KhmerPronunciationEnglish/Notes#occ
ខ្នុរ knol, knao 1. jackfruit
2. kind of skin disease characterized by boils on the head
13/1

Link to overview page
Link to dictionary

Fruits (Sakanan) — 10 Jackfruit


បន្ទាប់មកទៀតរូបភាពទី ១០ ដដែល យើងឃើញមានផ្លែខ្នុរ ផ្លែខ្នុរគឺមានរូបរាងស្រដៀងនឹងផ្លែទុរេន គ្រាន់តែថាបន្លារបស់វាច្រើនជាងផ្លែទុរេន ហើយបន្លារបស់វាអត់មុតដូចបន្លាទុរេននោះទេ គឺសំបករបស់វាគឺទន់តិចអញ្ចឹងយើងអាចចាប់កាន់សំបកខ្នុរបាន ក៏ប៉ុន្តែយើងអត់អាចចាប់កាន់សំបកទុរេនបានទេ គឺវាធ្វើឲ្យយើងមុតដៃ អញ្ចឹងខ្នុរគឺ ដើម្បីយើងញ៉ាំបាន គឺយើងត្រូវតែបកសំបកវាដូចជាសំបកទុរេនដែរ ហើយសំបកខ្នុរគឺមានលក្ខណៈទន់ជាងសំបកទុរេន ហើយផ្លែខ្នុរ គឺយើង ពេលខ្ចីយើងអាចយកផ្លែវាមកធ្វើជាសម្លបាន គឺយើងអាចស្លបាន ស្លកកូរ ឬក៏ស្លសម្លផ្សេងបាន នៅក្នុងប្រទេសកម្ពុជាគឺយើងចូលចិត្តយកផ្លែខ្នុរមកស្លកកូរនៅពេលដែលវាខ្ចី ចំណែកឯពេលវាទុំ គឺសាច់របស់វាឡើងពណ៌លឿង អញ្ចឹងវាមានរសជាតិផ្អែម ហើយមានក្លិនក្រអូប ដូច្នេះយើងញ៉ាំ អាចញ៉ាំសាច់ខ្នុរបាន ចំណែកឯគ្រាប់របស់វាឆៅ គឺយើងញ៉ាំអត់កើតទេ គឺយើងអត់អាចញ៉ាំគ្រាប់ខ្នុរឆៅទេ គឺយើងអាចយកទៅស្ងោរឲ្យឆ្អិន អញ្ចឹងភាគច្រើននៅក្នុងប្រទេសកម្ពុជា យើងតែងតែស្ងោរគ្រាប់ខ្នុរដើម្បីញ៉ាំ បន្ទាប់ពីយើងញ៉ាំសាច់រួច តែគ្រាប់ខ្នុរជាទូទៅមានរសជាតិសាប អញ្ចឹងនៅពេលដែលយើងស្ងោរ គឺយើងត្រូវដាក់ថែមអំបិលបន្តិចដើម្បីវាមានរសជាតិប្រៃ អញ្ចឹងយើងអាចញ៉ាំសាច់ខ្នុរបានផង យើងអាចញ៉ាំគ្រាប់បានផងនៅពេលដែលវាឆ្អិន ហើយខ្នុរគឺមានក្លិនក្រអូប និងមានសំបកមានបន្លាទន់ដែលយើងអាចចាប់កាន់បាន ដូច្នេះទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលមាននៅក្នុងប្រទេសកម្ពុជា ហើយផ្លែឈើទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលអាចជំនួយសុខភាពរបស់យើង អត់មានរាងកាយរឹងមាំបាន ដូច្នេះយើងត្រូវតែឧស្សាហ៍ញ៉ាំផ្លែឈើ ដើម្បីឲ្យមានសុខភាពល្អទាំងអស់គ្នា