអត់ញ៉ាំទេ គឺយើងត្រូវខ្ជាក់ចេញ ហើយពេលខ្លះគឺយើងអត់ញ៉ាំសាច់ក្រូចទេ គឺយើងញ៉ាំតែទឹកក្រូចតែប៉ុណ្ណោះ ដោយយើងយកក្រូចនោះមកច្របាច់ឲ្យចេញទឹក ព្រោះថាផ្លែក្រូចគឺមានទឹកច្រើន នៅពេលដែលយើងខាំផ្លែក្រូច គឺឃើញប្រៀបដូចជាញ៉ាំទឹកក្រូចអញ្ចឹង អញ្ចឹងនៅពេលដែលវាបែកសាច់ គឺវាចេញទឹក ដូច្នេះពេលខ្លះគេគ្រាន់តែច្របាច់ទឹក គេគ្រាន់តែច្របាច់ក្រូច គឺយើងអាចញ៉ាំទឹកក្រូចបានតែម្ដង ហើយសំបកក្រូចគឺយើងអត់ញ៉ាំទេ ដោយសារតែវាមានរសជាតិហាងបានន័យថានៅពេលដែលយើងញ៉ាំសាច់ក្រូចគឺផ្អែម ក៏ប៉ុន្តែសំបកក្រូចគឺយើងញ៉ាំអត់កើតទេ អញ្ចឹងគឺយើងញ៉ាំតែសាច់ក្រូចតែប៉ុណ្ណោះ