KhmerPronunciationEnglish/Notes#occ
ក្អម kʔɑɑm 1. clay pot (used mainly to carry and store water)
2. pitcher
3/2

Link to overview page
Link to dictionary

Khmer New Year (Sakanan) — 04


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានក្អម ក្អមឬក៏ឆ្នាំងដី ដែលគេដាក់ខ្សាច់ និងមានដោតធូបនៅទីនោះអញ្ចឹងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បន្ទាប់ពីយើងប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ ប្រគេនស្លាដក់ទៅដល់ព្រះសង្ឃរួចហើយ យើងត្រូវចេញមកខាងក្រៅព្រះវិហារ ដើម្បីពូនភ្នំខ្សាច់អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីការពូនភ្នំខ្សាច់ អញ្ចឹងពូនភ្នំខ្សាច់គឺយើងយកខ្សាច់ឬក៏កើបខ្សាច់មក ហើយយកច្បាមខ្សាច់នោះ ដាក់នៅក្នុងបាតដៃរបស់យើង រួចហើយបោះទៅលើភ្នំខ្សាច់មួយ ដែលគេមានរៀបចំជាពំនូកខ្សាច់ យើងបោះខ្សាច់នោះ ឬក៏យើងចាប់ច្បាមខ្សាច់នោះដាក់នៅក្នុងដៃ បន្ទាប់មកដាក់ទៅលើពំនូកខ្សាច់នោះ ហើយយើងអុជធូប បន្ទាប់មកយើងបួងសួង យើងបួងសួងពូនភ្នំខ្សាច់នេះ គឺដើម្បីសុំសេចក្តីសុខ ជាមួយនឹង កុំឲ្យមានគ្រោះអាក្រក់កើតឡើង គឺយើងសុំសេចក្តីសុខនៅក្នុងថ្ងៃចូលឆ្នាំថ្មី គឺដើម្បីតំណាងថាផ្ដាច់កម្មពៀរពីឆ្នាំចាស់អញ្ចឹងដើម្បីឲ្យមានសេចក្តីសុខ ប្រជាជនកម្ពុជាតែងតែធ្វើការពូនភ្នំខ្សាច់ នៅពេលដែលចូល នៅពេលដែល ក្នុងថ្ងៃចូលឆ្នាំថ្មី

Shopping For A T-Shirt (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ពួកគេ បន្ទាប់ពីពិភាក្សាគ្នាហើយ អញ្ចឹងជួនជាថ្ងៃនោះជាថ្ងៃសម្រាកផង ឬក៏ជាពេលល្ងាច ឬក៏ពេលយប់ដែលពួកគេចេញពីធ្វើការ អញ្ចឹងពួកគេអត់ធ្វើការទៀតទេ ដូច្នេះពួកគេក៏បានដើរមកផ្សារដើម្បីទិញខោអាវ ដើម្បីរកមើលអាវយឺតថ្មីសម្រាប់បុរសម្នាក់នោះអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ ពួកគេក៏បានដើរមកដល់ផ្សាររាត្រីមួយ ដែលជាទូទៅផ្សាររាត្រីគឺជាផ្សារមួយ ដែលយើងបើកនៅពេលយប់តែប៉ុណ្ណោះ អញ្ចឹងពេលថ្ងៃគឺផ្សាររាត្រីអត់បើកទេ ដែលផ្សាររាត្រី គឺបើកតែពេលយប់ អញ្ចឹងអាចបើកចាប់ពីម៉ោងល្ងាច រហូតដល់ម៉ោង ១១ យប់ ឬក៏ម៉ោង ១២ យប់អញ្ចឹងនៅក្នុងផ្សាររាត្រីគឺយើងលក់ដូចផ្សារពេលថ្ងៃដែរអញ្ចឹងមានផ្សារខ្លះគេបើកពេលថ្ងៃ ផ្សារខ្លះគេបើកពេលយប់ អញ្ចឹងផ្សារពេលយប់យើងហៅថាផ្សាររាត្រី ដោយសារតែពេលយប់យើងអាចហៅម្យ៉ាងទៀតបានថារាត្រី ពេលរាត្រីអញ្ចឹងពេលរាត្រី គឺ ឬក៏ពេលយប់ហ្នឹងគឺអត់មានព្រះអាទិត្យទេ គឺមានតែព្រះចន្ទដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពនេះគឺមានព្រះចន្ទមួយដែលកំពុងតែរះ ហើយពួកគេទាំងពីរនាក់ក៏បានដើរមកដល់ផ្សាររាត្រីនោះ ដោយយើងឃើញមានតូបជាច្រើនកំពុងតែលក់ដូរ ដែលយើងឃើញមាន តូបនោះគឺមានស្តង់ផងដែរ យើងហៅថាស្តង់ ដែលជារោងមួយសម្រាប់ដាក់អីវ៉ាន់លក់ដូរដែលយើងឃើញនៅខាងមុខពួកគេទាំងពីរនាក់ គឺមានបុរសម្នាក់ គាត់ឈរនៅក្រោមឆត្រមួយ នៅខាងមុខ នៅខាងក្រោយកន្លែងលក់ដូររបស់គាត់ ដែលតូបនោះអាចលក់ជាស្រោមជើង ឬក៏អាចលក់ជាឆ្នាំងដី ឬក៏ក្អមជាដើម ដែលយើងឃើញគាត់មានព្យួរខោផងដែរអញ្ចឹងបានន័យថាគាត់ក៏មានលក់ខោអាវផង គាត់លក់ជាស្រោមជើងផង ឬក៏លក់ជាឆ្នាំងផងដែរដែលនៅក្នុងផ្សាររាត្រីគឺលក់ច្រើនប្រភេទ មានទំនិញច្រើនប្រភេទដើម្បីលក់ អញ្ចឹងពេលខ្លះ ពេលយើងត្រូវការទិញទំនិញ នៅពេលដែលយើងចេញពីធ្វើការពេលល្ងាច អញ្ចឹងផ្សារខ្លះគេបិទអស់ហើយ ដូច្នេះយើងអាចទៅរកទំនិញនៅផ្សាររាត្រីបាន យើងអាចទិញទំនិញនៅផ្សាររាត្រីបានតាមតម្រូវការអញ្ចឹងក្បែរតូបរបស់បុរសម្នាក់នោះ ដែលបុរសដែលពាក់មួកនោះ គឺយើងឃើញមានកន្លែងមួយទៀតដែលគេលក់ខោអាវដែលយើងឃើញនៅទីនោះគឺមានគេព្យួរអាវលក់ជាច្រើន អញ្ចឹងគេមានព្យួរអាវលក់ ដោយអាវគេព្យួរទៅនឹងស្មាអាវ ឬក៏ទំពក់ព្យួរខោអាវយើងហៅថាទំពក់ព្យួរខោអាវ ឬក៏ស្មាអាវក៏បានដែរអញ្ចឹងគេប្រើដែកសម្រាប់ព្យួរអាវដាក់ទៅលើរបារដែកមួយ អញ្ចឹងរបារដែកនោះ យើងឃើញមានពីរជាន់ ដែលជាន់ទីមួយព្យួរអាវ ក៏ព្យួរអាវ ជាន់ទីពីរក៏ព្យួរអាវផងដែរ ហើយនៅជិតរបារដែកនោះគឺមានអ្នកលក់ម្នាក់ផងដែរ ដែលជាអ្នកលក់ស្រីអញ្ចឹងអ្នកលក់ហ្នឹងគឺគាត់ពាក់អាវ ខោជើងវែង ហើយគាត់ឈរជិតខោអាវរបស់គាត់ដែលកំពុងតែលក់ អញ្ចឹងបានន័យថាគាត់ជាអ្នកលក់ ហើយគាត់កំពុងតែរង់ចាំស្វាគមន៍អតិថិជនរបស់គាត់ដើម្បីចូលទៅទិញដោយយើងឃើញបុរសម្នាក់ដែលមានវ័យ ២០ ឆ្នាំនោះជាមួយនឹងមិត្តស្រីរបស់គាត់ ក៏បានដើរមកដល់ផ្សាររាត្រីដើម្បីរកអាវផងដែរ